កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅសណ្ឋាគាររ៉ូសវូដភ្នំពេញ (Rosewood Phnom Penh) នៃជាន់ទី៣៩ (The Pavilion) បានប្រារព្ធការដើរបង្ហាញម៉ូដសម្លៀកបំពាក់ហ្វេហ្សិនដ៏ទាក់ទាញដែលត្រៀមបញ្ចេញសម្រាប់រដូវត្រជាក់នេះ។ ទន្ទឹមនឹងព្រឹត្តិការណ៍នេះដែរ គេសង្កេតឃើញថាមានភ្ញៀវកិត្តិយសដូចជា៖ សិល្បករ សិល្បការិនី ក៏ដូចជាតារាបង្ហាញម៉ូដ រួមទាំងអ្នកមានឥទ្ធិពលក្នុងសង្គម (Influencers) ជាច្រើនរូបបានចូលរួមក្នុងកម្មវិធី «Spectrum Deux» ផងដែរ។ យ៉ាងណាមិញ ខូឡិកហ្សិនដែលត្រៀមនឹងបញ្ចេញនាពេលខាងមុខនេះសុទ្ធសឹងតែមានការរចនាច្នៃម៉ូដ និងមានភាពច្នៃប្រតិដ្ឋក្នុងទម្រង់ផ្សេងៗគ្នាក្រោមការច្នៃរបស់អ្នកច្នៃម៉ូដហ្វេហ្សិនបរទេស លោក Don Protasio លោក Reynier Abello និងលោក Ryan Drewe Taylor។
គួររំលឹកផងដែរថា Spectrum Kh បានរៀបចំព្រឹត្តិការណ៍ការដើរបង្ហាញម៉ូដរបស់ខ្លួនលើកដំបូងនៅដើមឆ្នាំ២០២១ កន្លងទៅម្តងរួចមកហើយ រីឯ Spectrum Deux គឺជាព្រឹត្តិការណ៍ដើរម៉ូដហ្វេហ្សិនថ្មីបន្ទាប់ដែលត្រៀមនឹងស្វាគមន៍រដូវកាលនេះ៕
ហេតុដូច្នេះ សូមប្រិយមិត្តរង់ចាំទស្សនានូវខូឡិកហ្សិននីមួយៗបន្តបន្ទាប់នាពេលឆាប់ៗនេះ!
Article by PAN SIVLY