×

មរណភាព​ ​ទេវ​នាដ​និម្មិត​ ​ឯម​ ​ធា​យ​ ​ជា​ការ​បាត់បង់​គ្រាប់​ពេជ្រ​ដ៏​ធំ​ចុងក្រោយ​នៃ​ ​ម​ត៌​កមនុស្ស​រស់​របាំ​ព្រះរាជទ្រព្យ​កម្ពុជា​

NEWS 3 years ago
 
 

           ​កាលពី​ពេល​រំលង​អាធ្រាត្រ​ចូល​ថ្ងៃទី១៥​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​១​ ​ប្រជាជាតិ​យើង​ទាំងមូល​បាន​ទទួល​ដំណឹង​ដ៏​សែន​ក្រៀមក្រំ​ពី​ក្រុម​គ្រួសារ​លោកយាយ​ព្រឹទ្ធាចារ្យ​របាំ​បុរាណ​ ​ឯម​ ​ធា​យ​ ​ថា​ ​ទេវ​នាដ​និម្មិត​ ​ឯម​ ​ធា​យ​ ​ម​ត៌​កមនុស្ស​មួយ​រូប​ក្នុងចំណោម​១​៧​រូប​ដែល​ត្រូវបានតែងតាំងជា​ផ្លូវការ​ដោយ​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​ ​បាន​ទទួលអនិច្ចកម្ម​នៅ​ឯ​គេហដ្ឋាន​របស់​កូនបង្កើត​របស់​លោកយាយ​នៅ​ម្តុំ​ព្រែក​ប្រា​ ​ខណ្ឌ​ច្បារអំពៅ​ ​រាជធានី​ភ្នំពេញ​ ​វេលា​ម៉ោង​ ​១​២​:​២០នាទី​យប់​ ​ថ្ងៃអង្គារ​ ​៦​កើត​ ​ខែ​បឋមាសាឍ​ ​ឆ្នាំ​ឆ្លូវ​ ​ត្រីស័ក​ ​ព​.​ស​.២​៥​៦​៥​ ​ក្នុង​ជន្មាយុ​ ​៨៨ឆ្នាំ​ ​ដោយ​ជរាពាធ។​

           ​«​ខ្ញុំ​និង​ភរិយា​ ​មាន​ក្តី​រំជួលចិត្ត​ឥតឧបមា​ ​ដោយ​បាន​ទទួល​ដំណឹង​ថា​ ​ឧ​បាសិកា​ព្រឹទ្ធាចារ្យ​ ​ទេវ​នាដ​និម្មិត​ ​ឯម​ ​ធា​យ​ ​បាន​ទទួល​មរណភាព​ […] ​ក្នុង​វេលា​ប្រកបដោយ​សមានទុក្ខ​នេះ​ ​ខ្ញុំ​និង​ភរិយា​ ​សូម​សម្តែង​នូវ​ការ​សោក​ស្តាយស្រណោះ​ ​អាឡោះអាល័យ​ចំពោះ​ការ​បាត់បង់​ឧ​បាសិកា​ព្រឹទ្ធាចារ្យ​ទេវ​នាដ​និម្មិត​ ​ដែល​ជា​ការ​បាត់បង់​នូវ​ម្ដាយ​ ​ជីដូន​ ​ប្រកបដោយ​ព្រហ្មវិហារ​ធម៌​ ​មិន​ចេះ​រីងស្ងួត​ ​និង​ជា​ព្រឹទ្ធាចារ្យ​សិល្ប​ការិនី​ដ៏​ឆ្នើម​ ​ដែល​ជាម​រត​កមនុស្ស​រស់​ដ៏​មាន​តម្លៃ​បំផុត​នៃ​របាំ​ព្រះរាជទ្រព្យ។​ ​ពេញ​មួយ​ជីវិត​របស់​គាត់​ ​ឧ​បាសិកា​ព្រឹទ្ធា ចារ្យ​ទេវ​នាដ​និម្មិត​បាន​លះបង់​ពេលវេលា​ដ៏​មាន​តម្លៃ​ ​រួមចំណែក​លើកស្ទួយ និង​ថែរក្សា​សិល្បៈ​វប្បធម៌​ដ៏​រុងរឿង​របស់​ជាតិ​យើង»​ ​សារលិខិត​រំលែកទុក្ខ​របស់​សម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋ​ម​ន្រ្តី​នៃ​កម្ពុជា​ ​ផ្ញើ​ជូន​លោកស្រី​ ​ថោ​ង​ ​គឹម​អាន​ (កូនស្រី​បង្កើត​របស់​លោកយាយ) ​និង​ក្រុម​គ្រួសារ។​

