×

ខាត់​ដៃជើង​ឲ្យ​ស្រឡូន​ស្អាត​ជាមួយ​ឱសថ​បុរាណ​ក្នុង​ផ្ទះបាយ​ងាយ​ៗ​

TRAVEL & LIVING 3 years ago
 
 

           ប្រអប់ដៃ​ប្រអប់ជើង​ជា​ផ្នែក​តូច​មួយ​នៃ​រាងកាយ​ដែល​ស្ត្រី​មួយ​ចំនួន​មិនសូវ​ចាប់អារម្មណ៍​ក្នុង​ការថែទាំ​ប៉ុន្មាន​ឡើយ​។​ ​តាមពិត​ទៅ​វា​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ដែល​ជួយ​លើក​សម្រស់​របស់​ស្រ្តី​ឲ្យ​ស្អាត​ទាំងព្រម​ហើយក៏​បង្ហាញ​ថា​អ្នកជា​នារី​មាន​អនាម័យ​ ​និង​ស្រឡាញ់​សម្រស់​ក​ម្រិ​ត​ណា​ផង​ដែរ​។​ ​ស្រប​ក្នុង​ខណៈ​ពេល​ដែល​ការ​ចេញទៅ​ខាងក្រៅ​ត្រូវ​បាន​កាត់​ ​បន្ថយ​នៅ​អំឡុង​ពេល​កូ​វី​ដ​-​១​៩​នេះ​ ​សូវ​រី​ន​សូម​នាំ​យក​នូវ​វិធី​ថែទាំ​ប្រអប់ដៃ​ប្រអប់ជើង​ជាមួយ​រូបមន្ត​ប្រើ​ស្ក្រាប់​ធម្មជាតិ​ ​ដែល​ធានា​ថា​អ្នក​នឹង​ទទួល​បាន​លទ្ធផល​ជា​ទីគាប់ចិត្ត​ដោយ​មិន​ចាំបាច់​ចំណាយ​ពេល​និង​ថវិកា​ទៅ​ដល់កន្លែង​ស្ប៉ា​នោះ​ទេ​។​

​ចំពោះ​ប្រអប់ដៃ​៖​ ​ដើម្បីឲ្យ​ប្រអប់ដៃ​ទន់​រលោង​ ​និង​មាន​សំណើម​ ​អ្នក​អាច​ធ្វើការ​ស្ក្រាប់​ជម្រុះ​កោសិកា​ចាស់ៗ​ ​ដោយ​ជ្រើសរើស​រូបមន្ត​ស្រ្កាប់​ណាមួយ​ក្នុងចំណោម​ស្រ្កាប់​ទាំង​៣​បែប​ដូច​ខាងក្រោម​នេះ​៖​

          ស្រ្កាប់​ជួយ​ឲ្យដៃ​ស្រឡូន​៖​ ​យក​ស្ករស​ ​២​ស្លាបព្រា​បាយ​ ​ប្រេង​អូ​លីវ​ ​១​ស្លាបព្រា​បាយ​ ​និង​ប្រេង​ឡាវែ​ន​ឌឺ​ ​១​០​-​១​៥​តំណក់​។​ ​ដំបូង​ ​លាយ​គ្រឿងផ្សំ​ទាំងនេះ​ចូលគ្នា​ឲ្យ​សព្វ​។​ ​បន្ទាប់មក​ ​យក​វា​ខាត់​លើ​ប្រអប់ដៃ​ដោយ​ ​ម៉ា​ស្សា​ថ្នមៗ​រយៈពេល​១​នាទី​។​ ​ចុងក្រោយ​ ​លាង​ស​ម្អា​ត​ជាមួយ​ទឹកក្តៅ​ឧណ្ហ​ៗ​ជាការស្រេច​។​ ​អ្នក​អាច​ ​អនុវត្ត​ ​២​ទៅ​៣​ដង​ក្នុង​មួយ​ស​ប្តាហ៍​។​

