×

ឱកាស​៥​យ៉ាង​ដែល​កុមារ​ទូទាំង​ពិភពលោក​ត្រូវ​ទទួល​បាន​ក្នុង​អំឡុង​ពេល​កូ​វី​ដ​១​៩​

TRAVEL & LIVING 3 years ago
 
 

            ​យោង​តាម​សេចក្តីប្រកាស​របស់​គេហទំព័រ​ផ្លូវការ​របស់​អង្គការ​យូ​នី​សេ​ហ្វ (U​NICE​F​) ​កាលពីដើម​ ​ឆ្នាំ​២​០​២​១​កន្លងទៅ​ថ្មីៗ​នេះ​ ​ជំងឺ​កូ​វី​ដ​១​៩​បាន​ធ្វើឲ្យ​មាន​គ​ម្លា​ត​វិសមភាព​កាន់តែ​រីក​ធំ​ទៅ​ៗ​ ​ហើយ​ប៉ះពាល់​ ​ផ្នែក​សង្គម​ ​សេដ្ឋកិច្ច​ ​និង​ ​សុខភាព​ ​និង​គំរាមកំហែង​ដល់​សិទ្ធិ​កុមារ​។​ ​ខាងក្រោម​នេះ​ជា​កាលានុវត្ត​ភាព​ ​ឬ​ ​ឱកាស​ទាំង​៥​ដែល​ពិភពលោក​ទទួល​បាន​ពី​កា​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១​៩​សម្រាប់​កុមារ​និង​ជា​មូលដ្ឋាន​ ​សម្រាប់​យើង​ទាំងអស់គ្នា​គិតគូរ​ជាថ្មី​ដើម្បី​ធ្វើឲ្យ​អនាគត​ពួកគេ​កាន់តែ​ប្រសើរ​។​

            ​១.​ ​ឱកាស​ទទួល​បាន​ថ្នាំបង្ការ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​
​ឥឡូវនេះ​ពិភពលោក​បាន​អភិវឌ្ឍ​ថ្នាំបង្ការ​ជំងឺ​កូ​វី​ដ​១​៩​ជាច្រើន​។​ ​ដូច្នេះ​ ​យើង​អាច​ប្តូរ​ការចាប់អារម្មណ៍​ទៅ​ ​រក​សមរភូមិ​ប្រយុទ្ធ​ដែល​ត្រូវការ​ពេល​យូរ​និង​ជា​សមរភូមិ​ដ៏​សែន​លំបាក​ដើម្បី​លុប​បំ​បា​ត់់​ជំងឺ​នេះ​។​ជាមួយ​ ​គ្នា​នេះ​ដែរ​ ​ត្រូវ​ធានា​បាន​នូវ​សមធម៌​និង​យុត្តិធម៌​ដើម្បីឲ្យ​ថ្នាំបង្ការ​អាច​ទៅដល់​មនុស្ស​គ្រប់គ្នា​រាប់បញ្ចូល​ ​ទាំង​អ្នកមាន​ជីវភាព​ក្រីក្រ​បំផុត​ ​និង​ ​អ្នក​មិន​ត្រូវ​បាន​គេ​យកចិត្តទុកដាក់​ផង​ដែរ​។​

