×

ឈ្វេងយល់​ពី​គន្លឹះ​សំខាន់​ៗ​ក្នុង​ការ​ការពារ​សុខភាព​ស្បែក​ពី​កាំរស្មី​ព្រះអាទិត្យ​ U​V​

TRAVEL & LIVING 3 years ago
 
 

          ​ការ​ទទួលយក​ពន្លឺព្រះអាទិត្យ​គ្រប់គ្រាន់​ ​គឺជា​កត្តា​មួយ​ធ្វើឲ្យ​រាងកាយ​អាច​ទទួល​បាន​វីតាមីន​ ​D​ ​ដើម្បី​ផលិត​កាល់​ស្យូ​ម​ផ្សេងៗ​ដែល​ធ្វើឲ្យ​ឆ្អឹង​កាន់តែ​មាន​ភាព​រឹង​មាំ​បន្ថែម​ទៀត​។​ ​យ៉ាងណាមិញ​ ​បើ​ទោះបីជា​ពន្លឺ​​ព្រះអាទិត្យ​ជា​ប្រភព​នៃ​វីតាមីន​ ​D​ ​ក៏ដោយ​ ​ប៉ុន្តែ​ពន្លឺព្រះអាទិត្យ​អាច​ផ្តល់​ជា​ផល​ប៉ះពាល់​ដល់​សុខភាព​ស្បែក​ធ្ងន់ធ្ងរ​ប្រសិនបើ​យើង​មានការ​ធ្វេសប្រហែស​ ​ឬ​ពុំ​ប្រើប្រាស់​ផលិតផល​ការពារ​ស្បែក​ឲ្យបាន​ត្រឹមត្រូវ​ ​ជា​​ពិសេស​ ​ថ្មីៗ​នេះ​អាកាសធាតុ​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​ស្ថិត​ក្នុង​តំបន់​ឥណ្ឌូចិន​នឹង​ប្រឈម​ជាមួយនឹង​ទទួលរង​ឥទ្ធិ​ផល​កាំរស្មី​ព្រះអាទិត្យ​ U​V​ ​កាន់តែ​ខ្លាំង​ដែល​នឹង​បង្ក​ឲ្យ​មានការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​។​ ​ដូច្នេះ​ ​តើ​អ្នក​គួរ​ត្រៀម​សម្ភារ​ចាំបាច់​ណាខ្លះ​ ​ដើម្បី​ការពារ​សុខភាព​នៅ​ក្នុង​អំឡុង​ពេលនេះ​?

          ​១​. ​ប្រើប្រាស់​ឡេ​ការពារ​កំដៅ​ថ្ងៃ:​ ​ឡេ​ការពារ​កំដៅ​ថ្ងៃ​ ​គឺជា​ផលិតផល​តែមួយ​គត់​ដែរ​អាច​ការពារ​អ្នក​ពី​កាំរស្មី​ពន្លឺព្រះអាទិត្យ​ U​V​ ​យ៉ាង​មាន​ប្រសិទ្ធ​ភាព​។​ ​ជាទូទៅ​ ​អ្នក​និយម​ប្រើប្រាស់​ឡេ​កំដៅ​ថ្ងៃ​ភា​គេ​ច្រើនតែ​ង​ជ្រើសរើស​ប្រភេទ​ឡេ​កំដៅ​ក្តៅ​ដែល​មាន​ S​P​F​ (​Sun​ ​Protection​ ​Factor​) 50++ ​សម្រាប់​ប្រើប្រាស់​លើ​ស្បែក​មុខ​ ​ហើយ​វា​មាន​ប្រសិទ្ធ​ភាព​ការពារ​ប្រមាណ​ជាង​ ​៥​០​ភាគរយ​បន្ទាប់ពី​លាប​លើ​ស្បែក​មុខ​។​ ​ឡេ​ការពារ​កំដៅ​ថ្ងៃ​ក៏​មានមុខ​ងារ​អាច​ប្រើប្រាស់​លើ​ដងខ្លួន​ផង​ដែរ​ ​ហើយ​គេ​តែង​និយម​ហៅថា​ ​Sun​block​ ​ដែល​វា​មាន​លក្ខណៈ​ ​និង​ការប្រើប្រាស់​ខុស​ពី​កា​រលាប​លើ​ស្បែក​មុខតែ​បន្តិចបន្តួច​ប៉ុណ្ណោះ​។​ ​យ៉ាងណាមិញ​ ​ដើម្បី​រក្សា​គុណភាព​ឡេ​ការពារ​កំដៅ​ថ្ងៃ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ ​អ្នក​គួ​រលាប​បន្ថែម​ឡេ​ការពារ​កំដៅ​ថ្ងៃ​រៀងរាល់​ ​៣​ម៉ោង​ ​ទៅ​៤​ម៉ោង​ម្តង​។​ ​ម៉្យាងវិញទៀត​ ​ឡេ​ការពារ​កំដៅ​ថ្ងៃ​មាន​ច្រើន​ប្រភេទ​ដូចជា​៖​ ​ប្រភេទ​សាច់​ឡេ​ ​ប្រភេទ​ជែ​ល​ ​ប្រភេទ​គ្រី​ម​ ​ប្រភេទ​ស្ព្រៃយ៍​ជាដើម​។​

