×

ទោះ​បញ្ហា​កូ​វី​ដ​ ​តែ​ស្ត្រី​អាមេរិក​ម្នាក់​មានះ​បង្កើត​ម៉ាក​គ្រឿងអលង្ការ​លើទឹក​ដី​កម្ពុជា​តាម​ក្តី​ស្រមៃ​ ​

NEWS 3 years ago
 
 

            អំឡុង​វិបត្តិ​កូ​វី​ដ​-​១​៩​ ​ឧស្សាហកម្ម​ច្រើន​ផ្នែក​មានការ​ធ្លាក់ចុះ​ជា​គំហុក​ ​ជាពិសេស​ឧស្សាហកម្ម​ហ្វេ​ហ្សិ​ន​។​ ​ការ​ចាប់ផ្តើម​ជំនួញ​ក្នុង​វិ​ស​័​យ​ហ្វេ​ហ្សិ​ន​នៅ​ក្នុង​អំឡុង​ពេលនេះ​ ​ហាក់​មិនមែន​ជា​រឿង​សមប្រកប​ ​ហើយក៏​មិនមែន​ជា​រឿង​ងាយស្រួល​ប៉ុន្មាន​ឡើយ​។​ ​បើ​ទោះ​យ៉ាងនេះ​ក្តី​ ស្រ្តី​សញ្ជាតិ​អាមេរិក​ម្នាក់​នៅតែ​មានះ​បំពេញ​ក្តី​ស្រមៃ​របស់​ខ្លួន​ ​ដោយ​បង្កើត​ម៉ាក​ផលិតផល​គ្រឿងអលង្ការ​ធ្វើ​ដោយដៃ​ ​ម៉ូដ​ទាន់សម័យ​ ​ដែល​ផ្តើម​កំណើត​ដំបូង​នៅ​លើទឹក​ដី​កម្ពុជា​តែម្តង​។​

            ឡឺ ​សេរី​ ​ឬ​ ​L​e​ S​ere​y​ ​គឺជា​ឈ្មោះ​បញ្ចូល​អត្ថន័យ​រួមគ្នា​រវាង​ខ្មែរ​ ​និង​បារាំង​មានន័យ​ថា​ ​«​ ​T​h​e​ ​Free​ ​»​ ​ឬ​ ​«​សេរី​»​។​ ​ឈ្មោះ​នេះ​ក៏​ជាប់​ទាក់ទង​ទៅ​នឹង​ប្រវត្តិសាស្ត្រ​ឥទ្ធិពល​អាណានិគម​បារាំង​នៅ​កម្ពុជា​(​ចលនា​ខ្មែរសេរី​) ​ក៏ដូចជា​ស​ម្តៅ​ទៅលើ​ ​សេរីភាព​ ​និង​ ​ភាព​ឯករាជ្យ​ ​របស់​ស្ត្រី​សម័យថ្មី​ដែល​ពោរពេញ​ទៅ​ដោយ​បទពិសោធន៍​។​ ​បង្កើត​ឡើង​ដោយ​ជនបរទេស​មែនពិត​គឺ​ ​អ្នកស្រី​ ​រី​បេ​កា​ហ៍ ​អា​លែ​ន​ (R​e​be​k​a​h​ ​All​e​n) ​តែ​បើ​ក្រឡេក​ទៅ​និមិត្តសញ្ញា​(​Logo​) ​ដែល​ភ្ជាប់​មក​ជាមួយ​រូប​ស្ត្រី​បួងសក់​តុបតែង​លម្អ​ផ្កា​ផង​នោះ​ ​អ្នកស្រី​បាន​ដកស្រង់​ចេញពី​នារី​របាំ​អប្សរា​ខ្មែរយើង​។​ “​ពេល​មកដល់​កម្ពុជា​ ​ខ្ញុំ​បាន​ចាប់ចិត្ត​យ៉ាង​ខ្លាំង​ទៅ​នឹង​ប្រវត្តិ​របស់​ទេព​អប្សរា​ ​ព្រមទាំង​សម្រស់​ ​និង​ភាព​ល្អល្អះ​គ្មាន​ពីរ​នៃ​របាំ​អប្សរា​។​ ​និមិត្តសញ្ញា​ (​Logo​) ​របស់​ខ្ញុំ​ក៏​ជា​ផ្នែក​មួយ​ដកស្រង់​ចេញពី​ ​សម្តេច​រាជបុត្រី​ ​ព្រះរៀម​ ​នរោត្តម​ ​បុប្ផា​ទេវី​ ​ដែល​ជា​អ្នក​ស្នេហា​វិ​ស​័​យ​របាំ​ ​ជា​សិល្បករ​ ​ជា​និមិត្តរូប​នៃ​ការ​តុប​តែងខ្លួន​ ​និង​ជា​អ្នកស្រោចស្រង់​របាំ​ខ្មែរ​ផង​ដែរ​។​” ​អ្នកស្រី​ R​e​be​k​a​h​ ​បាន​លើកឡើង​។​

