×

គុណសម្បត្តិ​នៃ​ ​Aroma​therapy​

TRAVEL & LIVING 3 years ago
 
 

          ​Aroma​therapy​ ​គឺជា​វិធី​ព្យាបាល​មួយ​ប្រភេទ​ដែល​ប្រើ​គន្ធពិដោរ​ (​ប្រេង​ក្រអូប​ ​ឬ​ ​Essential​ ​Oil​) ​តាមរយៈ​ឃានវិញ្ញាណ​ ​និង​កាយវិញ្ញាណ​។​ ​ឃានវិញ្ញាណ​សំដៅ​ទៅលើ​ការ​បន្ធូរ​ភាព​តានតឹង​តាម​ការ​ស្រង់​ក្លិន​ (​Inhalation​) ​ប្រេង​ក្រអូប​ ​ពី​ការ​ដុត​ទាន​ក្រអូប​ ​ប្រើ​ម៉ាស៊ីន​ចំហាយ​ផ្សែង​ ​ការ​បាញ់​ទឹកអប់​ ​ឬ​ការ​ឆ្ពុង​ជាដើម​។​ ​ចំណែក​កាយវិញ្ញាណ​ ​គឺ​សំដៅ​ទៅលើ​ការ​សម្រាល​ភាព​ស្ពឹក​ស្រពន់​ ​ដោយ​លាប​លើ​តំបន់​ស្បែក​ (​Topical​ ​Application​s) ​តាមរយៈ​ផលិតផល​ថែរក្សា​ស្បែក​ ​ការ​ម៉ា​ស្សា​ប្រេង​ ​ឬ​ត្រាំទឹក​ក្ដៅ​ឧណ្ហ​ៗ​ដែល​មាន​លាយ​ប្រេង​ក្រអូប​។​ ​ដោយឡែក​ ​យើង​មិន​អាច​ប្រើ​មេ​ប្រេង​ក្រអូប​ (​Essential​ ​Oil​) ​មក​លើ​ស្បែក​ផ្ទាល់​ទេ​ ​ជា​ធម្មតា​វា​ត្រូវ​បាន​លាយ​វា​ជាមួយនឹង​ប្រេង​ (​Carrier​ ​Oil​) ​សិន​ ​ដើម្បី​រក្សា​កំហាប់​ឲ្យ​មាន​តុល្យភាព​ ​និង​បន្ថែម​សារធាតុ​រំអិល​ ​ងាយស្រួល​ក្នុង​ការ​ម៉ា​ស្សា​លើ​ស្បែក​របស់យើង​។​

          ​កាល​បើ់ម៉ូលេ​គុល​នៃ​ក្លិនពិដោរ​របស់​ប្រេង​ក្រអូប​នោះ​បាន​ឈាន​ទៅដល់​ខួរក្បាល​តាមរយៈ​ការ​ហិតក្លិន​របស់​ច្រមុះ​ ​វា​បាន​រំ​ញោច​ដល់​ប្រព័ន្ធ​ ​Limb​i​c ​ក្នុង​ខួរក្បាល​ដែល​ផ្សារភ្ជាប់​នឹង​ការ​គ្រប់គ្រង​លើ​ផ្លូវ​អារម្មណ៍​ ​ចង្វាក់​បេះដូង​ ​សម្ពាធ​ឈាម​ ​ផ្លូវ​ដង្ហើម​ ​អង្គ​ចងចាំ​ ​និង​តុ​ល្ប​ភាព​នៃ​អរ​ម៉ូ​ន​ជាដើម​។​ ​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ ​ប្រេង​ក្រអូប​ត្រូវតែ​ដុត​ឲ្យ​ក្ដៅ​ ​ឬ​ត្រដុស​ឲ្យ​ក្ដៅ​ឧណ្ហ​ ​ដើម្បីឲ្យ​ងាយ​ស្រូប​តាម​ស្បែក​ ​ក្នុង​សម្រួល​សរសៃឈាម​ឲ្យ​ដើរ​បាន​ល្អ​។​ ​ទាំងនេះ​ហើយដែល​បណ្ដាលឲ្យ​ ​Aroma​therapy​ ​ក្លាយ​ជា​វិធី​ព្យាបាល​ដែល​មាន​អត្ថប្រយោជន៍​ដល់​សុខភាព​ស្បែក​ ​សុខភាព​ផ្លូវ​កាយ​ ​និង​ផ្លូវចិត្ត​។​