           ​​ងាក​ទៅ​រក​ជីវប្រវត្តិ​ ​និង​ស្នាដៃ​កាលពី​លោក​នៅ​រស់​វិញ​ ​ទេវ​នាដ​និម្មិត​ ​ឯម​ ​ធា​យ​ ​កើត​នៅ​ថ្ងៃ​ទី​៣​០​ ​ខែ​មីនា​ ​ឆ្នាំ​១​៩​៣​៥​ (យោង​តាម​អត្តសញ្ញាណ​ប​ណ្ណ ​ប៉ុន្តែ​ចៅស្រី​បង្កើត​របស់​លោកយាយ​បាន​លើកឡើង​ថា​ ​លោកយាយ​មាន​ព្រះជន្ម​ ​៨៨ឆ្នាំ) ​នៅ​ក្រុងភ្នំពេញ​។​ ​ដោយសារ​មាន​ម្តាយ​ជា​អ្នក​បម្រើ​ការ​នៅ​ក្នុង​ព្រះបរមរាជវាំង​ ​លោកយាយ​បាន​ចូល​ហាត់​របាំ​តាំងពី​អាយុ​ប្រមាណ​៧​-​៨ឆ្នាំ។​ ​លោកយាយ​តែងតែ​មក​ហាត់​សម​របាំ​ក្បាច់​បុរាណ​ខ្មែរ​នៅ​ក្នុង​វាំងជា​រៀងរាល់ថ្ងៃ​នៅ​ពេលព្រឹក​ជាមួយ​នាដកា​ព្រះបរមរាជវាំង​រួម​ជំនាន់​ជាច្រើន។​ ​លោកយាយ​បាន​ហាត់​រៀន​រាំ​តួអង្គ​យក្ស​ពីសំណាក់​គ្រូ​ដើម​ឈ្មោះ​ ​ឃុន​មិត​ ​ដែល​ជា​គ្រូ​យក្ស​ប្រចាំ​ព្រះបរមរាជវាំង។​ ​ក្រៅពី​នេះ​ ​លោកយាយ​បាន​រៀន​ផ្នែក​រាំ​តួអង្គ​របាំ​ដទៃទៀត​ពី​ឃុន​ព្រះម្នាង​មាឃ​ដែល​ជា​គ្រូរបាំ​ដ៏​ឆ្នើម​នៃ​វង់​ល្ខោន​ព្រះករុណា​ ​និង​ជា​អតីត​ព្រះ​ស្នំ​របស់​ហ្លួង​ស៊ីសុវត្ថិ​មុនីវង្ស​ផង។​ ​ទន្ទឹម​នឹង​ការហាត់​រៀន​ក្បាច់​របាំ​នៅ​ពេលព្រឹក​ ​គាត់​ក៏បាន​រៀន​ផ្នែក​អក្សរ​សា​ស្រ្ត ​និង​អក្សរ​ភ្លេង​នៅ​ក្រោម​ប្រាសាទ​ច័ន្ទ​ឆាយា​នៅ​ពេលរសៀល។​

           ​​កាលពី​ជំនាន់​រជ្ជកាល​ព្រះបាទ​សុរា​ម្រិ​ត​ ​និង​ ​ព្រះ​មហាក្សត្រី​យា​នី​ព្រះ​កុសុមៈ ​នារី​រត​ន៍ ​សិរី​វ​ឌ្ឍ​នា​ ​នាដកា​ ​ឯម​ ​ធា​យ​ ​តែងតែ​នៅ​ហាត់​ច្រៀង​ចម្រៀង​បុរាណ​ជាមួយ​គ្រូ​ធំ​ៗ​នៅ​ពេលយប់​រួម​ជាមួយ​ក្រុមភ្លេង​ព្រះរាជទ្រព្យ​ទាំងអស់ និង​នៅ​បម្រើ​ព្រះស្ងោយ​ថ្វាយ​ទ្រង់​ជាប្រចាំ​នៅ​ប្រាសាទ​ខេ​ម​រិន្ទ​ក្នុង​ព្រះបរមរាជវាំង។​ ​ក្រោយមក​គាត់​បាន​ក្លាយ​ជា​គ្រូបង្ហាត់​សិស្ស​របាំ​នៅ​ក្នុង​វាំង​រហូតដល់​ស្រុក​ធ្លាក់​ក្នុង​របប​ខ្មែរក្រហម។​ ​ក្នុង​ខែមេសា​ ​ឆ្នាំ១៩៧៥​ ​គាត់​ត្រូវ​បាន​ជម្លៀស​ដល់​តំបន់ជនបទ​ក្នុង​ទឹកដី​ខេត្ត​បាត់​ដំបង។​ ​លោកយាយ​ធ្លាប់​មន​ប្រសាសន៍​ថា​ ​គាត់​បាន​រស់រាន​មានជីវិត​ដោយសារតែ​ងារ​ជា​ “យាយ​ល្ខោន” ​ដែល​អង្គការ​ខ្មែរក្រហម​បាន​ដាក់ឲ្យ​ ​ហើយ​តែងតែ​បញ្ជា​លោកយាយ​ឲ្យ​រាំច្រៀង​សម្តែង​ឲ្យ​ពួកគេ​មើល​ក​ម្សាន្ត​ពេល​សម្រាក​ពី​ការងារ​ភ្ជួរ​រាស់​ដក​ស្ទូង​ ​មិន​យកទៅ​សម្លាប់ចោល​ឡើយ។​ ​ក្រោយមក​ ​លោកយាយ​ត្រូវ​បាន​មេ​អង្គការ​ខ្មែរក្រហម​ចាត់តាំង​ឲ្យ​នៅ​មើល​ថែទាំ​ច្រៀង​បំពេ​រ​កុមារ​តូចៗ​ជំនួស​វិញ។​

