Superdry ទើបតែបង្ហាញនាឡិកាថ្មីរបស់ខ្លួន ទាំងស្អាត តម្លៃទាប និងគុណភាពខ្ពស់
NEWS 5 years ago Superdry មិនត្រឹមតែជាហាងលក់សម្លៀកបំពាក់និងកាបូបនោះឡើយ ក៏ប៉ុន្តែថ្មីៗនេះ Superdry បានបញ្ចេញផលិតផលថ្មីស្រឡាង និងគួរឲ្យទាក់ទាញជាទីបំផុតមួយនោះគឺនាឡិកាដៃម៉ាក Superdry។ តាមធម្មតានៅពេលដែលលោកអ្នកបានឮពីម៉ាកយីហោនេះ អ្នកប្រហែលជានឹងនឹកគិតថា ជាម៉ាកដែលថ្លៃមួយ ក៏ប៉ុន្តែលោកអ្នកក៏ប្រហែលជាមិននឹកស្មានទេថា នាឡិកាដៃដ៏ស្រស់ស្អាតនេះមានតម្លៃទាបល្មម ពោលគឺចាប់ពីតម្លៃ ៧៤ ដុល្លារឡើងទៅតែប៉ុណ្ណោះ នេះបើតាមការគូសបញ្ជាក់ពី កញ្ញា ហ៊ី ច័ន្ទសម្ពស្ស អ្នកគ្រប់គ្រងហាង Superdry ក្នុងឱកាសបើកសាខាថ្មីរបស់ក្រុមហ៊ុន Watch Empire នៅផ្សារទំនើបអូឡាំព្យា កាលពីថ្ងៃទី ២២ ខែមិថុនា។ កញ្ញា ហ៊ី ច័ន្ទសម្ផស្ស ក៏បានបន្ថែមទៀតថា នាឡិកាដៃម៉ាក Superdry នេះ មិនត្រឹមតែមានតម្លៃទាបនោះឡើយ តែវាក៏មានគុណភាពខ្ពស់ ស្របតាមស្តង់ដារម៉ាស៊ីននាឡិការបស់ជប៉ុន និងឆ្លងកាត់ការពិនិត្យច្រើនដំណាក់កាលមុននឹងចេញលក់ក្នុងទីផ្សារទៀតផង។
យ៉ាងណាមិញប្រសិនបើ លោកអ្នកជាវក្នុងកំឡុងពេលបើកសាខាថ្មី នៅក្នុង The Olympia Mall នេះ លោកអ្នកអាចនឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ ៤០% ឯណោះ ។ ដូច្នេះនៅចាំអីទៀត តម្លៃថោកហើយ បានរបស់ប្រេនៗមកប្រើទៀតណា !!!!!!!!
លោកអ្នកអាចរកជាវនាឡិកាដៃម៉ាក Superdry បាននៅ៖
1. Watch Empire The Olympia Mall First Floor
2. Aeon Mall Sen Sok First floor
3. Watch Empire Steung Mean Chey
4. Watch Empire Sorya Centre Point
5. Aeon Cambodia Ground floor i front of Tour les Jour promtion until 30 Jun 2019
ឬទំនាក់ទំនងតាមលេខទូរសព្ទ័ : ០៧៧ ៧៥ ១០០០
Article by KEO SONG