«ណាតា» និង «ដយដយ» សហការគ្នាបង្កើតផ្ទាំងទស្សនីយភាពចម្រុះពណ៌ នៅគ្រប់ហាង «ណាតា»
NEWS 5 years agoម៉ាកស្បែកជើងនិងកាបូបនារីដ៏ស៊ីវិល័យលំដាប់ថ្នាក់អន្តរជាតិ «ណាតា» តែងផ្តល់ជូននូវបទពិសោធន៍ថ្មីៗជាច្រើនសម្រាប់អតិថិជនទៅកាន់ទំនោរនិយមប្លែកៗ និងស្រស់ស្អាតជារៀងរាល់រដូវកាលនៅតាមតំបន់នានាទូទាំងពិភពលោក។ ទន្ទឹមនឹងនេះផងដែរ នៅក្នុងរដូវក្តៅដ៏ពិសេសនៃឆ្នាំនេះ «ណាតា» នឹងផ្លាស់ប្តូរនូវចំណីអារម្មណ៍របស់អតិថិជនទាំងអស់ទៅកាន់ទំនោរហ្វេហ្សិនបែបត្រូពិចដ៏ទំនើបនៃប្រទេសប្រេស៊ីល អមដោយការរចនាម៉ូតស្បែកជើងជាច្រើនពណ៌ និងច្រើនប្រភេទសម្រាប់មិត្តៗនារីមានភាពងាយស្រួលក្នុងការជ្រើសរើសទៅតាមបែបបទនៃសម័យថ្មីនេះ។ មិនត្រឹមតែប៉ុណ្ណោះ «ណាតា» បានរួមសហការគ្នាជាមួយនឹង «ដយដយ» ដែលជាអ្នកឯកទេសនៃឧបករណ៍ក្មេងលេងបែបសង់ផ្គុំច្នៃពីបំពង់ជ័រទន់ ដើម្បីផ្គុំចេញជាទិដ្ឋភាពផ្សេងៗ ដែលមានចម្រុះពណ៌ស្រស់ស្អាត និងឆើតឆាយ ហើយមានភាពស៊ីមេទ្រីគ្នាយ៉ាងខ្លាំងជាមួយនឹងម៉ាកស្បែកជើង «ណាតា» បំផុត។ ការបង្កើតឡើងនូវវត្ថុតាំងលម្អទាំងនេះឆ្លុះបញ្ចាំងអំពីទិដ្ឋភាព និងកន្លែងកម្សាន្តនៃប្រទេសប្រេស៊ីលមានដូចជា៖ សំណង់អគារចម្រុះពណ៌នៅលើជម្រាលភ្នំ បុប្ផាលតាវល្លិតំបន់ត្រូពិច រុក្ខជាតិបៃតងដ៏ខៀវស្រងាត់ ទិដ្ឋភាពនាឆ្នេរសមុទ្រ និងទេសភាពលើកោះនារដូវក្តៅ។ ដូច្នេះ ចាប់ពីថ្ងៃនេះតទៅអតិថិជនទាំងអស់នឹងបានឃើញមានការដាក់តាំងលម្អរូបផ្គុំដ៏ស្រស់ស្អាតទាំងនេះពេញមួយរដូវកាលនៅគ្រប់សាខារបស់ «ណាតា»ទាំងអស់។
គួរបញ្ជាក់ផងដែរថា «ណាតា» ត្រៀមនឹងបើកសាខាថ្មីរបស់ខ្លួនបន្ថែមទៀតដែលស្ថិតនៅក្នុងផ្សារទំនើបអ៊ីអន១ ជាន់ផ្ទាល់ដីក្នុងពេលឆាប់ៗនេះផងដែរ៕
Article by PAN SIVLY