×

P​enfold​s ​ផ្តល់​បទពិសោធន៍​រុករក​ទៅកាន់​អវកាស​អម​ជាមួយ​ការ​ភ្លក់​ស្រា​ជា​ឈុត​យ៉ាង​ពិសេស​

NEWS 2 years ago
 
 

           ​កាលពី​រសៀល​ថ្ងៃ​ទី​ ​១​០​ ​ខែ​មិថុនា​ ​ម៉ាក​ស្រា​ដ៏​ប្រណីត​ ​P​enfold​s ​បាន​រៀបចំ​ព្រឹត្តិការណ៍​មួយ​ឈ្មោះថា​ ​Terminal​ 1844 ​ដែល​ជា​ការ​តាំង​ពិព័រណ៍​ស្រា​ ​និង​អញ្ជើញ​ភ្ញៀវកិត្តិយស​មក​ភ្លក់​រសជាតិ​ស្រា​សម្រាំង​ជា​ឈុត​យ៉ាង​ពិសេស​។​ ​កម្មវិធី​ធ្វើឡើង​នៅ​ជាន់​ផ្ទាល់​ដី​នៃ​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា​រាជធានី​ភ្នំពេញ​នេះ​ ​បាន​រៀបចំ​មាន​លក្ខណៈ​ប្លែក​ ​និង​គួរឲ្យ​ចាប់អារម្មណ៍​បំផុត​ ​ដោយ​នាំ​ភ្ញៀវកិត្តិយស​ឆ្ពោះទៅ​កាន់​ការរុករក​ក្នុង​ ​Concept​ ​មួយ​បែប​ ​«​Venture​ ​Beyond​»​ ​ដែល​ជា​ការ​បង្ហាញ​ពី​ ​អវកាស​ ​ភព​ ​និង​ហ្វូង​ផ្កាយ​។​ ​កម្មវិធី​នេះ​ក៏​ជា​ការ​សម្ពោធ​បង្ហាញ​ពី​ប្រអប់​វេច​ខ្ចប់​ថ្មី​ក្នុង​សណ្ឋាន​រ៉ុកកែត​ប្រកបដោយ​សិល្បៈ​និយម​ផង​ដែរ​។​

           ​ឃើញ​ថា​ភ្ញៀវកិត្តិយស​អញ្ជើញ​ចូលរួម​ ​សុទ្ធ​សឹង​ជា​សិល្បករ​កំពុង​មាន​ប្រជាប្រិយភាព​មកពី​អាជីព​ផ្សេងៗ​គ្នា​រាប់​តាំងពី​ ​តារា​ចម្រៀង​ ​តារា​សម្តែង​ ​ពិធី​ករ​ ​និង​អ្នកមាន​ឥទ្ធិពល​ក្នុង​បណ្តាញ​សង្គម​ (​Influence​r)​។​ ​បដិសណ្ឋារកិច្ច​ភ្លក់​ស្រា​បាន​រៀបចំ​ជា​លក្ខណៈ​ ​«​House​ ​Style​»​ ​ដែល​ជា​ការ​ចែករំលែក​អំពី​ប្រពៃណី​ផលិត​នៃ​ការ​ជ្រើសរើស​ផ្លែឈើ​ល្អ​បំផុត​មកពី​តំបន់​ដាំ​ដុះ​ដែល​ល្អ​បំផុត​។​ ​ការរៀបចំ​ឈុត​ស្រា​សម្រាប់​ភ្លក់​លើក​នេះ​ផ្តល់​បទពិសោធន៍​កាន់តែ​មាន​ភាព​ល្អឯក​ខុស​ពីលើ​ក​មុន​ ​ដោយ​សម្រាំង​ស្រា​ ​P​enfold​s ​៤​រសជាតិ​៤​ម៉ូឌែ​ល​ ​ពី​ទឹក​ស​ដល់​ទឹក​ក្រហម​ដូចជា​ ​MA​X’S ​CHAR​DON​NAY​, ​BIN​ 2 S​H​I​R​A​Z​ ​MA​TARO​, ​BIN​ 28 K​A​L​I​M​N​A​ S​H​I​R​A​Z​ ​និង​BIN​ 389 ​CAB​E​R​NET​ S​H​I​R​A​Z​។​

