×

​វត្ត​គំរូ​មេត្រីភាព​បរិស្ថាន​ដែល​ទទួល​បាន​ប​ណ្ណ​សរសើរ​ពី​ក្រសួង​បរិស្ថាន​

TRAVEL & LIVING 2 years ago
 
 

          ស្ថិតនៅ​លាក់ខ្លួន​ឆ្ងាយ​ពី​ផ្លូវជាតិ​លេខ​១​ ​ចូល​ទៅ​ក្នុង​១​០​គីឡូម៉ែត្រ​ ​កណ្តាលវាល​ស្រែ​និគមជនបទ​នៃ​ភូមិ​ស្នាយ​ព្រឹម​ ​ឃុំ​សេនា​រាជ​ឧត្តម​ ​ស្រុក​ព្រះ​ស្តេច​ ​ខេត្ត​ព្រៃវែង​ ​អារាម​ពុទ្ធសាសនា​ដ៏​ស្រស់បំព្រង​មួយ​កន្លែង​ឈ្មោះ​ ​«​វត្ត​សិរិ​សាគរ​ ​ដូន​ស្តើង​»​ក្រោម​កិច្ច​ដឹកនាំ​គ្រប់គ្រង​ដោយ​ព្រះ​គ្រូ​សីល​វុឌ្ឍា​ចារ​ ​អ៊ឹម​ ​ទៀង​ ​ព្រះគ្រូចៅអធិការ​វត្ត​ ​បច្ចុប្បន្ន​ (​២​០​០​៨​-​បច្ចុប្បន្ន​)​។​ ​អ្វី​ដែល​គួរឲ្យ​កត់​សម្គាល់​បំផុត​ចំពោះ​វត្ត​ស្រុកស្រែ​ឆ្ងាយ​ពី​ទីរួមខេត្ត​ព្រៃវែង​មួយ​នេះ​ ​គឺ​បច្ចុប្បន្នភាព​នៃ​ពិភព​បៃតង​ល្អឆើត​ដែល​ត្រូវ​បាន​កែច្នៃ​បង្កើត​ឡើង​សុទ្ធសាធ​ដោយ​ស្នា​ព្រះ​ហ​ស្ថ​របស់​ចៅអធិការ​សព្វថ្ងៃ​ក្នុង​ជំនាន់​របស់​លោក​ ​ដែល​ពីមុន​មក​វត្ត​នេះ​ក៏មាន​ទិដ្ឋភាព​ទូទៅ​មិន​ខុស​ពី​វត្ត​ដាច់ស្រយាល​ចុង​កាត់​មាត់​ ​ញក​នានា​ឡើយ​។​ ​កិច្ច​វត្ត​ខាង​ផ្នែក​មេត្រីភាព​បរិស្ថាន​របស់​ព្រះសង្ឃ​វត្ត​នេះ​បាន​ធ្វើឲ្យ​វត្ត​ទទួល​បាន​នូវ​ចំណាប់​ ​អារម្មណ៍​ខ្លាំង​ពី​មហាជន​ជិត​ឆ្ងាយ​រហូត​ជា​លទ្ធផល​មាន​កិត្តិយស​ទទួល​បាន​ ​«​ប​ណ្ណ​សរសើរ​មេត្រីភាព​បរិស្ថាន​»​ពី​ឯកឧត្តម​ ​សាយ​ ​សំ​អា​ល់ ​រដ្ឋ​ម​ន្រ្តី​ក្រសួង​បរិស្ថាន​ ​នៅ​ទីស្តីការ​ក្រសួង​នៅ​រាជធានី​ភ្នំពេញ​ ​កាលពី​ចុង​ឆ្នាំ​២​០​២​១​ ​កន្លងទៅ​នេះ​គួរឲ្យ​មាន​មោទកភាព​ក្រៃលែង​។​

