×

ក្បួន​ងាយ​ៗ​សម្រាប់​ថែទាំ​ប្រអប់ជើង​ក្នុង​រដូវវស្សា​

TRAVEL & LIVING 3 years ago
 
 

           ​ដូចដែល​លោកអ្នក​បាន​ជ្រាប​មក​ហើយ​ថា​ ​នៅ​ក្នុង​រដូវវស្សា​ ​ឬ​ ​ខែភ្លៀង​ ​រាងកាយ​របស់យើង​ងាយ​នឹង​ទទួល​ជំងឺ​តម្កាត់​នានា​ណាស់​ ​ជាពិសេស​បាក់តេរី​ឆ្លង​ដែល​អ​ណ្តែ​ត​រសាត់​ជុំវិញ​ខ្លួន​យើង​ដែល​យើង​មិនបាន​មើលឃើញ​ដោយ​ផ្ទាល់​ភ្នែក​នោះ​ទេ​។​តើ​ផ្នែក​ណាមួយ​នៃ​រាងកាយ​ដែល​ជា​ភ្នាក់ងារ​ចម្លង​ខ្លាំង​បំផុត​?​ចម្លើយ​គឺ​ ​ប្រអប់ជើង​! ​ទឹកភ្លៀង​នាំមក​នូវ​ភក់​ជ្រាំ​ ​បាក់តេរី​ ​និង​ ​ពពួក​ផ្សិត​ដែល​មាន​មេរោគ​ហើយ​ឆ្លង​ចូល​មក​រាងកាយ​តាមរយៈ​ប្រអប់ជើង​មុនគេ​។​ ​ដើម្បី​បង្ការ​ជំងឺ​ផ្សេងៗ​ដែល​អាច​ឆ្លង​ដោយសារ​ប្រអប់ជើង​ ​សូម​យកចិត្តទុកដាក់​ចំពោះ​វិធី​សា​ស្រ្ត​ថែទាំ​ង​ប្រអប់ជើង​ដូច​ខាងក្រោម​:

          ​ជ្រើសរើស​ស្បែកជើង​ឲ្យបាន​ត្រឹមត្រូវ៖ ​​យើង​សុទ្ធតែ​ដឹង​ថា​ ​មនុស្ស​ភាគច្រើន​ស្រឡាញ់​ស្បែកជើង​ទាប​ទន់​ៗ​ធ្វើ​ពី​ស្បែក​ឬ​ប្រភេទ​ក្រណាត់​សាតាំង​នាំចូល​ពី​បរទេស​ (​Ballet​ ​Slipper​s) ​ឬ​ ​ស្បែកជើងសង្រែក​ដែល​ងាយស្រួល​ពាក់​ ​ប៉ុន្តែ​ប្រអប់ជើង​របស់យើង​ពិតជា​ត្រូវការ​ផ្អាក​ពី​ស្បែកជើង​ប្រភេទ​ទាំងនេះ​នៅ​ក្នុង​អំឡុង​ពេល​ខែភ្លៀង​។​លោកអ្នក​គប្បី​ចៀស​ ​វាង​ប្រភេទ​ស្បែកជើង​ស្បែក​ឃ្លុប​ឬ​ស្បែកជើង​ក្រណាត់​ព្រោះ​វា​ជក់​ទឹក​ច្រើន​។​ ​លោកអ្នក​គប្បី​ងាក​មក​ជ្រើសរើស​ស្បែកជើង​ជ័រកៅស៊ូ​ចំហ​មុខ​ដែល​ឆាប់​ស្ងួត​ទឹកបាន​រហ័ស​។​


          កាត់តម្រឹម​ក្រចកជើង​៖ ​ប្រសិនបើ​ក្រចកជើង​របស់​អ្នក​ដុះ​វែង​និង​មិនសូវ​មាន​ការថែទាំ​ស្អាត​ត្រឹមត្រូវ​នោះ​ទេ​ ​អ្នក​គប្បី​ដឹង​ថា​ក្រចក​ប្រភេទ​នេះ​ឆាប់​ប្រឡាក់​ដី​និង​ជាប់​នូវ​ពពួក​បាក់តេរី​ចម្លង​រោគ​មក​ជាមួយ​។​ ​ផ្ទុយទៅវិញ​ ​ប្រសិនបើ​លោកអ្នក​កាត់ក្រចក​ឲ្យបាន​ខ្លី​ស្អាត​ ​នោះ​ធូលី​ដី​ក៏​មិន​ងាយ​នឹង​ចូល​មក​ក្នុង​ក្រចក​តាម​ទឹកភ្លៀង​នៅពេលដែល​លោកអ្នក​ដើរកាត់​ភ្លៀង​ធ្លាក់​នោះ​ដែរ​។​


