×

ពិតជាច្នៃប្រតិដ្ឋមែន! អាហារ​សម្រន់​រៀបចំ​ក្នុង​ប្រអប់​ក្រោម​ថ្វីដៃ​កូន​ខ្មែរ

TRAVEL & LIVING 3 years ago
 
 

​​​            វេច​ខ្ចប់​ក្នុង​ប្រអប់​បួនជ្រុង​តុបតែង​ពោរពេញ​ទៅ​ដោយ​ ​សាច់​ ​បន្លែ​ ​ផ្លែឈើ​ ​គ្រាប់​ធ​ញ្ញា​ជាតិ​ ​លម្អ​ដោយ​ផ្កា​ចម្រុះ​ ​ហាក់​ត្រូវ​បាន​រៀបចំ​យ៉ាង​យកចិត្តទុកដាក់​ ​និង​ប្រកបដោយ​ក្តី​ស្រឡាញ់​បំផុត​។​ ​ប្រណីតភាព​នៃ​សិល្បៈ​តុបតែង​បាន​ធ្វើឲ្យ​អាហារ​មួយ​ប្រអប់​ប្រៀប​បាន​នឹង​កា​ដូ ​ហើយក៏​ជា​អាហារ​សម្រន់ក្លែមស្រាដ៏​ពិសេស​មួយ​សម្រាប់​ការ​ជួបជុំ​។​ ​ពិតប្រាកដ​ណាស់​ ​នេះ​ជា​ភាព​ល្អឯក​មួយ​របស់​ ​លី​ឃ៊័​រ​ & ​សូ​ស្យ​ល​ ​អា​ហ្វហ្វ៊ែ​រ​ (​Liquor​ & ​Social Affairs​) ​ដែល​ជា​អ្នកឯកទេស​ខាង​សិល្បៈ​រៀបចំ​ភេសជ្ជៈ​និង​អាហារ​ជប់លៀង​។​

​​​            ផ្តួចផ្តើម​ឡើង​ដោយ​ស្ថាបនិក​ស្ត្រី​ខ្មែរ​វ័យក្មេង​មួយ​រូប​ ​Liquor​ & ​Social Affairs​ ​គឺជា​គម្រោង​ពោរពេញ​ដោយ​ក្តី​ស្រឡាញ់​ដែល​បាន​ចាប់ផ្តើម​កាលពី​ខែ​តុលា​ឆ្នាំទៅមិញ​។​ ​គំនិត​នៃ​ការរៀបចំ​អាហារ​ក្នុង​ប្រអប់​នេះ​ ​ស្ថាបនិក​បាន​ផុសគំនិត​ឡើង​ពី​ក្តី​ស្រឡាញ់​នៃ​ការ​ជួបជុំ​ ​និង​ការជប់លៀង​សម្រាប់​ក្រុម​គ្រួសារ​ ​និង​មិត្តភក្តិ​។​ “ ​យើង​ជឿជាក់​ថា​ការ​ជួបជុំ​ ​និង​ជប់លៀង​គួរតែ​សប្បាយរីករាយ​ទាំងអស់គ្នា​ ​ពេលខ្លះ​ការរៀបចំ​អាហារ​អាច​មាន​ភាព​ស្មុគ​ស្មាញ​ ​ដូច្នេះ​ពួកយើង​នឹង​ផ្តល់​ភាព​ងាយស្រួល​ហើយ​ធ្វើ​វា​សម្រាប់​អ្នក​ ​ដោយ​សម្រាំង​ជ្រើសរើស​ផលិតផល​ដែល​មាន​អ្វីៗ​គ្រប់យ៉ាង​សម្រាប់​បែបបទ​នៃ​ការ​ទទួលទាន​ ​និង​ភេសជ្ជៈ​។​”

            ប្រអប់​អាហារ​នេះ​មិន​ត្រឹមតែ​ជា​វិធី​ធ្វើឲ្យ​យើង​បាន​ជួបជុំគ្នា​ប៉ុណ្ណោះ​ទេ​ ​ថែមទាំង​ជា​កា​ដូ​ពិសេស​សម្រាប់​ការ​ជួបជុំ​ផង​ដែរ​។​ ​នៅ​ខណៈនេះ​ ​Liquor​ & ​Social Affairs​ ​មាន​ទទួល​រៀប​ចំទាំង​ ​អាហារប្រអប់​ ​ស្រា​ ​ភេសជ្ជៈ​ជំនួយ​កុំឲ្យ​ស្រវឹង​ ​និង​គ្រឿងផ្សំ​រៀបចំ​អាហារ​ផ្សេងៗ​មានគុណ​ភាព​ខ្ពស់​។​ ​សម្រាប់​អាហារប្រអប់​ទាំងអស់​គឺ​រៀបចំ​តម្រូវ​ទៅតាម​ចំណង់ចំណូលចិត្ត​អតិថិជន​ ​និង​ព្យាយាម​រៀបចំ​ក្នុង​តម្លៃ​សមរម្យ​មួយ​ដែល​អាច​ទទួលយក​បាន​។​

