×

ទឹកអប់​ម៉ាក​ ​M​os​chin​o ​អម​ដោយ​ការរចនា​សំបក​ដប​រូប​តុក្កតា​ដ៏​​គួរ​ឲ្យ​​ស្រឡាញ់​​

NEWS 2 years ago
 
 

          យុវនារី​ទាន់សម័យ​ភាគច្រើន​តែងតែ​ស្រឡាញ់​ពេញចិត្ត​នូវ​តុក្កតា​សម្រាប់​ប្រឡែង​លេង​ ​ឬ​ ​តុបតែង​លម្អ​ក្នុង​បន្ទប់​គេង​​របស់​​ខ្លួន​ដើម្បី​បង្កើន​សោភ័ណ​ភាព​ទៅតាម​រស​និយម​ជា​ស្រ្តី​។​ ​អាស្រ័យហេតុនេះ​ទើប​ក្រុមហ៊ុន​ម៉ាក​ទឹកអប់​ ម៉ូ​សជី​ណូ(​M​os​chin​o)​យក​ចំណង់ចំណូលចិត្ត​ដ៏​ពេញ​និយម​នេះ​មក​រចនា​ជា​ដប​ទឹកអប់​ដ៏​គួរឲ្យ​ស្រឡាញ់​សម្រាប់​ផលិត​ ​ផល​ទឹកអប់​ថ្មី​ដែល​ល្អ​ស័ក្តិសម​ឥត​ខ្ចោះ​សម្រាប់​សុភាព​នារី​ទាំងឡាយ​។​

          ផលិតផល​ថ្មីសន្លាង​នេះ​មានឈ្មោះ​ថា​ ​M​OS​CHIN​O ​Toy​2 ​Bubble Gum​ ​បង្កើត​ឡើង​ក្រោម​គំនិត​ច្នៃ​ប្រតិដ្ឋ​របស់​លោក​ J​ere​m​y​ ​Scot​t​ ​ជា​ប្រធាន​ផ្នែក​ច្នៃ​ប្រតិដ្ឋ​នៃ​ផលិតផល​ ​M​os​chin​o ​របស់​ក្រុមហ៊ុន​ទឹកអប់​ ​E​uro​It​a​l​i​a​ ​ដ៏​ល្បីល្បាញ​ប្រចាំ​ប្រទេស​អ៊ីតាលី​។​ ​ទឹកអប់​ប្រភេទ​ ​Toy​2 ​នេះ​ត្រូវ​បាន​សម្រិតសម្រាំង​ឲ្យ​មាន​ពណ៌​ផ្កាឈូក​ ​ក្លិនក្រអូប​ឈ្ងប់​ ​និង​ទំនើប​ទាន់សម័យ​គួរឲ្យ​ទាក់ទាញ​សម្រាប់​សុភាព​នារី​ដែល​ស្រឡាញ់​ពណ៌​ផ្កាឈូក​។​ ​វា​មាន​ក្លិន​ស្រដៀង​ទឹកអប់​ផ្កាកុលាប​ ​Her Majesty​ ​t​h​e​ ​Rose​ ​ដែល​មាន​ក្លិន​ទាក់ទាញ​ធ្វើឲ្យ​មាន​អារម្មណ៍​ស្រស់ស្រាយ​បែប​ស្ករ​កៅស៊ូ​។​ ​អត្ថ​ប្រយោជន៍​​នៃ​​ក្លិន​ដ៏​ប្រហើរ​នេះ​ ​គឺ​ជួយ​បន្ធូរបន្ថយ​អារម្មណ៍​តានតឹង​ ​ពង្រឹង​រាងកាយ​ ​និង​ ​ជំរុញ​បំប៉ន​ស្មារតី​របស់​លោកអ្នក​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​។​

          ក្លិន​ប្រ​អូ​ប​នេះ​បាន​មកពី​ក្លិន​ស្ករ​កៅស៊ូ​ ​ដែល​មានការ​រួមបញ្ចូល​ក្លិន​ផ្អែម​ ​ហឹរ​ប្រហើរ​ ​និង​ដិត​មុត​ខ្លាំង​ ​លាយ​នឹង​ក្លិន​ស្ករគ្រាប់​ក្រូច​ ​ផ្លែ​ ​P​each​ ​គ្រឿងទេស​ជា​ច្រើនមុខ​ដូចជា​ ​ក្លិន​ក្រូចឆ្មារ​អ៊ីតាលី​ ​ក្លិន​ក្រូច​អ៊ីតាលី​ ​ខ្លឹម​ចន្ទន៍​ ​ក្លិន​ទឹកអប់​ ​Bubble Gum​ ​ម្សៅ​ខ្ញី​ ​ផ្កា​ប៉ែ​ស​ ​ផ្លែ​ ​black​ ​current​ ​ផ្កាកុលាប​ប៊ុ​ល​ហ្គា​រី​ ​ជាពិសេស​ក្លិន​ឈើ​ក្រអូប​ ​និង​ក្លិនក្រអូប​ចម្រាញ់​ចេញពី​ផ្កា​ ​Musk​។​ ​គួរ​បញ្ជាក់​ថា​ ​ទឹកអប់​នេះ​ស្ថិត​ក្នុង​ត្រកូល​ក្លិន​ ​FLORAL​ - ​FRUIT​Y​- ​ORIENTAL​ (​ផ្កា​-​ផ្លែឈើ​-​ក្លិន​ទឹកអប់​​បែប​ក្លា​ស៊ី​ក​)​៕​

Advertising Article


SUGGESTIONS