          ស្រ្កាប់​ធ្វើឲ្យ​ដៃទន់​រលោង​៖​ ​លាយ​អំបិល​១​កូន​ពែង​ ​ប្រេង​អូ​លីវ​ ​ឬ​ ​ប្រេង​ទំពាំងបាយជូរ​ ​១​កូន​ពែង​។​ ​បន្ទាប់មក​ ​កូរ​បញ្ចូល​គ្នា​ ​រួច​យកមក​ត្រដុស​លើ​ដៃ​ថ្នមៗ​រយៈពេល​១​ទៅ​២​នាទី​ ​ហើយ​លាង​ជម្រះ​ជា​មួយទឹក​ ​ក្តៅ​ឧណ្ហ​ៗ​។​ ​អនុវត្ត​ឲ្យបាន​៣​ដង​ក្នុង​មួយ​ស​ប្តាហ៍​ដើម្បី​ទទួល​បាន​លទ្ធផល​កាន់តែ​ឆាប់រហ័ស​។​

          ស្រ្កាប់​ផ្តល់​សំណើម​ដល់​ស្បែក​៖​ ​ប្រេងដូង​ត្រូវ​បាន​គេ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ចំពោះ​ស្បែក​ ​ព្រោះ​ ​វា​ផ្ទុក​ទៅ​ដោយ​អាស៊ី​ត​ខ្លាញ់​ខ្ពស់​ដែល​ជួយ​ឲ្យ​ស្បែក​មាន​សំណើម​។​ ​គ្រឿងផ្សំ​មាន​ដូចជា​ ​ប្រេងដូង​ ​១​ ​ស្លាប​ ​ព្រា​បាយ​ ​ទឹកឃ្មុំ​១​ស្លាបព្រា​បាយ​ ​ស្ករស​១​ស្លាបព្រា​បាយ​ ​និង​ទឹក​ក្រូចឆ្មារ​ស្រស់​១​ស្លាបព្រា​បាយ​។​ ​លាយ​ ​គ្រឿងផ្សំ​ខាងលើ​បញ្ចូល​គ្នា​ដោយ​កូរ​ឲ្យបាន​៣​០​វិនាទី​។​ ​ចំណែក​ឯ​វិធី​ប្រើ​វិញ​ ​គឺ​មិន​ខុស​ពី​ខាងលើ​ប៉ុន្មាន​នោះ​ ​ទេ​ ​គឺ​យកមក​ត្រដុស​ថ្នមៗ​លើ​ស្បែក​រយៈពេល​២​នាទី​ ​រួច​លាង​ជម្រះ​ជាមួយ​ទឹកក្តៅ​ឧណ្ហ​ៗ​ជាការស្រេច​។​ ​អ្នក​ ​អាច​អនុវត្ត​យ៉ាងហោចណាស់​២​ដង​ក្នុង​មួយ​ស​ប្តាហ៍​។​

​ចំពោះ​ប្រអប់ជើង​៖​ ​ដូចគ្នា​ទៅ​នឹង​ប្រអប់ដៃ​ដែរ​ ​ប្រអប់ជើង​អាច​នឹង​មានស្នាម​ក្រិន​ឬ​ប្រេះ​នៅ​តាម​កែងជើង​ ​ជាពិសេស​គឺ​មានស្នាម​ខ្មៅ​នៅ​តាម​ក្រញរ​ជើង​តែម្តង​។​ ​ដើម្បីឲ្យ​មើលទៅ​ស្រឡូន​ស្អាត​ ​អ្នក​អាច​ថែទាំ​ដោយ​ប្រើ​ស្រ្កាប់ ​ណាមួយ​ចំណោម​ស្ក្រាប់​ទាំង​៣​ខាងក្រោម​៖​

