×

ស្វាគមន៍​ចំពោះ​ការ​មកដល់​នៃ​ម៉ាក​ទឹកអប់​បុរស​លំដាប់​អន្តរជាតិ​ B​V​L​G​AR​I​ ​MAN​ ​T​ERR​A​E​ ​ESSENCE​

NEWS 2 years ago
 
 

           ​ក្រុមហ៊ុន​ទឹកអប់​ B​V​L​G​AR​I​ ​ដ៏​ល្បី​យូរឆ្នាំ​មក​ហើយ​នៅ​លើឆាកអន្តរជាតិ​បាន​បញ្ចេញ​ឈុត​ទឹកអប់​បុរស​ថ្មី​របស់​ខ្លួន​កាលពី​ពេលថ្មីៗនេះ​ ​ដែល​មានឈ្មោះ​ថា​ B​V​L​G​AR​I​ ​MAN​ ​T​ERR​A​E​ ​ESSENCE​ ​ក្រោម​ពាក្យស្លោក​ផលិតផល​ ​«​B​V​L​G​AR​I​ ​MAN​ ​T​ERR​A​E​ ​ESSENCE​ ​នាំមក​នូវ​អត្តសញ្ញាណ​ថ្មី​នៃ​ឈុត​ខ​ឡិ​ក​ហ្សិ​ន​ B​V​L​G​AR​I​ ​សម្រាប់​បុរស​»​

           ​​ការ​ទទួល​ឥទ្ធិពល​ពី​សារៈសំខាន់​នៃ​ផែនដី​

           ​ទឹកអប់​ B​v​l​g​ar​i​ ​Man​ ​T​err​a​e​ ​Essence​ ​គឺជា​ផលិតផល​ដែល​បាន​បង្កើត​ឡើង​ដោយ​ភាព​ស៊ី​ជម្រៅ​នៃ​ឧត្តមភាព​ ​ភព​​​ផែនដី​យើង​ពោរពេញ​ដោយ​តម្លា​ភាព​និង​យថាភាព​។​ ​ប្រភេទ​ដី​តំបន់​ ​T​u​scan​ ​ដែល​សម្បូរ​ជីជាតិ​ ​តំណាង​ឲ្យ​ភាព​ ​សោមនស្ស​រីករាយ​ពិតប្រាកដ​ ​គឺជា​កម្លាំង​ជំរុញ​ពីក្រោយ​ការ​បង្កើត​អត្តសញ្ញាណ​ថ្មី​នៃ​ឈុត​ទឹកអប់​បុរស​ B​v​l​g​ar​i​ ​Man​ ​Collection​ ​ថ្មី​នេះ​។​ ​ជីវិត​ក្នុង​ពិភព​ធម្មជាតិ​នៃ​តំបន់​ខាងលើ​ពោរពេញ​ដោយ​ថាមពល​ ​ដែល​មាន​សណ្ឋានដី​ខ្ពង់រាប​បត់បែន​ឡើងចុះ​ ​អម​ដោយ​ដើមឈើ​មិន​ជម្រុះ​ស្លឹក​ ​ផ្កា​ ​និង​ដី​នៅ​ស្ថិតស្ថេរ​ជាមួយគ្នា​។​ ​នេះ​ហើយ​ជា​ភាព​សំខាន់​ខ្វះ​មិនបាន​ ​ដែល​ត្រូវ​បាន​ច្នៃ​បង្កើត​ចេញ​ជា​ពណ៌​និង​ក្លិន​និមិត្តរូប​ពិសេស​ប្រចាំ​តំបន់​។​ ​ពណ៌​កក់ក្តៅ​ចែង​ចាំង​ ​រួម​នឹង​ក្លិន​ប្រភេទ​ថ្មី​នេះ​ ​ប្រៀប​បាន​នឹងថា​ម​ពល​ភព​​​ផែនដី​ដែល​ផ្តល់​ជីវិត​លើ​លោក​ ​និង​ស្តែង​ឲ្យ​ឃើញ​តាមរយៈ​ក្លិន​ឈើ​ប្រភេទ​ ​woody​ ​v​e​t​i​v​e​r ​scent​ ​ដែល​តំណាង​ឲ្យ​ដី​ល្អ​សម្រាប់​ការ​បង្កបង្កើន​ផល​។​

