×

កូន​ៗ​គួរ​រៀបចំ​អ្វីខ្លះ​សម្រាប់​អ្នកម្ដាយ​នៅ​ថ្ងៃ​ដ៏​ពិសេស​នេះ​!​

TRAVEL & LIVING 5 years ago
 
 

          ពាក្យ​ថា​ ​«​មាតា​ឬ​ម្តាយ​»​ ​គឺជា​មនុស្សម្នាក់​ដែល​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​ ​និង​ត្រូវ​រ៉ាប់រង​កិច្ចការ​ជាច្រើន​នៅក្នុង​គ្រួសារ​ ​ដែល​សំខាន់​ធ្វើជា​ម្តាយ​ត្រូវ​ប្រើ​ទាំង​កម្លាំងកាយ​ចិត្ត​ចិញ្ចឹម​បីបាច់​ថែ​រក្សា​កូន​ៗ​រាប់​ចាប់តាំងពី​ពេល​ពរ​ពោះ​ហួស​រហូតដល់​ធំ​ដឹងក្តី​ ​លុះ​ឈាន​ដល់​ជីវិត​គូ​ស្វាមីភរិយា​ក៏​នៅតែ​រមែង​ខ្វាយខ្វល់​គ្រប់ពេល​គ្រប់វេលា​។​ ​ប៉ុន្មាន​ឃ្លា​ខាងលើ​អាច​សបញ្ជាក់​ឲ្យ​ឃើញថា​ទំហំ​នៃ​ក្ដី​ស្រឡាញ់​របស់​មាតា​ចំ​ពោះ​កូន​ៗ​គឺ​មាន​តាំងពី​ពួកគេ​បាន​ចាប់កំណើត​នៅក្នុង​ផ្ទៃ​មក​ម្ល៉េះ​ ​ហេតុដូច្នេះ​ហើយ​បាន​ជា​ទិវា​មាតា​ ​ឬ​ ​ហៅ​ជា​ភាសាបរទេស​ថា​ ​Mother’s​ ​Day​ ​គឺជា​ថ្ងៃ​ដែលគេ​ប្រារព្ធ​ឡើង​ដើម្បីរំលឹក​ពី​គុណ​របស់​អ្នកម្ដាយ​ដែល​បាន​ពពោះ​ ​បង្កើត​ ​នឹង​ចិញ្ចឹម​ថែរក្សា​កូន​តាំងពី​តូច​រហូតដល់​ធំ​ពេញវ័យ​ ​និង​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​កូន​ៗ​ចំពោះ​អ្នកម្ដាយ​ផង​ដែរ​។​ ​ជា​ការពិត​ណាស់​យើង​តែងតែមាន​ការយល់​ច្រឡំ​អំពី​ថ្ងៃ​ពិតប្រាកដ​នៃ​ការ​ប្រារព្ធ​ទិវា​នេះ​ឡើង​។​ ​ហេតុអ្វី​ទិវា​មាតា​នេះ​មិនកំណត់​ថ្ងៃ​ពិតប្រាកដ​?

