×

អាហារ​ ​៦​ ​មុខ​ ​ដែល​ជួយ​បញ្ចុះ​ជាតិ​ខ្លាញ់​ក្នុង​សព៌ាង្គកាយ​របស់​អ្នក​

TRAVEL & LIVING 3 years ago
 
 

          ប្រជាជន​យើង​សម័យថ្មី​នេះ​និយម​អាហារ​ដែល​មាន​ជាតិ​ខ្លា​ញ​ន់ិ​ង​ស្ករ​ច្រើន​ ​ដែល​បណ្ដាលឲ្យ​រូបរាងកាយ​ប្រែប្រួល​ជា​ធាត់​ម្ដង​បន្តិចៗ​ ​ស្រប​ពេល​ដែល​វ័យ​ក៏​កាន់តែ​ជ្រេ​។​ ​ប្រាកដ​ណាស់​ ​វ័យ​ជា​កត្តា​ចំបង​មួយ​ ​ខណៈ​ពេល​ដែល​ប្រព័ន្ធ​រំលាយអាហារ​ចាប់ផ្ដើម​អន់ថយ​ ​ដូច្នេះ​តម្រូវ​ឲ្យ​យើង​ប្រុងប្រយ័ត្ន​ក្នុង​ការ​ទទួលទាន​អាហារ​នានា​។​ ​ក្រៅពី​ការ​កាត់បន្ថយ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​ ​និង​ជាតិ​ស្ករ​ខ្ពស់​ ​ដែល​មាន​ដូចជា​ម្ហូប​ ​Fast Food​ ប់ឺហ្គឺ ​ភី​ហ្សា ​គ្រឿង​បំពង​ ​ភេសជ្ជៈ​កំប៉ុង​ ​តែ​គុ​ជ​ជាដើម​នោះ​ ​ប្រិយ​មិត្ត​គួរ​មាន​អាហារ​ ​៦​ ​មុខ​ខាងក្រោម​នេះ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ ​ដើម្បី​ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់​ដែល​មិន​ល្អ​ចំពោះ​សុខភាព​ ​ដោយ​បូករួម​នឹង​ការ​ទទួលទានទឹក​ឲ្យបាន​គ្រប់គ្រាន់​ ​និង​ការ​ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​។​ ​ប្រមាណ​ប៉ុន្មាន​ស​ប្ដាហ៍​ប៉ុណ្ណោះ​ ​ប្រិយ​មិត្ត​នឹង​ឃើញ​ពី​ប្រសិទ្ធ​ភាព​ម្ដង​បន្តិចៗ​ជាក់​ជាមិនខាន​។​

          ១.សាច់​ត្រី​សាល​ម៉ុង​៖ ត្រី​សាល​ម៉ុង​ ​សម្បូរទៅដោយ​សារធាតុ​អូ​មេ​ហ្គា​៣​ (O​me​g​a​-3) ​ប្រូតេអ៊ីន​ ​និង​ខ្លាញ់ត្រី​ដែល​ល្អ​បំផុត​ ​ជំនួយ​ដល់​សុខភាព​យើង​។​ ​មិន​ត្រឹមតែ​ត្រី​សាល​ម៉ុង​ទេ​ ​ប្រភេទ​ត្រី​សមុទ្រ​ទឹក​ជ្រៅ​ជាច្រើន​ទៀត​ ​ដូចជា​ត្រី​ធូ​ណា​ ​ត្រី​សា​ទី​ន​ ​ត្រីស្បៃកា​ជាដើម​ ​សុទ្ធតែ​ជា​ជម្រើស​ដ៏​ល្អ​ ​អាច​ផ្លាស់ប្ដូរ​ញ៉ាំ​ជាប្រចាំ​។​ ​យ៉ាងណាមិញ​ ​ក្នុង​មួយ​ស​ប្ដាហ៍ ​យ៉ាងហោចណាស់​គួរ​ទទួលទាន​ឲ្យបាន​ម្ដង​ទើប​ប្រសើរ​។​

