×

លេង​ឈុត​ហ្វេ​ហ្សិ​ន​ BO​H​O ​ដ៏​រ៉ូ​មេន​ទិច​ ​នៅ​លើ​ឆ្នេរសមុទ្រ​

FASHION & BEAUTY 3 years ago
 
 

          “​បើក​រូប​ទៅលេង​សមុទ្រ​ម្ដងៗ​ ​ដូចជា​ឃើញ​ឈុត​ស្រដៀង​ៗ​គ្នា​ ​មិន​ខុស​ពី​គេ​បុ៉ន្មា​ន​សោះ​” ​ប្រិយ​មិត្ត​យើង​មួយ​ចំនួន​ប្រហែលជា​មាន​អារម្មណ៍​បែប​នេះ​ជាក់​ជាមិនខាន​ ចឹ​ង​សាក​មក​ប្ដូរ​ស្ទី​ល​ថ្មី​ទៅ​មើ​ល៌ ​កុំឲ្យគេថា​យើង​ផុស​តែ​រូប​ចាស់ៗ​។​

          ស្ទី​ល​ Bo​h​o ​ឬ​ Bo​h​o ​Chic​ ​ឬ​ ​Bohemian​ ​គឺ​ម៉ូដ​ហ្វេ​ហ្សិ​ន​មួយ​បែប​ដែល​នៅតែ​ទទួល​បានការ​ពេញ​និយម​រហូតមក​ ​តាំងពី​ចុង​សតវត្សរ៍​ទី​១​៩​។​ ​កាលនោះ​ ​វា​ជា​ឈុត​ស្លៀកពាក់​ប្រចាំថ្ងៃ​ដែល​ពេញ​និយម​របស់​ក្រុម​ពនេចរ​ពី​ប៉ែក​អឺរ៉ុប​ ​ក្រោយមក​ក៏​សាយភាយ​ទៅ​ប្រទេស​នានា​ជាបន្តបន្ទាប់​ ​ហើយក៏​ចាប់ផ្ដើម​ទទួល​បានការ​ពេញ​និយម​ខ្លាំង​ ​នៅដើម​សតវត្សរ៍​ទី​២​០​។​ ​វា​ជា​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ដែល​មានសាច់​រលុង​ៗ​ ​មិន​រឹប​​​រាង​ខ្លាំង​(​ផ្ទុយពី​អ្វី​ដែល​ពេញ​និយម​នា​ជំនាន់​នោះ​) ​និង​ចម្រុះ​ពណ៌​ ​ឬ​លេង​ពណ៌​ឆ្លាស់គ្នា​ ​មិន​ចាំ​ត្រូវ​តាម​ក្បួនខ្នាត​នៃ​ពណ៌​អ្វី​ឡើយ​។​ ​និយាយរួម​ ​គឺ​សេរីភាព​ខ្ពស់​ ​ហើយ​មាន​ភាព​ងាយស្រួល​ស្លៀក​ ​មិន​ចាំបាច់​ក្បូរ​ក្បាច់​ច្រើន​ (​ដោយ​ជំនាន់​មុន​ ​គេ​និយម​ស្លៀក​រូប​រឹត​ចង្កេះ​ ​សំពត់ប៉ោង​)​។​ ​ហេតុនេះ​ ​ហ្វេ​ហ្សិ​ន​បែប​ងាយ​ៗ​ ​និង​ប្លែក​ពី​គេ​នេះ​បាន​លេចធ្លោ​ ​ហើយ​ឈរ​ជើង​មកដល់ពេលនេះ​។​

          ​ដោយហេតុ​ខាងលើ​ ​ការ​ប្រើ​ហ្វេ​ហ្សិ​ន​នេះ​សម្រាប់​ការ​ក​ម្សាន្ដ​នៅ​ឯ​ឆ្នេរសមុទ្រ​នា​រដូវក្ដៅ​នេះ​ ​គឺជា​ជម្រើស​ដ៏​ល្អ​មួយ​ ​គឺថា​សក្ដិ​សម​ទាំង​មុខងារ​នៃ​សាច់ក្រណាត់​ ​ទាំង​អារម្មណ៍​នៃ​ការ​ដើ់​រ​លំហែ​។​ ​សាច់ក្រណាត់​ស្ដើង​ ​ទន់​រលោង​ ​រំ​ផាយ​រំ​ផាត់​ ​ពិតជា​រូ៉មេ​ន​ទិច​ណាស់​ជាមួយនឹង​ជំនោរ​សមុទ្រ​ ​ហើយក៏​មិន​ថប់​ ​ក្ដៅស្អុះ​ផង​ដែរ​។​ ​រ៉ូប​ Bo​h​o ​ក្រឡេក្រឡា​ ​ដាក់​មួយ​ឈុត​ជាមួយនឹង​កន្សែងបង់ក​ ​ឬ​យកមក​ជួត​ក្បាល​ក៏បាន​។​ ​ឬមួយ​ក៏​អាច​លេង​ជាមួយនឹង​មួក​ធំ​ៗ​ ​ដើម្បី​បាំង​ពន្លឺព្រះអាទិត្យ​ដ៏​ចែង​ចាំង​។​ ​ប្រិយ​មិត្ត​ក៏​អាច​ ​ស្លៀក​ជាមួយនឹង​ខោ​រលុង​ៗ​ ​បន្ថែម​មន្ដ​ស្នេហ៍​មួយ​បែប​ទៀត​ ​ឬ​រុំ​ស្បៃ​ស្ដើង​ចម្រុះ​ពណ៌​ក៏​ឡូយ​ម្យ៉ាង​ផង​ដែរ​។​ ​ស្បែកជើងផ្ទាត់​ ​ស្បែក​ចំពាម​ ​ឬ​ស្បែកជើងសង្រែក​ ​គឺ​សក្ដិ​សមនឹង​ហ្វេ​ហ្សិ​ន​នេះ​បំផុត​។​ ​ចំណែក​ឯកា​រ​ប្រើ​គ្រឿង​អ​លង្កា​ធំ​ៗ​ ​បែប​ប្លែកៗ​ ​គឺ​រឹត​តែ​ស៊ី​មេត្រី​នឹង​ហ្វេ​ហ្សិ​ន​ BO​H​O ​នេះ​។​ ​អ៊ីចឹង​ចាំ​អី​ទៀត​ ​ប្រិយ​មិត្ត​អាច​បញ្ចេញ​ភាព​ច្នៃ​ប្រតិដ្ឋ​របស់​ខ្លួន​ត្រៀម​ឈុត​ទៅលេង​សមុទ្រ​ចុះ​ស​ប្តាហ៍​នេះ​តែម្ដង​ទៅ​!

​Article​ ​by​ ​L​E​N​G​ C​H​AN​R​EASE​Y​


SUGGESTIONS