          បន្ទាប់ពី​ការ​ប្រារព្ធ​ទិវា​មាតា​លើកដំបូង​រួចរាល់​នាង​ ​Jevis​ ​(​ជា​បុគ្គល​ម្នាក់​ដែល​បាន​បង្កើត​ទិវា​មាតា​នេះ​ឡើង​)​ ​មានបំណង​ចង់​ឲ្យ​ទិវា​នេះ​ក្លាយទៅជា​ទិវា​ជាតិ​តែម្ដង​។​ ​បន្ទាប់ពី​ការបញ្ចុះបញ្ចូល​និង​បង្ហាញ​ហេតុផល​ជាច្រើន​ទៅកាន់​សាធារណជន​អស់​ជាច្រើន​ឆ្នាំ​នាង​ក៏បាន​ការ​ទទួលស្គាល់​ពី​ប្រធានាធិបតី​អាមេរិក​ ​Woodrow​ ​Wilson​ ​នៅ​ឆ្នាំ១៩១៤​។​ ​ក្រោយមក​ប្រធានាធិបតី​រូប​នេះ​ក៏បាន​ប្រកាស​ថា​ពិធីបុណ្យ​ម្ដាយ​នេះ​នឹង​ត្រូវ​ធ្វើឡើង​នៅ​រាល់ថ្ងៃ​អាទិត្យ​សប្ដាហ៍​ទីពីរ​ខែឧសភា​ ​(​ដោយ​មិនកំណត់​ថ្ងៃ​ឡើយ​)​។​ ​ ​ថ្វីបើ​ទិវា​មាតា​ ​(​Mother’s​ ​Day​)​ ​មិនមែន​ជា​ទិវា​ជាតិខ្មែរ​ក្តី​ ​ប៉ុន្តែ​ប្រជាពលរដ្ឋ​កម្ពុជា​បាន​យក​ឱកាស​នៃ​ថ្ងៃ​ដ៏​ពិសេស​នេះ​ ​រៀបចំ​ជាពិធី​សុំខមាទោស​អ្នកមានគុណ​ ​ដោយ​ការសំពះ​ ​ក្រាប​ក្បាល​ដល់​បាតជើង​អ្នកដឹង​គុណ​ទាំងពីរ​(​ឪពុកម្ដាយ​)​ ​ដើម្បី​សុំ​ការ​អធ្យាស្រ័យ​លើ​រាល់​កំហុសឆ្គង​ដែល​ខ្លួន​បាន​ធ្វើកន្លង​មក​ព្រម​ជាមួយ​ការ​បង្ហាញ​ក្ដី​ស្រឡាញ់​របស់​ខ្លួន​ចំពោះ​អ្នកម្ដាយ​តាមរយៈ​ការ​ឱប​ម្តាយ​ដោយ​ក្តី​ស្រឡាញ់​និង​ពោរពេញ​ដោយ​ភាព​សប្បាយរីករាយ​ព្រម​ជាមួយ​កា​ជូន​ជា​កាដូ​វត្ថុ​អនុស្សាវរីយ៍​ដល់​គាត់​ផង​ដែរ​។​ ​

          តើ​ក្នុង​ទិវា​ដែល​ជា​ការ​បង្ហាញ​ការ​ដឹងគុណ​របស់​អ្នក​ចំពោះ​អ្នកម្ដាយ​ ​អ្នក​បាន​ត្រៀម​រៀបចំ​អ្វី​ជាពិសេស​ជូន​ដល់​គាត់​ហើយ​ឬនៅ​!​ ​តើ​អ្នក​នឹង​មាន​គម្រោង​ក្នុង​ការ​ធ្វើដំណើរ​កម្សាន្ត​ទៅកាន់​ទី​រមណីយដ្ឋាន​នានា​ ​ឬ​មាន​សកម្មភាព​អ្វី​ពិសេស​ក្នុង​ឱកាស​នេះ​ដើម្បី​ជា​ការ​ឆ្លើយតប​នូវ​គុណូបការៈ​ដ៏​ថ្លៃថ្លា​មិន​អាច​កាត់ថ្លៃ​បាន​មួយ​នេះ​បាន​។​ ​

