×

ចូលរួម​ទាំងអស់គ្នា​ក្នុង​ព្រឹត្តិ​ការណ៍​ប្រណាំង​ស៊ីក្លូ​ ​ដើម្បី​ស្តារ​មុខមាត់​ស៊ីក្លូ​ខ្មែរ​ឡើងវិញ​

NEWS 5 years ago
 
 

         ព្រឹត្តិ​ការណ៍​ប្រណាំង​ស៊ីក្លូ​ឆ្នាំ​ ​២០១៩​ ​នេះ​ ​ប្រព្រឹត្តិ​ឡើង​ ​នៅ​បរិវេណ​សួនច្បារ​ព្រះនាង​បញ្ញា​បូរមី​ ​(​ជិត​សណ្ឋាគារ​ ​រ៉េស៊ីដង់​សុខា​ភ្នំពេញ​)​ ​រយៈពេល​ពីរ​ថ្ងៃ​ពេញ​ ​ពី​ថ្ងៃទី​ ​២២​ ​ដល់​ ​២៣​ ​ខែមិថុនា​នេះ​។​ ​ព្រឹត្តិ​ការណ៍​ដ៏​ធំ​នេះ​រៀបចំឡើង​ដោយ​ ​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​ ​(​CATA​)​ ​សហការ​ជាមួយនឹង​ ​ក្រសួងទេសចរណ៍​ ​សមាគម​អភិរក្ស​ស៊ីក្លូ​ ​និង​មុខរបរ​ក្រៅ​ប្រព័ន្ធ​ ​ក្រោម​ប្រធានបទ​៖​ ​អភិរក្ស​ស៊ីក្លូ​ដើម្បី​ទេសចរណ៍​។​ ​គោលបំណង​ក្នុង​ការបង្កើត​ ​ព្រឹត្តិ​ការណ៍​នេះ​ឡើង​ ​គឺ​ដើម្បី​បង្កើន​ប្រជាប្រិយ​ភាព​ស៊ីក្លូ​ឡើងវិញ​ ​និង​បំផុស​ឲ្យ​មានការ​ប្រើប្រាស់​ស៊ីក្លូ​ឲ្យបាន​ច្រើន​ ​ក៏ដូចជា​បង្កើន​ចំណូល​ដល់​អ្នក​ធាក់ស៊ីក្លូ​ ​ដើម្បី​គាំពារ​ដល់​មុខរបរ​ធាក់ស៊ីក្លូ​កុំ​ឲ្យ​បាត់បង់​ ​តាមរយៈ​ការប្រើ​ប្រាស់​ស៊ីក្លូ​ក្នុង​វិស័យ​ទេសចរណ៍​។​

          ​ជាមួយគ្នា​នោះ​ដែរ​ ​នៅក្នុង​ព្រឹត្តិការ​នេះ​ក៏​មានកម្ម​វិធី​ជាច្រើន​ទៀត​ដូចជា​ ​ការ​ជិះ​ស៊ីក្លូ​កម្សាន្ត​ជាមួយ​គ្រួសារ​ ​និង​មិត្តភក្តិ​ ​ការចូលរួម​បរិច្ចា​ក​ថ​វិការ​ ​និង​សម្ភារៈ​ជូន​លោកតា​ស៊ីក្លូ​ ​ក៏ដូចជា​ទស្សនា​ពិព័រណ៍​អំពី​ប្រវត្តិ​ ​និង​ការបង្កើត​ស៊ីក្លូ​ ​ការ​ប្រគុំ​តន្ត្រី​ជាដើម​។​ ​ដោយឡែក​កម្មវិធី​ប្រណាំង​ស៊ីក្លូ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃអាទិត្យ​ទី​ ​២៣​ ​នេះ​ផង​ដែរ​។​ ​ដូច្នេះ​កុំ​ភ្លេច​ចូលរួម​ទាំងអស់គ្នា​ ​ដើម្បី​លើកកម្ពស់​និង​អភិរក្ស​ស៊ីក្លូ​ខ្មែរ​កុំ​ឲ្យ​បាត់បង់​៕​

Article​ ​by​ ​KEO​ ​SONG


SUGGESTIONS