            ​ខណៈ​អ្នកស្រី​ R​e​be​k​a​h​ ​ទើប​តែ​ផ្លាស់​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ថ្មីៗ​ ​ការពិត​ទៅ​អ្នកស្រី​បាន​មក​រស់នៅ​កម្ពុជា​អស់​រយៈពេល​៦​ឆ្នាំ​មក​ហើយ​។​ ​អ្នកស្រី​ថា​ ​ទី​ក្រុងភ្នំពេញ​គឺជា​សហគមន៍​ដ៏​ល្អឯក​(​unique​) ​បើ​ទោះ​មាន​ទំហំ​ធំ​ ​និង​ជា​ទីប្រជុំជន​ ​ប៉ុន្តែ​សហគមន៍​មាន​អារម្មណ៍​ថា​តូច​ ​និង​ជាប់​ទាក់ទងគ្នា​ទៅវិញទៅមក​តែមួយ​គ្មាន​ពីរ​។​ ​អ្នកស្រី​បាន​ចាប់ផ្តើម​រចនា​ខូឡិ​ក​ហ្សិ​ន​គ្រឿងអលង្ការ​នៅ​ក្នុង​ឆ្នាំ​២​០​១​៩​ ​ប៉ុន្តែ​វា​មិនបាន​ពេញលេញ​ទាំងស្រុង​រហូតដល់​ខែកញ្ញា​ឆ្នាំ​២​០​២​០​ ​ទើប​បង្ហាញ​រូបរាង​ផ្លូវការ​។​ ​អ្នកស្រី​ថា​ ​ការ​បង្កើត​យីហោ​ ​L​e​ S​ere​y​ ​នៅ​កម្ពុជា​គឺជា​ក្តី​ស្រមៃ​ ​ដោយសារតែ​ទី​ក្រុងភ្នំពេញ​គឺជា​កន្លែង​ដែល​អាច​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អតិថិជន​មកពី​ច្រើន​ប្រទេស​ជុំវិញ​ពិភពលោក​។​ ​នៅ​ពេល​ចាប់ផ្តើម​ដំណើរការ​នៅ​ខែកញ្ញា​ ​អ្នកស្រី​បាន​ធ្វើការ​ផ្សព្វផ្សាយ​តិចតួច​បំផុត​ ​ភាគច្រើន​មនុស្ស​ទូទៅ​បាន​ស្វែងយល់​ខូឡិ​ក​ហ្សិ​ន​របស់​អ្នកស្រី​តាមរយៈ​ការ​បរិយាយ​ផ្ទាល់មាត់​ ​និង​ទំនាក់ទំនង​សង្គម​ពី​មនុស្សម្នាក់​ទៅ​មនុស្សម្នាក់​។​ ​ដោយសារតែ​បែប​នេះ​ហើយ​ ​ទើប​ ​L​e​ S​ere​y​ ​មាន​ការលូតលាស់​ ​ថ្វីបើ​បើក​ដំណើរការ​នៅ​ក្នុង​អំឡុង​កូ​វី​ដ​-​១​៩​ ​និង​មានការ​បិទ​ខ្ទប់​(​Lock​down​)​ក្តី​។​ “​ការ​ចាប់ផ្តើម​ជំនួញ​នៅ​ចំកណ្តាល​វិបត្តិ​កូ​វី​ដ​មាន​ភាព​ពិបាក​ ​និង​ស្មុគ​ស្មាញ​ ​ប៉ុន្តែ​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ចំពោះ​ការ​ស្វាគមន៍​ពី​អតិថិជន​របស់​ខ្ញុំ​នៅ​ទី​ក្រុងភ្នំពេញ​។​ ​ខ្ញុំ​បាន​ចាប់ផ្តើម​ធ្វើការ​ដាក់​លក់​នៅ​ហាង​តូច​ៗ​ ​និង​បោះ​ដុំ​៣​ទៅ​៤​កន្លែង​ជុំវិញ​ទីក្រុង​ ​វា​បាន​ធ្វើឲ្យ​ខ្ញុំ​បាន​ជួប​អតិថិជន​ផ្ទាល់​មុខ​គ្នា​។​” ​អ្នកស្រី​បាន​លើកឡើង​ហើយ​បន្ត​ថា​ “​ការ​ជួបពិភាក្សា​អំពី​គុណភាព​ ​និង​ការ​ច្នៃ​ម៉ូដ​ ​គួបផ្សំ​ជំនួប​អតិថិជន​ដើម្បីឲ្យ​ពួកគាត់​បាន​ពាក់​ល​នូវ​គ្រឿងអលង្ការ​របស់​ខ្ញុំ​គឺជា​បទពិសោធន៍​ដ៏​ល្អ​មួយ​ ​ហើយ​ខ្ញុំ​ពិតជា​ចូលចិត្ត​នូវ​ការ​ជួប​មនុស្ស​ថ្មីៗ​ណាស់​។​ ​មិនយូរប៉ុន្មាន​ខ្ញុំ​បានឃើញ​អតិថិជន​ត្រឡប់មក​ទិញ​ម្តង​ហើយ​ម្តងទៀត​ ​ដោយ​ពួកគេ​ច្បិច​យកគំនិត​នៃ​ការ​ជ្រើសរើស​ម៉ូដ​គ្រឿងអលង្ការ​មក​ផ្គូផ្គង​បង្កើត​ជា​ស្ទា​យ៌​ឬ​ខូឡិ​ក​ហ្សិ​ន​ផ្ទាល់ខ្លួន​។​”