          ជាទូទៅ​ភាគ​ច្រើ​នកូនៗ​ ​តែងតែ​រៀបចំ​ជាអំណោយ​ជូន​អ្នកម្ដាយ​ជាទីស្រឡាញ់​ដូចជា​ការទិញ​គ្រឿងអលង្ការ​ ​គ្រឿងសម្អាង​ ​សម្ភារ​ប្រើប្រាស់​ប្រចាំថ្ងៃ​ដែល​អ្នកម្ដាយ​ចូលចិត្ត​ ​រី​ឯ​អ្នកខ្លះ​ទៀត​រៀបចំ​ទិញ​ជា​បាច់​ផ្កា​យ៉ាង​ស្រស់​ស្អាត​ជូន​អ្នកម្ដាយ​ជាដើម​។​ ​បើ​អ្នក​ពិបាក​មិនដឹង​ថា​និង​ត្រូវ​ទិញ​អ្វី​ជូន​អ្នកម្ដាយ​ជាទីស្រឡាញ់​របស់​អ្នក​!​ ​សូ​វរីន​ ​នឹង​បង្ហាញ​អំពី​គំរូ​នៃ​កញ្ចប់​កាដូ​យ៉ាង​ពិសេស​ប្រកប​ទៅ​ដោយ​ប្រណីតភាព​ចំនួន៣​ ​ដែល​សុទ្ធសឹង​ជា​កាដូ​ដែល​បង្កប់​ទៅ​ដោយ​ក្ដី​ស្រឡាញ់​តាមរយៈ​ការ​ជូន​នៅ​សម្ភារ​ទាំងនេះ​ជូន​ដល់​អ្នកម្ដាយ​ជាទីស្រឡាញ់​របស់​អ្នក​ទាំងអស់គ្នា​!​ ​ឈប់​មាន​កង្វល់​ទៀត​ទៅ​ ​ខាងក្រោម​នេះ​ជា​ការ​បង្ហាញ​នូវ​ប្រភេទ​កាដូ​ដែល​មានការ​រៀបចំ៣របៀប​ផ្សេង​ៗ​ ​គ្នា​ដែល​អ្នក​អាច​ជ្រើសរើស​ជូន​អ្នក​ម៉ាក់​ជាទីស្រឡាញ់​របស់​អ្នក​បាន​បើ​ទោះបី​គាត់​ស្ថិត​ក្នុង​វ័យ​ណាមួយ​ក៏ដោយ​។​ ​អ៊ីចឹង​!​តោះ​តាមដាន​ទាំងអស់គ្នា​ថា​ ​សូ​វរីន​ ​នឹង​រៀបចំ​កាដូ​បែប​ណាខ្លះ​សម្រាប់​អ្នក​ម៉ាក់​ជាទីស្រឡាញ់​របស់​អ្នក​ ​ហើយ​អ្នក​អាច​ជ្រើសរើស​ឈុត​ណាមួយ​សម្រាប់​ជា​គំរូ​ក្នុង​ការទិញ​កាដូ​ផង​ដែរ​។​

          ​1​.​    ​ការរៀបចំ​កាដូ​ជា​សម្លៀកបំពាក់​យ៉ាង​ប្រណីត​និង​បង្កប់​ដោយ​ក្ដី​ស្រឡាញ់​ចេញពី​ក្រអៅបេះដូង​។​ ​ក្នុង​ឈុត​នេះ​អ្នក​អាច​រៀបចំ​ជា​រ៉ូប​ ​សំពត់​ ​អាវ​ ​ឬខោ​ ​ទៅតាម​ចំណូលចិត្ត​អ្នក​ម៉ាក់​របស់​អ្ន​ក​រៀង​ៗ​ខ្លួន​បាន​។​ ​ក្នុង​នោះ​ផង​ដែរ​អ្នក​អាច​លាយ​បញ្ចូលជាមួយ​គ្រឿងលម្អ​តុបតែង​កាយ​ដែល​មាន​ដូចជា​ ​នាឡិកា​ ​ខ្សែដៃ​ ​ខ្សែ​ករ​ ​ចិញ្ចៀន​ ​ជាដើម​ជូន​គាត់​។

