×

នាឡិកា​ម៉ាក​ ​«​G​-​PAT​RóN​»​ ​ជា​ទំនោរ​រសនិយម​ថ្មី​កាន់តែ​បង្កើន​ភាព​ជឿជាក់​ដល់​អ្នកប្រើប្រាស់​

NEWS 2 years ago
 
 

           ​កាល​ពីព្រឹក​ថ្ងៃ​ទី​១​៧​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​ដែល​ស្ថិតនៅ​ហាង​នាឡិកា​ថា​ម​ស៊ី​ធី​ ​កោះ​ពេជ្រ​ ​L​D​I​ ​Enterprise​ ​Cam​bo​d​i​a​ ​បាន​រៀបចំ​កម្មវិធី​ស​ម្ភោ​ធ​ជា​ផ្លូវការ​នូវ​កិច្ច​សហការ​រួមបញ្ចូល​ម៉ាក​យីហោ​នាឡិកា​អន្តរជាតិ​ ​G​-​SHOCK​ ​និង​ម៉ាក​យីហោ​ក្នុងស្រុក​ ​PAT​RóN​។​ ​ទន្ទឹម​នឹង​ព្រឹត្តិការណ៍​នេះ​ដែរ​ ​គេ​សង្កេតឃើញ​ថា​មាន​វត្តមាន​របស់​ភ្ញៀវកិត្តិយស​ជាច្រើន​ ​រូប​ ​ជាពិសេស​ ​អ្នកតំណាង​របស់​ម៉ាក​នាឡិកា​ ​G​-​SHOCK​ ​ក៏ដូចជា​អ្នកតំណាង​របស់​ម៉ាក​ ​PAT​RóN ​ផង​ដែរ​។​ ​ជាក់ស្តែង​ ​ការ​ប្រារព្ធ​កម្មវិធី​នេះ​ ​គឺ​មាន​គោលបំណង​បង្ហាញ​ពី​កិច្ច​សហការ​រវាង​ស្លាកយីហោ​ ​G​-​SHOCK​ ​និង​ ​PAT​RóN ​ដើម្បី​បង្កើត​ជា​ម៉ាក​នាឡិកា​ ​G​-​PAT​RóN ​ដែល​ជា​សមិទ្ធផល​ដ៏​ទាក់ទាញ​ ​និង​បង្កើត​ជា​ទំនោរ​ថ្មី​មួយ​បែប​ទៀត​សម្រាប់​អ្នក​និយម​ប្រើប្រាស់​ទទួល​បាន​នូវ​បទពិសោធន៍​ថ្មី​ ​និង​បង្កើន​ភាព​ទាក់ទាញ​មួយ​ក​ម្រិ​ត​ទៀត​។​ ​យ៉ាងណាមិញ​ ​G​-​PAT​RóN ​គឺជា​ប្រភេទ​ ​នាឡិកា​ ​និង​អាវ​ដែល​មាន​ចំនួន​កំណត់​ (​Limited​ ​Edition​) ​មាន​ដាក់​លក់​ ​នៅ​គ្រប់​សាខា​ទាំងអស់​របស់​ហាង​នាឡិកា​ថា​ម​ស៊ី​ធី​របស់​ ​G​-​SHOCK​ ​ព្រមទាំង​ដៃគូ​សហការ​ជាច្រើន​ទៀត​។​

          ​គួរ​ជម្រាប​ផង​ដែរ​ថា​ ​នេះ​គឺជា​មោទកភាព​ថ្មី​មួយ​របស់​នាឡិកា​ម៉ាក​ ​G​-​SHOCK​ ​ដែល​កិច្ច​សហការ​ជាមួយ​ម៉ាក​យីហោ​ក្នុងស្រុក​ទីមួយ​ ​និង​ដំបូង​គេ​បង្អស់​របស់​ប្រទេស​កម្ពុជា​គឺ​ម៉ាក​ ​PAT​RóN ​ដើម្បី​ជួយ​ពង្រឹង​ទី​ផ្សារ​ហ្វេ​ហ្សិ​ន​ ​ឲ្យ​កាន់តែ​ល្បីល្បាញ​ ​ក៏​ជា​ការ​គាំទ្រ​ទៅដល់​ម៉ាក​យីហោ​ក្នុងស្រុក​កាន់តែ​មាន​ទី​ផ្សារ​ថែមទៀត​។​ ​ទន្ទឹម​នឹង​នេះ​ ​G​-​SHOCK​ ​ដែល​ជា​ម៉ាក​យីហោ​នាឡិកា​អន្តរជាតិ​ដ៏​ល្បី​នាំចូល​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុន​ អិ​ល​ ​ឌី​ ​អាយ​ អ៊ិ​ន​ធឺ​ប្រាយ​ អិ​ល​ធី​ឌី​ ​កម្ពុជា​។​

 

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​ ​អ្នកនាង​ ​អ៊ុ​ ​ច័ន្ទ ​លី​ដេ ​តាមរយៈ​លេខ​ទូរស័ព្ទ​ ​០​១​០​ ​៣​៩​៨​ ​៨​៨​៨​៕​

​Advertising​ ​Article​


SUGGESTIONS