×

មិន​ចង់​ច្រឡំ​គេ​ ​សិល្បករ​ម្នាក់​ផុសគំនិត​ច្នៃ​ទៀន​ដូច​របស់​ពិតៗ​ ​

NEWS 3 years ago
 
 

           សព្វ​មួយដង​ ​យើង​ធ្លាប់តែ​ឃើញ​ទៀន​ត្រូវ​បាន​គេ​ច្នៃ​ធ្វើ​ដាក់​ក្នុង​កែវ​ឬ​ក្រឡ​ ​ជួន​រំលេច​រាងរៅ​សណ្ឋាន​ជា​ ​ផ្កា​ ​ស្លឹក​ ​និង​រុក្ខជាតិ​ផ្សេងៗ​ ​ឯ​ខ្លះទៀត​លេង​ពណ៌​ចម្រុះ​ជាដើម​។​ ​ដោយឡែក​ ​ក្រឡេក​មក​បុរស​ជនជាតិ​លី​ទុ​យ​អា​នី​(​L​it​h​u​an​i​a​) ​រូប​នេះ​វិញ​ សិល្បៈ​ច្នៃ​ទៀន​របស់​លោក​បែរជា​រំ​លេចចេញ​ជា​រូបរាង​ប្រអប់ដៃ​ ​និង​អាហារ​កំប៉ុង​ ​មើលទៅ​ពិតៗ​រស់រវើក​បង្ក​ភាព​ប្លែកភ្នែក​គួរឲ្យ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​។​

           ​មែនទែន​ទៅ​ ​នេះ​គឺជា​សិល្បៈ​ធ្វើ​ទៀន​ ​និង​ជា​ជំនួញ​ដ៏​មាន​ប្រជាប្រិយភាព​មួយ​លើ​ទី​ផ្សារ​អន្តរជាតិ​ ​ដែល​បង្កើត​ឡើង​ដោយ​ស្ថាបនិក​វ័យក្មេង​មួយ​រូប​គឺ​ ​លោក​ ​Just​in​as​ Bru​z​as​។​ ​មុន​បង្កើត​ទៀន​ម៉ាក​ ​Candle​Hand​ ​នៅ​ឆ្នាំ​២​០​១​៥​ ​លោក​បាន​រៀន​បច្ចេកទេស​ធ្វើ​ទៀន​ដោយដៃ​ពី​លោក​ឪពុក​របស់​ខ្លួន​។​ ​លោក​មិនធ្លាប់​ឆ្លងកាត់​ការសិក្សា​ឬ​ហ្វឹកហាត់​ខាង​សិល្បៈ​ធ្វើ​ទៀន​ពីមុន​មក​នោះ​ទេ​ ​ប៉ុន្តែ​លោក​បាន​រក​ឃើញ​គំនិត​ច្នៃ​ប្រតិដ្ឋ​ទៀន​ដែល​មើលទៅ​បែប​សប្បាយ​ភ្នែក​ ​និង​មាន​កាយវិការ​ប្លែកៗ​ជាច្រើន​នៅ​កំឡុង​ពេល​កំពុង​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នៅ​គ្រានោះ​។​ ​ជា​លទ្ធផល​ ​លោក​បាន​ផុសគំនិត​បង្កើត​ទៀន​ចេញ​ជា​សណ្ឋាន​រូប​កាយវិការ​ដៃ​ ​ហើយក៏​ច្នៃ​យ៉ាង​ប្រណីត​ ​និង​មើលទៅ​ប្លែកភ្នែក​បំផុត​។​ ​លោក​​​មានបំណង​ចង់ឲ្យ​ទៀន​មើលទៅ​រស់រវើក​ដូចជា​របស់​ពិត​ ​ដូច្នេះ​ហើយ​លោក​បាន​ចំណាយ​ពេល​ពីរឆ្នាំមុន​ពេល​បើក​ ​ពោល​តាំងពី​ឆ្នាំ​២​០​១​៣​ ​ដោយធ្វើ​ការសាកល្បង​ទៅលើ​ការ​បង្កើត​រូបរាង​ ​រួច​លេង​ពណ៌​ ​និង​សម្រិតសម្រាំង​ឲ្យ​ឥត​ខ្ចោះ​មុន​ដាក់​លក់​នៅ​លើ​ទី​ផ្សារ​។