           ​​ក្លិនក្រអូប​ឈ្ងុយឈ្ងប់​

           ​​ទឹកអប់​នេះ​មាន​អត្តសញ្ញាណ​ក្លិនក្រអូប​ប្លែក​ពី​គេ​ដែល​បាន​មកពី​ក្លិន​ឈើ​ ​woody​ ​v​e​t​i​v​e​r ​។​ ​ការ​ចម្រាញ់​យក​ក្លិន​ដ៏​អស្ចារ្យ​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​វត្ថុធាតុដើម​ពិសេស​ដោយ​ស្នាដៃ​របស់​ស្តេច​ទឹកអប់​ ​អា​ល់បឺ​រ​តូ ម៉ូ​រី​ល​ឡា​ស​។​ ​នៅ​ពេល​បើក​គម្រប​ទឹកអប់​ភ្លាម​ ​ក្លិន​នឹង​សាយភាយ​ធ្វើឲ្យ​អារម្មណ៍​លោកអ្នក​ដូច​បាន​ទៅដល់​ពិភព​ធម្មជាតិ​នៃ​ប្រទេស​អ៊ីតាលី​ដែល​សម្បូរ​ថ្ងៃ​ ​ក្លិន​ផ្កែ​ក្រូច​ ​និង​ទេសភាព​ពណ៌​មាស​យ៉ាង​ត្រកាល​។​ ​ដោយឡែក​ ​ក្លិន​ចំបង​ (​heart​ ​note​) ​ផ្សំ​ឡើង​ពី​កា​រវេញ​បញ្ចូល​គ្នា​រវាង​ក្លិន​ពពួក​ស្មៅ​ ​v​e​t​i​v​e​r ​ពីរ​ប្រភេទ​ ​ដែល​ជំរុញ​ឲ្យ​មាន​ក្លិនក្រអូប​ឆ្ងិត​។​ ​ស្មៅ​ប្រភេទ​ទី​១​យកមក​ពី​កោះ​ជ្វា​ (ចា​វ៉ា​) ​តំណាង​ថាមពល​ខ្លាំងក្លា​ ​ដោយសារ​ក្លិន​បែប​ផ្សែង​ក្រអូប​របស់​វា​។​ ​រីឯ​ប្រភេទ​ទី​២​ ​យកមក​ពី​កោះ​ហៃ​ទី​ ​ហើយ​ជា​និមិត្តរូប​តំណាង​ភាព​សំខាន់​នៃ​ព្រៃ​រដូវ​ស្លឹកឈើ​ជ្រុះ​ ​ដែល​មាន​ក្លិន​ផ្ទុយគ្នា​បង្កប់​ក្នុង​នោះ​ ​រវាង​ក្លិន​ដី​ក្រអូប​មុត​ខ្លាំង​ ​និង​ ​ក្លិន​ស្រាល​ស្រទន់​ដូច​សូត្រ​។​ ​នៅ​ចុងក្រោយ​ ​ទឹកអប់​នឹង​បញ្ចេញ​ក្លិន​ពិសេស​មួយ​បែប​ទៀត​ ​គឺ​ B​v​l​g​ar​i​ ​T​err​a​e​ ​Accord​ ​ដែល​ញ៉ាំង​ឲ្យទឹក​អប់​នេះ​មាន​វិសេសភាព​ផ្ទាល់ខ្លួន​ដាច់ដោយឡែក​ពី​គេ​។​

• ​ក្លិន​ឆួល​ដំបូង​ (​TOP​ ​NOTE​S): ​SUN​-​KISS​E​D​ ​CITRUS​ ​ZEST​Y​
​FRESH​ ​AND​ ​GREEN​, C​IT​RON ​ESSENCE​, ​CA​L​A​MAN​Z​I​ ​ACCORD​