            ​អ្វី​ទៅជា​ភាព​ប្លែក​គេ​របស់​ ​L​e​ S​ere​y​? ​ឆ្លើយតប​ទាំង​ញញឹម​ ​អ្នកស្រី​ R​e​be​k​a​h​ ​ថា​ “ ​L​e​ S​ere​y​ ​មាន​ភាព​ ​unique​ ​ឬ​តែមួយ​គ្មាន​ពីរ​ ​ពីព្រោះ​ពួកយើង​ផ្តល់​ឱកាស​ដល់​អតិថិជន​អាច​កុម្មង់​ម៉ូដ​ដោយខ្លួនឯង​។​ ​យើង​ជឿជាក់​ថា​ស្ត្រី​ទាំងអស់​នឹង​មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ ​ហើយ​សង្ឃឹម​ថា​យើង​នឹង​ផ្តល់ឲ្យ​អតិថិជន​នូវ​ឱកាស​បង្កើត​ខូឡិ​ក​ហ្សិ​ន​ដែល​ពួកគេ​ស្រឡាញ់​ដើម្បី​បង្ហាញ​អំពី​ស្ទា​យ៌ ​unique​ ​របស់​ខ្លួន​។​”

            ​«​East​ ​Meet​s ​West​»​ ​ឬ​«​ខាងកើត​ជួប​ខាងលិច​»​ ​គឺជា​ខូឡិ​ក​ហ្សិ​ន​ដំបូង​របស់​ ​L​e​ S​ere​y​ ​ដែល​មាន​ស្ទា​យ៌​បែប​ក្លា​សិ​ក​ ​និង​មើលទៅ​ឥត​ខ្ចោះ​ធ្វើ​ដោយដៃ​។​ ខូឡិ​ក​ហ្សិ​ន​ទាំងមូល​គឺជា​បណ្តុំ​ម៉ូដ​ផ្គូផ្គង​(​mix​ ​and​ ​match​) ​ដូច្នេះ​សុភាព​នារី​មាន​សេរីភាព​ក្នុង​ការ​ជ្រើសរើស​មក​បង្កើត​ជា​ខូឡិ​ក​ហ្សិ​ន​គ្រឿងអលង្ការ​ដែល​ស័ក្តិសម​នឹង​ស្ទា​យ៌​របស់​ខ្លួន​។​ ​អ្នកស្រី​ R​e​be​k​a​h​ ​គឺជា​អ្នក​ច្នៃ​ម៉ូដ​នូវ​គ្រឿងអលង្ការ​ទាំងនេះ​។​ ​ម៉ូដ​ភាគច្រើន​កើត​ចេញពី​បទពិសោធន៍​របស់​អ្នកស្រី​ ​ទាំង​ការ​ប្រឡូក​ការងារ​ ​និង​ការធ្វើដំណើរ​ក​ម្សាន្ត​ទៅតាម​ប្រទេស​នានា​ដូចជា​ ​ឥណ្ឌា​ ​ចិន​ ​និង​កម្ពុជា​ជាដើម​។​ ​ស្ទា​យ៌​របស់​ ​L​e​ S​ere​y​ ​គឺជា​ការ​យក​ភាព​ក្លា​សិ​កម​ក​ច្បិច​បន្ថែម​រសជាតិ​ទំនើប​ភាព​ ​ដោយ​នៅ​ក្នុង​ខូឡិ​ក​ហ្សិ​ន​យើង​ឃើញ​មាន​ជាច្រើន​នូវ​សិល្បៈ​ក្បាច់​លើ​វត្ថុបុរាណ​របស់​ចិន​ហៅថា​ C​l​o​i​son​né ​លើស​ពី​នេះ​មាន​គជ់​ ​ថ្មកែវ​ផ្កា​(​mill​e​f​i​or​i​) ​លាយ​គ្នា​ជាមួយ​ថ្ម​ទំនើប​ចម្រុះ​ពណ៌​។​ ​យ៉ាងណាមិញ​ ​ស្ថាបនិក​ថា​ ​ភាព​ស្រស់​ស្អាត​ពិត​របស់​ ​L​e​ S​ere​y​ ​គឺ​អាច​លេង​ស្ទា​យ៌​បែប​ណា​ក៏បាន​អាស្រ័យ​ទៅលើ​ការ​ជ្រើសរើស​របស់​អតិថិជន​។​ ​និយាយរួម​ ​L​e​ S​ere​y​ ​ផ្តល់​ស្ត្រី​នូវ​សេរីភាព​ក្នុង​ការ​ជ្រើសរើស​ស្ទា​យ៌​ផ្ទាល់ខ្លួន​ ​និង​អាច​កម្ម​ង់​ធ្វើ​ខូឡិ​ក​ហ្សិ​ន​តាមចិត្ត​ដែល​អាច​ពាក់​ប្តូរ​ស្ទា​យ៌​បាន​ពីព្រឹក​ដល់​យប់​ ​និង​ពី​មួយ​រដូវ​កាល​ទៅ​មួយ​រដូវ​កាល​មិន​ចេះ​ហួសសម័យ​។​

