×

គន្លងថ្មីលើវិថីហ្វេហ្សិនសិសិររដូវ ជាមួយកញ្ញា ជា ចារ៉ានី

NEWS 2 years ago
 
 

             ជំនោរ​ត្រសៀក​ៗ​បាន​រសាត់​ខ្លួន​ចូល​មក​ប្រាប់​ជា​សញ្ញា​ថា​ ​រដូវលំហើយ​ចុង​ឆ្នាំ​បាន​ចូល​មកដល់​​​ហើយ​។​ ​មិនយូរប៉ុន្មាន​ ​ឆ្នាំ​២​០​២​១​ ​ក៏​នឹង​រសាត់​បាត់​ចេញពី​ចក្ខុឥន្រ្ទិយារ​ម្មណ៍​របស់​មហាជន​ទាំងឡាយ​។​ ​មុននឹង​ឆ្នាំ​ ​២​០​២​១​ ​ឃ្លាតចាក​ឆ្ងាយ​ ​សូវ​រី​ន​នាំមក​នូវ​បណ្តុំ​មាតិកា​ ​និង​ ​កម្រង​រូបថត​ហ្វេ​ហ្សិ​ន​យ៉ាង​ច្រើន​ជា​ចំណងដៃ​ដល់​ប្រិយ​មិត្ត​អ្នកអាន​ទាំងអស់​របស់យើង​ឲ្យ​សប្បាយរីករាយ​ក្នុង​រដូវ​កាល​ចុង​ឆ្នាំនេះ​។​ ​ក្នុង​លេខ​ចេញផ្សាយ​ខែវិច្ឆិកា​នេះ​ ​សូវ​រី​ន​ យើង​បាន​សម្រិតសម្រាំង​ប្រមូលផ្តុំ​ឈុត​ស​ម្លៀ​ក​បំពាក់​សម្រាប់​រដូវរងា​ដែល​មាន​ពណ៌​ប្រផេះ​ជាគោល​ ​តំណាង​ឲ្យ​លក្ខណៈ​ធម្មជាតិ​កក​ត្រជាក់​ញាប់ញ័រ​នៃ​សិសិររដូវ​ ​មក​បង្ហាញ​ជូន​អស់លោក​ ​លោកស្រី​ ​អ្នកនាង​ ​កញ្ញា​ ​ឲ្យ​សម​ស្របតាម​រដូវ​កាល​។​

​             ដោយឡែក​ ​សម្រាប់​ទំព័រ​បទសម្ភាសន៍​បុគ្គល​មាន​ស្នាដៃ​ ​ក្នុង​លេខ​ទី​១​២​២​នេះ​ ​យើង​នឹង​បង្ហាញ​បទពិសោធន៍​ ​ក្នុង​ការ​​​ដឹកនាំ​អភិវឌ្ឍ​របស់​លោក​ ប្លែ​ស​ ​គី​លី​យ៉​ង់ ​ក្នុង​តួនាទី​ជា​សហប្រធាន​នៃ​សារមន្ទីរ​សេដ្ឋកិច្ច​ ​និង​ ​រូបិយវត្ថុ​ ​ស​.​ស​.​រ​ ​ដ៏​ទំនើប​ទាន់សម័យ​មានតែ​មួយ​គត់​នៅ​លើទឹក​ដី​ព្រះរាជាណាចក្រកម្ពុជា​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​លោកអ្នក​ក៏​នឹងបាន​ជួប​ជាមួយនឹង​វត្តមាន​លោក​ ​សួង​ ​ម៉ា​រ​ឌី​ ​ម​ន្រ្តី​ក្រសួង​បរិស្ថាន​ ​និង​ជា​អ្នកជំនាញ​ថតរូប​អាជីព​ដែល​កំពុង​មាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​លំដាប់​ជួរមុខ​ក្នុង​ផ្នែក​ថតរូប​តាម​ដង​ផ្លូវ​ ​និង​ ​រូប​ទេសភាព​ស្អាត​ៗ​នៃ​តំបន់​ទេសចរណ៍​នានា​នៃ​ប្រទេស​ ​កម្ពុជា​យើង​សព្វថ្ងៃ​ ​ព្រម​ជាមួយ​វត្តមាន​សិល្បករ​សហសម័យ​ក្នុងស្រុក​មួយ​ចំនួន​ទៀត​។​

             ​ជាចុងក្រោយ​ ​នៅ​លើ​ទំព័រ​ទស្សនាចរ​ណ៍​ផ្នែក​ខាងក្រោយ​ ​សូវ​រី​ន​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​បាន​ទៅដល់​ទឹកដី​ស្រុក​បន្ទាយស្រី​ ​ខេត្ត​សៀមរាប​ ​ដែល​មាន​បរិយាកាស​ធម្មជាតិ​ស្រស់​ត្រកាល​តាម​ជើងភ្នំ​ ​ខុសប្លែក​ពី​បរិ​យា​ ​កាស​ទីរួមខេត្ត​ដែល​សម្បូរ​ដោយ​អគារ​លំនៅឋាន​ ​និង​ ​អគារ​ពាណិជ្ជកម្ម​ច្រើន​ស្អេកស្កះ​។​ ​តាមរយៈ​នេះ​ ​យើង​នឹង​ណែនាំ​ទីតាំង​បោះជំរំ​ថ្មី​មួយ​ក្នុងស្រុក​នេះ​ ​ដែល​លោកអ្នក​ប្រាកដជា​ចង់​សាកល្បង​ទៅ​សម្រាក​លម្ហែ​នៅ​ក្នុង​ដំណើរ​ក​ម្សាន្ត​នៅ​ថ្ងៃខាងមុខ​ណាមួយ​ជាមិនខាន​។​ ​រីឯ​ហាង​កាហ្វេ​ផ្តោត​លើ​ការរៀបចំ​បរិយាកាស​ខាងក្រៅ​ (​outdoor​) ​ពេញ​និយម​ថ្មីៗ​មួយ​ចំនួន​ក៏​នឹង​ត្រូវ​បាន​ណែនាំ​សម្រាប់​ខែ​នេះ​ផង​ដែរ​៕​

សូម​ចុច​លើ​តំណ​ភ្ជាប់​នេះ​ ​ដើម្បី​ចូល​ទស្សនា​មាតិកា​ទស្សនាវដ្តី​ឌី​ជី​ថល​


SUGGESTIONS