×

រី​សត​លម្ហែ​លាក់ខ្លួន​ក្បែរ​ជើងភ្នំ​ជាយ​ខេត្ត​កំពង់ស្ពឺ​ដ៏​ជិតបង្កើយ​

TRAVEL & LIVING 2 years ago
 
 

            ​រី​សត​លម្ហែ​ថ្មី​មួយ​ដែល​មាន​ភាព​ទាក់ទាញ​ប្រៀប​ដូច​ឋានសួគ៌​ធម្មជាតិ​និម្មិត​កណ្តាលវាល​ស្រែ​ក្បែរ​ជើងភ្នំ​មួយ​កន្លែង​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រាជធានី​ភ្នំពេញ​ ​ក្បែរ​ផ្លូវជាតិ​លេខ​៣​ ​ដែល​មាន​ ​ឈ្មោះថា​ “​គន្ធា​ផ្កា​ព្រៃ​” ​។​ “​គន្ធា​ផ្កា​ព្រៃ​” ​ជាគោល​ដៅ​ថ្មី​ដែល​ទើប​បើក​ដំណើរការ​ស្វាគមន៍​អ្នកទេសចរ​មិន​ ​ទាន់បាន​មួយ​ឆ្នាំ​ផង​ ​ប៉ុន្តែ​មាន​សក្តានុពល​ទេសចរណ៍​ច្រើន​ដែល​លោកអ្នក​គប្បី​សាកល្បង​ទៅ​ទស្សនា​ ​យ៉ាងហោច​ម្តង​ចាប់ពី​ពេលនេះ​តទៅ​។​

            ​​ធ្វើដំណើរ​ពី​ភ្នំពេញ​តាម​ផ្លូវជាតិ​លេខ​៣​ ​បត់​ស្តាំ​ម្តុំ​ផ្សារ​ដើម​រកា​ ​ឆ្ពោះទៅ​កាន់​ភ្នំ​ជ្រៃ​ហូរ​ព្នៅ​ ​ចំណាយ​ ​ពេល​ត្រឹមតែ​ជាង​៣​០​នា​ទីនោះ​លោកអ្នក​នឹងបាន​ឃើញ​ស្លាក​សម្គាល់​តំណាង​រី​សត​ដ៏​ស្រស់​ស្អាត​តូច​ច្រឡឹង​មួយ​ដែល​ស្ថិតនៅ​ទល់មុខ​ជើងភ្នំ​តែម្តង​។​ប្រសិនបើ​លោកអ្នក​ធ្វើដំណើរ​កាត់​ផ្លូវជាតិ​លេខ​៤​១​វិញ​មកពី​ខាង​ខេត្ត​កំពង់ស្ពឺ​វិញ​ ​ត្រូវ​បត់​ស្តាំ​ដៃ​តាមផ្លូវ​លេខ​ ​២​១​៧​ (​ផ្លូវ​វត្ត​ព្រះពុទ្ធ​ថ្មកែវ​) ​ម្តុំ​ផ្សារ​គ​គ្រួស​ ​ឃុំ​ព្រៃ​ ​ញាតិ​ ​ស្រុក​គង​ពិសី​ ​ប្រមាណ​៥​គីឡូម៉ែត្រ​ ​ទើប​មកដល់​ទីនេះ​។​ប៉ុន្តេ​បើ​ធ្វើដំណើរ​មកពី​ខាង​ផ្លូវជាតិ​លេខ​៣​ ​មាន​ចម្ងាយ​ជិត​ជាង​ ​គឺ​ត្រឹមតែ​ប្រហែល​១​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ផ្លូវជាតិ​។​

            ​នៅ​ក្នុង​បរិវេណ​រី​សត​ដែល​សម្បូរ​ដោយ​ម្លប់ឈើ​គ្រង​គ្រប​យ៉ាង​ត្រជាក់​ល្ហឹម​នេះ​ ​ភ្ញៀវ​ទេសចរ​ ​ជាតិ​និង​អន្តរជាតិ​មក​ពីគ្រប់ទិស​ទី​អាច​ចំណាយ​ពេល​មក​សម្រាក​លម្ហែ​រយៈពេល​ខ្លី​ត្រឹម​វិល​ល្ងាច​ ​ឬ​ ​គេង​មួយ​យប់​បាន​យ៉ាង​សប្បាយរីករាយ​ ​ព្រោះ​ទីនេះ​មាន​បរិយាកាស​ស្រស់បំព្រង​ផ្សារភ្ជាប់​នឹង​ធម្មជាតិ​ ​គួបផ្សំ​នឹង​សេវាកម្ម​ម្ហូបអាហារ​ ​ស្នាក់​នៅ​ ​និង​ក​ម្សាន្ត​ជាច្រើន​ប្រភេទ​ប្រកបដោយ​គុណភាព​សេវាកម្ម​គួរ​ ​ជាទី​ទំនុក​ចិត្ត​នៃ​ភ្ញៀវ​គ្រប់រូប​។​