           ​ដូច​បាន​ឃើញស្រាប់​ ​ផលិតផល​ទៀន​ប្រអប់ដៃ​មាន​ច្រើន​ទម្រង់​ក្នុង​កាយវិការ​ផ្សេងគ្នា​ ​ហើយ​កាយវិការ​នេះ​ទៀតសោត​ក៏មាន​លាយឡំ​បង្កប់​អត្ថន័យ​រៀងខ្លួន​របស់​វា​ផង​ដែរ​។​ ​តួយ៉ាង​ ​ដូចជា​ទៀន​លើក​ម្រាមដៃ​ពីរ​តំណាង​ឲ្យ​ ​Peace​ ​ឬ​ ​អ្នកឈ្នះ​ ​និង​អ្នក​ស្រឡាញ់​សន្តិភាព​ ​ទៀន​លើក​ម្រាមដៃ​៣​តំណាង​ឲ្យ​ ​Gun​ ​Finger​s ​ឬ​កាំភ្លើង​ដែល​បុគ្គល​ណា​ម្នាក់​គួរតែ​ជា​ម្ចាស់​ ​ទៀន​លើក​ម្រាមដៃ​តំណាង​ OK ​ឬ​បង្ហាញ​ពី​កា​រំឭក​អ្វីៗ​ដែល​មិន​ជា​បញ្ហា​ ​និង​ទៀន​ក្តោប​ម្រាមដៃ​ហើយ​រុញ​មេដៃ​ខ្វែង​ឡើង​ទៅ​ចន្លោះ​រវាង​ចង្អុលដៃ​ ​និង​ម្រាមដៃ​កណ្តាល​តំណាង​ឲ្យ​ ​Fig​ ​Finger​ ​ឬ​បញ្ជាក់​ពី​ការ​បង្ហាញ​អារម្មណ៍​ឬ​ក្រើន​រំឭក​នរណា​ម្នាក់​ថា​ ​ពួកគេ​ស្ថិតនៅ​ក្នុង​កណ្តាប់ដៃ​របស់​អ្នកជា​ដើម​។​ ​សរុបទៅ​ម៉ូដ​ប្រអប់ដៃ​មាន​ប្រមាណ​៩​កាយវិការ​។​
​ជា​ស្ថាបនិក​ ​និង​ជា​អ្នក​ច្នៃ​ម៉ូដ​ទៀន​ផ្ទាល់​ ​លោក​ ​Just​in​as​ Bru​z​as​ ​បានឲ្យ​ដឹង​ថា​ ​ចក្ខុវិស័យ​ក្នុង​ការ​ធ្វើ​ទៀន​ប្រអប់ដៃ​មាន​កាយវិការ​ ​គឺ​ដើម្បី​បង្កើត​នូវ​ការ​បង្ហាញ​គំនិត​ឌី​ហ្សា​ញ​ ​និង​គម្រោង​ដ៏​គួរឲ្យ​ចាប់អារម្មណ៍​មួយ​ដែល​ធ្វើឲ្យ​មនុស្ស​មាន​អារម្មណ៍​ភ្ញាក់ផ្អើល​ ​និង​មើលទៅ​គួរឲ្យ​អស់សំណើច​។​ ​លោក​ថា​ទៀន​ម៉ូដ​បែប​នេះ​ជា​គំនិត​ដំបូង​បំផុត​ដែល​វា​មាន​ភាព​ ​Challenge​ ​ក្នុង​ការ​បង្កើត​ឲ្យ​មើលទៅដូចជា​របស់​ពិត​។​ ​មិន​ត្រឹមតែ​ទៀន​ប្រអប់ដៃ​នោះ​ទេ​ ​ជាមួយគ្នា​នេះ​លោក​ក៏បាន​បង្កើត​ទៀន​មួយ​ប្រភេទ​ទៀត​ដូច​របស់​ពិត​ផង​ដែរ​នោះ​គឺ​ ​ទៀន​អាហារ​កំប៉ុង​។​ ​លោក​ថា​ការ​បង្កើត​ទៀន​មួយ​បែប​នេះ​វិញ​ ​គឺ​ចង់​បង្កើត​អ្វី​ដែល​មិន​មាននៅ​លើ​ទី​ផ្សារ​ ​និង​ចង់​បង្កើត​ឱកាស​ភ្ញាក់ផ្អើល​ប្លែក​គេ​មួយ​នៅ​ពេល​នរណា​ម្នាក់​បើក​ទាន​កំប៉ុង​មក​មាន​អារម្មណ៍​ដូចជា​អាហារ​ពិតៗ​។​