          ​តាមរយៈ​កិច្ច​សម្ភាសន៍​ជាមួយ​សូវ​រី​ន​ ​ព្រះតេជព្រះគុណ​ ​អ៊ឹម​ ​ទៀង​ ​បាន​មាន​សង្ឃដីកា​ឲ្យដឹង​ថា​ ​កាលពី​ ​ដើមឡើយ​ ​ទីតាំង​អារាម​នេះ​ជា​តំបន់​ដី​ខ្សោះ​គ្មាន​ជីជាតិ​។​ ​តាំងពី​ព្រះតេជព្រះគុណ​និមន្ត​មក​ដឹកនាំ​វត្ត​នេះ​ចាប់តាំង​ ​ពី​ឆ្នាំ​២​០​០​៨​មក​ ​ព្រះអង្គ​ចេះតែ​បន្ត​អភិវឌ្ឍ​សមិទ្ធផល​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​នានា​ ​តួយ៉ាង​ ​ស្ពាន​ ​និង​ផ្លូវចូល​វត្ត​ ​ព្រមទាំង​ ​សំណង់​ផ្សេងៗ​ទៀត​ ​រហូត​៩​០​ភាគរយ​នៃ​សមិទ្ធផល​ទាំងអស់​នៃ​វត្ត​នេះ​ដូចដែល​ឃើញ​សព្វថ្ងៃ​។​ ​ក្រោយពេល​បាន​ ​បញ្ចប់​ការសិក្សា​ថ្នាក់​សាកលវិទ្យាល័យ​ ​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ​ ​២​០​១​០​ ​ព្រះតេជព្រះគុណ​មានទឹកព្រះទ័យ​ផ្តោត​ ​លើ​ការងារ​បរិស្ថាន​ដរាប​តរៀងមក​។​ ​តាមរយៈ​នេះ​លោក​បាន​ស្វះស្វែង​រិះរក​វិធី​កែប្រែ​គុណភាព​ដី​ទំហំ​៣​.​៥​ ​ហិកតា​នៃ​បរិវេណ​វត្ត​នេះ​ឲ្យ​មានជីជាតិ​ឡើងវិញ​រហូត​ ​អាច​មានលទ្ធភាព​បង្កបង្កើន​ផលដំណាំ​ឈើ​ហូប​ផ្លែ​ ​បន្លែបង្ការ​ ​និង​ផ្កា​ជាច្រើន​ប្រភេទ​ ​ញ៉ាំង​បរិស្ថាន​វត្ត​នេះ​ឲ្យ​ក្លាយ​ជាទី​មនោ​រម្យ​សម្រាប់​ពុទ្ធបរិស័ទ​ទាំង​ពូ​ង​។​ ​៣​ឆ្នាំ​ ​ក្រោយមក​ ​ដី​ចាប់ផ្តើម​មានជីជាតិ​ ​ហើយ​ក្នុងរយៈពេល​៥​ឆ្នាំ​ ​ដំណាំ​នានា​ក៏បាន​ហុច​ផល​បណ្តាក់គ្នា​គួរ​ជា​ទីគាប់ចិត្ត​ ​ដូចជា​ ​ល្ហុង​ ​ចេក​ ​ពោត​ ​ត្រប់​ ​ស្ពៃ​ ​ត្រកួន​ ​ខ្នុរ​ ​។​ល​។​

          លើស​ពី​នេះ​ ​លោក​ក៏បាន​បង្កើត​ជា​វាលស្រែ​បង្កបង្កើន​ផល​ស្រូវ​ ​«​ផ្កា​រំដួល​»​ ​ក្នុង​ទំហំផ្ទៃ​ដី​ ​៧​០​ ​ម៉ែត្រ​ ​បួនជ្រុង​ ​ដែល​អាច​ផ្តល់​ទិន្នផល​ចែករំលែក​ជា​ទាន​ដល់​ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ថែមទៀត​ផង​។​ការចែក​ ​កសិផល​ដល់​អ្នកភូមិ​អាច​ជួយ​សម្រាល​ដោះ​ទ័ល​ស្បៀងអាហារ​របស់​ពួកគេ​បាន​មួយ​ចំណែក​ ​ហើយ​ធ្វើឲ្យ​ពួកគេ​ ​មាន​ទឹកចិត្ត​សប្បាយរីករាយ​អប​អរសាទរ​ចំពោះ​សកម្មភាព​មាគ៌ា​សប្បុរស​ដ៏​ប្រពៃ​របស់​វត្ត​។​ ​រីឯ​កត្តា​សម្រស់​បរិ​ ​ស្ថាន​ក៏​ជា​បច្ច័យ​ល្អ​ញ៉ាំង​ឲ្យ​ពុទ្ធបរិស័ទ​ទាំងឡាយ​មាន​ទឹក​ចិត្តជ្រះថ្លា​នឹង​មក​ធ្វើបុណ្យ​ទាន​ជួបជុំ​ ​ឬ​ ​មកលេង​ ​ក​ម្សាន្ត​នៅ​វត្ត​នេះ​ជាហូរហែ​ផង​ដែរ​។​ ​ដោយ​សង្កេតឃើញ​នូវ​លក្ខណៈ​សម្បត្តិ​លេចធ្លោ​បែប​នេះ​ហើយ​ ​ទើប​គណៈកម្មការ​ជំនាញ​បាន​ចុះ​មក​សិក្សា​វាយ​តម្លៃ​ដល់​ទីតាំង​វត្ត​ផ្ទាល់​ប្រកបដោយ​សុ​ក្រិត​ភាព​ ​ហើយ​បាន​សម្រេច​ប្រគល់​ ​ប​ណ្ណ​សរសើរ​ក្នុង​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​១​។​ ​គួរ​បញ្ជាក់​ថា​ ​កា​រដាក់​ពិន្ទុ​មិន​ត្រឹមតែ​ទៅលើ​ភាព​បៃតង​ក្នុង​បរិវេណ​វត្ត​ ​តែមួយមុខ​នោះ​ទេ​ ​តែ​គួបផ្សំ​នឹង​ការ​ថែរក្សា​អនាម័យ​បរិស្ថាន​ជាប្រចាំ​ ​ជាអាទិ៍​ ​ការ​ទុកដាក់​និង​បែងចែក​ប្រភេទ​ ​កាកសំណល់​បាន​ត្រឹមត្រូវ​ ​ការ​កែច្នៃ​កាកសំណល់​សរីរាង្គ​ផលិត​ជា​ជី​កំប៉ុ​ស្ត​ ​និង​ការ​កែច្នៃ​កាកសំណល់​ផ្លា​ស្ទិ​ក​ ​ជាដើម​។​

