×

​ក្លិន​៦​យ៉ាង​ដែល​មាន​សមត្ថភាព​ជួយ​ផ្លាស់ប្តូរ​អារម្មណ៍​មនុស្ស​

TRAVEL & LIVING 3 years ago
 
 

           ​យោង​តាម​ការផ្សាយ​របស់​គេហទំព័រ​សុខភាព​បរទេស​មួយ​ឈ្មោះថា​ ​w​w​w​.​health​i​s​t​a​.​co​m​ ​ក្លិន​ជា​ដំណោះស្រាយ​កែប្រែ​វិបត្តិ​ផ្លូវ​អារម្មណ៍​របស់​លោកអ្នក​ឲ្យ​ល្អ​ប្រសើរ​ឡើងវិញ​ ​មិនថា​លោកអ្នក​ជួបប្រទះ​បញ្ហា​ ​នឿយហត់​ល្ហិតល្ហៃ​ ​តប់ប្រមល់​ ​ឬ​ ​មិន​សូវ​មាន​អារម្មណ៍​ផ្លូវ​ភេទ​នោះ​ទេ​។​ ​តើ​ក្លិន​អាច​កែខៃ​បញ្ហា​ទាំងនេះ​ដោយ​របៀបណា​? ​ចម្លើយ​គឺ​ក្លិន​មាន​តួនាទី​រំ​ញោច​ឃានវិញ្ញាណ​ (​ការ​ដឹង​ដោយ​ច្រមុះ​) ​ដែល​បញ្ជូន​សារ​ទៅកាន់​ខួរក្បាល​ដែល​ជះ​ឥទ្ធិពល​ចំពោះ​សុខភាព​អារម្មណ៍​របស់​មនុស្សយើង​ដោយ​ផ្ទាល់​តែម្តង​។​

           ​​ខាងក្រោម​នេះ​ជា​ក្លិន​ ​៦​ ​យ៉ាង​ ​ណែនាំ​ដោយ​លោក​វេជ្ជបណ្ឌិត​ ​ប្រាយ​អ៊ែន​ រ៉ូដេ​ន​ប៊ូ​ស្ហ (​D​r. Br​y​an​ R​a​u​d​e​n​bush​) ​សា​ស្រ្តាចារ្យ​ឯកទេស​ព្យាបាល​ផ្លូវចិត្ត​នៃ​សាកលវិទ្យាល័យ​វី​លីង​ (​Wheel​in​g​ ​University​) ​រដ្ឋ​ ​វ៉េ​ស​វឺ​ជី​នៀ (​West​ ​Virgin​i​a​) ​សហរដ្ឋអាមេរិក​ ​ដែល​លោកអ្នក​អាច​ប្រើប្រាស់​អាស្រ័យ​ទៅតាម​អារម្មណ៍​ជាក់ស្តែង​របស់​លោក​អ្នកៈ

​១​. ​ក្លិន​ជីរអង្កាម​ (​សម្រាប់​ការ​ជំរុញលើកទឹកចិត្ត​)

          ក្លិន​ជីរអង្កាម​ជួយ​រំ​ញោច​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ខួរក្បាល​ហៅថា​ ​ប្រព័ន្ធ​ R​e​tic​u​l​ar​ ​Act​i​vat​in​g​ ​System​ (R​AS​) ​ដែល​មានមុខ​ងារ​គ្រប់គ្រង​សកម្មភាព​ផ្សេងៗ​នៃ​ប្រព័ន្ធ​ប្រសាទ​កណ្តាល​ ​ដូចជា​ ​ការ​ភ្ញាក់​ពី​ដំណេក​ ​ការ​ទទួលទានដំណេក​ ​និង​ ​ការ​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​អ្វីមួយ​។​ ​សា​ស្រ្តាចារ្យ​វេជ្ជបណ្ឌិត​ខាងលើ​បាន​ពន្យល់​ថា​ “​ការ​រំ​ញោច​បន្ថែម​ទៅលើ​តំបន់​នេះ​ត្រូវ​បាន​គេ​បង្ហាញ​ថា​មាន​លទ្ធផល​ទៅលើ​អ្នក​បើកបរ​ឲ្យ​កាន់​ ​តែ​មាន​ស្មារតីប្រុងប្រយ័ត្ន​ ​និង​ទៅលើ​អត្តពលិក​ឲ្យ​កាន់តែ​មាន​កម្លាំងចិត្ត​ធ្វើ​កីឡា​និង​សម្រួលការ​ឈឺចាប់​” ​។​

