×

«​21​ ​Engine​»​ ​ខូ​ឡិក​ហ្សិន​ថ្មី​បង្ហាញ​ភាព​អង់អាច​ក្លាហាន​របស់​ស្ត្រី​ក្នុង​សតវត្ស​ន៍​ទី២១​ ​ពី​អ្នក​ច្នៃ​ម៉ូត​វ័យក្មេង​ ​ជួប​ ​វិទ្យា​

FASHION & BEAUTY 5 years ago
 
 

          ​សព្វថ្ងៃ​នេះ​ប្រសិនបើ​យើង​សង្កេត​ទៅលើ​វិ​ស័យ​ហ្វេ​ហ្សិ​នក្នុង​ប្រទេស​កម្ពុជា​ ​ឃើញថា​មានការ​រីកចម្រើន​យ៉ាង​ខ្លាំង​គួរឲ្យ​កត់សម្គាល់​ ​ពិសេស​ ​វិស័យ​នេះ​បាន​បំផុសគំនិត​ ​និង​ជំរុញ​ឲ្យ​អ្នក​ច្នៃ​ម៉ូត​សម្លៀកបំពាក់​ច្រើន​រូប​ ​អាច​បង្ហាញ​នូវ​សមត្ថភាព​នៃ​ភាព​ច្នៃ​ប្រតិដ្ឋ​របស់​ពួកគេ​តាមរយៈ​ការរចនា​ម៉ូត​សម្លៀកបំពាក់​ ​ឬ​ការប្រើ​ប្រាស់​ពណ៌​នៃ​សម្លៀកបំពាក់​នី​មួយ​ៗ​ឲ្យ​មាន​ភាព​លេចធ្លោ​ ​និង​ពេញនិយម​ដែល​មិន​ចេះ​សាបសូន្យ​ផង​ដែរ​។​ ​

          និស្សិត​ទើបតែ​បញ្ចប់​ការសិក្សា​លើ​មុខជំនាញ​ផ្នែក​ហ្វេ​ហ្សិន​ឌីហ្សាញ​ ​នៃ​សាកល​វិទ្យាល័យ​លីម​ ​កុក​ ​​វីង​ ​«​ជួប​ ​វិទ្យា​»​ ​ជា​អ្នក​ច្នៃ​ម៉ូត​សម្លៀកបំពាក់​ឯករាជ្យ​ ​និង​មានការ​គាំទ្រ​យ៉ាងច្រើន​ពីសំណាក់​យុវជន​ក្នុង​រាជធានី​ភ្នំពេញ​។​ ​ក្រោយពី​បាន​បញ្ចប់​ការសិក្សា​មិនយូរ​ប៉ុន្មាន​ ​វិទ្យា​ ​ក៏បាន​បង្កើត​នូវ​ខូ​ឡិក​ហ្សិ​នដំ​បូ​ងរ​បស់​ខ្លួន​មានឈ្មោះ​ថា​ ​«​21​ ​Engine​»​ ​ដែល​ក្នុង​នោះ​មាន​សម្លៀកបំពាក់​ចំនួន​ប្រាំមួយ​ឈុត​ ​ក្នុង​ឈុត​នី​មួយ​ៗ​សុទ្ធសឹងតែ​មានការ​រចនា​ឡើងជា​មួយ​នឹង​គ្រឿង​មេកានិច​ ​និង​ដេរ​បន្ថែម​នៃ​ពណ៌ទឹកមាស​លើ​សម្លៀកបំពាក់​នី​មួយ​ៗ​ធ្វើឲ្យ​ខូ​ឡិក​ហ្សិន​ថ្មីនេះ​មាន​ភាព​ទាក់ទាញ​យ៉ាង​ខ្លាំង​។​ ​យ៉ាងណាមិញ​ ​ជាមួយនឹង​ខូ​ឡិក​ហ្សិន​ថ្មីនេះ​ ​មិន​ត្រឹមតែ​ផ្តល់​នូវ​ភាព​ទាក់ទាញ​ ​ស្រស់​ស្អាត​ ​និង​ទាន់សម័យ​តែ​ម៉្យាង​នោះ​ទេ​ ​ប៉ុន្តែ​វា​បាន​បង្កប់​នូវ​អត្ថន័យ​ដ៏​សំខាន់​ដែល​ឆ្លុះបញ្ចាំង​អំពី​ ​អ​ត្ត​ចរិ​ក​ ​អាកប្ប​កិរិយា​ ​និង​វត្តមាន​ដ៏​សំខាន់​របស់​ស្ត្រី​គ្រប់រូប​ជុំវិញ​ពិភពលោក​។​ ​

