×

ទី​ ​ទេព​និមល​ ​ជ័យ​លា​ភី​ភាពយន្ត​ខ្លី​ឆ្នើម​ប្រចាំ​ឆ្នាំ​ ​២​០​២​១​ ​ពី​មហោស្រព​ CS​F​F​

NEWS 2 years ago
 
 

           ​កាលពី​ថ្ងៃពុធ​ ​ទី​ ​២​៧​ ​តុលា​ ​កន្លងទៅ​ថ្មីៗ​នេះ​ ​មហោស្រព​ភាពយន្ត​ខ្លី​ចតុ​មុខ​ (CS​F​F​) ​បាន​ប្រកាស​បិទ​ការ​ចាក់​បញ្ចាំង​ភាពយន្ត​ខ្លី​របស់​ខ្លួន​ក្ន​ង​ឆ្នាំនេះ​ក្រោមអធិបតីភាព​របស់​ឯកឧត្តម​ ​ជា​ ​ចាន់​បរិ​បូ​ណ៍ ​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ ​។​ ​ជា​លទ្ធផល​ ​ជ័យ​លា​ភី​រឿង​ខ្លី​ឆ្នើម​ប្រចាំ​ឆ្នាំ​បាន​ទៅលើ​រឿង​ ​«​ប៉ាន់​ក្រហម​»​ ​ដែល​ជា​ស្នាដៃ​ដឹកនាំ​ផលិត​របស់​យុវជន​ខ្មែរ​មួយ​រូប​ឈ្មោះ​ ​ទី​ ​ទេព​និមល​ ​ដោយ​ទទួល​បាន​ទឹកប្រាក់​ ​៤​ ​លាន​រៀល​ ​ពី​ ​«​SEA​ ​Junction​»​។​

          ​តើ​ផលិតករ​ឆ្នើម​រូប​នេះ​ជា​នរណា​? ​មកពីណា?​ ​លោក​ ​ទី​ ​ទេព​និមល​ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ ​D​avid​ ​Tit​o (ដេ​វី​ដ​ ​ទី​តូ) ​ក្នុង​វិ​ស័យ​ឧស្សាហកម្ម​ភាពយន្ត​នោះ​ ​បាន​ប្រឡូក​ការងារ​នេះ​អស់​រយៈពេល​១​ទសវត្សរ៍​មក​ហើយ​ ​គិត​មក​ដល់ពេល​បច្ចុប្បន្ន​ ​ហើយ​លោក​ក៏​កំពុង​បម្រើ​ការងារ​ជា​ប្រធាន​គ្រប់គ្រង​ផ្នែក​ថតរូប​ឯករាជ្យ​មួយ​រូប​ផង​ដែរ​។​ ​ទាក់ទិន​នឹង​វិជ្ជាជីវៈ​នេះ​ ​លោក​បាន​បញ្ជាក់​ប្រាប់​សូវ​រី​ន​ថា​ ​«​ខ្ញុំ​ក៏​កំពុង​ធ្វើការ​កែ​សម្រួល​ក្រោយ​ថត​ (​post​-​production​) ​ដោយខ្លួនឯង​សម្រាប់​គម្រោង​ការងារ​ឯករាជ្យ​របស់​ខ្ញុំ​ ​ហើយ​ខ្ញុំ​ស្រឡាញ់​ការ​បង្កើត​អ្វី​ដែល​មានការ​ច្នៃ​ប្រតិដ្ឋ​ថ្មី​ ​និង​ ​បំបែក​ក្បួន​ទម្លាប់​ចាស់​ពីមុន​មក​»​។​ ​ងាក​ពី​អតីតកាល​បន្តិច​ ​លោក​បាន​ចាប់ផ្តើម​អាជីព​នេះ​ដោយ​បាតដៃ​ទទេ​ ​ទាំង​មិន​យល់​ភាសា​កុន​ ​ឬ​ ​ការ​ថតកុន​ទាល់តែសោះ​ ​«​ពេល​មួយ​នោះ​ដែល​ឪពុក​ខ្ញុំ​ដែល​ជា​អ្នក​សារ​ព័ត៌មាន​ម្នាក់​បាន​បត់​បង់ជីវិត​ក្នុង​ឧបទ្ទវហេតុ​ ​ហើយ​ខ្ញុំ​អស់សង្ឃឹម​ ​តែ​ព្យាយាម​ទប់​ស្មារតី​ឲ្យ​មូល​ឡើងវិញ​។​ ​បន្ទាប់មក​ ​ក្តី​សុបិន​នេះ​បាន​ផុស​ក្នុង​ក្រអៅ​បេះដូង​របស់​ខ្ញុំ​ ​ដោយ​ខ្ញុំ​ចង់​បន្ត​ក្តី​សុបិន​ឲ្យ​ឪពុក​ខ្ញុំ​ ​តែ​មិនមែន​វិ​ស​័​យ​សារ​ព័ត៌មាន​ទេ​ ​គឺ​ក្នុង​វិ​ស័យ​ភាពយន្ត​វិញ​»​ ​។​ ​លោក​បាន​បន្ត​ថា​ ​ពេល​នោះ​ ​លោក​ពិតជា​ជួប​ការលំបាក​ខ្លាំង​ណាស់​ ​ព្រោះ​លោក​គ្មាន​ទីពឹង​សម្រាប់​ជួយ​ចង្អុលបង្ហាញ​ពី​វិ​ស័យ​នេះ​ទេ​ ​និង​គ្មាន​សាលា​បង្រៀន​កុន​នៅ​ស្រុកខ្មែរ​ ​តែ​វា​មិនបាន​បញ្ឈប់​រូបលោក​ពី​ការ​តាំងចិត្ត​ពី​ខាងដើម​នោះ​ទេ​។​ ​ចាប់ពី​ពេល​នោះ​មក​ ​លោក​តែងតែ​ព្យាយាម​ធ្វើ​ស្វ័យ​សិក្សា​តាម​អន​ឡា​ញ​និង​ស្រាវជ្រាវ​បន្ថែម​ពី​ចំណេះ​ដឹង​ពាក់ព័ន្ធ​ពី​វា​ ​ស្រប​ពេល​ដែល​លោក​ធ្វើការ​ដកពិសោធន៍​ថតកុន​ដោយ​ផ្ទាល់​។​ ​ក្រោយមក​ ​លោក​បាន​ប្រឡូក​ជាមួយ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ ​ជំនាញ​ ​និង​ទទួលការ​ថត​ភាពយន្ត​នៅ​កម្ពុជា​ (C​F​C) ​តាមរយៈ​សិក្ខាសាលា​បណ្តុះបណ្តាល​ស្តីពី​អ្នកដឹកនាំ​ថតរូប​។​

