×

ពី​អនុ​ស្សា​វ​រី​យ៍​ជិះ​ស៊ីក្លូ​កាល​វ័យ​កុមារ​ក្លាយ​ជា​ចលនា​សង្គម​ជួយ​អ្នក​ធាក់ស៊ីក្លូ​

NEWS 3 years ago
 
 

           ​Local​4​Local​ (​លូខ​ល​ហ្វ​រ​លូខ​ល​) ​ដែល​ជា​ភាសាខ្មែរ​មានន័យ​ថា​ ​ប្រជាជន​ក្នុងស្រុក​ដើម្បី​ប្រជាជន​ ​ក្នុងស្រុក​គឺជា​គម្រោង​សប្បុរស​ធម៌​ជួយ​សង្គម​ក្នុង​ទម្រង់​ថ្មី​មួយ​ដែល​មិនធ្លាប់​មាន​ពីមុន​មក​នៅ​ក្នុង​ប្រ​ ​ទេស​កម្ពុជា​។​ ​គម្រោង​នេះ​ត្រូវ​បាន​ផ្តួចផ្តើម​គំនិត​និង​អនុវត្ត​នៅ​ក្នុង​ទី​ក្រុងភ្នំពេញ​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​នៃ​ ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១​៩​ដោយ​យុវជន​ខ្មែរ​មួយ​រូប​ឈ្មោះ​ ​តាំង​ ហ៊ួ​ង​ហាវ​ ​វ័យ​២​១​ឆ្នាំ​ ​ជា​និស្សិត​ឆ្នាំ​ទី​ ​៣​ ​នៃ​សាកលវិទ្យាល័យ​មួយ​នៅ​សហរដ្ឋអាមេរិក​។​

           ​ជួប​សម្ភាស​តាម​ប្រព័ន្ធ​អេឡិ​ក​ត្រូនិ​ក​ជាមួយ​សូវ​រី​ន​ យុ​វ​ស្ថាបនិក​គម្រោង​រូប​នេះ​បាន​ណែនាំ​ខ្លួន​ថា​ ​រូបគេ​មាន​ដើមកំណើត​នៅ​រាជធានី​ភ្នំពេញ​ប៉ុន្តែ​បាន​បន្ត​ការសិក្សា​ជំនាញ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​និង​គ្រប់គ្រង​ប្រតិបត្តិការ​ (​Supply​ ​Chain​ ​and​ ​Operation​s ​Management​) ​នៅ​ឯ​សាកលវិទ្យាល័យ​ S​t​. ​T​h​o​ma​s​។​ ​ដំបូង​ឡើយ​ ​គេ​គ្រាន់តែ​មានបំណង​មកលេង​ក្រុម​គ្រួសារ​នៅ​ស្រុកខ្មែរ​រយៈពេល​បី​ខែ​តែប៉ុណ្ណោះ​ប៉ុន្តែ​ ​ដោយសារតែ​ការ​ផ្ទុះឡើង​នៃ​វិបត្តិ​កូ​វី​ដ​១​៩​ ​គេ​ក៏បាន​ជាប់​នៅ​ទីនេះ​ហើយ​សម្រេច​ចិត្ត​ ​ព្យាយាម​ស្វែង​ ​រក​គម្រោង​ការងារ​សង្គម​ខ្លះ​ដើម្បី​ធ្វើ​ក្នុង​អន្តរកាល​នេះ​។​ ​ជា​ជំហាន​ដំបូង​ ​មុននឹង​ឈាន​ដល់​គម្រោង​ ​Local​4​Local​ ​ដែល​ផ្ទុះ​ខ្លាំង​ក្នុង​បណ្តាញ​សង្គម​ក្នុងពេលថ្មីៗនេះ​ ​យុវជន​រូប​នេះ​បាន​ចាប់ផ្តើម​គម្រោង​ ​មួយ​ដែល​មានឈ្មោះ​ថា​ ​Christmas​ ​for​ C​y​c​l​o ​ក្នុង​អំឡុង​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​ដែល​អាច​រៃ​អង្គាស​ថវិកា​ ​ជូន​អ្នក​ធាក់ស៊ីក្លូ​នៅ​ភ្នំពេញ​បាន​ជិត​៥​០​០​០​ដុល្លារ​ក្នុងរយៈពេល​ត្រឹមតែ​មួយ​ខែ​ប៉ុណ្ណោះ​។​