            ​ចំណុច​ទាក់ទាញ​ជាងគេ​បំផុត​នោះ​គឺ​ ​អាងហែលទឹក​បែប​ត្រូពិក​ដ៏​ល្អឯក​បង្កប់​កាយ​កណ្តាល​ ​ហ្វូង​រុក្ខជាតិ​បៃតង​ដ៏​សែន​មនោ​រម្យ​ដែល​ទេសចរ​មិន​អាច​​​រក​បាន​នៅកន្លែង​ដទៃទៀត​នៅ​ក្នុង​តំបន់​ខាង​ ​លើ​នេះ​។​ ​ភ្ញៀវ​គ្រប់​វ័យ​ ​មិនថា​ ​កុមារ​ ​ឬ​ ​មនុស្ស​ធំ​ ​នោះ​ទេ​អាច​ចូល​មក​ហែលទឹក​លេង​ ​នៅ​ទីនេះ​ដោយ​ ​ចំណាយ​ប្រាក់​ត្រឹមតែ​១​០​០​០​០​រៀល​/​ម្នាក់​តែប៉ុណ្ណោះ​និង​មាន​ឈុត​ស​ម្លៀ​ក​បំពាក់​ហែលទឹក​ផ្តល់​ជូន​ដោយ​មិន​គិតថ្លៃ​បន្ថែម​ឡើយ​។​

            ​បទពិសោធន៍​នៃ​ការ​ទទួលទាន​អាហារ​ជុំគ្នា​លក្ខណៈ​គ្រួសារ​ឬ​មិត្តភក្តិ​ក្នុង​រី​សត​លម្ហែ​ដ៏​ ​ទំនើប​ទាន់សម័យ​ក្រោម​ឥទ្ធិពល​ជំនោរ​ជើងភ្នំ​នៃ​ទឹកដី​ខេត្ត​កំពង់ស្ពឺ​ដែល​ក​ម្រ​រក​បាន​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​លោកអ្នក​មាន​ជម្រើស​អាច​ទទួលទាន​អាហារ​នៅ​ខាងក្នុង​ភោជនីយដ្ឋាន​បែប​ទំនើប​ធំ​ទូលាយ​ ​របស់​រី​សត​ក៏បាន​ ​ឬ​ ​បើ​ចង់​បន្ថែម​ភាព​ជិតស្និទ្ធ​ជាមួយ​សម្រស់​ធម្មជាតិ​ ​អាច​ទទួលទាន​នៅកណ្តាលវាល​ ​ខាងក្រៅ​ក្រោមម្លប់​ឈើ​ក៏បាន​អាស្រ័យ​តាម​ចំណង់ចំណូលចិត្ត​។​ ​ភ្ញៀវ​អាច​អាំង​សាច់​ BBQ ​បាន​ដោយ​ ​ខ្លួនឯង​នៅ​ទីនេះ​ផង​ដែរ​។​ ​រីឯ​ម្ហូប​កុម្ម៉ង់​ពី​ភោជនីយដ្ឋាន​របស់​រី​សត​ភាគច្រើន​ជា​ម្ហូប​ខ្មែរ​បែប​ស្រុកស្រែ​ ​មាន​ទាំង​សម្ល​ទឹក​ ​ឆា​ ​ភ្លា​ ​ឬ​ ​ញាំ​ ​និង​ ​អាំង​ដុត​ជា​ច្រើនមុខ​ងាយស្រួល​សម្រាប់​ភ្ញៀវ​ជ្រើសរើស​ ​ដូចជា​ ​មាន់​ដុត​បន្លែស្រស់​ ​ត្រី​ដុត​នំបញ្ចុក​ ​ទឹកគ្រឿង​អន្លក់​ ​ឡាប​ ​កកូរ​ ​ម្ជូរ​ព្រៃ​ ​ម្ជូរ​ក្តាត​ ​និង​ ​ម្ជូរ​ទង​ល្ពៅ​លាយ​ទំពាំង​ជូរ​ ​ជាដើម​។​

            ​អ្វី​ដែល​រឹត​តែ​ពិសេស​នោះ​ ​គឺ​ប្រសិនបើ​ភ្ញៀវ​ជ្រើសរើស​ ​ស្នាក់​នៅ​បន្ទប់​បែប​ផ្ទះ​ប្រពៃណី​ណាមួយ​ (​ផ្ទះកន្តាំង​ ​ផ្ទះប៉ិត​ ​ឬ​ ​ផ្ទះខ្មែរ​) ​នោះ​ភ្ញៀវ​នឹង​ទទួល​បានការ​ផ្តល់​ ​ជូន​នូវ​កញ្ចប់​សេវាកម្ម​អាងហែលទឹក​ ​និង​ ​អាហារ​ពេលព្រឹក​ដោយ​ឥត​គិតថ្លៃ​ថែមទៀត​ផង​៕​

Article by SRIN SOKMEAN


SUGGESTIONS