​          ត្រឡប់មក​ការ​ថត​ភាពយន្ត​ជ័យ​លា​ភី​ខ្លី​រឿង​ “​ប៉ាន់​ក្រហម​” ​នេះ​វិញ​ យុ​វ​ផលិតករ​រូប​នេះ​បាន​សង្កត់ធ្ងន់​ថា​ ​វា​ពិតជា​ជួប​ការលំបាក​ទាំង​សម្រាប់​រូបលោក​ ​និង​ ​សម្រាប់​ក្រុម​ការងារ​ទាំងមូល​ ​ពីព្រោះ​វា​ត្រូវ​បាន​ធ្វើឡើង​ក្នុង​អំឡុង​ពេល​នៃ​វិបត្តិ​កូ​វី​ដ​១​៩​ ​ដែល​ទីតាំង​ភាគច្រើន​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ថត​ ​ប៉ុន្តែ​ជា​សំណាងល្អ​ ​ដែល​លោក​បាន​ឆ្លងផុត​ពី​ឧបសគ្គ​នេះ​រួច​។​ ​ម្យ៉ាង​វិញទៀត​ ​កញ្ចប់​ថវិកា​សម្រាប់​ការ​ផលិត​ក៏​ជា​បញ្ហា​ប្រឈម​ផង​ដែរ​ ​ប៉ុន្តែ​លោក​ខិតខំ​ស្វែងរក​វិធី​ប្រើប្រាស់​ធនធាន​របស់របរ​ដែល​មានស្រាប់​ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​ក្នុង​ពេល​ថត​។​ ​«​ពួកយើង​ថត​រឿង​ខ្លី​នេះ​រហូត​២​៥​ម៉ោង​ ​ដោយក្រុម​ការងារ​មាន​គ្នា​តែ​១​៥​នាក់​។​ ​យើង​មិន​មាន​សូម្បីតែ​ពេល​សម្រាក​ធម្មតា​សម្រាប់​ញ៉ាំ​អាហារ​ ​ហើយដែល​យើង​ត្រូវ​ឆ្លាស់គ្នា​ទៅ​ញ៉ាំ​ម្នាក់ម្តង​ ​ទើប​ទាន់​ចប់​ទាន់ពេល​»​ ​លោក​បាន​រំ​ព្ញ​ក​។