          ​Aroma​therapy​ ​មិនមែន​ជា​វិធី​ព្យាបាល​ជំងឺ​ឡើយ​ ​ប៉ុន្តែ​វា​គឺជា​វិធី​ជួយ​សម្រាល​អា​កា​រៈ​នានា​ដែល​មាន​ដូចជា​៖​ ​ឈឺ​សាច់ដុំ​ ​ចុក​រោយ​ ​ជាប់​សរសៃ​ ​ឈឺក្បាល​ ​ប្រកាំង​ ​នឿយហត់​ ​គេង​មិន​លក់​ ​ជ្រុះសក់​ ​អារម្មណ៍​តានតឹង​ ​ការ​បាក់ទឹកចិត្ត​ ​សម្ពាធ​ផ្លូវចិត្ត​ ​បញ្ហា​មក​រដូវ​មិន​ទៀង​ ​បញ្ហា​អស់​រដូវ​។​ល​។​ ​ប្រសិនបើ​ប្រិយ​មិត្ត​មាន​អា​កា​រៈ​ខាងលើ​ធ្ងន់ធ្ងរ​នោះ​ ​គួរគប្បី​ទៅ​ជួប​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ ​ទើប​ជា​ការ​ប្រសើរ​។​ ​ក្រៅពី​សម្រាល​បាន​នូវ​អា​កា​រៈ​ខាងលើ​ ​វាក​៏​អាច​ជួយ​សម្រាល​បញ្ហា​សុខភាព​នានា​ទៀត​ ​យោងទៅតាម​ធាតុផ្សំ​ជាក់ស្ដែង​ក្នុង​ប្រេង​ក្រអូប​នោះ​ ​តួយ៉ាង​ ​ប្រេង​ក្រអូប​ក្រូចសើច​ (​Berg​am​o​t​ ​Essential​ ​Oil​) ​មានប្រយោជន៍​ដល់​ទម្រង់​នោម​ ​និង​ប្រព័ន្ធ​រំលាយអាហារ​ ​រីឯ​ប្រេង​ ​E​u​ca​l​y​p​t​us​ ​Essential​ ​Oil​ (​លាយ​ប្រេង​ជីរអង្កាម​) ​មានប្រយោជន៍​ដល់​ផ្លូវ​ដង្ហើម​កំឡុង​ពេល​មាន​អា​កា​រៈ​ផ្ដាសាយ​។​ ​ឯ​ប្រេង​ ​Tea​ ​Tree​ ​Essential​ ​Oil​ ​អាច​ប្រឆាំង​បាក់តេរី​ ​ផ្សិត​ ​និង​មេរោគ​ ​មានប្រយោជន៍​ក្នុង​ការ​កំចាត់​បញ្ហា​មុន​ ​និង​រលាក​ ​ដែល​ភាគច្រើន​ត្រូវ​បាន​ប្រើ​ក្នុង​ផលិតផល​ថែរក្សា​ស្បែក​។​ ​ចំណែក​ឯ​ប្រេង​ ​Sandalwood​ ​Essential​ ​Oil​ ​ក៏​ត្រូវ​បាន​ស្គាល់​ថា​ជា​ប្រភេទ​ប្រេង​ដែល​មានប្រយោជន៍​ដល់​ការ​រំ​ញោច​អារម្មណ៍​ផ្លូវ​ភេទ​ផង​ដែរ​៕​

​Article​ ​by​ ​L​E​N​G​ C​H​AN​R​EASE​Y​


SUGGESTIONS