×

វិធីការ​ពារ​ស្បែក​មុខ​នៅ​កំឡុង​ពេល​ពាក់​ម៉ា​ស​ការពារ​វី​រុ​ស

TRAVEL & LIVING 4 years ago
 
 

            ដោយសារតែ​វី​រុ​ស​កូ​វី​ដ​១​៩​ឆ្លងតាម​រយៈផ្លូវ​ដង្ហើម​ ​ហេតុដូច្នេះហើយ​កា​រពាក់​ម៉ាស់​គឺជា​វិធីការ​ពារ​ដ៏​ប្រសើរ​មួយ​បន្ទាប់ពី​វិធីការ​ពារ​ផ្សេងៗ​បន្ថែម​ទៀត​ដូចជា​ការ​លាង​ស​ម្អា​តដៃ​ជាដើម​។​ ​ការពិត​ណាស់​ដរាបណា​វី​រុ​ស​កូ​វី​ដ​១​៩​នៅ​មិនទាន់​សាបរលាប​ពី​ភព​​​ផែនដី​យើង​គ្រប់គ្នា​គប្បី​នៅតែ​ថែរក្សា​ការពារ​ខ្លួន​តាមរយៈ​កា​រពាក់​ម៉ាស់​រាល់​ពេល​ចេញទៅ​ខាងក្រៅ​ ​មិនថា​ទៅ​កន្លែងធ្វើការ​ ​ដើរ​ផ្សារ​ ​ឬ​កន្លែង​នានា​ដែល​ជា​ទីប្រជុំជន​ឡើយ​។​ ​តាម​ការ​លើកឡើង​របស់​អ្នក​ពាក់​ម៉ាស់​កន្លងមក​ ​ពួកគេ​បាន​ជួប​នូវ​បញ្ហា​ស្បែក​មុខ​ដូចជា​ធ្វើឲ្យ​ឡើង​រោល​កន្ទួល​ ​ជាពិសេស​គឺ​ឡើង​មុន​តែម្តង​។​ ​ជាទូទៅ​ស្បែក​របស់យើង​ត្រូវការ​ដង្ហើម​ខ្យល់​ចេញចូល​ ​ដូចនេះ​វា​ពិត​ជាចាំបាច់​ដែល​តម្រូវ​ឲ្យ​យើង​គ្រប់គ្នា​ប្រុងប្រយ័ត្ន​ចំពោះ​អ្វី​ដែល​យើង​យកមក​លាប​នៅ​លើ​ស្បែក​មុខ​មុន​ពេល​ពាក់​ម៉ាស់​ ​ខណៈ​ដែល​សារធាតុ​អស់ទាំង​នោះ​អាច​ធ្វើឲ្យ​រាំង​ស្ទះ​ដល់​ខ្យល់​ដង្ហើមចេញ​ចូល​របស់​ស្បែក​។​ ​ខាងក្រោម​នេះ​គឺជា​វិធីការ​ពារ​ស្បែក​មុខ​នៅ​កំឡុង​ពេល​ដែល​យើង​គ្រប់គ្នា​ពាក់​ម៉ាស់​ប្រចាំថ្ងៃ​។​

• ​ចូរ​លាង​ស​ម្អា​ត​ស្បែក​មុខ​ឲ្យបាន​ស្អាត​ ​និង​លាប​ផលិតផល​ផ្តល់​សំណើម​ពពួក​ ​Light​ ​Moist​ur​i​z​e​r ​ឬ​ប្រសិនបើ​ស្បែក​របស់​អ្នក​ស្ងួត​ខ្លាំង​អាច​ប្រើ​ជា​ប្រភេទ​គ្រី​ម​ផ្តល់​សំណើម​។​ ​គួរ​ជៀសវាង​លាប​ផលិតផល​ផ្តល់​សំណើម​ពពួក​ប្រេង​ឬ​ក្រមួន​ ​ដោយសារ​ផលិតផល​ប្រភេទ​នេះ​អាច​ធ្វើឲ្យ​ស្បែក​កាន់តែ​មាន​ភាព​ស្អុះស្អាប់​នៅ​ពេល​ពាក់​ម៉ាស់​ដែល​រឹប​ជិត​។​