          ​ក្រោយ​ទទួល​បាន​ចំណាត់ថ្នាក់​ជ័យ​លា​ភី​ ​លោក​ដែល​ជា​ផលិតករ​បាន​សម្តែង​ក្តី​រំភើប​រីករាយ​ ​ហើយ​ថ្លែង​អំរ​គុណ​ចំពោះ​ការ​លះបង់​របស់​ក្រុម​ការងារ​ទាំងអស់គ្នា​ដែល​បាន​លះបង់​គ្រប់បែបយ៉ាង​ដើម្បី​ជោគជ័យ​មួយ​នេះ​ ​ជាពិសេស​ ​ក្រុមភាពយន្ត​ឈូករ័ត្ន​ (​Sunflower​ ​Film​ ​Alliance​) ​និង​ ​អង្គការ​ដែល​ជួយ​គាំទ្រ​ដល់​ការ​ផលិត​មួយ​នេះ​ ​«​ ​អរគុណ​ដល់​ក្រុម​ការងារ​ចំពោះ​ការងារ​ប្រកបដោយ​វិជ្ជាជីវៈ​ ​ទើប​ធ្វើឲ្យ​ខ្ញុំ​អាច​បញ្ចេញ​ភាពយន្ត​ខ្លី​ដ៏​ល្អ​នេះ​មក​បាន​ ​ជាពិសេស​ ​ទេពកោសល្យ​ដ៏​អស្ចារ្យ​ ​ដូចជា​ ​នី​ មុន្នី​នាថ​, ​កែវ​ ​រដ្ឋា​, ​វ៉ាន់​ ​ដា​រិទ្ធ​ ​និង​ ​ភា​រិទ្ធ​ ​មកពី​ល្ខោននិយាយ​-​ឥសី​ ​»​ ​។​

          ​ជាចុងក្រោយ​ ​សមិទ្ធិករ​រឿង​ ​ប៉ាន់​ក្រហម​ ​បាន​បង្ហើប​ប្រាប់​ពី​គោលបំណង​ទៅ​ថ្ងៃ​អនាគត​ពាក់ព័ន្ធ​នឹង​វិ​ស័យ​ភាពយន្ត​ថា​ ​លោក​ចង់​ពាំ​នាំ​ភាពយន្ត​កម្ពុជា​យើង​ទៅកាន់​ឆាក​អន្តរជាតិ​ ​បង្ហាញ​ពួកគេ​ឲ្យ​ស្គាល់​ភាពយន្ត​របស់យើង​ ​និង​បង្កើត​ឱកាស​កាន់តែ​ច្រើន​សម្រាប់​យុវជន​ជំនាន់​ក្រោយដែល​មាន​ទឹក​ចិត្តស្រឡាញ់​វិ​ស័យ​កុន​ ​ជាពិសេស​នៅពេលដែល​ការងារ​ផលិតករ​យើង​ធ្វើ​កាន់តែ​សម្បូរ​ ​នោះ​កាន់តែ​មានឱកាស​ដើម្បី​ស្តារ​វិ​ស​័​យ​ភាពយន្ត​យើង​ឡើងវិញ​ដែរ​។​

          ​គួរ​បញ្ជាក់​ថា​ ​ក្រៅពី​ភាពយន្ត​ខ្លី​ខាងលើ​ ​ជ័យ​លា​ភី​រឿង​ខ្លី​ឆ្នើម​បន្ទាប់​ ​ប្រចាំ​ឆ្នាំ​បាន​ទៅលើ​រឿង​ ​«​O​rig​am​i​ ​Girl​»​ ​ទទួល​បាន​ទឹកប្រាក់​ ​២​ ​លាន​រៀល​ ​ពី​ ​«​Reading​ ​Film​ ​Club​»​។​ ​ជ័យ​លា​ភី​ទស្សនិកជន​ក្នុងស្រុក​បាន​ទៅលើ​រឿង​ ​«​Dream​ ​Catcher​»​ ​ទទួល​បាន​ទឹកប្រាក់​ ​១​.​២​ ​លាន​រៀល​ ​ពី​ ​«​Alien​ ​Express​»​។​ ​ជ័យ​លា​ភី​ទស្សនិកជន​អន្តរជាតិ​បាន​ទៅលើ​រឿង​ ​«​ ​Return to​ ​Toy​am​a​»​ ​ទទួល​បាន​ទឹកប្រាក់​ ​២​ ​លាន​រៀល​ ​និង​ ​ជ័យ​លា​ភី​ភាពយន្តឯកសារ​ខ្លី​ពី​ ​«​អង្គការ​ ​W​e​World​-​G​V​C​»​ ​ក្រោម​គម្រោង​ ​«​ជម្រើស​ដែល​មាន​សុវត្ថិភាព​»​ ​បាន​ទៅលើ​រឿង​ ​«​ការ​ចំណាកស្រុក​តាមរយៈ​មេខ្យល់​»​ ​ទទួល​បាន​កា​មេ​រ៉ា​ឌី​ជី​ថល​ ​១​ឈុត​៕​

Article by SRINSOKMEAN


SUGGESTIONS