            ​មែនទែន​ទៅ​ ​ស្ថាបនិក​ ​L​e​ S​ere​y​ ​មាន​បទពិសោធន៍​ក្នុង​ការ​ច្នៃ​ម៉ូដ​គ្រឿងអលង្ការ​រយៈពេល​១​៦​ឆ្នាំ​មក​ហើយ​ ​ដោយ​ដំបូង​អ្នកស្រី​ចាប់ផ្តើម​បង្កើត​គ្រឿងអលង្ការ​ដោយខ្លួនឯង​នៅ​កំឡុង​ពេល​សិក្សា​នៅ​សាកលវិទ្យាល័យ​។​ ​គ្រានោះ​អ្នកស្រី​តែងតែ​មានគំនិត​ច្នៃ​ប្រតិដ្ឋ​ ​និង​ពេញចិត្ត​យ៉ាង​ខ្លាំង​ទៅលើ​ការរចនា​បែប​ប្រណីត​។​ ​អ្នកស្រី​បាន​ផ្តើម​សាកល្បង​ធ្វើការ​ច្នៃ​ម៉ូដ​ដោយខ្លួនឯង​ ​ដោយធ្វើ​សម្រាប់​ខ្លួនឯង​ផង​ ​សម្រាប់​មិត្តភក្តិ​ផង​ ​និង​សម្រាប់​ក្រុម​គ្រួសារ​ផង​។​ ​ជា​សិស្ស​រៀន​ពេញ​ម៉ោង​ ​អ្នកស្រី​មាន​ប្រាក់​តិចតួច​បំផុត​ក្នុង​ការ​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិ​ន​ ​ដូចនេះ​វា​មាន​ភាព​ពិបាក​ខ្លាំង​ក្នុង​ការ​ធ្វើ​ដោយខ្លួនឯង​។​ ​ពីមុន​អ្នកស្រី​ក៏​ធ្លាប់​ច្នៃ​ម៉ូដ​ខូឡិ​ក​ហ្សិ​ន​ឲ្យ​សហគ្រាស​សង្គម​(​social​ ​enterprise​) ​និង​ធ្លាប់​ជួយ​ពួកគេ​ហ្វឹកហាត់​ក្រុម​ការងារ​ ​ព្រមទាំង​ជួយ​រៀបចំ​បង្កើត​កន្លែង​រោងជាង​(​workshop​)​ផង​ដែរ​។​ ​ចំពោះ​ ​L​e​ S​ere​y​ ​នេះ​គឺជា​ស្លាកយីហោ​គ្រឿងអលង្ការ​បង្កើត​ឡើង​ដំបូង​បំផុត​របស់​អ្នកស្រី​។​