          “​នេះ​ជា​មោទនភាព​សម្រាប់​ស្រុក​និគមជនបទ​ ​រស់នៅ​ជាមួយ​ភាព​បៃតង​ ​មហាជន​ត្រេកអរ​។​ វិញ្ញា​បន​ប​ត្រ​ (​មេត្រីភាព​បរិស្ថាន​) ​នេះ​ក្លាយ​ជា​និមិត្តរូប​សម្រាប់​វត្ត​ទាំងអស់​” ​ព្រះគ្រូចៅអធិការ​បាន​សម្តែង​នូវ​ក្តី​សោមនស្ស​ ​ចំពោះ​ជោគជ័យ​ដ៏​ត្រចះត្រចង់​នេះ​។​ ​ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ​ ​ព្រះតេជព្រះគុណ​ក៏មាន​ព្រះទ័យ​ចង់​ចែករំលែក​ ​ជា​សារ​ដល់​វត្ត​ដទៃទៀត​ក្នុង​អត្ថន័យ​ថា​ “​ជីវិត​ព្រះសម្មាសម្ពុទ្ធ​ផ្សារភ្ជាប់​នឹង​ធម្មជាតិ​។​ ​ព្រះអង្គ​ប្រសូត​ ​ត្រាស់​ដឹង​ ​និង​ ​ចូល​បរិនិព្វាន​នៅ​ក្រោម​ដើមឈើ​ពណ៌បៃតង​ ​ដែល​តំណាង​បរិស្ថាន​ល្អ​សម្រាប់​ភព​​​ផែនដី​។​ ​ដូចនេះ​ ​យើង​គប្បី​រួមគ្នា​ ​ដាំ​ដើមឈើ​ ”​។​ ​លោក​បាន​មាន​សង្ឃដីកា​អំពី​អត្ថប្រយោជន៍​នៃ​បរិស្ថាន​ល្អ​ថា​ ​ជួយ​ឲ្យ​មនុស្ស​មាន​សុខភាព​ល្អ​ ​មាន​ភាព​រីករាយ​ ​បំបាត់​សេចក្តី​អាក្រក់​ទុក្ខ​កង្វល់​ ​និង​ ​បង្កើត​ភាព​ត្រជាក់ត្រជុំ​និង​សោភ័ណ​ភាព​។​ ​អាស្រ័យហេតុ​ ​នេះ​ ​ព្រះតេជព្រះគុណ​មាន​គម្រោង​បង្កើន​ការរៀបចំ​វត្ត​នេះ​ឲ្យ​កាន់តែ​ស្អាត​លើស​នេះ​ ​និង​ ​ត្រៀម​ដាំស្រូវ​ផ្កា​រំដួល​ ​ក្នុង​រដូវវស្សា​ ​ពីរ​ខែ​ខាងមុខ​ ​ដែល​អាច​ហុច​ផល​ក្នុងរយៈពេល​៤​ខែ​កន្លះ​។​ ​ទន្ទឹម​នឹង​នេះ​ ​លោក​ក៏​ត្រៀម​ធ្វើពិធី​ចែក​ ​អំណោយ​ដល់​ញាតិញោម​ចំនួន​ ​១​៥​ ​គ្រួសារ​ ​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​នេះ​ដែរ​។​

          ​គួរ​រំ​ព្ញ​កថា​ ​វត្ត​ដូន​ស្តើង​នេះ​កកើត​ក្នុង​គ​.​ស​. ​១​៨​៧​៤​ ​ដែល​មាន​លោកតា​ ​ដូន​ ​និង​លោកយាយ​ ​ស្តើង​ ​ជា​អ្នក​ ​មាន​សទ្ធា​ជ្រះថ្លា​ប្រគេន​ដី​កសាង​វត្ត​នេះ​ឡើង​។​ ​ដោយសារតែ​ទីតាំង​វត្ត​នេះ​ជា​ដីទួល​មិន​ចេះ​លិចទឹក​ ​ទើបបាន​ជា​ ​គេ​ប្រសិទ្ធ​នាម​វត្ត​នេះ​ជា​ផ្លូវការ​ថា​ ​«​វត្ត​សិរិ​សាគរ​ដូន​ស្តើង​»​។​ ​ក្នុង​របបប្រល័យពូជសាសន៍​ ​សមិទ្ធផល​វត្ត​ទាំងអស់​ ​ត្រូវ​បាន​បំផ្លាញ​។​ ​វត្ត​ត្រូវ​បាន​អភិវឌ្ឍ​ជា​បណ្តើរៗ​ឡើងវិញ​សម័យ​ក្រោយ​ថ្ងៃ​រំដោះ​។​ ​សព្វថ្ងៃ​ ​វត្ត​នេះ​មាន​ព្រះសង្ឃ​ ​ចំនួន​១​០​អង្គ​គង់នៅ​៕

Article by SRIN SOKMEAN


SUGGESTIONS