×

សាកល្បង​បត់​ផ្កាឈូក​ងាយ​ៗ​សម្រាប់​ថ្វាយព្រះ​នា​អំឡុង​បុណ្យភ្ជុំបិណ្ឌ​

TRAVEL & LIVING 4 years ago
 
 

           បុណ្យភ្ជុំបិណ្ឌ​ ​ជា​ពិធីបុណ្យ​ប្រពៃណី​ជាតិខ្មែរ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ចំនួន​១​៥​ថ្ងៃ​ ​ពោល​ ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១​រោច​ ​រហូតដល់​ថ្ងៃ​ទី​១​៥​រោច​ ​ខែ​ភទ្របទ​ ​ហើយ​ក្នុងរយៈពេល​ចំនួន​១​៥​ថ្ងៃនេះ​ផង​ដែរ​ ​ប្រជាជន​ខ្មែរ​ជា​ពុទ្ធសាសនិកជន​បាន​ច​ម្អិ​ន​ម្ហូបអាហារ​ ​បង្អែម​ ​រួម​ទាំង​រៀបចំ​ផ្កាក្រអូប​នានា​ ​ដើម្បី​រៀបចំ​ចង្ហាន់​សម្រាប់​​ប្រគេន​ព្រះសង្ឃ​នាទី​វត្តអារាម​ ​និង​ឧទ្ទិស​កុសល​ផលបុណ្យ​ដល់​ញាតិ​សណ្តាន​​នៃ​ក្រុម​គ្រួសារ​​​ដែល​បាន​ចែកឋាន​។​ ​យ៉ាងណាមិញ​ ​តាម​ទំនៀមទម្លាប់​ខ្មែរយើង​នៅ​ពេល​យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​តែង​មាន​គ្រឿង​​សក្ការបូជា​សម្រាប់​ថ្វាយព្រះ​ ​តួយ៉ាង​ ​គេ​តែង​មាន​ការរៀបចំ​យ៉ាង​សោ​ភណ្ឌ​ភាព​ដូចជា​កា​របត់​ផ្កាឈូក​ជាដើម​។​

​ដូច្នេះ​ ​សូវ​រី​ន​ ​នឹង​បង្ហាញ​នូវ​របៀប​បត់​ផ្កា​សាមញ្ញ​ដែល​ធ្វើឲ្យ​ផ្កា​កាន់តែ​មាន​ភាព​ស្រស់​ស្អាត​បន្ថែម​ទៀត​។​

​របៀប​ទី​១​៖​

           ជំហាន​ដំបូង​ត្រូវ​ពិនិត្យមើល​លើ​ទង​ ​និង​ស្រទាប់ផ្កា​ឈូក​ជាមុន​សិន​សឹម​ចាប់ផ្តើម​បត់​ ​ក៏​ព្រោះតែ​ផ្កាឈូក​ខ្លះ​វា​អាច​នឹង​រលួយ​ ​ឬ​មាន​ស្រទាប់​មិន​ល្អជា​ដើម​។​ ​ប្រសិនបើ​ដូច្នោះ​មែន​នោះ​ ​អ្នក​គួរតែ​កាត់​ទង​ផ្កា​បន្តិច​ ​និង​បេះ​ស្រទាប់ផ្កា​មិន​ល្អ​សិន​ ​ធ្វើ​ដូច្នេះ​នៅ​ពេល​ដែល​បត់​ផ្កា​រួច​នោះ​ ​ផ្កា​នឹង​មាន​ភាព​ស្រស់​ស្អាត​គួរឲ្យ​គយគន់​ជាមិនខាន​។​ ​បន្ទាប់មក​ទៀត​ ​ចាប់ផ្តើម​យក​ចុង​ស្រួច​ស្រទាប់​ផ្កា​បត់​ចូលក្នុង​ដល់​គល់​ផ្កា​ ​អ្នក​នឹង​ឃើញ​ស្រទាប់ផ្កា​នោះ​ជា​ពាក់កណ្តាល​ ​រួច​បន្ត​បត់​ស្រទាប់ផ្កា​ដដែល​ដោយ​បត់​ពី​ខាងស្តាំ​ ​ទៅ​ខាង​ឆ្វេង​​ ​ហើយ​បន្ត​បត់​បែប​នេះ​រហូតដល់​អស់​ស្រទាប់ផ្កា​នោះ​អ្នក​នឹងបាន​ឃើញ​នូវ​ម៉ូដ​ផ្កា​ដ៏​ស្រស់​ស្អាត​តែម្តង​។​

​របៀប​ទី​២​៖

           ​កា​របត់​ផ្កាឈូក​តាមរបៀប​នេះ​អាច​នឹង​ចំណាយ​ពេល​យូរ​បន្តិច​ ​ក៏ប៉ុន្តែ​វា​បាន​រំលេច​នូវ​សម្រស់​ដ៏​ស្រស់​ស្អាត​ ​និង​ប្លែកភ្នែក​ដែល​អ្នក​ពុំ​ធ្លាប់​ឃើញ​ពីមុន​មក​។​ ​ដើម្បី​ទទួល​បាន​នូវ​ផ្កាឈូក​នេះ​ដែរ​ ​ដំបូង​អ្នក​ត្រូវ​បត់​ស្រទាប់ផ្កា​ពី​ខាងឆ្វេង​មក​ខាងស្តាំ​ ​រួច​បត់​ពី​ខាងស្តាំ​មក​ខាងឆ្វេង​ ​បន្តម​ក​ទៀត​បត់​ស្រទាប់ផ្កា​នោះ​ទៅជា​ទម្រង់​ត្រីកោណ​ ​បន្ទាប់មក​ទៀត​បត់​ស្រទាប់ផ្កា​នោះ​ចូល​ខាងក្នុង​ជា​ការ​ស្រេច​។​

របៀប​ទី​៣​៖​
           ប្រិយ​មិត្ត​មួយ​ចំនួន​តូច​ប្រហែល​បាន​ដឹង​ពី​របៀប​នៃ​កា​របត់​ផ្កាឈូក​ទៅជា​រូបរាង​ផ្កាកុលាប​ដែល​មាន​ភាព​ស្រស់បំព្រង​ហើយ​មែនទេ​? ​យ៉ាងណាមិញ​ ​កា​របត់​ផ្កាឈូក​ទៅជា​ផ្កាកុលាប​ពុំសូវ​មាន​ភាព​ខុសគ្នា​ពី​របៀប​ទី​១​ ​និង​ទី​២​ប៉ុន្មាន​នោះ​ទេ​ ​ពោល​ ​ជំហាន​ដំបូង​ ​ត្រូវ​បត់​ស្រទាប់ផ្កា​តាមរបៀប​ទី​២​មួយ​ជុំ​នៃ​ផ្កាឈូក​នោះ​ ​ក្រោយមក​ទៀត​យើង​ត្រូវ​បត់​ស្រទាប់ផ្កា​ឈូក​ដោយ​យក​ចុង​ស្រួច​នៃ​ស្រទាប់ផ្កា​បត់​ចូលក្នុង​ដល់​គល់​ផ្កា​ (​បត់​តាមរបៀប​ទី​១​) ​រហូតដល់​អស់​ស្រទាប់ផ្កា​ឈូក​នោះ​ ​ប្រិយ​មិត្ត​នឹង​ទទួល​បាន​នូវ​ផ្កាកុលាប​ជា​ទីគាប់ចិត្ត​៕

​Article​ ​by​ ​PAN​ S​I​V​L​Y


SUGGESTIONS