            ​គ្រឿងអលង្ការ​ដូចជា​ ​ក្រវិល​ ​ខ្សែក​ ​កងដៃ​ ​ចិញ្ចៀន​ ​សុទ្ធ​សឹង​ធ្វើឡើង​ផ្តោត​យក​គុណភាព​ខ្ពស់​។​ ​តួយ៉ាង​ ​ធនធាន​ថ្ម​ត្រូវ​បាន​សម្រាំង​យកមក​ពី​ជុំវិញ​ពិភពលោក​ ​ចំណែក​សិល្បៈ​ក្បាច់​វត្ថុបុរាណ​ចិន​ C​l​o​i​son​né ​ធ្វើឡើង​ដោយ​សិល្បករ​នៅ​ប៉េកាំង​ដែល​មាន​ជំនាញ​ច្រើន​ជំនាន់​។​ ​ចំពោះ​សង្វាក់​ផលិត​វិញ​ ​អ្នកស្រី​ R​e​be​k​a​h​ ​ធ្វើឡើង​នៅ​ស្ទូ​ឌី​យ៉ូ​ផ្ទាល់ខ្លួន​ ​ដោយឡែក​ផ្នែក​ខ្លះ​ដូចជា​ ​មេ​ថ្ពក់​ ​អ្នកស្រី​បង្កើត​ខន​សិប​(​Concept​) ​គូរ​ច្នៃ​ម៉ូដ​នៅ​លើ​កុំព្យូទ័រ​ ​បន្ទាប់មក​ធ្វើ​ពុម្ព​ ​ពត់​ ​និង​ជ្រលក់​ដោយ​រោងចក្រ​ដែល​ជា​ដៃគូ​សហការ​។​ ​គ្រឿងអលង្ការ​ទាំងអស់​បាន​ប្រើ​បច្ចេកទេស​ជ្រលក់មាស​ ​micro​n ​plated​ ​ដែល​ស្រោបមាស​ក​ម្រាស់​ក្រាស់​ជាង​ការ​ជ្រលក់​សើម​(​e​-​coat​)​។​ ​ជាក់ស្តែង​ពពួក​ ​ក្រវិល​កង​ ​ច្រវាក់​ ​ចិញ្ចៀន​ ​និង​ក្រវិល​ខ្ទាស់​ត្រូវ​បាន​ជ្រលក់មាស​ទឹក​ 14k​t​ ​និង​ធ្វើឡើង​ដោយដៃ​នៅ​សហរដ្ឋអាមេរិក​ដោយ​ប្រើ​ធនធាន​ប្រកបដោយ​ក្រម​សីលធម៌​។​ ​L​e​ S​ere​y​ ​ប្រើ​មាស​រឹង​ឬ​ហៅថា​ ​gold​-​fill​ ​ជាគោល​ ​ដោយ​វា​មាន​សភាព​រឹង​ខ្លាំង​ប្រើ​បាន​រាប់​ឆ្នាំ​ ​ធន់​នឹង​ការ​ឆ្កូត​ ​របក​ ​ឬ​ប្រែ​ពណ៌​ ​ម្យ៉ាង​វា​ដូចជា​មាស​ពិត​ដែល​មិន​ងាយ​បង្ក​ប្រតិកម្ម​ជាមួយ​ស្បែក​ឡើយ​។​

