×

សារ​ផ្តាំ​ផ្ញើ​របស់​អង្គការ​សុខភាព​ពិភពលោក​ដល់​មហាជន​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ ​COVID-19

TRAVEL & LIVING 4 years ago
 
 

            កន្លងមក​នេះ​ ​អស់លោក​ ​លោកស្រី​ ​អ្នក​នាងកញ្ញា​ទាំងអស់​ច្បាស់ជា​ទទួល​បាន​នូវ​ព័ត៌មាន​ទាក់ទង​នឹង​សុខភាព​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ពាក់ព័ន្ធ​នឹង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី​ឈ្មោះ​ កូរ៉ូ​ណា​ (​Corona​ ​Disease​) ​ឬ​ ​Co​v​i​d​ 19 ​រួចមក​ហើយ​តាមរយៈ​ការ​និយាយប្រាប់​ត​ៗ​គ្នា​ ​និង​ ​តាមរយៈ​ការ​ផ្សព្វផ្សាយ​ជា​ផ្លូវការ​ ​និង​មិន​ផ្លូវការ​នៅ​តាម​បណ្តាញ​សង្គម​នានា​នៅ​ពេល​កន្លងមក​។​យ៉ាងណាមិញ​ក្នុង​អំឡុង​ពេល​នៃ​ការ​ផ្ទុះឡើង​ ​នៃ​ជំងឺ​មួយ​ប្រភេទ​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ ​គេហទំព័រ​ទស្សនាវដ្តី​សូវ​រី​ន​សូម​បង្ហាញ​នូវ​សារ​ជា​ផ្លូវការ​របស់​អង្គការសុខភាព​ពិភពលោក​ ​ហៅ​កាត់​ថា​ ​WHO​ ​មកកាន់​ប្រជាជន​ទូទាំង​ពិភពលោក​ ​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ស្ថាប័ន​នេះ​កាលពី​ថ្ងៃ​ទី១​៨​ ​ខែ​មីនា​ ​ឆ្នាំ២០២០​ ​កន្លងទៅ​ថ្មីៗ​នេះ​។​

​១​. ​លាងដៃ​ឲ្យបាន​ញឹកញាប់​
            លាងដៃ​អ្នកឲ្យ​បាន​ស្អាត​ត្រឹមត្រូវ​ជាប្រចាំ​ជាមួយនឹង​អាល់កុល​ដោយ​មិនបាច់​ប្រើ​ទឹក​ ​ឬ​ ​លាង​ស​ម្អា​តដៃ​របស់​អ្នក​ដោយ​ប្រើ​ទឹក​និង​សាប៊ូ​លាងដៃ​។​ ​ហេតុអ្វី​? ​ការ​ស​ម្អា​តដៃ​ជាមួយនឹង​អាល់កុល​ ​ឬ​ ​លាងដៃ​ដោយ​ប្រើ​ទឹក​និង​សាប៊ូ​ជួយ​សម្លាប់​វី​រុ​ស​ដែល​អាច​ទំ​ជាប់នឹង​ដៃ​របស់​អ្នក​បាន​។​

២​. ​ថែរក្សា​គ​ម្លា​ត​ចម្ងាយ​ពីសង្គម​
​            រក្សា​គ​ម្លា​ត​ពី​គ្នា​ក្នុង​ចម្ងាយ​យ៉ាងហោចណាស់​១​ម៉ែត្រ​ពី​អ្នក​ដែល​កំពុង​ក្អក​ ​ឬ​ ​កណ្តាស់​។​ ​ហេតុអ្វី​? ​ពីព្រោះ​នៅពេលដែល​នរណា​ម្នាក់​កំពុង​ក្អក​ ​ឬ​ ​កណ្តាស់​ ​ពួកគេ​នឹង​ធ្វើឲ្យ​ខ្ទាត​តំណក់​ទឹក​តូច​ៗ​ចេញពី​មាត់​ ​ឬ​ច្រមុះ​ដែល​អាច​មាន​ផ្ទុក​វី​រុ​ស​កូរ៉ូ​ណា​។​ ​ដូចនេះ​ប្រសិនបើ​លោកអ្នក​ស្ថិតនៅ​កៀក​ជិត​ជាមួយ​អ្នក​ទាំងនោះ​ ​អ្នក​អាច​នឹង​ដក​ដង្ហើមចូល​នូវ​តំណក់​ទឹក​ទាំងនោះ​ដែល​ផ្ទុក​វី​រុ​ស​ជាយថាហេតុ​ប្រសិនបើ​បុគ្គល​ដែល​ក្អក​ឬ​ ​កណ្តាស់​នោះ​កំពុង​មាន​ជំងឺ​។​