• ​លាប​ឡេ​ការពារ​ក​ម្តៅ​ថ្ងៃ​ស្តើង​ៗ​ ​ជម្រើស​ឡេ​ដែល​ស័ក្តិសម​បំផុត​គឺ​ពពួក​មាន​ផ្ទុក​ជាតិរ៉ែ​ដូចជា​ ​titan​i​u​m​ ​d​i​oxide​ ​ឬ​ ​Zinc​ ​Oxide​។​ ​គួរ​ដឹង​ដែរ​ថា​សារធាតុ​គីមី​ដែល​មាន​ផ្ទុក​នៅ​ក្នុង​ឡេ​ការពារ​ក​ម្តៅ​ថ្ងៃ​អាច​ធ្វើឲ្យ​កៅស៊ូ​ម៉ាស់​យារ​ធ្លាក់​ ​ដូច្នេះ​ត្រូវ​ប្រាកដ​ថា​ម៉ាស់​របស់​អ្នក​គ្រប​ទៅលើ​ច្រមុះ​និង​មាត់​បាន​ជិត​ល្អ​ ​ប៉ុន្តែ​យ៉ាងណា​ក៏​មិន​ត្រូវ​រឹប​ខ្លាំងពេក​ដែរ​ព្រោះ​អាច​បណ្តាលឲ្យ​ឡើង​ស្នាម​ជាំ​នៅ​លើ​ស្បែក​។​

• ​បើ​អាច​ជៀសវាង​លាបម្សៅ​ទ្រនាប់​ឬ​ធ្វើការ​ផាត់​មុខ​ព្រោះ​វា​អាច​បង្កក​រ​ណី​ឡើង​មុន​។​

• ​សម្រាប់​អ្នក​ពាក់​វ៉ែនតា​ ​នៅ​ពេល​ដកដង្ហើម​ភាយ​ខ្យល់ឡើង​ស្រអាប់​កញ្ចក់វ៉ែនតា​ ​ត្រូវ​សង្កត់​ឆ្អឹង​ម៉ាស់​ឲ្យ​រាប​តាម​ទម្រង់​ចម្រុះ​និង​ថ្ពាល់​ដើម្បីកុំឲ្យ​ខ្យល់​ភាយ​ចេញ​ ​តែ​ដើម្បី​ជៀសវាង​ឡើង​ស្នាម​ជាំ​គួរ​ប្រើ​ស្កុ​ត​ក្រដាស​បិត​ទ្រាប់​លើ​ស្បែក​កន្លែងត្រូវ​សង្កត់​ជាមុន​សិន​ទើប​ប្រសើរ​។​

• ​ត្រូវ​ប្រាកដ​ថា​លាង​ស​ម្អា​តដៃ​ជាមួយ​សាប៊ូ​ឲ្យបាន​ស្អាត​បន្ទាប់ពី​ដោះ​ម៉ាស់​ចេញ​។​

• ​នៅ​ពេល​ដោះ​ម៉ាស់​ចេញ​ ​ត្រូវ​ប្រញាប់​លាង​ស​ម្អា​ត​មុខ​ ​និង​លាប​ឡេ​ផ្តល់​សំណើម​ស្រាល​ៗ​។​ ​ប្រសិនបើ​អ្នកមាន​ស្បែក​ស្ងួត​ ​ឬ​ស្បែក​ងាយ​ប្រតិកម្ម​គួ​រលាប​ជា​ប្រភេទ​គ្រី​ម​ដែល​វា​នឹង​ផ្តល់​សំណើម​ខ្ពស់​ជាង​។​

• ​ប្រសិនបើ​នៅ​លើ​ស្បែក​មាន​បញ្ហា​របក​ឬ​របួស​នៅកន្លែង​ណាមួយ​ ​អាច​ប្រើ​ផលិតផល​ក្រមួន​ឬ​ប្រេង​លាប​នៅកន្លែង​ទាំងនោះ​នៅ​ក្រោយពេល​ដោះ​ម៉ាស់​ចេញ​ ​និង​លាប​ជាថ្មី​ម្តងទៀត​នៅមុន​ពេល​ចូលគេង​។​ ​សម្រាប់​ផលិតផល​ក្រមួន​ឬ​ប្រេង​ព្យាបាល​អាច​ប្រើ​ព​ពួកម៉ាក​ ​A​qu​a​p​h​or ​ម៉ាក​ ​Vase​line​ ​ឬ​ម៉ាក​ ​Van​i​p​l​y​។​

• ​សម្រាប់​អ្នកប្រើ​ម៉ាស់​ក្រណាត់​ ​ត្រូវ​ប្រាកដ​ថា​ធ្វើការ​បោក​ស​ម្អា​ត​ម៉ាស់​ឲ្យបាន​ញឹកញាប់​ ​និង​សម្លាប់​មេរោគ​ឲ្យបាន​ត្រឹមត្រូវ​ ​ព្រោះ​បើមិនដូច្នោះទេ​អាច​បង្កក​រ​ណី​កើតមុន​និង​ការ​កកើត​មេរោគ​ផ្សេងៗ​។​ ​ចំពោះ​សាប៊ូ​បោក​ត្រូវ​ប្រើ​សាប៊ូ​ដែល​គ្មាន​ជាតិ​កាត់​ធ្វើឲ្យស​ ​ព្រោះ​វា​អាច​ធ្វើឲ្យខូច​សាច់ក្រណាត់​ក៏ដូចជា​ស្រទាប់​ការពារ​ផង​ដែរ​៕​

Article by HEM SOKKHIM


SUGGESTIONS