          ជាមួយគ្នា​នេះ​ដែរ​ ​វិទ្យា​ ​បាន​លើកឡើង​ថា​ ​«​សម្រាប់​ខូ​ឡិក​ហ្សិ​ននេះ​ ​ខ្ញុំ​ច្នៃ​ចេញ​ជា​មាន​ពីរ​ពណ៌​ ​មាន​ពណ៌ស​ ​និង​ពណ៌ខៀវចាស់​ ​ចំពោះ​ពណ៌​ទាំងអស់​នេះ​បាន​បង្ហាញ​អំពី​អ​ត្ត​ចរិ​ក​របស់​មនុស្ស​ស្រី​ដែល​ពួកគាត់​មាន​ភាព​ស្មោះត្រង់​ ​និង​រឹងមាំ​ក្នុង​ការ​ធ្វើ​កិច្ចការ​អ្វីមួយ​»​។​ ​វិទ្យា​ ​ក៏បាន​បន្ត​ ​«​អ្វី​ដែល​ខ្ញុំ​ចង់​ផ្តោត​សំខាន់​នោះ​គឺ​ស្ត្រី​គ្រប់រូប​គាត់​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការចូលរួម​អភិវឌ្ឍ​ ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ដូច​បុរស​ដែរ​ ​ហេតុនេះ​យើង​គួរតែ​លើកស្ទួយ​ស្ត្រី​គ្រប់រូប​ឲ្យ​មាន​ភាព​ក្លាហាន​ជាង​នេះ​បន្ថែម​ទៀត​»​។​ ​ជា​ការពិត​ណាស់​ ​ស្ត្រី​ប្រៀប​បាន​ជា​មាតា​នៃ​ពិភពលោក​ដែល​ពុំ​អាច​ខ្វះ​បាន​ ​ជាពិសេស​ ​ស្ត្រី​ក៏​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការចូលរួម​រាល់​សកម្មភាព​តាម​មជ្ឈដ្ឋាន​នី​មួយ​ៗ​ផង​ដែរ​។​ ​យ៉ាងណាមិញ​ ​ការរចនា​ម៉ូត​សម្លៀកបំពាក់​នី​មួយ​ៗ​តែង​ ​ចំណាយពេល​វេលា​ច្រើន​ក្នុង​ការ​គិតពិចារណា​មុននឹង​ច្នៃ​សម្លៀកបំពាក់​ទាំងនោះ​ឲ្យ​ស្រប​ទៅ​នឹង​ទំនោរ​ដែល​មាន​ក្នុង​មជ្ឈ​ដ្ឋាន​ផ្សេង​ៗ​គ្នា​។​ ​

          ​ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ​ ​វិទ្យា​ ​ក៏បាន​បង្ហាញ​នូវ​ចំណាប់​អារម្មណ៍​យ៉ាង​រឹងមាំ​ក្នុង​ការ​លើកទឹកចិត្ត​ដល់​យុវជន​គ្រប់រូប​ដែល​ស្រឡាញ់​វិ​ស័យ​ហ្វេ​ហ្សិ​ននេះ​គួរតែ​មានការ​យកចិត្ត​ទុកដាក់​ ​និង​ត្រូវ​មានការ​អត់ធ្មត់​ខ្ពស់​ ​ក្នុង​ការ​សម្រិតសម្រាំង​ខូ​ឡិក​ហ្សិ​ននី​មួយ​ៗ​៕​ ​

​Article​ ​by​ ​PAN​ ​SIVLY​

Photo by RA YUTH


SUGGESTIONS