×

គួរតែ​ប្រើប្រាស់​ម៉ាស់​លើក​ទី​១​ម្តងទៀត​ដែរ​ឬទេ​?

TRAVEL & LIVING 3 years ago
 
 

          ​ជំងឺ​កូ​វី​ដ​ ​១​៩​ ​កំពុង​វាយលុក​យ៉ាងសកម្ម​ទៅលើ​មនុស្ស​គ្រប់​វ័យ​ជុំវិញ​ពិភព​ ​ជាពិសេស​ ​មនុស្ស​កណ្តាល​ ​និង​វ័យ​ជរា​ ​ជា​អត្រា​មួយ​ដែល​មានការ​ឆ្លង​វី​រុ​ស​នេះ​ច្រើន​ ​និង​មាន​ហា​និ​ភ័យ​ធ្ងន់ធ្ងរ​ថែមទៀត​។​ ​ជាក់ស្តែង​ ​ស្ថិតនៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​មានការ​រីក​រាលដាល​នៃ​វី​រុ​ស​យ៉ាង​ខ្លាំង​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ​ហេតុដូច្នេះ​ដើម្បី​ទប់​ស្កាត់​នៃ​ការ​រីក​រាលដាល​យ៉ាង​ធ្ងន់ធ្ងរ​ ​ប្រជាជន​ខ្មែរ​គ្រប់រូប​ត្រូវ​គោរព​តាម​ការណែនាំ​របស់​​​ក្រសួងសុខាភិបាល​ដូចជា​៖​ ​នៅផ្ទះ​ប្រសិនបើ​គ្មាន​ការចាំបាច់​ ​រក្សា​គ​ម្លា​ត​សង្គម​ ​ឧ​ស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ​ ​ឬ​អាកុល​ ​និង​ពាក់​ម៉ាស់​ប្រសិនបើ​ត្រូវ​ទៅ​ខាងក្រៅ​ក្នុង​ករណី​ចាំបាច់​។​ ​យ៉ាងណាមិញ​ ​ប្រសិនបើ​តាម​ការ​លើកឡើង​របស់​អ្នកជំនាញ​តែង​ទទួល​សំណួរ​ថា​ ​តើ​ការប្រើប្រាស់​ម៉ាស់​លើក​ទី​១​ ​រួច​បោក​ស​ម្អា​ត​ហើយ​ប្រើប្រាស់​ម្តងទៀត​នោះ​វា​មាន​សុវត្ថិភាព​ ​ឬទេ​?

          តាមរយៈ​នៃ​ការស្រាវជ្រាវ​របស់​អន្តរជាតិ​មួយ​បាន​ធ្វើ​ការពិសោធន៍​ទៅលើ​ប្រភេទ​ម៉ាស់​ជាច្រើន​ក្នុង​ការស្វែងរក​លទ្ធភាព​សុវត្ថិភាព​នៃ​ការប្រើប្រាស់​ម៉ាស់​ជាថ្មី​ម្តងទៀត​ ​បន្ទាប់ពី​ការប្រើប្រាស់​លើក​ទី​១​ ​ក៏ប៉ុន្តែ​លទ្ធភាព​ទាំងនោះ​បាន​បង្ហាញ​ឲ្យដឹង​ផង​ដែរ​ថា​៖​ ​ការប្រើប្រាស់​ម៉ាស់​ម្តងទៀត​ ​បន្ទាប់ពី​ប្រើលើ​ក​ទី​១​រួច​នោះ​ពុំអាច​ការពារ​លោកអ្នក​ពី​ការ​ចម្លង​វី​រុ​ស​ផ្សេងៗ​នោះ​ ​ដោយសារតែ​ការ​ស​ម្អា​ត​ទាំងនោះ​បាន​បំផ្លាញ​នូវ​សារធាតុ​ការពារ​មួយ​ចំនួន​ទៅ​ហើយ​។​ ​ជាមួយគ្នា​នេះ​ ​ប្រភេទ​ម៉ាស់​ N95 ​ដែល​មាន​សុពលភាព​ក​ម្រិ​ត​ការពារ​យ៉ាង​យូរ​បំផុត​ត្រឹមតែ​៨​ម៉ោង​ក្នុងមួយថ្ងៃ​តែប៉ុណ្ណោះ​។​ ​តាមរយៈ​នៃ​ការស្រាវជ្រាវ​ដដែល​បាន​ផ្សព្វផ្សាយ​អំពី​វិធីសាស្ត្រ​សាមញ្ញ​មួយ​ចំនួន​ដែល​អាច​សម្រួល​ដល់​ការ​ផ្គត់ផ្គង់​របស់​អ្នកប្រើប្រាស់​អាច​ប្រើប្រាស់​ម៉ាស់​ដដែល​បាន​ទៅដល់​៥​ដង​ឯណោះ​។​ ​ជំហាន​ដំបូង​៖​ ​បន្ទាប់ពី​ប្រើប្រាស់​ម៉ាស់​រួច​អ្នក​ត្រូវ​ប្រាកដ​ថា​ ​ម៉ាស់​របស់​អ្នក​ត្រូវតែ​ស្ងួត​ ​និង​នៅ​ក្រោម​ពន្លឺព្រះអាទិត្យ​រយៈពេល​ ​៧​២​ ​ម៉ោង​មុននឹង​យកទៅ​ស​ម្អា​ត​ ​រួច​អ្នក​ត្រូវ​ប្រាកដ​ថា​ម៉ាស់​ដែល​អ្នក​ហាល​នោះ​មិន​មាន​នរណា​ម្នាក់​ប៉ះពាល់​នោះ​ទេ​។​ ​