​២​. ​ក្លិន​ឈើអែម​ (​សម្រាប់​ការ​ប្រមូល​ ​ឬ​ ​ផ្តោត​អារម្មណ៍​)

          ​លោក​វេជ្ជបណ្ឌិត​បាន​អះអាង​ថា​ “​ក្លិន​ឈើអែម​បង្កើន​លំ​ហូរ​ឈាម​ដែល​ហូរ​ពាសពេញ​រាងកាយ​។​ ​កាលណា​ឈាម​​កាន់​តែ​​ហូរ​ស្រួល​ក្នុង​រាងកាយ​ ​នោះ​វាក៏​បង្កើន​លំ​ហូរ​ឈាម​ចូល​ទៅ​ក្នុង​ខួរក្បាល​ ​ដែល​ជាហេតុ​នាំឲ្យ​សមត្ថភាព​នៃ​ការ​ប្រមូល​ឬ​ផ្តោត​អារម្មណ៍​របស់យើង​កាន់តែ​កើន​ខ្ពស់​ទៅតាម​នោះ​ដែរ​”​។​

៣​. ​ក្លិន​ផ្កា​ម្លិះ​ (​សម្រាប់​ការ​បង្កើន​ការប្រុងប្រយ័ត្ន​)

          ​លោក​វេជ្ជបណ្ឌិត​ អេ​ឡេ​ន​ ​ហ៊ឺ​ស​ឆ៍ (​D​r. ​A​l​an​ ​H​i​rsc​h​) ​នាយក​ផ្នែក​ជំងឺ​ប្រព័ន្ធ​ប្រសាទ​ប្រចាំ​ស្ថាប័ន​មូលនិធិ​ព្យាបាល​និង​ស្រាវជ្រាវ​ឃានវិញ្ញាណ​និង​ជីវ្ហាវិញ្ញាណ​ (​Smell​ ​and​ ​Taste​ ​Treatment​ ​and​ ​Research​ ​Foundation​) ​នៃ​ទីក្រុង​ស៊ី​កា​ហ្គូ (​Chic​ago​) ​រដ្ឋ​អ៊ី​លី​ណយ​ស៍ (​Ill​in​o​i​s) ​សហរដ្ឋអាមេរិក​ ​មានប្រសាសន៍ថា​ “​ផ្កា​ម្លិះ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​សមត្ថភាព​បង្កើន​ប្រេ​កង់​រលក​ខួរក្បាល​ (​Bet​a​ ​Wave​s) ​ដែល​មាននៅ​ក្នុង​ស្រោមខួរ​ក្បាល​ (​ផ្នែក​ខាងមុខ​ក្បាល​) ​ដែល​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការប្រុងប្រៀប​ស្មារតី​កាន់តែ​រហ័សរហួន​ព្រមទាំង​អភិវឌ្ឍន៍​តួនាទី​ទំនាក់ទំនង​រវាង​ដៃ​និង​ភ្នែក​ផង​ដែរ​” ​។​

៤​. ​ក្លិន​ផ្កា​ឡា​វេន​ដឺ​រ​ (​សម្រាប់​ការ​សម្រួល​អារម្មណ៍​ឲ្យ​ស្ងប់​)