           ​“​ហេតុផល​ដែល​ជ​ម្រុ​ញ​គឺជា​ការ​ចងចាំ​មួយ​ដែល​ខ្ញុំ​ចាំ​ជាមួយ​លោកយាយ​របស់​ខ្ញុំ​ដែល​បាន​ខូច​ ​កាលពី​បី​ឆ្នាំមុន​។​ ​ពេល​ដែល​នៅក្មេង​ជិះ​ស៊ីក្លូ​ទៅ​ទិញ​នំគ្រក់​ ​ជិះ​ស៊ីក្លូ​ទៅ​មាត់ទន្លេ​រាំ​ជាមួយ​គាត់​ ​អ៊ីចឹង​ ​ទៅ​ក្លាយ​ជា​ការ​ចងចាំ​ដែល​ដក់ជាប់​។​ (​ក្រោយមក​) ​ខ្ញុំ​បាន​ជួបនឹង​តា​ស៊ីក្លូ​ម្នាក់​ឈ្មោះ​ ​តា​សាន់​ ​ដែល​រត់​ ​ស៊ីក្លូ​នៅ​តាម​មាត់ទន្លេ​ ​ដោយសារ​សមាគម​ស៊ីក្លូ​ […] ​ខ្ញុំ​ក៏​ចាប់អារម្មណ៍​” ​លោក​បាន​បកស្រាយ​អំពី​មូលហេតុ​ដែល​ញ៉ាំង​ឲ្យ​លោក​​​មាននិស្ស័យ​ជាមួយនឹង​ស៊ីក្លូ​។​ ​បន្ទាប់ពី​បាន​ឈ្វេងយល់​ពី​ជីវិត​រស់នៅ​ជាក់ស្តែង​របស់​លោកតា​ស៊ីក្លូ​ម្នាក់​នោះ​រួចមក​ ហ៊ួ​ង​ហាវ​ក៏​ទាក់ទង​ស្នើ​ខាង​សមាគម​ស៊ីក្លូ​បង្កើត​គម្រោង​ផ្សេងៗ​ជាបន្តបន្ទាប់​ចាប់តាំង​ពី​ពេល​នោះ​មក​។​

           ​ដោយឡែក​ចំពោះ​យុទ្ធនាការ​ចែក​ស្បៀងអាហារ​ ​Local​4​Local​ ​ស្ថាបនិក​ដដែល​បាន​បញ្ជាក់​ថា​ ​លោក​ធ្លាប់​ឃើញ​រថយន្ត​ដឹក​អាហារ​នៅ​មហាវិទ្យាល័យ​នៅ​សហរដ្ឋអាមេរិក​ ​ហើយ​លោក​ក៏​មានគំនិត​ចង់​យក​វា​មក​សាកល្បង​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ​លោក​ហាក់ដូចជា​មានការ​ស្ទាក់ស្ទើរ​ខ្លះ​ដែរ​នៅ​ ​ក្នុង​ជំហាន​ដំបូង​ពីព្រោះ​ពុំទាន់​ដឹង​ថា​ធ្វើ​វា​ឲ្យ​លេច​ជា​រូបរាង​ដោយ​របៀបណា​។​ ​ទោះបីជា​យ៉ាងណា​ ​ក៏​លោក​នៅតែ​សាកល្បង​ទាក់ទង​ស្នើ​គម្រោង​នេះ​ទៅកាន់​សមាគម​ស៊ីក្លូ​ ​ហើយ​ទទួល​បាន​នូវ​លទ្ធផល​ ​វិជ្ជមាន​តប​មកវិញ​។​ ​លោក​បាន​ធ្វើ​រឿង​នេះ​ឡើង​មួយថ្ងៃ​មុន​ថ្ងៃខួបកំណើត​របស់​លោក​ផ្ទាល់​ក្នុង​អំឡុង​ ​ដើមខែ​មេសា​ ​ផ្តើម​ចេញពី​ការ​បំផុស​ក្រុម​តូច​មួយ​ដែល​ស្គាល់គ្នា​ហើយ​ចែករំលែក​នៅ​លើ​ ​Inst​a​gram​ ​មុននឹង​ឈាន​ដល់​ការ​បង្ហោះ​ជាបន្តបន្ទាប់​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដូច​សព្វថ្ងៃ​។​ ​តាមរយៈ​តែ​បណ្តាញ​ ​Inst​a​gram​ ​មួយ​មុខ​ ​ជា​ជំហាន​ដំបូង​នោះ​ ​លោក​បាន​រៃ​អង្គាស​បាន​ថវិកា​រហូត​ជាង​១​ម៉ឺន​ ​ដុល្លារ​ដើម្បី​យកទៅ​ផ្គត់ផ្គង់​ជា​ស្បៀងអាហារ​ជូន​អ្នក​ធាក់ស៊ីក្លូ​ដែល​ជួបប្រទះ​នូវ​ការ​ខ្វះខាត​ក្នុង​អំឡុង​ ​ពេល​អាសន្នអន្ធក្រ​នេះ​។​ ​ពេល​នោះ​លោក​បាន​ចែករំលែក​ម្ហូបអាហារ​ប្រមាណ​៣​០​០​-​៤​០​០​កញ្ចប់​ក្នុង​ ​មួយថ្ងៃ​ទៅកាន់​តំបន់​ចំនួន​៨​ដែល​បាន​កំណត់​។​

