×

ពិសេស​ណាស់​!​ ​នៅ​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា​ក៏​មាន​ហាង​នាឡិកា​ម៉ាក​ល្បី​ ​NAUTICA​ ​ដែរ​ ​

NEWS 5 years ago
 
 

            ​កាន់តែ​ពិសេស​ ​សម្រាប់​អ្នក​និយម​ចូលចិត្ត​នាឡិ​កា​រថ្មីៗ​ ​ឥឡូវនេះ​លោកអ្នក​អាចម​ក​ស្វែងរក​នាឡិ​ការ​ដៃ​ម៉ាក​ ​NAUTICA​ ​ជា​ម៉ាក​ដ៏​ល្បី​ក្នុង​ស្រុក​មួយ​ ​ដែល​ទើបតែ​បើក​សម្ពោធ​សាខា​ថ្មី​មួយទៀត​របស់​ខ្លួន​នៅ​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា​កាលពី​ពេល​ថ្មី​ៗ​នេះ​។​ ​ទីតាំង​ថ្មី​របស់​ ​NAUTICA​ ​នេះ​មាន​លក់​សុទ្ធតែ​ម៉ូត​នាឡិ​កា​រថ្មីៗ​ ​មិនដែល​លោកអ្នក​ពុំ​ធ្លាប់​បានឃើញ​ ​ពីមុន​មក​ឡើយ​។​ ​ក្នុង​នោះ​ផង​ដែរ​ ​Ocean​ ​Beach​ ​គឺជា​ម៉ូត​ថ្មី​មួយ​ដែល​ស្ថិតនៅ​ក្នុង​ប្រភេទ​ ​Summer​ ​Collection​ ​2019​ ​។​ ​តួ​នាឡិកា​ធ្វើឡើង​ពី​លោហៈ​ ​Stainless​ ​Steel​ ​ដែល​ធន់​រឹងមាំ​ ​និង​មិន​ងាយ​ឆ្កូត​។​ ​NAUTICA​ ​ម៉ូដែល​នេះ​មានមុខ​ងារ​ម៉ោង​រោ​ទិ៍​ ​និង​កាលបរិច្ឆេទ​នៅ​លើ​មុខ​នាឡិកា​តែម្តង​ ​ហើយក៏​មានការ​បន្ថែម​ម៉ោង​ពិភពលោក​ទាំង​ ​២២​ ​ទីក្រុង​ទៀតផង​ ​។​ ​Ocean​ ​Beach​ ​មាន​ជម្រើស​ទាំង​ខ្សែ​ដែក​ ​និង​ខ្សែ​ ​Sillicon​ ​ជា​ជម្រើស​ដល់​អតិថិជន​ទាំងអស់គ្នា​ ​មាន​ទាំង​តួ​នាឡិកា​ពណ៌​ប្រាក់​ ​និង​ពណ៌ក្រហម​។​ ​ជាមួយ​ ​NAUTICA​ ​លោកអ្នក​អាច​ជាវ​បាន​ដោយមាន​ការធានា​រយៈពេល​ ​២​ ​ឆ្នាំ​ ​ព្រម​ជាមួយ​សេវាកម្ម​ផ្លាស់​ប្តូរ​កញ្ចក់​ជូន​ជា​រៀង​រហូត​ ​ដល់​លោកអ្នក​ឈប់​ពាក់​នាឡិកា​ផង​ដែរ​។​

​            ​​ដូច្នេះ​ប្រសិនបើ​លោកអ្នក​ចង់​ស្វែងរក​ម៉ូត​ថ្មី​ ​របស់​ ​NAUTICA​ ​លោកអ្នក​អាច​ធ្វើដំណើរ​ទៅកាន់​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា​រ​ ​(​The​ ​Olympia​ ​Mall​)​ ​ឬ​ទំនាក់ទំនង​ ​តាម​លេខទូរសព្ទ​ ​087​ ​85​ ​1000​ ​៕​

​Article​ ​by​ ​KEO​ ​SONG​


SUGGESTIONS