×

Starbucks​ ​សម្ពោធ​សាខា​ថ្មី​នៅ​កណ្តាល​ក្រុង​តាខ្មៅ​

NEWS 5 years ago
 
 

            Starbucks​ ​នាំ​បទពិសោធន៍​កាហ្វេ​ ​ជូន​ដល់​សហគមន៍​អ្នកក្រុង​តាខ្មៅ​ ​ជាលើកដំបូង​ជាមួយនឹង​ហាង​កាហ្វេ​ដែល​រចនា​ឡើង​ប្រកបដោយ​ប្រណីត​ភាព​និង​ផាសុកភាព​ ​បាន​ចាប់ផ្តើម​បើកទ្វារ​ទទួលស្វាគមន៍​ភ្ញៀវ​ជា​ផ្លូវ​ចាប់ពី​ថ្ងៃទី​ ​១០​ ​ខែ​ ​ឧសភា​ឆ្នាំ​ ​២០១៩នេះ​តទៅ​។​ ​សាខា​ថ្មីនេះ​មានឈ្មោះ​ថា​ ​The​ ​River​ ​ដែល​ជា​សាខា​ទី​១៦​ ​ក្នុងចំណោម​សាខា​ជាច្រើន​ទៀត​ដែល​មាន​វត្តមាន​លើទឹក​ដី​ប្រទេស​កម្ពុជា​។​ ​ហាង​កាហ្វេ​ ​Starbucks​ ​សាខា​ ​The​ ​River​ ​នេះ​ផ្តល់​ការងារ​ដល់​យុវជន​នៅ​តំបន់​តាខ្មៅ​ ​ក្នុងនាម​ជា​ដៃគូ​អ្នក​ឆុងកាហ្វេ​ ​និង​អ្នកជំនាញ​ផ្នែក​កាហ្វេ​។​ ​Starbucks​ ​បង្ហាត់​យុវជន​ដែល​មាន​សក្ដានុពល​ទាំងនេះ​ ​ដើម្បី​កសាង​មូលដ្ឋាន​គ្រឹះ​អាជីព​ដ៏​រឹងមាំ​ ​នៅក្នុង​ឧស្សាហកម្ម​ម្ហូបអាហារ​និង​ភេសជ្ជៈ​។​ ​Starbucks​ ​ធានា​ថា​ដៃគូ​ ​(​អ្នក​ឆុងកាហ្វេ​)​ ​បាន​រៀន​ជំនាញ​ ​និង​ខិតខំ​ធ្វើ​យ៉ាងណា​ ​ដើម្បី​ក្លាយជា​អ្នកជំនាញ​កាហ្វេ​តំណាង​ឱ្យ​អ្នកមាន​ទេពកោសល្យ​នៅ​កម្ពុជា​។​ ​Starbucks​ ​គឺ​តែងតែ​គាំទ្រ​ពួកគេ​ ​ដោយ​ផ្តល់​ឱកាស​សម្រាប់​ការ​អភិវឌ្ឍ​ខ្លួន​។​ ​Starbucks​ ​ជឿជាក់​ទៅលើ​ការ​សហការ​គ្នា​ជា​ដៃគូ​ ​រវាង​ដៃគូ​ឆុងកាហ្វេ​ ​និង​អតិថិជន​។​

​            ថ្លែងប្រាប់​អ្នកសារព័ត៌មាន​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​លោក​ ​ប៉ោ​ ​លីម​ ​ប្រធាន​គ្រប់គ្រង​ទូទៅ​ ​នៃ​ ​Starbucks​ ​កម្ពុជា​ ​បាន​ឲ្យដឹង​ថា​៖​ ​«​ហាង​ ​Starbucks​ ​សាខា​ ​The​ ​River​ ​ជា​សាខា​ដំបូងបង្អស់​របស់​យើង​ ​នៅ​ទីក្រុង​តាខ្មៅ​ ​ខេត្តកណ្តាល​។​ ​នេះ​ជា​សាខា​មួយទៀត​ ​ដែល​ជួយ​យើង​ក្នុង​ការ​ពាំនាំ​ ​Starbucks​ ​Experience​ ​មកកាន់​សហគមន៍​អ្នកតា​ខ្មៅ​នេះ​។​ ​យើង​ពិតជា​សប្បាយរីករាយ​ ​និង​មាន​កិត្តិយស​មែនទែន​ ​ក្នុង​ការ​មក​បម្រើ​ដល់​សហគមន៍​ដែល​កំពុង​រីក​លូតលាស់​នេះ​។​»​ ​លោក​បន្ត​ទៀត​ថា​៖​ ​«​ចាប់តាំងពី​ចូល​មក​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​យើង​ ​កាលពី​ខែធ្នូ​ ​២០១៥​ ​មក​ ​យើង​បាន​ខិតខំ​ព្យាយាម​ខ្លាំងក្លា​ ​ក្នុង​ការ​ជួយ​លើកស្ទួយ​វប្បធម៌​កម្ពុជា​ ​និង​ធ្វើឲ្យ​ ​Starbucks​ ​Experience​ ​ដែល​ល្បីល្បាញ​ពាសពេញ​ពិភពលោក​ ​បាន​មកដល់​ប្រទេស​កម្ពុជា​ ​សម្រាប់​បំពេញ​តម្រូវការ​របស់​អតិថិជន​ក្នុង​ស្រុក​។​ ​វប្បធម៌​នៃ​ការ​ពិសា​កាហ្វេ​នៅ​កម្ពុជា​ ​មាន​ភាពរឹងមាំ​ ​និង​រស់រវើក​។​ ​ជាមួយនឹង​បទពិសោធន៍​ជាង៤៥ឆ្នាំ​ ​នៃ​ការ​ប្រមូល​គ្រាប់​កាហ្វេ​ ​ការ​លីង​ ​ការ​ឆុង​ ​និង​ការបម្រើ​អតិថិជន​ ​នូវ​កាហ្វេ​ដែល​មានគុណ​ភាព​លំដាប់​ពិភពលោក​ ​Starbucks​ ​សម្លឹង​ទៅ​អនាគត​ដើម្បី​ក្លាយជា​ចលករ​ដ៏​សំខាន់​ ​ក្នុង​វិស័យ​កាហ្វេ​ ​នៅ​ប្រទេស​កម្ពុជា​។​ ​គ្រប់​ហាង​របស់​យើង​ ​គឺជា​ទីប្រជុំ​សហគមន៍​ ​សម្រាប់​ការ​ជួបជុំ​ជាមួយ​មិត្តភក្តិ​ ​និង​ក្រុម​គ្រួសារ​។​ ​អតិថិជន​របស់​យើង​វិញ​ ​ពេញចិត្ត​នឹង​សេវាកម្ម​ប្រកបដោយ​គុណភាព​ ​Starbucks​ ​ដោយសារ​យើង​មាន​ផ្តល់​ជូន​នូវ​បរិយាកាស​ស្វាគមន៍​ ​និង​ភេសជ្ជៈ​ដែល​មាន​រសជាតិ​មិន​អាច​បំភ្លេច​បាន​។​ ​ចំណែក​ ​បុគ្គលិក​ ​ដែល​នៅ​ ​Starbucks​ ​យើង​ហៅថា​ ​ដៃគូ​ ​វិញ​ ​គឺ​ផ្នែក​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន​ ​ក្នុង​ការបង្កើត​ ​Starbucks​ ​Experience​ ​ជូន​អតិថិជន​។​»​

​Article​ ​by​ ​SOVRIN​


SUGGESTIONS