×

​«​Sky​l​e​ros ​Bout​i​qu​e​»​ ​សមិទ្ធផល​ថ្មី​អម​ដោយ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ដ៏​ស៊ីវិល័យ​

NEWS 2 years ago
 
 

           ប្រិយ​មិត្ត​ប្រាកដជា​បាន​ស្គាល់​រួចមក​ហើយ​ថា​ ​Sky​l​e​r ​គឺជា​អ្នក​ច្នៃ​ម៉ូដ​លេចធ្លោ​មួយ​រូប​ក្នុងចំណោម​អ្នក​ច្នៃ​ម៉ូដ​វ័យក្មេង​នៅ​កម្ពុជា​។​ ​ស្ថាបនិក​ម៉ាក​យីហោ​ ​Sky​l​e​ros ​រូប​នេះ​បាន​បង្ហាញ​ស្នាដៃ​គួរឲ្យ​ចាប់អារម្មណ៍​ជាច្រើន​ ​ជាពិសេស​ទៅលើ​ការ​ច្នៃ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ប្រចាំថ្ងៃ​ ​និង​ឈុត​រាត្រីសមោសរ​។​ ​អ្វី​ដែល​កាន់តែ​ពិសេស​ទៀត​នោះ​នៅ​ចុង​ឆ្នាំនេះ​ ​Sky​l​e​r ​បាន​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ ​ហើយក៏​ពង្រីក​យីហោ​របស់​ខ្លួន​ថែម​មួយ​ក​ម្រិ​ត​ទៀត​ ​ដោយ​ប្តូរ​ពីរ​ ​Sky​l​e​ros ​Fashion​ ​មក​ជា​ ​Sky​l​e​ros ​Bout​i​qu​e​។​

           ​ជាមួយនឹង​ ​Sky​l​e​ros ​Bout​i​qu​e​ ​ស្ថាបនិក​វ័យ​ ​២​៧​ឆ្នាំ​ ​បាន​លើកឡើង​ថា​ “​ពីមុន​មក​យើង​មិន​មាន​អ្វី​ច្រើន​ក្រៅពី​ស​ម្លៀ​ក​បំពាក់​នោះ​ទេ​ ​តែ​ឥឡូវនេះ​យើង​ចាប់ផ្តើម​ពង្រីក​ផលិតផល​ច្រើន​ប្រភេទ​ទៀត​ដោយ​បន្ថែម​ទៅលើ​ ​គ្រឿង​លម្អ​កាយ​ ​និង​សម្ភារ​ប្រើប្រាស់​ប្រចាំថ្ងៃ​ដូចជា​ ​ភួយ​ ​និង​ម៉ា​ស​ជាដើម​។​ ​នេះ​ហើយ​ជា​មូលហេតុ​នៃ​ការ​វិវឌ្ឍ​ពី​ ​Sky​l​e​ros ​Fashion​ ​មក​ជា​ ​Sky​l​e​ros ​Bout​i​qu​e​”​។​ ​ជាមួយនឹង​ការ​រីក​មុខមាត់​ថ្មី​ ​Sky​l​e​r ​ថា​នឹង​ផ្តោត​សម្រិតសម្រាំង​ទៅលើ​គុណភាព​ ​ពោល​រាល់​ផលិតផល​​ធ្វើ​ឡើង​ផ្ចិតផ្ចង់​ចេញ​ពីចិត្ត​ ​ចេញពី​បេះដូង​ ​និង​ពី​មហិច្ឆតា​។​ “​ខ្ញុំ​កំពុង​ព្យាយាម​កសាង​កេរ្តិ៍ឈ្មោះ​មួយ​ ​ជា​ស្លាក​យីហោ​ក្នុងស្រុក​ ​ជា​ផលិតផល​ក្នុងស្រុក​ ​ហើយក៏​ជា​អាជីវកម្ម​ខ្នាត​តូច​មួយ​ដែល​បងប្អូន​ខ្មែរយើង​គួរ​សម្លឹង​មើល​។​ ​គ្រប់​ផលិតផល​​បង្កើត​ឡើង​គឺ​ធ្វើ​ចេញពី​បេះដូង​ ​និង​អស់ពីចិត្ត​ ​រាប់​តាំងពី​ ​គំនិត​ ​សង្វាក់​ផលិតកម្ម​រហូតដល់​សមិទ្ធផល​សម្រេច​។​”

           ​រយៈពេល​មួយ​ឆ្នាំមុន​ពេល​ពង្រីក​ស្លាកយីហោ​ ​Sky​l​e​r ​ថា​ខ្លួន​ក៏បាន​ព្យាយាម​ពង្រឹង​កាន់តែ​ខ្លាំង​ទ្វេ​ដង​ទៅលើ​ការ​ច្នៃ​ម៉ូដ​ ​និង​វាស់​កាត់​ ​ដែល​ផ្តល់​នូវ​ភាព​ងាយស្រួល​ជាង​មុន​ ​លឿន​ជាង​មុន​ ​និង​តម្រូវ​តាម​ការ​ពេញចិត្ត​របស់​អតិថិជន​មិន​ឲ្យ​ខក​បំណង​ឡើយ​។ ​Sky​l​e​r ​ថា​ការពង្រីក​ទំហំ​ការងារ​ទាំងនេះ​បាន​រួម​ជា​ចំណែក​មួយ​ជួយ​ផ្តល់​ឱកាស​ការងារ​ ​ក៏ដូចជា​ការ​ហ្វឹកហាត់​ចំណេះ​ជំនាញ​ទៅដល់​យុវជន​ជំនាន់​ថ្មី​ដែល​ស្រឡាញ់​វិ​ស័យ​ច្នៃ​ម៉ូដ​។​ ”​ខ្ញុំ​ចង់​ផ្តល់​ឱកាស​ដល់​ក្មេង​ជំនាន់​ក្រោយ​ ​ឬ​អ្នក​​​ដែល​​គាត់​​ស្រឡាញ់​ផ្នែក​ច្នៃ​ម៉ូដ​ ​ចង់ឲ្យ​ពួកគាត់​មានឱកាស​ក្នុង​ការ​ធ្វើការងារ​ដែល​ពួកគាត់​ស្រឡាញ់​ ​ធ្វើការ​នៅកន្លែង​ដែល​ពួកគាត់​មាន​អារម្មណ៍​ថា​ ​សុវត្ថិភាព​ ​មានទំនុក​ចិត្ត​ ​អាច​ពង្រឹង​សមត្ថភាព​ ​និង​អាច​ចាប់ផ្តើម​ជាមួយនឹង​ក្តី​ស្រមៃ​ជា​អ្នក​​ច្នៃ​​ម៉ូដ​។​ ​ថ្វី​ដ្បិត​ ​ក្រុម​របស់យើង​តូច​ ​តែ​យើង​នឹង​ខំ​ប្រឹងប្រែង​ពង្រឹង​ ​និង​ពង្រីក​ឲ្យអស់​ពី​លទ្ធភាព​ដោយ​ផ្អែក​ទៅលើ​គុណភាព​ ​និង​សេវាកម្ម​។​

           ​ខណៈ​បាន​កំពុង​ត្រៀម​អ្វីៗ​គ្រប់យ៉ាង​ ​Sky​l​e​r ​ថា​ការផ្លាស់ប្តូរ​មក​ជា​ ​Sky​l​e​ros ​Bout​i​qu​e​ ​នឹង​បង្ហាញ​ផ្លូវការ​នៅ​ក្នុង​ថ្ងៃ​នេះ​​តែម្តង​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS