×

​អាថ៌កំបាំង​នៅ​ពីក្រោយ​ស្ទា​យ៌​ថតរូប​ឡូយ​ៗ​របស់​គ្រួសារ​ ​គង់​ ​ចាន់​ស្រីមុំ​

NEWS 3 years ago
 
 

          តាំងពី​រៀបការ​សាង​គ្រួសារ​មាន​កូនស្រី​ដ៏​គួរឲ្យ​ស្រឡាញ់​អាយុ​ជាង​២​ខួប​ ​ឈ្មោះ​ ​គឹម​ ​សី​ហ៍​មរកត​ ​ហៅ​ម៉ូម៉ូ(​M​o​M​o)​មក​ ​គង់​ ​ចាន់​ស្រីមុំ​ ​តែង​បង្ហាញ​សុភមង្គល​តាមរយៈ​ការ​ថតរូប​លក្ខណៈ​គ្រួសារ​មិនថា​ ​សកម្មភាព​ប្រចាំថ្ងៃ​ ​ការចូលរួម​កម្មវិធី​ ​និង​ដើរ​ក​ម្សាន្ត​ទៅ​កន្លែងផ្សេង​ៗ​។​ ​ហើយ​អ្វី​ដែល​មហាជន​ចាប់អារម្មណ៍​ទៀតសោត​ ​គឺ​រាល់​ការ​ថតរូប​សុទ្ធតែ​មានការ​ស្លៀកពាក់​ជា​ក្រុម​ប្លែកៗ​ ​កាច់​ស្ទី​ល​ឡូយ​ៗ​ ​មើលទៅ​ហ្វេ​ហ្សិ​ន​បែប​លក្ខណៈ​គ្រួសារ​តែម្តង​។​

          មែនទែន​ទៅ​ហោច​ណាស់​១​ខែ​ម្តង​ ​ស្រីមុំ​តែង​ចំណាយ​ពេល​ដើរ​ក​ម្សាន្ត​ជាមួយ​ក្រុម​គ្រួសារ​ជានិច្ច​ ​បើ​មិន​មានវិបត្តិ​កូ​វី​ដ​-​១​៩​ទៀត​នោះ​ ​អាច​ចេញទៅ​ក​ម្សាន្ត​នៅ​ឯក្រៅ​ប្រទេស​២​ទៅ​៣​ដង​ក្នុង​មួយ​ឆ្នាំ​ផង​ដែរ​។​ ​រាល់​ពេល​ចេញ​ដើរ​ក​ម្សាន្ត​ស្រីមុំ​ថា​ “​ពួក​ខ្ញុំ​ដើរលេង​ដូច​មិនមែន​ដើរលេង​គឺ​ដូ​ចចេញ​បេសកកម្ម​ថត​អីចឹង​(​សើច​...) ​ត្រូវ​តុប​តែងខ្លួន​ឯង​ផង​ ​និង​កូន​តូច​ផង​ ​រាង​ហត់​បន្តិច​ដែរ​”​។​ ​ស្រីមុំ​និយាយ​ទៀត​ថា​ “​ការ​ដើរ​ក​ម្សាន្ត​ទៅ​កន្លែង​មួយ​យើង​ត្រូវ​មាន​គម្រោង​យ៉ាងហោចណាស់​ស្នាក់​នៅ​២​យប់​៣​ថ្ងៃ​ ​និយាយទៅ​មិន​មាន​ពេលទំនេរ​សោះ​ម៉ង ​ព្រលឹមឡើង​ម៉ោង​៧​ព្រឹក​យើង​ថត​រហូតដល់​ល្ងាច​អស់​ពន្លឺ​ថ្ងៃ​ទើបបាន​សម្រាក​”​។​

          ​ឃើញ​ថា​ការ​ថត​មានការ​ស្លៀកពាក់​ស្ទា​យ៌​ប្លែកៗ​ជាគ្រួសារ​ ​តើ​នរណា​ជា​អ្នក​រៀបចំ​? “​នៅ​ពីក្រោយ​ស្ទី​ល​ស្លៀកពាក់​ ​គឺ​គ្រួសារ​ខ្ញុំ​(​គឹម​ ​សីហា​) ​ពេល​មាន​គម្រោង​ទៅ​ដើរលេង​កន្លែងណា​មួយ​ ​គាត់​តែង​រៀបចំ​ ​និង​បង្កើត​ស្ទា​យ៌​ប្លែកៗ​ជានិច្ច​ ​ហើយ​ខ្ញុំ​ក៏​ជួយគ្នា​បន្ថែម​ដែរ​។​ ​ឈុត​ស្លៀកពាក់​ថត​ក្នុង​ការ​ដើរលេង​ម្តងៗ​អាច​ពី​៨​ទៅ​១​២​ឈុត​។​ ​កន្លែង​ដើរលេង​មួយៗ​ឲ្យតែ​ថាទៅ​ត្រូវតែ​ថតរូប​ ​អីចឹង​ពួក​ខ្ញុំ​រៀបចំ​គ្រប់យ៉ាង​ពី​ភ្នំពេញ​ឲ្យហើយ​តែម្តង​” ​ស្រីមុំ​លើកឡើង​។​ ​ចំពោះ​ការ​កាច់​ស្ទី​ល​ថត​វិញ​ ​ស្រីមុំ​ថា​មិន​មានការ​គ្រោងទុក​ទេ​ ​ទៅដល់​ភ្លាម​រកនឹក​ភ្លែត​ ​គ្រាន់តែ​ត្រូវ​ដឹង​ថា​កន្លែង​ទៅ​ហ្នឹង​ជា​តំបន់​ភ្នំ​ឬ​យ៉ាងណា​ ​ពេល​ទៅដល់​កាច់​ស្ទា​យ៌​ថត​ទៅតាម​ទីតាំង​។​

          ​ការ​ថតរូប​មិនមែន​ស្រីមុំ​ធ្វើឡើង​តែ​គ្រួសារ​ឯង​ឡើយ​ ​ពោល​មាន​ការចូលរួម​សហការ​ពី​អ្នក​ផាត់​មុខ​ចល័ត​ ​រួម​នឹង​អ្នកថតរូប​ផង​ដែរ​។​ ​ស្រីមុំ​ថា​ “ ​ពេល​យើង​ដើរទៅ​លេង​កន្លែងណា​មួយ​ ​យើង​ត្រូវតែ​មាន​អនុ​ស្សា​វ​រី​យ៍​នៅកន្លែង​នោះ​ ​អីចឹង​យើង​ក៏​ត្រូវ​មាន​គម្រោង​ទៅ​ផ្តិត​យក​រូបភាព​សម្រាប់​គ្រួសារ​របស់យើង​ ​ព្រោះ​រូបភាព​ទាំង​អស់ហ្នឹង​ហើយ​ជា​អនុ​ស្សា​វ​រី​យ៍​ដែល​យើង​យកមក​មើល​ម្តង​ហើយ​ម្តងទៀត​រហូតដល់​ចាស់​ទៅ​”​។​

          ​គួរ​រំឭក​ដែរ​ថា​ ​គឹម​ ​សីហា​ ​និង​ ​គង់​ ​ចាន់​ស្រីមុំ​ ​បាន​រៀបអាពាហ៍ពិពាហ៍​កាលពី​ថ្ងៃ​ទី​ ​១​៤​ ​ខែ​មីនា​ ​ឆ្នាំ​ ​២​០​១​៦​ ​បន្ទាប់ពី​បាន​សាង​ស្នេហ៍​អស់​រយៈពេល​៨​ឆ្នាំ​។​ ​អ្នក​ទាំងពីរ​បាន​សន្មត​ក្លាយ​ជា​គូ​ស្នេហ៍​នៅ​ថ្ងៃ​ ​Valentine​’s ​Day​ ​ឬ​បុណ្យ​នៃ​ក្តី​ស្រឡាញ់​ក្នុង​ឆ្នាំ​២​០​០​៨​ ​ហើយ​ ​Valentine​’s ​Day​ ​ឆ្នាំនេះ​គឺជា​ខួប​គ​ម្រប់​ស្រឡាញ់​គ្នា​រយៈពេល​១​៣​ឆ្នាំ​របស់​អ្នក​ទាំងពីរ​ផង​ដែរ​។​ ​អ្នក​ទាំងពីរ​មាន​គម្រោង​យកកូន​៣​ទៅ​៤​នាក់​ ​ដោយ​កូន​បន្ទាប់​នឹង​ចាប់ផ្តើម​យក​នៅ​ក្នុងឆ្នាំនេះ​។​ ​ជា​គូ​ស្នេហ៍​តារា​សិល្បៈ​គំរូ​ដល់​មហាជន​ ​តាមរយៈ​សូវ​រី​ន​ ​ស្រីមុំ​ ​បាន​ផ្តាំផ្ញើ​ដែរ​ថា​ “​សម្រាប់​ប្អូន​ៗ​ ជំនាន់​ក្រោយដែល​ពួកគាត់​ទើប​ចាប់ផ្តើម​ស្រឡាញ់​គ្នា​ ​ខ្ញុំ​ចង់ឲ្យ​ពួកគាត់​មានការ​យល់ចិត្ត​គ្នា​ឲ្យបាន​ច្រើន​ ​ពិសេស​អធ្យាស្រ័យ​គ្នា​ឲ្យបាន​ច្រើន​ ​ផ្តល់​ឱកាស​ឲ្យ​គ្នា​ទៅវិញទៅមក​ដើម្បី​ឈាន​ដល់​ថ្ងៃ​អនាគត​ជាមួយគ្នា​”​៕​

​Article by​ ​Hem​ ​So​kk​him


SUGGESTIONS