×

Dylan​ ​Turquoise​ ​ប្រវត្តិ​សាស្រ្ត​ថ្មី​នៃ​ក្លិន​ទឹកអប់​សម្រាប់​ស្រ្តី ​របស់​ក្រុមហ៊ុន​ ​VERSACE​

NEWS 2 years ago
 
 

            “ដល់​វេលា​ធ្វើដំណើរ​ឆ្ពោះទៅ​កាន់​តំបន់​កោះ​ឆ្ងាយ​ៗ​ ​ជា​ទីកន្លែង​ដែល​លោកអ្នក​បាន​ទស្សនា​ផ្ទៃមេឃ​ខៀវស្រងាត់​និង​ទឹកថ្លា​ដូច​កញ្ចក់​ហើយ​។​ ​ជំនោរ​សមុទ្រ​ប្រលោម​រាងកាយ​និង​បង្កើន​អារម្មណ៍​របស់​អ្នកឲ្យ​ស្រស់ស្រាយ​ឡើងវិញ​ ​ត្រូវនឹង​ក្លិនក្រអូប​នៃ​ទឹកអប់​ ​D​y​l​an​ ​Tur​quo​i​s​e​ ​ដែល​ជា​កូនសោ​រ​គន្លឹះ​ឆ្ពោះទៅ​កាន់​ភាព​ទាក់ទាញ​ពិតៗ​នៃ​ផលិតផល​ម៉ាក​ ​V​e​r​sac​e​ ​សម្រាប់​ស្រ្តី” ​អ្នកឯកទេស​ផលិត​ទឹកអប់​ ដូ​ណា​តេឡា វើ​សាច​ (​Donate​l​l​a​ ​V​e​r​sac​e​) ​បាន​ណែនាំ​បង្ហាញ​។​

​            លក្ខណៈ​ពិសេស​របស់​ទឹកអប់​ប្រភេទ​ចេញ​ថ្មី​ ​ Dylan​ ​Turquoise​ ​គឺ​ ​ទឹកអប់​នេះ​ត្រូវ​បាន​បង្កើត​ឡើងជា​មួយ​គ្រឿងផ្សំ​សំយោគ​និង​ធម្មជាតិ​ដែល​មានគុណ​ភាព​ល្អផ្តាច់​បាន​មកពី​ខ្សែ​បណ្តាញ​ផ្គត់ផ្គង់​វត្ថុធាតុដើម​ដែល​ផ្តោត​លើ​និរន្តរភាព​បរិស្ថាន​គួរ​ជាទី​ទុកចិត្ត​លំដាប់​ពិភពលោក​។​ ​ផលិតផល​នេះ​មាន​ស្តង់​ដារ​ខ្ពស់​ឆ្លើយតប​ទៅ​នឹង​ទំនួល​ខុសត្រូវ​ផ្នែក​និរន្តរភាព​បរិស្ថាន​និង​សង្គម​ ​ព្រមទាំង​ស្រប​ទៅ​នឹង​គោលការណ៍​ ​green​ ​chemistry​ (​វិធី​សា​ស្រ្ត​កាត់បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​ចំពោះ​បរិស្ថាន​និង​សុខភាព​អ្នកប្រើប្រាស់​) ​ដែល​ជា​របក​គំហើញ​បច្ចេកវិទ្យា​ជី​វ​សា​ស្រ្ត​ថ្មី​បំផុត​មិនធ្លាប់​មាន​ពីមុន​មក​។​ ​ជាក់ស្តែង​ ​ជាង​៨​៥​ %​នៃ​វត្ថុធាតុដើម​ដែល​ប្រើ​ក្នុង​ការផ្សំ​ក្លិន​មាន​លក្ខណៈ​អាច​រលាយ​បាន​ក្នុង​ធម្មជាតិ​ (b​i​ode​g​r​a​d​able​)​។​

            អម្បូរ​ក្លិន​ទឹកអប់​នេះ​គឺ​ ​Floral​ (​ផ្កា​)- ​Woody​ (​ឈើ​)- ​Musk​ (​ក្លិន​សំយោគ​បែប​ទឹក​សាប៊ូ​អនាម័យ​)​។​ ​ក្លិន​ប្រហើរ​ភាយ​ដំបូង​ (​Top​ ​Note​) ​ផ្សំ​ឡើង​ពី​ក្លិន​ក្រូចចិន​, ​ក្លិន​ក្រូចឆ្មារ​សំពៅ​ (​ផ្លែដើមរដូវ​) ​និង​ក្លិន​ម្រេច​បរទេស​ ​ឈ្មោះ​ ​Pink​ ​P​e​p​per​។​ ​ក្លិន​ចំបង​ (​Middle​) ​ផ្សំ​ឡើង​ពី​ផ្លែ​ ​Black​currant​ ​Bud​s ​Absolute​, ​ស្រទាប់ផ្កា​ម្លិះ​ ​ផ្កា​ ​Free​s​i​a​ ​និង​ផ្លែត្របែក​។​ ​រីឯ​ក្លិនក្រអូប​ជាប់​ស្បែក​យូរ​ (​Dry​ ​Down​) ​ផ្សំ​ឡើង​ពី​ក្លិន​ឈើ​ ​CLEAR​WOOD​® (​ក្លិន​សំយោគ​ថ្មី​ស្រដៀង​ក្លិន​រុក្ខជាតិ​patch​ou​l​i​), ​Vibrant​ ​Wood​s ​និង​ ​ក្លិន​ ​Musk​។​

            ក្លិន​ក្រូចឆ្មារ​សំពៅ​ដែល​យកមក​ផ្សំ​ចម្រាញ់​ចេញពី​ក្រូច​ដែល​មានគុណ​ភាព​ពិសេស​ ​ប្រមូល​ដើម​រដូវ​ ​រងា​ ​មាន​ជាតិ​អាស៊ី​ត​តិច​ ​តែ​ក្លិន​ថេរ​ជាប់​បាន​យូរ​សាយភាយ​ស្រស់ស្រាយ​ ​អម​ដោយ​ក្លិន​ក្រូចចិន​មាន​ប្រភព​មកពី​តំបន់​កោះ​ស៊ី​ស៊ី​លី​ (​Sic​i​l​y​) ​ប្រទេស​អ៊ីតាលី​ ​បង្កើត​បានជា​ក្លិន​ស្រទាប់​លើ​ចម្រុះ​។​ ​ចំណែក​ក្លិន​ចំបង​ (​Heart​ ​Note​)​ពោរពេញ​ដោយ​ភាព​ច្នៃ​ប្រតិដ្ឋ​តាមរយៈ​ការ​បង្កើន​ក្លិន​ស្រស់​នៃ​ទឹក​ត្របែក​និង​ផ្កា​ផ្សេងៗ​ឈាន​ទៅ​រក​រស​និយម​ «​បៃតង​ទំនើប​»​ ​(Modern​ ​Green​)​។​ ​លើស​ពី​នេះ​ ​ក្លិនក្រអូប​ជាប់​ចុងក្រោយ ​(​Base​ ​Note​) ​ថែមទាំង​មាន​បញ្ចូល​ម៉ូលេ​គុល​ចម្រាញ់​ពី​អំពៅ​ដោយ​បច្ចេកវិទ្យា​ជី​វ​សា​ស្រ្ត​ថ្មី​ចុងក្រោយ​គួរ​ជាទី​មោទកភាព​៕​

Advertising Article

 


SUGGESTIONS