ស្វាគមន៍នូវការវិលត្រឡប់ជាថ្មីម្តងទៀតនៃម៉ាកស្បែកជើងនារី «ណាតាសៀមរាប» ដែលបានប្រព្រឹត្តឡើងនាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតលើវិថីស៊ីវត្ថា (ជិតអង្គរម៉ាកឃីតចាស់)។ ដើម្បីអបអរសាទរ ការសម្ពោធទីតាំងបើកថ្មី ម៉ាកស្បែកជើងនារីដ៏ពេញនិយម «ណាតាសៀមរាប» ក៏មានការបញ្ចុះតម្លៃរហូតទៅដល់២០ភាគរយលើគ្រប់ទំនិញទាំងអស់ រយៈពេលចំនួន ៣ថ្ងៃ ពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ។ ជាពិសេស សម្រាប់អតិថិជន១០០នាក់ដំបូងនឹងទទួលបានដបទឹកដ៏ស្រស់ស្អាតបន្ថែមទៀត។ ទន្ទឹមនឹងរដូវកាលថ្មីនៃការបើកសម្ពោធទីតាំងរបស់ខ្លួន ម៉ាកស្បែកជើងនារីទាន់សម័យ «ណាតាសៀមរាប» បានពាំនាំនូវខូឡិកហ្សិនស្បែកជើង កាបូប និងគ្រឿងសម្រាប់តុបតែងកាយនានាជាច្រើនម៉ូដដែលលោកអ្នកពុំគួរឱកាសដ៏កម្រនេះឲ្យកន្លងផុតទៅឡើយ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់៖ 063 965 828
Article by PAN SIVLY