២​. ​ការប្រើប្រាស់​វ៉ែនតា​: ​វ៉ែនតា​ ​ជា​សម្ភារ​ដ៏​សំខាន់​បំផុត​នៅ​ក្នុង​រដូវ​កាល​នេះ​ដែល​មាន​ឥទ្ធិពល​ការពារ​ភ្នែក​របស់​អ្នក​ពី​ពន្លឺព្រះអាទិត្យ​ ​ជាពិសេស​ ​វា​មានមុខ​ងារ​ដ៏​សំខាន់​ ​និង​មាន​ប្រសិទ្ធ​ភាព​បំផុត​ដែល​អាច​ការពារ​ភ្នែក​របស់​អ្នក​ពី​កាំរស្មី​ U​V​A​ ​និង​ U​V​B ​ដែល​កាំរស្មី​ទាំងពីរ​នេះ​អាច​នឹង​បង្ក​ឲ្យ​អ្នកមាន​ជំងឺ​មហារីក​ភ្នែក​ ​ឬ​ធ្វើ​ឲ្យភ្នែក​ឡើងក្រហម​។​ ​ហេតុដូច្នេះ​ ​ប្រសិនបើ​អ្នក​ស្រឡាញ់​សុខភាព​ភ្នែក​ ​និង​ពុំទាន់​ទម្លាប់​ប្រើប្រាស់​វ៉ែនតា​ ​អ្នក​គួរតែ​ព្យាយាម​ប្រើប្រាស់​ ​ឬ​ជ្រើសរើស​ប្រភេទ​វ៉ែនតា​ដែល​អាច​ការពារ​អ្នក​ពី​កាំរស្មី​ U​V​A​ ​និង​ U​V​B ​ប្រកបដោយ​សុវត្ថិភាព​។​

​៣​. ​ការប្រើប្រាស់​មួក:​ ​ការ​ពាក់មួក​ ​ជា​កត្តា​មួយ​ដែល​អាច​កាត់បន្ថយ​ ​និង​ការពារ​ស្បែក​មុខ​របស់​អ្នក​ពី​កាំរស្មី​ព្រះអាទិត្យ​ផង​ដែរ​។​ ​ជាក់ស្តែង​ ​ស្បែក​មុខ​របស់យើង​ស្តើង​ងាយ​នឹង​មាន​បញ្ហា​ដូចជា​៖​ ​ស្បែក​មុខ​ឡើង​កន្ទួល​ក្រហម​ ​ជាំមុខ​ ​អា​ឡែក​ហ្ស៊ី​ជាដើម​។​ ​ដូចនេះ​ ​រាល់​ពេល​ដែល​អ្នក​ធ្វើដំណើរ​ទៅ​កន្លែងណា​មួយ​ ​ទោះ​ទី​ជិត​ ​ឬ​ឆ្ងាយ​ ​អ្នក​គួរ​ពាក់មួក​ជាប្រចាំ​ ​ដើម្បី​ការពារ​សុខភាព​ស្បែក​មុខ​ ​ម៉្យាងវិញទៀត​ ​អ្នក​គួរ​ចៀស​វៀង​ប្រើប្រាស់​ប្រភេទ​មួក​ដែល​មាន​ពណ៌​ខ្មៅ​ ​ឬ​ប្រភេទ​មួក​កែច្នៃ​ទើប​ប្រសើរ​។​

៤​. ​ការ​ជ្រើសរើស​ស​ម្លៀ​ក​បំពាក់​: ការ​ស្លៀក​ស​ម្លៀ​ក​បំពាក់​ ​ជា​ជម្រើស​មួយ​បែប​ទៀត​ដែល​អ្នក​គួរ​ពិចារណា​ផង​ដែរ​។​ ​តួយ៉ាង​ ​តាម​ការស្រាវជ្រាវ​មួយ​បានឲ្យ​ដឹង​ថា​ ​សាច់ក្រណាត់​ស​ម្លៀ​ក​បំពាក់​ដែល​ផលិត​សុទ្ធសឹងតែ​ផ្ទុក​សារធាតុ​ S​P​F​ 15​ភាគរយ​ ​ដែល​អាច​ជួយ​អ្នក​ពី​កាំរស្មី​ព្រះអាទិត្យ​ថែមទៀត​។​

          ​សរុប​មក​ ​បើ​ទោះបីជា​អ្នក​ស្លៀក​ស​ម្លៀ​ក​បំពាក់​វែង​ ​ឬ​ប្រើប្រាស់​ផលិតផល​ ​ក៏ដូចជា​សម្ភារ​ការពារ​កាំរស្មី​ព្រះអាទិត្យ​ក៏ដោយ​ ​ប៉ុន្តែ​អ្នក​នៅតែ​ទទួលរង​ឥទ្ធិពល​ពី​កាំរស្មី​ព្រះអាទិត្យ​ដដែល​ ​ដូច្នេះ​ដើម្បី​បញ្ចៀសពីបញ្ហា​ទាំងអស់​នេះ​ ​អ្នក​គួរតែ​កាត់បន្ថយ​ការធ្វើដំណើរ​ទៅ​ខាងក្រៅ​តាមដែល​អាច​ធ្វើ​ទៅ​បាន​ ​ដើម្បី​ថែរក្សា​សុខភាព​ឲ្យ​មាន​ភាព​មាំមួន​៕​

​Article​ ​by​ ​PAN​ S​I​V​L​Y​
 


SUGGESTIONS