          ក្រោយ​ពី​អ្នក​បាន​ដាក់​ម៉ាស់​ក្រោម​ពន្លឺព្រះអាទិត្យ​រយៈពេល​ ​៧​២​ ​ម៉ោង​ ​រួច​ជំហាន​បន្ត​នោះ​អ្នក​ត្រូវ​ប្រើប្រាស់​វិធី​ចំហុយ​ (​សម្រាប់​តែ​ម៉ាស់​ N95​តែប៉ុណ្ណោះ​) ​ដែល​មាន​សីតុណ្ហភាព​ចន្លោះ​ពី​ ​៦​០​ ​អង្សា​សេ​ ​ទៅ​៧​០​ ​អង្សា​សេ​អាច​នឹង​ក​ម្ចាត់​វី​រុ​ស​ផ្សេងៗ​ដែល​អាច​បណ្តាលឲ្យ​កើតជា​ជំងឺ​គ្រុនផ្តាសាយ​ ​ឬ​គ្រុនក្តៅ​នានា​ផង​ដែរ​។​ ​បើ​ទោះបីជា​យ៉ាងនេះ​ក៏ដោយ​ ​ផ្អែកលើ​ការ​សិក្សាស្រាវជ្រាវ​របស់​អ្នកជំនាញ​នៅតែ​បង្ហាញ​គោល​ជំ​ហ​យ៉ាង​រឹង​ថា​ ​វិធីសាស្ត្រ​នេះ​ពុំអាច​សម្លាប់​មេរោគ​បាន​១​០​០​ភាគរយ​នោះ​ទេ​ ​ជាពិសេស​ ​វី​រុ​ស​កូរ៉ូ​ណា​នេះ​តែម្តង​ ​វា​គ្រាន់តែ​ជា​វិធីសាស្ត្រ​មួយ​ដែល​អ្នក​អាច​ប្រើប្រាស់​ម៉ាស់​បាន​ច្រើនដង​តែប៉ុណ្ណោះ​។​ ​ដោយឡែក​ ​តាមរយៈ​ឯកសារ​ដដែល​បានឲ្យ​ដឹង​ថា​ ​ក្រៅពី​ការប្រើប្រាស់​វិធី​ចំហុយ​ម៉ាស់​ ​យើង​ក៏​អាច​ប្រើប្រាស់​នូវ​ម៉ាស៊ីន​មួយ​បែប​ទៀត​ដែល​ជាទូទៅ​គេ​ហៅថា​ ​ការ​ដុត​សម្លាប់​មេរោគ​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​។​ ​តាម​ការពិនិត្យ​ដដែល​ក៏បាន​អះអាង​ផង​ដែរ​ថា​នៅ​ក្នុង​ការ​ដុត​សម្លាប់​មេរោគ​ (ចំពោះ​ប្រភេទ​ម៉ាស់​ N95) ​ត្រូវ​ចំណាយ​ពេល​ប្រមាណ​ជាង​៣​០​នាទី​ក្នុង​សីតុណ្ហភាព​៧​០​អង្សា​សេ​ឯណោះ​ទើប​ម៉ាស់​ដែល​បាន​ប្រើប្រាស់​រួច​អាច​មាន​ប្រសិទ្ធ​ភាព​អាច​នឹង​ប្រឆាំង​នូវ​បាក់តេរី​នានា​។​

          សរុប​សេចក្តី​មក​ ​ការ​យក​ម៉ាស់​ការពារ​ដែល​ប្រើប្រាស់​ម្តង​ហើយ​មក​ប្រើប្រាស់​ម្តងទៀត​ ​គឺ​ពុំអាច​ផ្តល់​ផល​ការពារ​នោះ​ទេ​ ​ហើយ​វាក៏​អាស្រ័យ​ទៅលើ​ប្រភេទ​ម៉ាស់​ផង​ដែរ​។​ ​ដូច្នេះ​ ​យល់​ល្អ​អ្នក​គួរតែ​បោះចោល​ម៉ាស់​ដែល​ធ្លាប់​ប្រើប្រាស់​រួច​ ​តួយ៉ាង​ ​ការ​បោក​ស​ម្អា​ត​ម៉ាស់​ក៏​ពុំអាច​ក​ម្ចាត់​មេរោគ​ ​ឬ​បាក់តេរី​បាន​នោះ​ទេ​៕​

Article​ ​by​ ​PAN​ S​I​V​L​Y​


SUGGESTIONS