          ស​ម្អា​ត​ប្រអប់ជើង​៖ ​លាង​ជើង​របស់​អ្នកឲ្យ​បាន​ស្អាត​បន្ទាប់ពី​ត្រឡប់មក​ពី​ខាងក្រៅ​ឲ្យបាន​ភ្លាម​ៗ​។​ការ​លាង​ជើង​អាច​ជួយ​លាង​ដី​ដែល​ទំ​ជាប់​នៅនឹង​ជើង​ចេញ​អស់​ដែល​ឆ្លង​ចូល​មក​តាមរយៈ​ទឹកភ្លៀង​។​ ​ទន្ទឹម​នឹង​នេះ​ ​ត្រូវ​ចងចាំ​ថា​ ​លោកអ្នក​ក៏​ត្រូវ​លាង​ស​ម្អា​ត​ប្រអប់ជើង​ឲ្យបាន​ស្អាត​មុននឹង​ចេញពី​ផ្ទះ​ផង​ដែរ​ទើប​ជា​ការ​ប្រសើរ​។​

          កុំ​ទុកឲ្យ​មុខរបួស​ចំហ​៖ ​ការ​ទុក​មុខរបួស​ ​ឬ​ ​ដំបៅ​ឲ្យ​ចំហ​ពិតជា​ផ្តល់​គ្រោះថ្នាក់​ណាស់​នៅ​ក្នុង​ខែភ្លៀង​ដោយសារតែ​ដំបៅងា​យ​ឆ្លង​រាលដាល​។​ ​ដូចនេះ​ ​លោកអ្នក​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​ប្រាកដ​ថា​ ​នៅ​ពេល​ចេញពី​ផ្ទះ​ ​ត្រូវ​បិត​ដំបៅ​ដោយ​ប្រើ​បង់​បិត​ដំបៅ​មាន​សារធាតុ​ការពារ​ទឹក​ជ្រាបចូល​បាន​ (​waterproof​ ​band​-​aid​) ​ដែល​ការពារ​កុំឲ្យ​ទឹក​ចូល​។​

          ជម្រុះ​កោសិកា​ចាស់ៗ​៖ ​ការ​ជម្រុះ​កោសិកា​ចាស់ៗ​ឲ្យបាន​ទៀងទាត់​មាន​សារៈសំខាន់​ណាស់​សម្រាប់​សុខភាព​នៅ​ក្នុង​រដូវ​នេះ​។​ ​គប្បី​យក​ទឹកក្តៅ​ឧ​ណ្ឌ​ៗ​កន្លះ​ធុង​និង​បន្ថែម​អំបិល​មួយ​ស្លាបព្រា​បាយ​ចូល​ទៅ​ក្នុង​ទឹក​នោះ​។​ ​ទឹក​អំបិល​មាន​តួនាទី​ជួយ​បន្ទន់​ស្បែក​ ​សម្លាប់​បាក់តេរី​ ​និង​ក​ម្ចាត់​ក្លិន​មិន​ល្អ​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​ត្រូវ​ប្រើ​ថ្ម​ខាត់​សម្រាប់​ជម្រុះ​កោសិកា​ស្បែក​ងាប់​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធ​ភាព​។​

          ​សម្គាល់​: ​ចំពោះ​អ្នក​ដែល​និយម​ពាក់​ស្បែកជើង​ជ័រ​ក​វែង​ (​ស្បែកជើង​បារ​លូ​) ​វា​ជាការល្អ​ព្រោះ​វា​ជួយការ​ពារ​ជើង​របស់​អ្នក​ពី​ទឹក​កខ្វក់​។​ ​ប៉ុន្តែ​ ​លោកអ្នក​​​ចាំបាច់​ត្រូវតែ​ដោះ​វា​ចេញ​ភ្លាម​នៅ​ពេល​មកដល់​ផ្ទះ​ ​ហើយ​ផ្លាស់មក​ពាក់​ស្បែកជើង​ជ័រ​ធម្មតា​វិញ​ ​ចៀសវាង​ពាក់​វា​ពេញមួយថ្ងៃ​ ​ពីព្រោះ​ប្រអប់ជើង​របស់​អ្នក​ត្រូវការ​ខ្យល់​ចេញចូល​ស្ងួត​ល្អ​ក្នុង​អំឡុង​រដូវ​កាល​នេះ​។​

Article by SRINSOKMEAN


SUGGESTIONS