            ការរៀបចំ​ក្នុង​ប្រអប់​ ​ស្ថាបនិក​ ​Liquor​ & ​Social Affairs​ ​បានឲ្យ​ដឹង​ថា​ “​យើង​ព្យាយាម​ប្រើ​ផលិតផល​ក្នុងស្រុក​ ​និង​ផលិតផល​ដែល​មាន​ទៅតាម​រដូវ​កាល​។​ ​ជាក់ស្តែង​ដូចជា​ ​ផ្លែ​មន​ឬ​ ​mulberry​ ​យក​ពី​ខេត្ត​បាត់​ដំបង​ ​និង​ទឹកឃ្មុំ​យក​ពី​ខេត្ត​ព្រះវិហារ​ជាដើម​។​ ​យើង​សង្ឃឹម​ថា​នៅ​ពេល​ខាងមុខ​ ​យើង​នឹង​អាច​នាំ​យក​ជម្រើស​ផលិតផល​ក្នុងស្រុក​ឲ្យ​កាន់តែ​ច្រើនជាង​នេះ​។​ ​ចំពោះ​អាហារ​បរទេស​វិញ​ ​ដូចជា​ ឈី​ស​ ​និង​សាច់​កាត់​បន្ទះ​ពពួក​ ​Cold​cut​ ​រួម​នឹង​គ្រឿង​ផ្សេងៗ​ទៀត​ ​យើង​នាំចូល​ពី​អឺរ៉ុប​។​” ​ស្ថាបនិក​បញ្ជាក់​ទៀត​ថា​ ​«​ ​កន្លែង​រៀបចំ​អាហារ​របស់យើង​បាន​ផ្តោត​ចម្បង​ទៅលើ​អនាម័យ​ ​ក្រុម​ការងារ​យើង​ធ្វើការ​លាង​ស​ម្អា​តដៃ​ត្រឹមត្រូវ​ ​ប្រើ​ស្រោមដៃ​ ​និង​រក្សា​អនាម័យ​កន្លែង​រៀបចំ​ជានិច្ច​ ​ជាពិសេស​ ​កន្លែង​ទុកដាក់​អាហារ​កក​។​

           បច្ចុប្បន្ន​ ​Liquor​ & ​Social Affairs​ ​បាន​កំពុង​សហការ​ជាមួយ​ដៃគូ​មួយ​ចំនួន​ដើម្បី​ជ្រើសរើស​ប្រភេទ​ស្រា​ពិសេស​ៗ​ ​និង​មានគុណ​ភាព​ខ្ពស់​។​ ​មិនតែប៉ុណ្ណោះ​ ​Liquor​ & ​Social Affairs​ ​ក៏​គម្រោង​ផលិត​ស្រា​ផ្ទាល់ខ្លួន​ផង​ដែរ​ ​ដែល​នឹង​លេច​រូបរាង​នា​ពេល​ខាងមុខ​។​

រាល់​ប្រអប់​នីមួយៗ​មុន​ពេល​បញ្ចូន​ទៅកាន់​អតិថិជន​ ​Liquor​ & ​Social Affairs​ ​យកចិត្តទុកដាក់​បំផុត​ទៅលើ​គុណភាព​គ្រឿងផ្សំ​ ​ដោយ​ត្រូវ​ប្រាកដ​ថា​ពេល​ដល់ដៃ​អតិថិជន​នឹង​នៅតែ​ស្រស់​ៗ​ហើយ​ឆ្ងាញ់​។​ ​ដូច្នេះ​នៅ​ពេល​កុម្មង់​ភ្លាម​នឹង​ចាប់ផ្តើម​ធ្វើឲ្យ​ភ្លែត​ ​ហើយ​ដឹក​ជ​ញ្ចូ​ន​ទៅកាន់​អតិថិជន​ឆាប់រហ័ស​បំផុត​។​ ​«​យើង​សង្ឃឹម​ថា​អតិថិជន​នឹង​ទទួល​បានការ​ស្រឡាញ់​ ​និង​ការ​ថ្នាក់ថ្នម​ដែល​យើង​បាន​ដាក់​នៅ​ក្នុង​ប្រអប់​នេះ​»​។​ ​ប្រអប់​អាហារសម្រន់​របស់​ ​Liquor​ & ​Social Affairs​ ​មាន​តម្លៃ​ចាប់ពី​ ​២​៥​ដុល្លារ​ឡើង​ទៅ​។​ ​សម្រាប់​ការ​បញ្ជាទិញ​អ្នក​អាច​ចូល​ទៅកាន់​ផេ​ក​ ​Face​book​ ​និង​ ​Inst​a​gram​: ​Liquor​ ​and​ ​Social Affairs​ ​៕​

​Article​ ​by​ ​HEM​ ​SO​KK​HIM​

Image Courtesy: Liquor​ & ​Social Affairs


SUGGESTIONS