            ​ការ​បង្កើត​ជំនួញ​ម៉ាក​ ​L​e​ S​ere​y​ ​ស្ថាបនិក​ R​e​be​k​a​h​ ​ជា​អ្នកដំណើរការ​ម្នាក់ឯង​ទាំងស្រុង​ ទំា​ង​ការ​បង្កើត​ស្លាកយីហោ​ ​ការ​ធ្វើ​ទី​ផ្សារ​ ​កា​រលក់​ ​ការ​បង្កើត​វេ​ប​សាយ​ ​រួម​ទាំង​ការ​រក​វត្ថុធាតុដើម​ ​ក៏ដូចជា​ការ​ច្នៃ​ម៉ូដ​ខូឡិ​ក​ហ្សិ​ន​។​ ​ដើមឡើយ​អ្នកស្រី​មាន​គោលបំណង​ចង់​បង្កើត​ក្រុម​ផលិត​នៅ​កម្ពុជា​ ​ប៉ុន្តែ​ដោយសារតែ​កូ​វី​ដ​-​១​៩​ ​អ្នកស្រី​បាន​ងាក​មក​ចាប់ផ្តើម​ធ្វើ​ខូឡិ​ក​ហ្សិ​ន​និង​បង្កើត​ម៉ាក​ដោយខ្លួនឯង​ជាមុន​សិន​។​ ​បើ​ទោះ​យ៉ាងនេះ​ក្តី​ ​អ្នកស្រី​ថា​មិន​បោះបង់​ក្តី​ស្រមៃ​បង្កើត​ក្រុម​ផលិត​នៅ​កម្ពុជា​ឡើយ​ ​ខណៈ​ដែល​កន្លងមក​រោងជាង​(​workshop​) ​ដើម​របស់​អ្នកស្រី​មាន​ទីតាំងនៅ​ម្តុំ​ទួល​ទំពូង​។​ ​បច្ចុប្បន្ន​ ខូឡិ​ក​ហ្សិ​ន​គ្រឿងអលង្ការ​របស់​អ្នកស្រី​មាន​ដាក់​លក់​នៅ​ហាង​ ​Shade​ 240 ​ក្នុង​រាជធានី​ភ្នំពេញ​ ​មាន​លក់​តាម​អន​ឡា​ញ​នៅ​លើ​វេ​ប​សាយ​ ​SAT​U ​ក្នុង​ខេត្ត​សៀមរាប​ ​និង​វេ​ប​សាយ​ផ្ទាល់ខ្លួន​ ​w​w​w​.​l​e​s​ere​y​.​co​m​។​ ​ក្រៅពី​មាន​ទី​ផ្សារ​នៅ​កម្ពុជា​ ​បច្ចុប្បន្ន​ស្ថាបនិក​បាន​កំពុង​ផ្តោត​ជំរុញ​ម៉ាក​យីហោ​ឲ្យ​កាន់តែ​ខ្លាំង​ ​ហើយក៏​កំពុង​ព្យាយាម​ធ្វើ​ទី​ផ្សារ​បោះ​ដុំ​ជាមួយ​ហាង​ប៊ូ​ទិ​ក​នានា​នៅ​ឯ​សហរដ្ឋអាមេរិក​៕​

Article by HEM SOKHIM


SUGGESTIONS