          ២.ផ្លែ​ប៊័រ៖​ ​អាស៊ី​ត​ខ្លាញ់​មិន​ឆ្អែត​ (​Unsaturated Fat​t​y​ ​Acid​) ​ដែល​មាន​ក្នុង​ផ្លែ​ប៊័រ​បាន​ជួយ​រំលាយ​ជាតិ​ខ្លាញ់​ (​ពិសេស​ខ្លាញ់​ត្រង់​ក្បាលពោះ​) ​ហើយ​ធ្វើឲ្យ​ងាយ​ឆ្អែត​ ​មិនសូវ​ឃ្លាន​ខ្លាំង​។​ ​មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ​ ​វាក​៏​សម្បូរ​សារធាតុ​រ៉ែ​ ​និង​វីតាមីន​នានា​ ​ជំនួយ​ដល់​លំ​ហូរ​សម្ពាធ​ឈាម​ ​រក្សា​លំនឹង​ជាតិ​ស្ករ​ ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​។​ល​។​ ​វា​អាច​ចាត់ទុកជា​អាហារ​ថែ​សម្ផស្ស​សម្រាប់​មិត្ត​នារី​ៗ​ផង​ដែរ​។​

          ៣.គ្រាប់​ធញ្ញជាតិ៖​ គ្រាប់​ល្ពៅ​ ​គ្រាប់ស្វាយ​ចន្ទី​ ​គ្រាប់​Almond​ ​គ្រាប់​Walnut​។​ល​។​ ​សុទ្ធតែ​សម្បូរទៅដោយ​សារធាតុ​ប្រេង​ល្អ​ស​ម្រាប់្យ​សព៌ាង្គកាយ​របស់យើង​ ​ព្រមទាំង​មាន​សារធាតុ​ ​អូ​មេ​ហ្គា​៣​ (O​me​g​a​-3) ​ដែល​អាច​ជំនួស​ខ្លាញ់​ដែល​យើង​ត្រូវការ​ប្រចាំថ្ងៃ​ ​ហើយ​មិន​ធ្វើឲ្យ​រាងកាយ​យើង​ធាត់​ខុសប្រក្រតី​ឡើយ​។​

​​          ៤.រមៀត​៖ ​តាម​ការ​សិក្សាស្រាវជ្រាវ​របស់​សកលវិទ្យាល័យ​ ​Tuft​s ​បាន​បង្ហាញ​ថា​រមៀត​ពិតជា​អាច​បង្អាក់​ការលូតលាស់​នៃ​ជាលិកា​ខ្លាញ់​។​ ​ម្យ៉ាង​វិញទៀត​ ​រមៀត​អាច​ជួយ​សម្រក​ទម្ងន់​បាន​ ​ដោយ​វា​ជួយ​រក្សា​លំនឹង​ជាតិ​ស្ករ​ ​និង​បង្កើន​អាំង​ស៊ុ​យ​លីន​ (​ដែល​បន្ថយ​ក​ម្រិ​ត​គ្លុ​យ​កូ​ស​) ​យោង​តាម​សេចក្តីប្រកាស​អាហារូបត្ថម្ភ​និង​មេ​តា​ប៉ូលីស​ឆ្នាំ​ ​២​០​១​៩​ (​Annal​s o​f​ ​Nutrition​ ​and​ ​Metabolism​ 2019)​។​

          ៥.តែ​បៃតង៖ ​មិនថា​តែ​បៃតង​ ​ឬ​តែ​Match​a​ ​ទេ​ ​សុទ្ធតែ​សម្បូរទៅដោយ​សារធាតុ​ ​Polyp​hen​o​l​s, ​Cat​e​chin​
​និង​ ​E​G​C​G​ ​ដែល​ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ ​និង​បញ្ចុះ​កាល់​ឡេ​ស្ដេ​រ៉​ល​ជាដើម​។​ ​ប្រិយ​មិត្ត​គួរ​ទទួលទាន​តែ​ទាំងនេះ​ ​ដោយ​មិន​លាយ​ស្ករ​ទើប​ទទួល​បាន​ប្រសិទ្ធ​ភាព​ល្អ​។​

          ៦.ទឹកដោះគោ​យូ​គឺ​ត៖​ អា​មី​ណូ​អាស៊ី​ត​ដ៏​ពិសេស​ក្នុង​សារធាតុ​ប្រូតេអ៊ីន​ក្នុង​ទឹកដោះគោ​យូ​គឺ​ត​ ​អាច​ជួយ​ដុត​ជាតិ​ខ្លាញ់​ ​កាល់​ឡូ​លី​បាន​យ៉ាងល្អ​។​ ​វា​ថែមទាំង​ជួយ​សម្រួល​ប្រព័ន្ធ​រំលាយអាហារ​ ​និង​ធ្វើ់​ឲ្យ​យើង​ងាយ​ឆ្អែត​ថែមទៀត​ ​នេះ​ពិតជា​អាហារ​​ល្អ​បំផុត​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់​៕​

​by​ ​L​E​N​G​ C​H​AN​R​EASE​Y


SUGGESTIONS