          ស្រ្កាប់​ប្រេង​ជីរអង្កាម​៖​ ស្រ្កាប់​ប្រភេទ​នេះ​ជួយ​ផ្តល់​សំណើម​ ​និង​ជួយ​សម្រួលការ​ចុក​រោយ​បាន​ខ្លះ​ផង​ដែរ​។​ ​គ្រឿងផ្សំ​មាន​ដូចជា​ ​ស្ករស​១​ពែង​ ​ប្រេងដូង​ ​ឬ​ ​ប្រេង​អូ​លីវ​ ​២​ស្លាបព្រា​បាយ​ ​និង​ប្រេង​ជីរអង្កាម​ ​១​ ​ស្លាប​ ​ព្រា​បាយ​។​ ​លាយ​ស្ករស​ ​និង​ប្រេងដូង​ ​ឬ​ប្រេង​អូ​លីវ​បញ្ចូល​គ្នា​កូរ​ឲ្យ​សព្វ​ រួ​ចចាក់​ប្រេង​ជីរអង្កាម​ចូល​តាម​ ​ក្រោយ​។​ ​ចុងក្រោយ​យក​ស្រ្កាប់​ដែល​លាយ​រួច​ខាងលើ​មក​ដុសខាត់​ប្រអប់ជើង​ ​រួច​លាង​ជម្រះ​ទឹក​ស្អាត​ជា​ការ​ ​ស្រេច​។​

          ស្រ្កាប់​ក្រូចឆ្មារ​៖​ ​ស្ករស​ ​២​ពែង​ ​ប្រេងដូង​ ​កន្លះ​ពែង​ ​និង​ទឹក​ក្រូចឆ្មារ​ស្រស់​១​ស្លាបព្រា​បាយ​។​ ​លាយ​គ្រឿងផ្សំ​ ​ទាំងអស់​បញ្ចូល​គ្នា​ឲ្យទៅ​ជា​ល្បាយ​តែមួយ​ ​បន្ទាប់មក​យកមក​ដុសខាត់​រយៈពេល​៥​នាទី​លើ​ប្រអប់ជើង​ ​ជា​ ​ពិសេស​ ​ត្រង់​ផ្នែក​ដែល​មានស្នាម​ក្រិន​រួច​លាង​ជម្រះ​ជា​មួយទឹក​ជាការស្រេច​។​ ​អ្នក​អាច​ដុស​ស្រ្កាប់ ​២​ដង​ក្នុង​ ​មួយ​ស​ប្តាហ៍​។​

          ស្រ្កាប់​ទឹកដោះគោ​ព្យាបាល​ប្រេះ​កែងជើង​៖​ ​គ្រឿងផ្សំ​មាន​ដូចជា​ ​ទឹកដោះគោ​១​ពែង​ ​ទឹកក្តៅ​៥​ពែង​ ​ស្ករស​៤​ស្លាបព្រា​បាយ​ ​ប្រេង​សម្រាប់​លាប​ស្បែក​កូនក្មេង​កន្លះ​ពែង​ ​ឡេ​ផ្តល់​សំណើម​ណាមួយ​ ​និង​ស្រោមជើង​។​ ​ឯ​របៀប​អនុវត្ត​វិញ​ ​ចាក់​ទឹកដោះគោ​ជាមួយ​ទឹកក្តៅ​ទៅ​ក្នុង​ចានដែក​ ​រួច​ត្រាំ​ជើង​រយៈពេល​ពី​ ​៥​ទៅ​ ​១​០​ ​នាទី​។​ ជូ​តជើង​ឲ្យ​ស្ងួត​យក​ប្រេង​សម្រាប់​លាប​ស្បែក​កូនក្មេង​ម​កលា​យ​ជាមួយ​ស្ករស​កូរ​ចូលគ្នា​ឲ្យ​សព្វ​ ​រួច​យក​ ​មក​ដុសខាត់​នៅ​ជុំវិញ​ប្រអប់ជើង​។​ ​ព្រម​ជាមួយគ្នា​នេះ​ដែរ​ ​យក​ថ្ម​ខាត់​កែងជើង​មក​ដុស​ត្រង់​តំបន់​ដែល​មាន​ ​ស្នាមប្រេះ​រួច​លាង​ជម្រះ​ចេញ​។​ ​ក្រោយពេល​ដុសខាត់​រួចរាល់​ ​យើង​លាប​ឡេ​ផ្តល់​សំណើម​បន្ថែម​ ​និង​ពាក់​ស្រោមជើង​ឃ្លុំ​ជាការស្រេច​៕​

Article by: SOUNG SOKSAN


SUGGESTIONS