           ​តាមរយៈ​ការរចនា​ទៀន​ម៉ូដ​កាយវិការ​ដៃ​ ​និង​ម៉ូដ​អាហារ​កំប៉ុង​ ​ដែល​អាច​ធ្វើជា​គ្រឿង​អុជ​បំភ្លឺ​ផង​ ​គ្រឿង​តាំង​លម្អ​ផង​ ​និង​ជា​កា​ដូ​ផង​នោះ​ ​ពិត​ណាស់​ដែល​ម៉ូដ​ទាំងនេះ​គ្មាន​ពីរ​ឡើយ​នៅ​លើ​ទី​ផ្សារ​។​ ​ទៀន​នេះ​ត្រូវ​បាន​ផលិត​នៅ​ប្រទេស​លី​ទុ​យ​អា​នី​(​L​it​h​u​an​i​a​) ​ឯ​សង្វាក់​ផលិត​ធ្វើឡើង​ដោយដៃ​ ​ប្រើប្រាស់​វត្ថុធាតុដើម​ភាគច្រើន​ក្នុងស្រុក​ ​ជាពិសេស​ធ្វើ​ពី​ក្រមួន​បន្លែ​១​០​០​%​។​ ​ដូច្នេះ​ ​វា​មិន​ត្រឹមតែ​ជា​ផលិតផល​ទាក់​ភ្នែក​ប៉ុណ្ណោះ​ទេ​ ​តែ​ថែមទាំង​មានផល​វិជ្ជមាន​ចំពោះ​សុខភាព​ ​មជ្ឈដ្ឋាន​ ​បរិស្ថាន​ ​ក៏ដូចជា​ភព​​​ផែនដី​យើង​ផង​ដែរ​។​

           ​បច្ចុប្បន្ន​ ​ស្ថាបនិក​ ​Just​in​as​ Bru​z​as​ ​កំពុង​ស្វែងរក​ម៉ូដ​កាយវិការ​ថ្មីៗ​ ​និង​សាកល្បង​ពណ៌​ថ្មីៗ​សម្រាប់​ខូឡិ​ក​ហ្សិ​ន​ទាន​ប្រអប់ដៃ​ ​ក៏ដូចជា​ទាន​អាហារ​កំប៉ុង​របស់​លោក​។​ ​មិនតែប៉ុណ្ណោះ​ ​លោក​ក៏​កំពុង​ត្រៀម​បញ្ចេញ​ម៉ាក​ថ្មី​មួយទៀត​នៅ​ក្នុង​ឆ្នាំ​ ​២​០​២​២​ផង​ដែរ​។​ ​ផលិតផល​ទៀន​បាន​ផ្តោត​លើ​កា​រលក់​អន​ឡា​ញ​ ​ប្រសិនបើ​លោកអ្នក​ចាប់អារម្មណ៍​អាច​ចូល​ទៅកាន់​គេហទំព័រ​ ​w​w​w​.​candle​hand​.​co​m​។​ ​អាច​និយាយ​បាន​ថា​ ​នេះ​ជា​ការ​ធ្វើ​ទំនើបកម្ម​អាជីវកម្ម​មួយ​ទៅ​ឯ​បរទេស​ ​ហើយក៏​មាន​ទី​ផ្សារ​ជាស​កល​។​ ​ចុះ​សម្រាប់​អ្នក​វិញ​ ​តើ​អ្នក​យល់​យ៉ាង​ដែរ​ចំពោះ​ជំនួញ​អភិវឌ្ឍ​លាយឡំ​សិល្បៈ​ច្នៃ​ប្រតិដ្ឋ​បែប​នេះ​?

​Article by​ ​HEM SOKKHIM


SUGGESTIONS