×

Royal​ ​E​n​field​ ​Meteor​ ​បង្កើន​ទំនុក​ចិត្ត​សម្រាប់​អ្នក​និយម​ជិះ​ម៉ូតូ​គ្រប់រូប​

NEWS 2 years ago
 
 

​          កំណើន​នៃ​ការ​ស្ទះ​ចរាចរណ៍​ដ៏​មមាញឹក​រាល់ថ្ងៃ​បាន​ជំរុញ​ឲ្យ​អ្នកគ្រប់គ្នា​យ៉ាងហោចណាស់​ក៏មាន​ម៉ូតូ​មួយ​សម្រាប់​សម្រួល​ដល់​ការធ្វើដំណើរ​ប្រចាំថ្ងៃ​។​ ​នៅ​ក្រោម​អាកាសធាតុ​ដ៏​ក្តៅ​ហួតហែង​ដែល​ហុំ​ព័ទ្ធ​ដោយ​ផ្សែង​បំពុល​បរិស្ថាន​របស់​យានយន្ត​នីមួយៗ​កាន់តែ​ជំរុញ​ឲ្យ​អ្នក​ធ្វើដំណើរ​មួយ​ចំនួន​ស្វែងរក​មធ្យោបាយ​ធ្វើដំណើរ​កាន់តែ​លឿន​ដូចជា​ម៉ូតូ​ ​ជាពិសេស​ ​ម៉ូតូ​ដែល​នឹង​ធ្វើឲ្យ​អ្នកមាន​អារម្មណ៍​ថា​មាន​ផាសុកភាព​ក្នុង​អំឡុង​ពេល​រង់ចាំ​ភ្លើង​ស្តុ​ប​ ​និង​ការ​កក​ស្ទះ​ចរាចរណ៍​។​ ​ប្រសិនបើ​អ្នក​មិនធ្លាប់​មាន​បទពិសោធន៍​ជាមួយនឹង​ការ​ជិះ​ម៉ូតូ​ពីមុន​មក​ ​អ្នក​គួរ​ចង់​ស្វែងរក​មួយ​នោះ​ ​Royal​ ​E​n​field​ ​Meteor​ ​គួរតែ​ជា​ជម្រើស​ទីមួយ​របស់​អ្នក​ព្រោះតែ​ហេតុផល​ពិត​ទាំង​៥​យ៉ាងដូច​ជា​៖​ ​ទំហំ​ ​ផាសុកភាព​ ​ភាព​បត់បែន​ ​បច្ចេកវិទ្យា​ ​និង​ការរចនា​ដ៏​ប្រណីតភាព​។​

          ​ទន្ទឹម​នឹង​ការ​ផលិត​ឡើង​ជាមួយនឹង​កម្លាំង​ខ្លាំង​ ​ហើយ​ស្ទី​ល​ថ្មី​ប្លែក​ ​Royal​ ​E​n​field​ ​បាន​ធ្វើឲ្យ​ ​Meteor​ 350cc ​ជា​ម៉ូតូ​មាន​ប្រជាប្រិយភាព​ ​និង​ធ្វើឲ្យ​អ្នកជា​ម្ចាស់​មាន​អារម្មណ៍​ថា​ស្រស់ស្រាយ​ ​រីករាយ​គ្រប់ពេល​នៅពេលដែល​បាន​ជិះ​ម៉ូតូ​នេះ​។​ ​មិនថា​អ្នកជា​មនុស្ស​ប្រុស​ រឺ​ស្រី​ ​ចាស់​រី​ក្មេង​ ​Meteor​ 350cc ​នៅតែ​ជា​ជម្រើស​ ​Cruise​r ​ដ៏​ពេញ​និយម​ជាមួយ​កន្លែង​អង្គុយ​ដ៏​ប្រណីត​ ​សមត្ថភាព​ប្រព័ន្ធ​ហ្រ្វាំ​ង​ ​សមត្ថភាព​បញ្ជូន​ ​និង​ឆ្លើយតប​របស់​ខ្សែ​សង្វាក់​ផលិតកម្ម​កម្លាំង​ ​ជាពិសេស​គឺ​ ​seat​ ​height​, 765​m​m​ ​ដែល​ធ្វើឲ្យ​អ្នក​បើកបរ​មាន​ភាព​ជឿជាក់​ខ្ពស់​។​ ​កម្លាំង​ម៉ាស៊ីន​ដ៏​រលូន​ 350cc ​មួយ​នេះ​នឹង​ធ្វើឲ្យ​ការធ្វើដំណើរ​របស់​អ្នកមាន​ភាព​នឹងន​រ​ល្អ​ ​ជាពិសេស​នៅពេលដែល​អ្នក​ធ្វើដំណើរ​ជាមួយ​ដៃគូ​រ​របស់​អ្នក​ ​ផ្នែក​ខាងក្រោយ​ដែល​បំពាក់​ជាមួយ​កែប​សម្រាប់​បង្អែក​ខាងក្រោយ​ (​Passenger​ ​back​rest​ ​pad​) ​តែងតែ​បំពាក់​មក​ជាមួយនឹង​ ​Meteor​ ​Stellar​ & ​Super​no​v​a​។

