«ណាតា» តែងនាំមកនូវប្រូម៉ូសិនពិសេសៗជាច្រើនសម្រាប់អតិថិជនរបស់ខ្លួនពីរដូវកាលមួយ ទៅរដូវកាលមួយ តួយ៉ាង មិនខុសពីរាល់លើកនោះទេម៉ាកស្បែកជើងនារី «ណាតា» នៅតែពាំនាំការបញ្ចុះតម្លៃជាច្រើនសន្ធឹកសន្ធាប់សម្រាប់មិត្តៗនារីគ្រប់រូបដែលអាចជាវរាល់ទំនិញគ្រប់ប្រភេទតាមតម្រូវការ និងទទួលបានការបញ្ចុះតម្លៃរហូតទៅ៧០ភាគរយឯណោះ។ ទន្ទឹមនឹងនេះ ប្រូម៉ូសិននៃការលក់បញ្ចុះតម្លៃដ៏ពិសេសនេះនឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃ២៧ ខែវិច្ឆិកា ២០២០ រហូតដល់ថ្ងៃទី០៦ ខែធ្នូ ២០២០ គ្រប់បណ្តាហាងទាំងអស់របស់ «ណាតា» ដូចជា៖ ណាតាផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ណាតាផ្សារទំនើបអ៊ីអនសែនសុខ ណាតាទួលទំពូង (ទួលទំពូងលើផ្លូវ១៥៥ កែងនឹងផ្លូវ៤៨២) ស្ថិតនៅ ណាតាសៀមរាប (ស្ថិតលើផ្លូវស៊ីវុត្ថា) និងណាតាបាត់ដំបង។ ខូឡិកហ្សិនស្បែកជើង កាបូប និងគ្រឿងលម្អកាយនានាសម្រាប់រដូវកាលថ្មីនេះក៏មានការលក់បញ្ចុះតម្លៃក្នុងថ្ងៃប្រូម៉ូសិននេះដែរ ហេតុដូច្នេះហើយ កុំឲ្យឱកាសដ៏ល្អនេះកន្លងផុតទៅឲ្យសោះ!
យ៉ាងណាមិញ សូមកត់ចំណាំផងដែរថារាល់ទំនិញរបស់ «ណាតា» នឹងបង្ហាញជាស្លាកតម្លៃ «ប្រាក់រៀលខ្មែរ» ប្រសិនបើអតិថិជនទូទាត់តម្លៃទំនិញជាប្រាក់ដុល្លារ ណាតានឹងអាប់ជូន វិញជាប្រាក់រៀលតែប៉ុណ្ណោះ៕
Article by Pan Sivly