            ២.​ ​ឱកាស​តភ្ជាប់​គ​ម្លា​ត​ឌី​ជី​ថល​ដើម្បី​គុណភាព​អប់រំ​
​សកម្មភាព​ដំបូង​និង​សំខាន់​ជាងគេ​គឺ​រដ្ឋាភិបាល​ត្រូវ​ផ្តល់​អាទិភាព​ដល់​កា​របើក​ដំណើរការ​សាលារៀន​ឡើងវិញ​និង​ត្រូវ​ចាត់វិធានការ​គ្រប់បែបយ៉ាង​ដែល​អាច​ធ្វើ​បាន​ដើម្បី​បើក​សាលារៀន​ឡើងវិញ​ប្រកបដោយ​សុវត្ថិភាព​។​ ​ប៉ុន្តែ​ការ​អាក់ខាន​ការសិក្សា​ក្នុង​ទ្រង់ទ្រាយ​កន្លងមក​នេះ​ក៏បាន​ផ្តល់​ពេល​ឲ្យ​យើង​គិតគូរ​ជាថ្មី​ពី​ ​របៀប​ដែល​យើង​ផ្តល់​សេវា​អប់រំ​ផង​ដែរ​។​ ​យូ​នី​សេ​ហ្វ​កំពុង​ធ្វើ​ការផ្លាស់ប្តូរ​ការសិក្សា​និង​ការ​អភិវឌ្ឍ​ជំនាញ​ ​ដើម្បី​ផ្តល់​ការអប់រំ​ប្រកបដោយ​គុណភាព​ដល់​កុមារ​គ្រប់រូប​តាម​ការសិក្សា​តាម​ប្រព័ន្ធ​ឌី​ជី​ថល​ ​ការ​តភ្ជាប់​ ​អ៊ី​ន​ធឺ​ណេ​ត​ ​ការប្រើប្រាស់​ឧបករណ៍​ ​ការប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត​ក្នុង​តម្លៃ​សមរម្យ​និង​ការ​ជំរុញ​ការចូលរួម​ ​ពី​យុវជន​។​

            ៣.​ ​ឱកាស​ចាប់អារម្មណ៍​លើ​បញ្ហា​សុខភាព​ផ្លូវចិត្ត​ 
​សម្រាប់​កុមារ​គ្រប់ទិសទី​ ​ជំងឺ​កូ​វី​ដ​១​៩​បាន​ធ្វើឲ្យ​ជីវិត​របស់​ពួកគេ​ក្រឡាប់​ចាក់​ ​បង្ក​ការ​រំខាន​ដល់​ទម្លាប់​ ​ដែល​ផ្តល់ឲ្យ​នូវ​ភាព​កក់ក្តៅ​ក្នុង​ចិត្ត​ ​ដូចជា​ការ​ទៅ​សាលា​ ​និង​ ​ការ​លេង​នៅ​ខាងក្រៅ​ ​ជាដើម​។​ ​សម្រាប់​ ​ក្មេង​ជំទង់​ ​ការ​បិទ​ក្រុង​ធ្វើឲ្យ​ពួកគេ​បាត់បង់​ទំនាក់ទំនង​សង្គម​ខាងក្រៅ​ជាមួយ​មិត្តភក្តិ​។​ ​ជំងឺ​កូ​វី​ដ​១​៩​នេះ​ ​ធ្វើឲ្យ​កុមារ​រង​ការ​ប៉ះទង្គិចផ្លូវចិត្ត​ព្រោះតែ​ ​អំពើ​អហិង្សា​ ​ការ​រំលោភបំពាន​នៅ​ក្នុង​គ្រួសារ​ ​ការ​ទុកចោល​ ​មិន​អើពើ​ ​ឬ​ ​ការរំលោ​ភ​បំពាន​នៅ​ក្នុង​គ្រួសារ​ ​ការ​ហាមប្រាម​មិន​ឲ្យ​ដើរ​។​ល​។​ ​យុវជន​គប្បី​អំពាវនាវ​ឲ្យ​ ​មានការ​គាំទ្រ​ ​ហើយ​យើង​ទាំង​អ​ស់​គ្នា​ចាំបាច់​ត្រូវតែ​ស្តាប់​ក្តី​បារម្ភ​របស់​ពួកគេ​។​