• ​ក្លិន​ស្នូល​/ ​ក្លិន​ចំបង​ (​HEART​ ​NOTE​S): ​CONTEMPORARY​ ​ROOT​S
​WOODY​, ​SMOKY​, ​FLORAL​V​E​T​I​V​E​R ​ESSENCE​ ​D​UO, ORR​I​S ​CONCRETE​

• ​ក្លិន​បង្ហើយ​ (​BASE​ ​NOTE​S): ​RAW​ ​EARTHY​ ​RICH​N​E​SS
​LEATHERY​, ​EARTHY​, ​RESIN​O​US​- ​T​ERR​A​E​ ​ACCORD​, ​STY​R​A​X ​ESSENCE​

           ​​ថាមពល​ធាតុផ្សំ​

           ​​បុរស​គ្រប់រូប​មានជីវិត​ផ្សារភ្ជាប់​យូរអង្វែង​ជាមួយនឹង​ពិភព​ធម្មជាតិ​ដែល​ហ៊ុម​ព័ទ្ធជុំវិញ​ខ្លួន​ពួកគេ​។​ ​ទឹកអប់​ប្រភេទ​ B​v​l​g​ar​i​ ​Man​ ​សម្រាប់​បុរស​បាន​ចារឹក​ទុក​នូវ​កំណត់​ត្រា​ជា​ប្រវត្តិ​សា​ស្រ្ត​នៃ​ក្លិនក្រអូប​បែប​បុរស​ដ៏​មាន​មន្ត​ស្នេហ៍​ទាក់ទាញ​ ​ផ្សារភ្ជាប់​នឹងថា​ម​ពល​មិន​ចេះ​សាបសូន្យ​នៃ​សមាសធាតុ​ពី​ធម្មជាតិ​ពិតៗ​។​ ​ធាតុ​ភ្លើង​ ​តំណាង​កំណើត​មនុស្ស​ ​បង្កើត​ថាមពល​ខ្លាំងក្លា​ជាមួយនឹង​ក្លិន​បែប​ n​e​o-​oriental​ ​accord​ ​បង្កប់​ក្នុង​ទឹកអប់​ប្រភេទ​ B​v​l​g​ar​i​ ​Man​ ​in​ ​Black​ ​ខណៈ​ដែល​ធាតុ​ឈើ​តំណាង​ចំណង​ទំនាក់ទំនង​រវាង​ជីវិត​បែប​ទីក្រុង​និង​ពិភព​ធម្មជាតិ​ ​ត្រូវ​បាន​បង្កប់​ក្នុង​ទឹកអប់​ប្រភេទ​ B​v​l​g​ar​i​ ​Man​ ​Wood​ ​Essence​។​ ​រីឯ​ ​ធាតុ​ខ្យល់​ដែល​ជា​ក​ម្សួ​ល​នៃ​ភាព​ស្រស់ស្រាយ​ជំរុញ​ជីវិត​យើង​ទៅកាន់​មហស្ចារ្យ​ភាព​នោះ​ត្រូវ​បាន​ទាញ​យកមក​ប្រើ​ក្នុង​ភាព​ត្រជាក់​ដូច​ទឹកកក​ក្នុង​ទឹកអប់​ B​v​l​g​ar​i​ ​Man​ ​Glacial​ ​Essence​។​ ​ជាចុងក្រោយ​នេះ​ ​ឥឡូវ​ប្រភេទ​ B​v​l​g​ar​i​ ​Man​ ​T​err​a​e​ ​Essence​ ​ថ្មី​នេះ​ ​ក៏បាន​បង្ហាញ​វត្តមាន​ចូល​រួមចំណែក​ក្នុងចំណោម​ឈុត​ទឹកអប់​តំណាង​អានុភាព​ភព​​​ផែនដី​ទាំង​៤​ធាតុ​នេះ​ដែរ​ ​ដោយមាន​លក្ខណៈ​ពិសេស​ផ្តោត​លើ​ដី​មានជីជាតិ​ដ៏​សម្បូរ​បែប​ពិតប្រាកដ​ដែល​មាន​ប្រភព​មកពី​ប្រទេស​អ៊ីតាលី​៕

​Advertising​ ​Article​


SUGGESTIONS