កញ្ញា ឌី សុរក្ខិតា បង្ហាញភាពទាក់ទាញជាមួយពណ៌ស្រស់ឆើតឆាយដែលជាចំណាប់អារម្មណ៍របស់យុវវ័យ
NEWS 4 years agoសាទរមកកាន់សរទរដូវពាក់កណ្តាលឆ្នាំ ទំនោរនិយមនៃការស្លៀកពាក់ហាក់ប្រទាក់ក្រឡាទៅតាមអាកាសធាតុដោយបាននាំមកនូវហ្វេហ្សិនដ៏ទាក់ចិត្តក្នុងបរិបទសាមញ្ញនិយមតែក៏ហ៊ឺហាមិនចាញ់រដូវកាលមុនៗប៉ុន្មានឡើយ។ ប្លែកសព្វមួយដង លើកនេះកញ្ញា ឌី សុរក្ខិតា បានចេញមកបង្ហាញខ្លួនលើកដំបូងជាតារាក្របមុខព្រមជាមួយការថតស្ទីលហ្វេហ្សិនក្នុងឈុតឆើតឆាយចម្រុះពណ៌ដែលជាទីចាប់អារម្មណ៍បំផុតរបស់យុវវ័យសម័យថ្មី។ លោកសាស្រ្តាចារ្យ ព្រហ្ម វិចិត្រ ដែលជាវិចិត្រករជើងចាស់មានបទពិសោធន៍ និងកេរ្តិ៍ឈ្មោះលើវិស័យគំនូរនៅក្នុងប្រទេសកម្ពុជាជាច្រើនទសវត្សរ៍មកហើយ បានចំណាយជីវិតបច្ឆឹមវ័យរបស់លោកផ្តួចផ្តើមដឹកនាំបង្កើតអង្គការក្រៅរដ្ឋាភិបាលមួយនៅតំបន់ដែលលោកកំពុងរស់នៅ។ តើអ្វីទៅជាបេសកកម្មការងារ និងចក្ខុវិស័យរបស់លោកក្នុងនាមជាស្ថាបនិកនិងនាយកគ្រប់គ្រងអង្គការនេះ? យុវតី ហុង ចិន្តា ដែលគេស្គាល់ថាជានារីអាកាសចរណ៍បានព្យាយាមអភិវឌ្ឍសមត្ថភាពខ្លួនពីតំណែងមួយទៅតំណែងមួយក្នុងរយៈពេលត្រឹមតែ៥ឆ្នាំ ឥឡូវនេះកញ្ញាបានជាប់ជាអាកាសយានិកផ្លូវការដំបូងគេក្នុងប្រវត្តិសាស្ត្រវិស័យអាកាសចរណ៍នៅក្នុងប្រទេសកម្ពុជា។ ជួបជាមួយពិធីការិនីជាន់ថ្មីសម្តីរហ័សរហួន Jimmy កញ្ញាបានចូលខ្លួនមកបង្ហើបអំពីបទពិសោធន៍ការងារ ក៏ដូចជាវិធីសាស្ត្រក្នុងការឈោងចាប់ឱកាសដើម្បីក្លាយជាពិធីករដ៏មានប្រជាប្រិយភាពក្នុងរយៈពេលដ៏ខ្លី។ ក្រឡេកទៅខេត្តសៀមរាបជាជង្រុកនៃវប្បធម៌ដ៏សម្បូរបែប សូវរីនបានប្រទះនូវសិប្បកម្មតម្បាញកន្ត្រករបស់ស្ត្រីមួយក្រុមនៅក្នុងភូមិក្របីរៀលដែលកំពុងត្រូវបានអ្នកច្នៃម៉ូដស្ត្រីជនជាតិហូឡង់ម្នាក់ និងបុរសជនជាតិខ្មែរម្នាក់កំពុងតែបង្ហាត់បង្ហាញជាមួយនឹងការបញ្ចេញម៉ូដយ៉ាងប្រណីតឥតខ្ចោះ។ នៅលើទំព័រសម្រស់យើងសូមបង្វែរអារម្មណ៍ប្រិយមិត្តមកទស្សនាទស្សនីយភាពនៃការបញ្ចូលគ្នារវាងសិល្បៈតុបតែងមុខយ៉ាងរស់រវើក និងអលង្ការធ្វើពីគ្រាប់ឈើយ៉ាងស្រស់បំព្រងបង្ហាញដោយកញ្ញា រ៉េត សារីតា។ ដោយឡែកសម្រាប់ទំព័រទេសចរណ៍ប្រចាំខែសីហាវិញ សូវរីននឹងដើរតួជាមគ្គទេសក៍នាំប្រិយមិត្តអ្នកអានធ្វើដំណើរកម្សាន្តទៅកាន់ស្រុកប្រាសាទសំបូរនៃខេត្តកំពង់ធំដែលនៅជុំវិញភូមិសាស្ត្រនេះមានបង្កប់ទៅដោយរមណីយដ្ឋានស្រស់ស្អាតគួរឲ្យចាប់ចិត្តទាក់ភ្នែកជាច្រើនដែលមិនសូវមានអ្នកស្គាល់ប៉ុន្មានឡើយ៕