            ៤.​ ​លុបបំបាត់​សង្គម​រើសអើង​
​នៅ​ជុំវិញ​ពិភពលោក​អ្នក​ដែល​បាន​និង​កំពុង​បំ​ពេញការ​ងារ​ជួរមុខ​ ​បុគ្គលិក​ដែល​ផ្តល់​សេវា​សំខាន់​ៗ​ដែល​ ​មកពី​ក្រុម​ជនជាតិ​ភាគតិច​ ​ជន​ក្រីក្រ​ ​និង​ជន​ដែល​បាត់បង់​ឱកាស​កំពុង​ប្រឈមមុខនឹង​ហា​និ​ភ័យ​នេះ​។​ ​ពួកគេ​ទំនងជា​ឆ្លង​ជំងឺ​នេះ​ព្រោះ​ពួកគេ​ប្រឈម​នឹង​មេរោគ​នេះ​ដោយ​ផ្ទាល់​ ​ហើយ​ទំនងជា​មិន​អាច​ទទួល​ ​បាន​សេវា​ថែទាំ​ព្យាបាល​នោះ​ឡើយ​។​ ​កុមារ​ដែល​មាន​ជីវភាព​ខ្សត់ខ្សោយ​ជាងគេ​មិន​ត្រឹមតែ​ជា​អ្នក​ដែល​មាន​សមត្ថភាព​ការពារ​ខ្លួន​ពី​មេរោគ​តិចតួច​ជាងគេ​នោះ​ទេ​ ​ពួកគេ​ក៏​ជា​អ្នក​ដែល​មាន​សមត្ថភាព​តិចតួច​ ​ជាងគេ​ដើម្បី​ទទួល​បាន​ការរៀនសូត្រ​ពី​ចម្ងាយ​ ​ព្រមទាំង​ឧបករណ៍​និង​សេវា​លាង​ស​ម្អា​តដៃ​ផង​ដែរ​។​ ​យើង​ត្រូវ​ធានា​ធ្វើ​យ៉ាងណា​ឲ្យ​កុមារ​គ្រប់រូប​មានឱកាស​រួមចំណែក​ដល់​សង្គម​និង​ធានា​ថា​មិន​មាន​អ្នកណាម្នាក់​ត្រូវ​បាន​ទុកចោល​នោះ​ឡើយ​ ​ដោយ​មិន​ប្រកាន់​យេ​ន​ឌ័រ​ ​ពូជសាសន៍​ ​ជាតិសាសន៍​ ​ឬ​ ​សាសនា​ ​ឡើយ​។​

            ៥.​ ​ប​ម្រែ​ប​ម្រួ​ល​អាកាសធាតុ​
​កុមារ​ងាយ​រងគ្រោះ​នៅ​ពេល​មានការ​ប្រែប្រួល​ក្នុង​ខ្យល់​ពួកគេ​ដកដង្ហើម​ ​ទឹក​ពួកគេ​ផឹក​ ​និង​ ​អាហារ​ពួកគេ​ ​ទទួលទាន​។​ ​យើង​ដឹង​ថា​កុមារ​កាន់តែ​ងាយ​រងគ្រោះ​ដោយសារ​បញ្ហា​កង្វះ​ទឹក​និង​ស្បៀង​ ​និង​ជំងឺឆ្លង​តាម​ ​ទឹក​ដែល​បង្ក​ការ​គំរាម​កំំ​ហែង​ដល់​ពួកគេ​ ​ហើយដែល​បង្កឡើង​ដោយ​អាកាសធាតុ​។​ ​ក្នុងនាម​ជា​មនុស្ស​ ​ពេញវ័យ​ ​យើង​គឺជា​អ្នកទទួលខុសត្រូវ​លើ​សុខភាព​ភព​​​ផែនដី​ដែល​យើង​បន្សល់ទុក​ឲ្យ​កុមារ​របស់យើង​។​ ​យើង​ត្រូវ​តភ្ជាប់​ទំ​ន​នាក់​ទំនង​រវាង​ការ​ស្តារ​ឡើងវិញ​និង​ការ​ឆ្លើយតប​ចំពោះ​ជំងឺ​កូ​វី​ដ​១​៩​របស់យើង​ជាមួយនឹង​វិធាន​ការបន្ទាន់​ដើម្បី​ឆ្លើយតបនឹង​ប​ម្រែ​ប​ម្រួ​ល​អាកាសធាតុ​និង​ការ​ការពារ​បរិស្ថាន​របស់យើង​៕

Article by SRIN SOKMEAN


SUGGESTIONS