សាងសង់តាំងពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ នៅទីបំផុត មជ្ឈមណ្ឌលសូត្រខ្មែរដំបូងបានបើកដំណើរជាផ្លូវការហើយ។ មជ្ឈមណ្ឌលដែលមានសណ្ឋានដូចសំបុកដង្កូវនាងនេះមានទីតាំងស្ថិតនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ គោលបំណងដែលបង្កើតមជ្ឈមណ្ឌលនេះគឺដើម្បីជួយផ្គត់ផ្គង់ជីវភាពរបស់ប្រជាកសិករខ្មែរ ក៏ដូចជាលើកស្ទួយវិស័យសូត្រខ្មែឲ្យកាន់តែមានគុណភាពជាងមុនផងដែរ។
គួរជម្រាបផងដែរថា មជ្ឈមណ្ឌលសូត្រខ្មែរនេះបានបើកសម្ពោធជាផ្លូវការកាលពីថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០១៩ ក្រោមអធិបតីឯកឧត្តម ហង់ជួនណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា។ មជ្ឈមណ្ឌលនេះសាងសង់ឡើងក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុនដើម្បីស្តារឡើងវិញនូវវិស័យសូត្រនៅកម្ពុជា ហើយវាក៏នឹងក្លាយជានិមិត្តរូបនៃមិត្តភាពរវាងជប៉ុន និងកម្ពុជាផងដែរ៕
Article by KEO SONG