៣​. ​ចៀសវាង​ការ​ប៉ះពាល់​ភ្នែក​ ​ច្រមុះ​ ​និង​មាត់​
​            លោកអ្នក​មិន​ត្រូវ​ប៉ះពាល់​ភ្នែក​ ​ច្រមុះ​ ​និង​មាត់​នោះ​ទេ​ ​ពីព្រោះ​ដៃ​របស់​អ្នក​បាន​ចាប់កាន់​ ​ឬ​ ​ប៉ះពាល់​វត្ថុ​ជាច្រើន​ហើយ​អាច​ចម្លង​មេរោគ​ជាច្រើន​មក​បាន​។​ ​តាមរយៈ​នេះ​នៅពេលដែល​ដៃ​ប្រែជា​កខ្វក់​ហើយ​នោះ​ ​ដៃ​អាច​ចម្លង​មេរោគ​នោះ​ទៅកាន់​ភ្នែក​ ​ច្រមុះ​ ​និង​មាត់​ ​ហើយ​បន្ត​ឆ្លង​ចូល​ទៅ​ក្នុង​រាងកាយ​របស់​អ្នក​បណ្តាលឲ្យ​អ្នកមាន​ជំងឺ​ជាមិនខាន​។​

៤​. ​អនុវត្ត​អនាម័យ​ផ្លូវ​ដង្ហើម​
​            ធានា​ឲ្យបាន​ថា​អ្នក​និង​មនុស្ស​ជុំវិញ​ខ្លួន​អ្នក​ប្រកាន់ខ្ជាប់​នូវ​អនាម័យ​ផ្លូវ​ដង្ហើម​ជានិច្ច​។​ ​នេះ​មានន័យ​ថា​ ​ខ្ទប់​មាត់​និង​ច្រមុះ​របស់​អ្នក​ដោយ​ប្រើ​កែងដៃ​ ​ឬ​ ​ក្រដាស​ជូ​តមាត់​នៅ​ពេល​អ្នក​ក្អក​ ​ឬ​ ​កណ្តាស់​។​ ​បន្ទាប់មក​ ​ត្រូវ​បោះចោល​ក្រដាស​ជូ​តមាត់​ដែល​បាន​ប្រើ​រួច​ភ្លាម​ៗ​ជាបន្ទាន់​។​ ​ហេតុអ្វី​? ​ពីព្រោះ​ទឹកមាត់​ ​និង​ ​ទឹក​សំបោរ​ ​អាច​ធ្វើឲ្យ​វី​រុ​ស​សាយភាយ​។​ ​តាមរយៈ​ការ​អនុវត្ត​អនាម័យ​ផ្លូវ​ដង្ហើម​ ​លោកអ្នក​ពិតជា​អាច​ជួយ​មនុស្ស​ជុំវិញ​ខ្លួន​អ្នក​ពី​ជំងឺ​ជាច្រើន​ ​ដូចជា​ ​ជំងឺ​ផ្តាសាយ​ ​ជំងឺ​គ្រុនផ្តាសាយ​ធំ​ ​និង​ ​ជំងឺ​ ​Co​v​i​d​-19 ​។​