          ​2​.​    ​កាដូ​ជា​គ្រឿងសម្អាង​និង​ឈុត​តុបតែង​កាយ​ ​បង្ហាញ​អំពី​ការ​យកចិត្ត​ទុកដាក់​លើ​ភាព​ស្រស់​ស្អាត​ជូន​ដល់​អ្នកម្ដាយ​។​ ​ក្នុង​ឈុត​នេះ​អ្នក​អាច​រៀបចំ​ដូចជា​ ​ផលិតផល​ថែរក្សា​សម្ផស្ស​ណាមួយ​ដែល​សក្តិ​សមនឹង​សភាព​ស្បែក​របស់​អ្នកម្ដាយ​របស់​អ្នក​។​ ​ទឹកអប់​ក៏​ជា​គ្រឿង​បន្ទាប់បន្សំ​មួយ​ដែល​អ្នក​មិន​គួរ​រំលង​ផង​ដែរ​។​ ​

          ​3​.​    ​កាដូ​ជា​ឈុត​កាបូប​និង​ស្បែកជើង​ ​បង្ហាញ​អំពី​ភាព​ស្រស់​ឆើតឆាយ​និង​បង្កប់​ទៅ​ដោយ​ការ​យកចិត្ត​ទុកដាក់​ចំពោះ​អ្នកម្ដាយ​។​ ​ក្នុង​ឈុត​នេះ​អ្នក​អាច​ជ្រើសរើស​ប្រភេទ​កាបូប​ឬ​ស្បែកជើង​ណា​ដែល​មាន​ពណ៌​មិន​ស្រស់​ឆើតឆាយ​ពេក​នោះ​ទេ​ ​អ្នក​អាច​រើស​ពណ៌​បែប​ស្រគត់​ស្រ​គុំ​ប៉ុន្តែ​បង្កប់​ទៅ​ដោយ​ភាព​ថ្លៃថ្នូរ​នឹង​ឆ្លុះបញ្ចាំង​ពី​ភាព​ទាន់សម័យ​នៃ​ទំនើបនិយម​នេះ​ដើម្បី​ជូន​ដល់​អ្នកម្ដាយ​ជាទីស្រឡាញ់​របស់​អ្នក​។​ ​

          សរុប​ជា​រួម​វា​មិនមែន​ត្រឹមតែ១ថ្ងៃនេះ​ទេ​ ​ដែល​អ្នក​ទាំងអស់គ្នា​ត្រូវ​បង្ហាញ​ក្ដី​ស្រឡាញ់​ ​ការគោរព​ ​ដឹងគុណ​ចំពោះ​អ្នកម្ដាយ​ ​ប៉ុន្តែ​ក្នុងនាម​យើង​ជា​កុលបុត្រ​កុលធីតា​គួរ​ធ្វើ​យ៉ាងណា​ឱ្យ​លោក​ទាំងពីរ​សប្បាយចិត្ត​និង​មិន​ប្រព្រឹត្ត​អំពើ​ណាមួយ​ដែល​នាំ​ឱ្យ​លោក​ទាំងពីរ​ពិបាកចិត្ត​ឡើយ​។​ ​គុណ​ដ៏​ធំ​របស់​អ្នកមានគុណ​ទាំងពីរ​គឺ​មានតម្លៃ​មហាសាល​មិន​អាច​នឹង​កាត់ថ្លៃ​បាន​នោះ​ទេ​។​ ​ទិវា​មាតា​ជា​ថ្ងៃមួយ​ដែល​អ្នក​អាច​បញ្ចេញ​ក្ដី​ស្រឡាញ់​ ​និង​អាច​រៀបចំ​ជា​កាដូ​ទៅតាម​លទ្ធភាព​ដែល​អ្នកមាន​ ​ហើយ​មិនថា​កាដូ​នោះ​មានតម្លៃ​ថ្លៃ​ឬ​ធូរ​ថ្លៃ​យ៉ាងណា​ទេ​ ​តែ​ជឿជាក់​ថា​អ្វី​ដែល​អ្នក​បាន​រៀបចំ​នោះ​អ្នកម្ដាយ​របស់​អ្នក​ប្រាកដជា​មាន​អារម្មណ៍​រំភើប​អម​ដោយ​ស្នាមញញឹម​ជាក់ជា​មិនខាន​៕​

Article by​ ​HENG​ ​CHANMAKARA​


SUGGESTIONS