         ​ការរស់នៅ​ក្នុង​ឆ្នាំ​ ​២​០​២​២​ ​បាន​បង្ហាញ​ឲ្យ​ច្បាស់​ថា​ម៉ូតូ​ ​Meteor​ 350cc ​គឺ​បង្កើត​ឡើង​សម្រាប់​បច្ចេកវិទ្យា​សម័យ​ទំនើប​ពិតៗ​ ​ហើយនឹង​ធ្វើឲ្យ​ជីវិត​កាន់តែ​ងាយស្រួល​។​ ​ម៉ូតូ​មួយ​ដែល​បំពាក់​មក​ជា​ស្រេចនឹង​ ​Trip​per​ ​Navigation​ ​System​ ​ដែល​អ្នក​ត្រូវធ្វើ​នោះ​គឺ​ការ​ភ្ជាប់​ ​Blue​tooth​ ​ហើយ​រីករាយ​នឹង​ការ​ឆែក​រក​ទិសដៅ​ជាមួយនឹង​ ​goo​g​l​e​ ​map​។​ ​បន្ថែម​ពី​នេះ​ទៀត​ ​ម៉ូតូ​មួយ​នេះ​បង្កើត​នូវ​ស​ម្លេ​ង​បំពង់​ស៊ី​មាំ​ង​រណ្តំ​ដែល​ធ្វើឲ្យ​អ្នក​ធ្វើដំណើរ​មាន​ភាព​ស្រស់ស្រាយ​គ្រប់ពេល​។​ ​ក្រឡេកមើល​ឲ្យ​ជិត​អំពី​ការរចនា​របស់​ ​meteor​ 350cc, ​ផ្នែក​នៃ​តួ​ម៉ូតូ​រំលេច​ដោយ​ធុង​ពណ៌​លឿង​ ​ក្រហម​ ​បាន​ឆក់​យក​បេះដូង​យុវវ័យ​មួយ​ចំនួន​តូច​ឲ្យ​ជាប់ចិត្ត​។​ ​ជាង​នេះ​ទៅទៀត​ ​រចនាបថ​របស់​ ​Meteor​ ​Super​no​v​a​ ​ដែល​អម​មក​ជាមួយនឹង​កញ្ចក់​ធំ​ ​wind​screen​ ​និង​កៅអី​ផ្អែក​ខាងក្រោយ​សក្តិ​សម​ពិតៗ​សម្រាប់​អ្នកមាន​ធុរកិច្ច​ ​និង​សម្រាប់​សុភាព​នារី​គ្រប់​ៗ​រូប​៕

Advertising​ ​Article


SUGGESTIONS