៥​. ​ស្វែងរក​ការថែទាំ​វេជ្ជ​សា​ស្រ្ត​ឲ្យបាន​ឆាប់​បំផុត​
​            សូម​មេត្តា​សម្រាក​នៅផ្ទះ​ ​ប្រសិនបើ​លោកអ្នក​មាន​អារម្មណ៍​ថា​មិនសូវ​ស្រួលខ្លួន​។​ ​ប្រសិនបើ​អ្នក​ក្តៅខ្លួន​ ​ក្អក​ ​និង​ពិបាក​ដកដង្ហើម​ ​សូម​ស្វែងរក​ការ​ជំនួយ​ផ្នែក​វេជ្ជ​សា​ស្រ្ត​និង​ទាក់ទង​ទៅកាន់​ពួកគេ​ជាមុន​។​ ​សូម​ធ្វើតាម​បទបញ្ជា​របស់​ម​ន្រ្តី​សុខាភិបាល​នៅ​ក្នុង​តំបន់​របស់​លោកអ្នក​។​ ​ហេតុអ្វី​? ​ពីព្រោះ​ម​ន្រ្តី​សុខាភិបាល​ថ្នាក់​ជាតិ​ ​និង​ ​ថ្នាក់​មូលដ្ឋាន​តំបន់​ក្តាប់​បាន​ព័ត៌មាន​ថ្មី​ចុងក្រោយបំផុត​ដែល​ទាក់ទង​នឹង​ស្ថានភាព​សុខភាព​នៅ​ក្នុង​តំបន់​របស់​លោកអ្នក​។​ ​សូម​រាយការណ៍​ទៅ​ពួកគេ​ដើម្បីឲ្យ​ពួកគេ​បញ្ជូន​អ្នក​ទៅកាន់​មណ្ឌលសុខភាព​ដែល​សមស្រប​បាន​ឆាប់រហ័ស​ទាន់ពេល​វេលា​។​ ​វិធី​នេះ​នឹង​ជួយការ​ពារ​សុវត្ថិភាព​របស់​អ្នក​និង​ជួយ​បង្ការ​ការ​ឆ្លង​រីក​រាលដាល​នៃ​វី​រុ​ស​ខាងលើ​នេះ​។​

៦​. ​រង់ចាំ​ស្តាប់​ ​និង​​អនុវត្ត​តាម​ពាក្យ​ណែនាំ​របស់​អ្នកផ្តល់​សេវាកម្ម​សុខ​ភិ​បាល​
​            សូម​មេត្តា​តាមដាន​ស្តាប់​ស្ថានភាព​វិវឌ្ឍ​ន៍​ថ្មី​ចុងក្រោយ​នៃ​ជំងឺ​ ​Co​v​i​d​-19​។​ ​អនុវត្ត​តាម​ពាក្យ​ណែនាំ​របស់​អ្នកផ្តល់​សេវាកម្ម​សុខភាព​ ​ម​ន្រ្តី​សុខាភិបាល​សាធារណៈ​នៅ​តាម​តំបន់​ ​ឬ​ ​ថ្នាក់​ដឹកនាំ​ស្ថាប័ន​របស់​អ្នក​អំពី​វិធីការ​ពារ​ខ្លួន​និង​មនុស្ស​ជុំវិញ​ពី​ជំងឺ​ ​Co​v​i​d​-19 ​នេះ​។​ ​ហេតុអ្វី​? ​ម​ន្រ្តី​ជំនាញ​គ្រប់​លំដាប់​ថ្នាក់​នឹង​ទទួល​បាន​ព័ត៌មាន​ថា​តើ​ជំងឺ​នេះ​មាន​រីក​រាលដាល​ឆ្លង​នៅ​ក្នុង​តំបន់​ដែល​អ្នក​កំពុង​រស់នៅ​ដែរ​ឬទេ​។​ ​ពួកគេ​ត្រូវ​បាន​ចាត់បញ្ជូន​មក​ដើម្បី​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​តំបន់​ថា​តើ​ពួកគាត់​គួរ​ធ្វើអ្វី​ខ្លះ​ដើម្បី​ការពារ​​ខ្លួន​៕​

Article by SRIN SOKMEAN


SUGGESTIONS