           ​​នៅដើម​ឆ្នាំ១៩៧៩​ ​លោកយាយ​បាន​ចាកចេញ​ពី​ទីនោះ​ ​ហើយ​ធ្វើដំណើរ​មក​បង្ហាត់​សិស្ស​របាំ​នៅ​ទីរួមខេត្ត​បាត់​ដំបង​ ​ហើយ​បន្តម​ក​បង្ហាត់​នៅ​ទីរួមខេត្ត​ពោធិ៍សាត់​ ​និង​ស្រុក​ក្រគរ​ ​មុននឹង​វិលត្រឡប់​មក​រដ្ឋធានី​ភ្នំពេញ​វិញ។​ ​អ្នក​សិល្បៈ​ដែល​នៅ​រស់រាន​មានជីវិត​សល់​ពី​ការ​កាប់​សម្លាប់​បាន​មក​ប្រមូលផ្តុំ​គ្នា​រស់នៅ​ក្នុង​អគារ​ប៊ូ​ឌិ​ញ​ ​សិល្បករ​ ​សិល្ប​ការិនី​ ​ហើយ​គាត់​ក៏​ត្រូវ​បាន​រដ្ឋ​ទាក់ទង​ឲ្យ​ជួយ​បង្ហាត់​របាំ​ក្បាច់​បុរាណ​ខ្មែរ​ដល់​នាដកា​ជំនាន់​ក្រោយ។​ ​ក្នុង​អំឡុង​ទ.វ.ឆ្នាំ១៩៨០​-​៩០​ ​លោកយាយ​បាន​ចំណាយ​ពេល​យ៉ាង​ច្រើន​អនេកប្បការ​ ​បង្ហាត់​សិស្ស​នៅ​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព​ (សាល​មហោស្រព​ទន្លេ​បាសាក់)។​ ​មិន​ត្រឹម​តែប៉ុណ្ណោះ​ ​លោកយាយ​តែងតែ​អម​ដំណើរ​ប្រតិភូ​នាដកា​របាំ​ខ្មែរ​ចេញទៅ​សម្តែង​នៅ​តាម​បណ្តា​ប្រទេស​នានា​ជាច្រើន​ដង​ស្ទើរ​រាប់មិនអស់​ទាំង​មុន និង​ក្រោយ​ឆ្នាំ១៩៧៥។​

           ​​ដោយសារ​សម្លឹង​មើលឃើញ​ថា​ ​លោកយាយ​ជា​គ្រូរបាំ​ម្នាក់​ក្នុងចំណោម​គ្រូរបាំ​តិចតួច​ដែល​នៅ​រស់​ពីរបប​ប៉ុល​ពត​ ​ដែល​បាន​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​ផ្ទេរ​ចំណេះ​ដឹង​ផ្នែក​របាំ​ព្រះរាជទ្រព្យ​ដល់​កូនខ្មែរ​ក្រោយ​របបប្រល័យពូជសាសន៍​នោះ​ ​ផលិតករ​ភាពយន្តឯកសារ​បរទេស​បាន​ថ​តខ្សែ​ជីវិត​របស់​លោកយាយ​ទុកជាឯក​សារ​​​ដែល​មាន​ចំណងជើង​ថា​ ​The​ ​Tenth​ ​Dance​r (១៩៩៣) ​ហើយ​លោកយាយ​ក៏​ត្រូវ​បាន​អ្នកថតរូប​បរទេស​ម្នាក់ទៀត​ ​គឺ​លោក​ ​Arjay​ Steven​s ​បាន​ចេញផ្សាយ​សៀវភៅ​ក្រោម​ចំណងជើង​ថា​ ​A​ ​Century​ ​Artist​ (២០១៥) ​គួរឲ្យ​ចង​ចាំទុក​ជា​ប្រវត្តិ​សាស្រ្ត ៕​

Article​ ​by​ SR​IN​ ​SO​K​MEAN​


SUGGESTIONS