           ​លោក​បាន​សម្តែង​នូវ​ក្តី​រំភើប​ឥតឧបមា​ “​វា​លើស​ពី​អ្វី​ដែល​ខ្ញុំ​រំពឹង​ទុក​។​ ​ខ្ញុំ​ធ្លាប់​រំពឹង​ថា​វា​នឹង​ក្លាយ​ជា​ ​គម្រោង​រយៈពេល​វែង​ដែរ​ ​តែ​មិនមែន​ទ្រង់ទ្រាយ​ធំដុំ​នោះ​ទេ​”​។​ ​ផ្តើម​ចេញពី​ការ​ផ្តោត​សំខាន់​លើ​កម្មករ​ស៊ីក្លូ​ ​គម្រោង​នេះ​បាន​ពង្រីក​វិសាលភាព​របស់​ខ្លួន​ទៅដល់​ការ​ជួយ​ចំពោះ​អ្នក​រស់នៅ​តំបន់​ក្រហម​ (​តំបន់​ ​បិទ​ខ្ទប់​) ​ជនអនាថា​រស់នៅ​តាម​ចិញ្ចើម​ផ្លូវ​ ​និង​ ​ជន​ក្រីក្រ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ផង​ដែរ​។​ ​បច្ចុប្បន្ន​ ​លោក​ ​កំពុង​ទាក់ទង​ខាង​ស្ថាប័ន​ផ្សេងៗ​ដើម្បី​ក្លាយ​ជា​ដៃគូ​សហការ​បង្កើត​គម្រោង​ជួយ​សង្គម​ថ្មីៗ​ ​តួយ៉ាង​ ​ក្រុមហ៊ុន​ ​Prudent​i​a​l​ ​Cam​bo​d​i​a​ ​ជាដើម​ ​ក្នុង​គោលបំណង​លើកស្ទួយ​សហគមន៍​ស៊ីក្លូ​នៅ​កម្ពុជា​។​ ​លោក​ ​កំពុង​ត្រៀម​ខ្លួន​អនុវត្ត​គម្រោង​ចំនួន​៥​ក្នុង​នោះ​រួម​មាន​ C​y​c​l​o ​Pantry​ (​ទូរ​ចែក​អាហារ​ដែល​ពង្រីក​ដល់​១​០​ទីតាំង​), ​Food​ ​Coup​on (​ប​ណ្ណ​ទទួល​អាហារ​), ​F​u​tur​i​s​tic​ C​y​c​l​o ​Competition​ (​កម្មវិធី​ប្រកួត​ស៊ីក្លូ​ឆ្ពោះទៅ​ ​កាន់​អនាគត​), ​ហាង​ស្តុក​ចែកចាយ​អាហារ​ ​និង​ ​កម្មវិធី​ស្ម័គ្រចិត្ត​ចូលរួម​ពី​ខាង​សំណាក់​សិស្សសាលា​។​

           ​​ជាចុងក្រោយ​ ​លោក​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មិត្តភក្តិ​ ​និង​ ​សប្បុរស​ជន​ជិត​ ​ឆ្ងាយ​ទាំងអស់​ដែល​បាន​ចូល​រួមចំណែក​ក្នុង​យុទ្ធនាការ​ជួយ​សង្គម​ទាំងអស់គ្នា​ប្រកបដោយ​ទំនុក​ចិត្ត​ “​នៅពេលដែល​មនុស្ស​មាន​ចិត្តសប្បុរស​ ​នោះ​ពិភពលោក​នឹង​កាន់តែ​ប្រសើរ​”​។​ ​ឆ្លៀត​ក្នុង​ខណៈនេះ​ដែរ​ ​លោក​ក៏​សុំ​អភ័យទោស​ពីសំណាក់​ពុក​ម៉ែ​បងប្អូន​សប្បុរស​ជន​ទាំងឡាយ​ចំពោះ​រាល់​ចំណុច​ខ្វះខាត​ ​ពីព្រោះ​លោក​នៅ​ជា​និស្សិត​នៅឡើយ​។​ ​លោក​ត្រូវ​ចំណាយ​ពេលរៀន​ពេញ​ម៉ោង​ ​មមាញឹក​នឹង​ការងារ​ ​សាលា​ច្រើន​ ​ហើយ​ម្យ៉ាងទៀត​ ​ពេលវេលា​នៅ​កម្ពុជា​និង​នៅ​សហរដ្ឋអាមេរិក​ខុសគ្នា​ដែល​ធ្វើឲ្យ​ពិបាក​ ​ក្នុង​ការ​សម្រប​ជាមួយ​ពេលវេលា​។​ ​ដូចនេះ​ ​សូមឲ្យ​អ្នក​ទាំងអស់គ្នា​មេត្តា​រក្សា​សុខភាព​ផ្លូវចិត្ត​ឲ្យបាន​រឹង​មាំ​ព្រោះ​វា​ជា​ការពិត​ដែល​យើង​ម្នាក់ឯង​មិន​អាច​ជួយ​មនុស្ស​បាន​គ្រប់គ្នា​ទាំងអស់​នោះ​ទេ​។​ ​យើង​គ្រាន់តែ​ ​ព្យាយាម​ជួយ​តាម​លទ្ធភាព​ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ​៕​

Article by SRIN SOKMEAN


SUGGESTIONS