×

ទឹកអប់​សម្រាប់​បុរស​ថ្មី​ម៉ាក​ B​V​L​G​AR​I​ ​MAN​ ​GLACIAL​ ​ESSENCE​

NEWS 3 years ago
 
 

“​ឈាន​ទៅដល់​កំពូល​អច្ឆរិយភាព​របស់​លោកអ្នក​”

            ​ផលិតផល​ទឹកអប់​បុរស​ B​V​L​G​AR​I​ ​MAN​ ​GLACIAL​ ​ESSENCE​ ​នេះ​ជា​ជោគជ័យ​ថ្មី​នៃ​ក្រុមហ៊ុន​ផលិត​ទឹកអប់​ម៉ាក​ BVLGARI​ ​ដ៏​ល្បីល្បាញ​លំដាប់​ពិភពលោក​របស់​ប្រទេស​អ៊ីតាលី​តាំងពី​ទសវត្សរ៍​ទី​៩​០​។​ ​វា​ជា​ប្រ​ភេទ​ទឹកអប់​ដែល​ផ្តល់​នូវ​តំណក់​នៃ​ភាព​ស្រស់ស្រាយ​លើ​រាងកាយ​បុរស​ជ្រួតជ្រាប​ស៊ី​ជម្រៅ​រហូតដល់​ខាងក្នុង​សារពាង្គ​កាយ​ ​ដែល​ស្តែង​ចេញ​តាមរយៈ​ឈ្មោះថា​ “Glacial​ ​Essence” ​ឬ​ “សារៈសំខាន់​នៃ​ភាព​ត្រជាក់ស្រេប​ដូច​ទឹកកក” ​នោះ​ពិតប្រាកដ​។​ ​វា​មិន​ត្រឹមតែ​ជា​ប្រភព​នៃ​ភាព​ត្រជាក់​តែមួយមុខ​នោះ​ទេ​ ​អ្នកជំនាញ​ផ្នែក​ទឹកអប់​ថែមទាំង​បាន​បង្ហាញ​ថា​ ​វា​ផ្តល់​ជូន​លោកអ្នក​នូវ​កម្លាំង​ឥទ្ធិពល​ដ៏​អស្ចារ្យ​ដែល​អាច​ធ្វើឲ្យ​លោកអ្នក​ក្លាយ​ជា​មនុស្ស​ក្នុង​បរិ​បទ​ថ្មី​ពោរពេញ​ដោយ​ថាមពល​និង​ភាព​ជឿជាក់​ទ្វេ​ដង​។​

            “​ខ្ញុំ​ចង់​បង្ហាញ​អារម្មណ៍​ស្រស់​ថ្លា​ដូច​ទឹកកក​! ​ក្លិនក្រអូប​ប្រហើរ​ខ្លាំង​ប្រៀប​បាន​នឹង​ខ្យល់​ដង្ហើម​ក្នុង​បរិយាកាស​ត្រជាក់​ញាប់ញ័រ​ដែល​បុរស​គ្រប់រូប​ប្រាថ្នា​ចង់បាន​ ” ​លោក​ ​អា​ល់​ប៊័រ​តូ ម៉ូ​រី​ឡា​ស​ ​អ្នកឯកទេស​ផលិត​ទឹកអប់​ផ្ទាល់​បាន​អះអាង​។​ ​ទឹកអប់​ខាងលើ​នេះ​ជា​និមិត្តរូប​នៃ​ថាមពល​អម​តៈ​នៃ​ភាពជា​បុរស​ដែល​បុរស​គ្រប់រូប​តែងតែ​ស្វែងរក​ចង់បាន​ពុំដែល​ខាន​។​ ​ភាព​ស្រស់​ថ្លា​នៃ​ទឹកអប់​ដែល​ភាយ​ចេញ​តាំងពី​តំណក់​ដំបូង​នឹង​ដាស់​អារម្មណ៍​សុ​ភាពបុរស​ទាំងឡាយ​ជាមួយ​ប្រភេទ​ក្លិន​ឈើ​ក្រអូប​ក​ម្រិ​ត​ខ្ពស់​លាយឡំ​នឹង​គ្រី​ស្គាល់​តូច​ៗ​មក​ប៉ះ​ជាប់នឹង​ស្បែក​ប្រៀប​ដូច​ផ្សែង​អ័ព្ទ​ទឹកកក​។​

            ​គួរ​កត់​សម្គាល់​ដែរ​ថា​ ​ទឹកអប់​ម៉ាក​ថ្មី​នេះ​ត្រូវ​បាន​ចែកចេញជា​បី​ស្រទាប់​ក្លិន​ ​ដែល​ក្នុង​នោះ​ស្រទាប់​ក្លិន​ខាងលើ​មាន​តួនាទី​បង្កើត​ភាព​ស្រស់ស្រាយ​ផ្លូវ​អារម្មណ៍ ​(Top Notes: ​Blast​ o​f​ ​Fresh​n​e​ss) ​ចម្រាញ់​ចេញពី​ផ្លែ​ ​JUNIPER​ ​BERRY​, ​មើមខ្ញី​ ​និង​ ​ផ្កា​ ​G​ERA​N​I​U​M​; ​ស្រទាប់​កណ្តាលជំរុញ​ក្លិនក្រអូប​ប្រហើរ​សាយ​ (​Heart Notes: Aromatic​ ​Boost​) ​ចម្រាញ់​ពី​ប្រេង​ឈើ​ ​SANDALWOOD​ ​របស់​ប្រទេស​អូ​ស្រ្តា​លី​, ​ឈើ​ ORR​I​S ​CONCRETE​ ​និង​ ​រុក្ខជាតិ​ART​E​M​I​S​I​A​ ​និង​​ស្រទាប់​ខាងក្រោម​ចុងក្រោយ​បង្កើន​ភាព​ទាក់ទាញ​​ (​Base Notes: Woody​ ​Char​i​s​ma​) ចម្រាញ់​ចេញពី​ក្លិន​ឈើ​ក្រអូប​បែប​ធម្មជាតិ​ពិតៗ​ចម្រាញ់​ពី​ឈើ​ C​E​D​AR​WOOD​ ​A​L​ASK​A​, ​សារធាតុ​ទឹកអប់​ ​CLEAR​WOOD​ ® ​ACCORD​ ​និង​ ​MUSK​ ​ACCORD​។​

Advertising article


SUGGESTIONS