          ​ករណី​សិក្សា​ជាច្រើន​កន្លងមក​សុទ្ធសឹងតែ​បាន​បង្ហាញ​អំពី​ទំនាក់ទំនង​ប្រាកដប្រជា​រវាង​ផ្កា​ឡា​វេន​ដឺ​រ​ ​និង​លទ្ធផល​ផ្នែក​រម្ងាប់​អារម្មណ៍​។​ ​សា​ស្រ្តា​វេជ្ជបណ្ឌិត​ ​ហ៊ឺ​ស​ឆ៍ ​បាន​ពន្យល់​ថា​ “​ក្លិន​ផ្កា​ឡា​វេន​ដឺ​រ​ត្រូវ​បាន​គេ​បង្ហាញ​ឲ្យ​ឃើញ​ថា​អាច​ជួយ​បង្កើត​អារម្មណ៍​ល្ហែល្ហើយ​ ​ដែល​ទាក់ទង​ទៅ​នឹង​កំណើន​រលក​អា​ល់​ហ្វា​ (​Alpha​ ​wave​s) ​នៅ​ផ្នែក​ខាងក្រោយ​នៃ​ខួរក្បាល​ដែល​ផ្សារភ្ជាប់​ទៅ​នឹង​ភាព​ស្ងប់​សុខ​កាន់តែ​ប្រសើរ​ (​More​ ​relaxed​ ​state​)” ​។​

​៥​. ​ក្លិន​ប្ញ​ស​ឈើ​ក្រអូប​ ​Licorice​ ​និង​ ​ត្រសក់​ (​សម្រាប់​រំ​ញោច​អារម្មណ៍​ផ្លូវ​ភេទ​)

          ​ក្លិន​ទាំងពីរ​នេះ​ជា​ឱសថ​ដ៏​ពូកែ​ស័ក្តិសិទ្ធិ​សម្រាប់​ក​ម្ចាត់​ភាព​សោះអង្គើយ​ចំណង់​ផ្លូវ​ភេទ​។​ ​វា​មិន​ត្រឹមតែ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ជួយ​ជំរុញ​ចលនា​លំ​ហូរ​ឈាម​ទៅកាន់​អ​វៈ​យ​វៈ​បន្ត​ពូជ​របស់​ស្រ្តី​ឲ្យ​កើន​ឡើង​រហូតដល់​ ​១​៣​ ​ភាគរយ​ ​នោះ​ទេ​ (​ជា​លទ្ធផល​ ​រំ​ញោច​អារម្មណ៍​ផ្លូវ​ភេទ​ស្រ្តី​កាន់តែ​ខ្លាំង​) ​ប៉ុន្តែ​យោង​តាម​សា​ស្រ្តា ចារ្យ ​វេជ្ជបណ្ឌិត​ ​ហ៊ឺ​ស​ឆ៍ ​ក្លិន​ផ្លែ​ត្រសក់​ក៏​ត្រូវ​បាន​រក​ឃើញ​ថា​មាន​តួនាទី​កាត់បន្ថយ​អារម្មណ៍​ភ័យខ្លាច​ឬ​ជ្រួលច្របល់​។​

​៦​. ​ក្លិន​ផ្កា​ចម្រុះ​ (​សម្រាប់​គំនិត​ឆ្លាតវៃ​)

          ​យើង​មិនមែន​ព្យាយាម​និយាយ​ថា​ ​លោកអ្នក​អាច​បញ្ឈប់​ការ​ខិតខំ​ព្យាយាម​រៀនសូត្រ​ណាមួយ​នោះ​ទេ​ ​ដោយសារ​ការប្រើប្រាស់​ក្លិន​ផ្កា​ចម្រុះ​នោះ​ទេ​ ​ប៉ុន្តែ​អ្វី​ដែល​អាច​ជួយ​ឲ្យ​វា​ប្រសើរ​បាន​ ​ទោះបី​ក្នុង​ក​ម្រិ​ត​តិចតួច​ក្តី​ ​ក៏​គួរតែ​សាកល្បង​ដែរ​! ​លោក​សា​ស្រ្តាចារ្យ ​វេជ្ជបណ្ឌិត​ ​ហ៊ឺ​ស​ឆ៍ ​បាន​លើកឡើង​ថា​ ​របាយការណ៍​សិក្សា​ជាច្រើន​បាន​រក​ឃើញ​ថា​ ​ក្លិន​ផ្កា​ចម្រុះ​បង្កើន​សន្ទុះ​នៃ​ការសិក្សា​បាន​រហូតដល់​ ​១​៧​ ​ភាគរយ​ ​៕

Article by SRIN SOKMEAN


SUGGESTIONS