«ណាតា» បង្ហាញវត្តមានជាថ្មីនៃប្លុកទួលទំពូង រួមនឹងប្រូម៉ូសិនដ៏ច្រើនបន្ថែមទៀត
NEWS 3 years agoការទន្ទឹមរង់ចាំរបស់មិត្តៗនារី និងអ្នកគាំទ្ររបស់ «ណាតា» កន្លងមក ពេលនេះបានមកដល់ហើយ! ម៉ាកស្បែកជើងនារីដ៏ពេញនិយម «ណាតា» ដែលសម្បូរទៅដោយម៉ូដស្រស់ស្អាតដែលជាទំនោរនិយមដ៏រស់រវើកនោះ បានចាប់បើកសម្ពោធហាងរបស់ខ្លួនជាផ្លូវការ នាព្រឹកថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ មានទីតាំងស្ថិតក្នុងប្លុកទួលទំពូងលើផ្លូវ១៥៥ កែងនឹងផ្លូវ៤៨២ រួមជាមួយនឹងការបញ្ចុះតម្លៃពិសេសនៃគ្រប់មុខទំនិញទាំងអស់រហូតទៅដល់ ២០ភាគរយ និងការថែមជូនដបទឹកដ៏ស្រស់ស្អាតបន្ថែមទៀតសម្រាប់អតិថិជន១០០នាក់ដំបូងផងដែរ។ ជាមួយគ្នានេះ អតិថិជន និងអ្នកគាំទ្រម៉ាកស្បែកជើងនារី «ណាតា» ទាំងអស់កន្លងមកប្រាកដជាជ្រាបពីគុណភាពដ៏ល្អរបស់ម៉ាកស្បែកជើងនេះជាមិនខាន ពិសេស ម៉ូដស្បែកជើង កាបូប និងគ្រឿងតុបតែងលម្អកាយនានាពោរពេញទៅដោយពណ៌ចម្រុះស្រស់បំព្រងដែលកាន់តែបន្ថែមភាពជឿជាក់សម្រាប់មិត្តៗនារីគ្រប់កាលៈទេសៈដែលមិត្តៗនារីពុំគួររំលងឡើយ។
គួរជម្រាបផងដែរថា ម៉ាកស្បែកជើងនារី «ណាតា» អតីតស្ថិតលើផ្លូវព្រះសីហនុបានផ្លាស់ប្តូរទីតាំងទៅកាន់ប្លុកទួលទំពូងលើផ្លូវ១៥៥ កែងនឹងផ្លូវ៤៨២ ហើយនឹងបន្តការបញ្ចុះតម្លៃ២០ភាគរយ រយៈពេលចំនួន៣ថ្ងៃ សម្រាប់តែ «ណាតាទួលទំពូង» នេះប៉ុណ្ណោះ៕
Article by PAN SIVLY