           ​​លោក​ ​ថៃ​ ​សី​លា​ ​អគ្គនាយក​រង​ប្រតិបត្តិ​ប្រចាំ​ក្រុមហ៊ុន​នាំចូល​ស្រា​ ​P​enfold​s ​បាន​លើកឡើង​នៅ​ក្នុង​កិច្ច​បើក​កម្មវិធី​ថា​ “ ​មែនទែន​ទៅ​ ​លេខ​ 1844 ​នៃ​Terminal​ 1844 ​គឺជា​ឆ្នាំ​កំណើត​ដែល​ស្រា​ ​P​enfold​s ​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​នៅ​ប្រទេស​អូស្ត្រាលី​ ​ដូចនេះ​បើ​និយាយ​ពី​ម៉ាក​សញ្ញា​ស្រា​ ​P​enfold​s ​គឺ​មាន​អាយុកាល​ជាង​ ​១​៧​៨​ឆ្នាំ​មក​ហើយ​។​ ​អូស្ត្រាលី​ជា​ប្រទេស​មួយ​ដែល​ផលិត​ស្រាទំពាំងបាយជូរ​ដ៏​ប្រណីត​ចំណោម​ប្រទេស​ផលិត​ស្រាក្រហម​ល្បី​ៗ​។​ ​ស្រា​ ​P​enfold​s ​ទៀតសោត​ក៏បាន​នាំចូល​មក​ប្រទេស​កម្ពុជា​ប្រមាណ​១​០​ឆ្នាំ​ ​ដែល​មាន​សក្តានុពល​ខ្ពស់​ទទួល​បានការ​គាំទ្រ​ពីសំណាក់​ភ្ញៀវ​គ្រប់​មជ្ឈដ្ឋាន​ផង​ដែរ​។​”

           ​​ចំពោះ​ការរៀបចំ​ ​Terminal​ 1844 ​លោក​និយាយ​ដែរ​ថា​ “​ការរៀបចំ​មាន​រ៉ុកកែត​និង​យានអវកាស​ជាដើម​ ​គឺ​យើង​ចង់​បង្ហាញ​ថា​ស្រា​ ​P​enfold​s ​មិន​ត្រឹមតែ​ជា​ស្រាទំពាំងបាយជូរ​មាន​ដើមកំណើត​មកពី​អូស្ត្រាលី​ប៉ុណ្ណោះ​ទេ​ ​តែ​យើង​ក៏​ចង់​បង្ហាញ​ពី​ភាព​ឆើតឆាយ​ឬ​ហ្វេ​ហ្សិ​នភា​ព​របស់​វា​លើស​ពី​ស្រាក្រហម​ផង​ដែរ​។​ ​ហើយ​យើង​ក៏​ចង់ឲ្យ​អ្នក​ទាំងអស់គ្នា​រុករក​ថា​ស្រា​នេះ​មនុស្ស​គ្រប់​វ័យ​ស្រទាប់​អាច​ទទួលទាន​បាន​ ​ពោល​ដូចដែល​ឃើញ​តាមរយៈ​ការរៀបចំ​ទីតាំង​ ​និង​ការរចនា​ប្រអប់​ស្រា​។​” ​ជាក់ស្តែង​ ​ស្រា​ម៉ូឌែ​ល​ ​BIN​ 389 ​ដែល​ស្គាល់​ថា​ ​BABY​ ​GRANGE​ ​ត្រូវ​បាន​សម្ពោធ​ប្រអប់​ដាក់​ក្នុង​សណ្ឋាន​រ៉ុកកែត​យ៉ាង​ប្រណីត​ ​និង​ជា​ប្រអប់​រចនា​ឡើង​មាន​ចំនួន​កំណត់​(​limited​-​edition​)​ផង​ដែរ​។​

           ​​គួរ​បញ្ជាក់​ដែរ​ថា​ ​ជាមួយ​ការ​សម្ពោធ​ប្រអប់​ស្រា​រ៉ុកកែត​នេះ​ ​លោកអ្នក​ក៏ដូចជា​ភ្ញៀវកិត្តិយស​ទាំងអស់​អាចម​ក​ទទួលយក​បទពិសោធន៍​ភ្លក់​ស្រា​នៃ​កម្មវិធី​ ​Terminal​ 1844 ​បាន​ ​ចាប់ពី​ថ្ងៃ​ទី​ ​១​១​ខែ​ ​មិថុនា​ ​រហូតដល់​ថ្ងៃ​ទី​ ​០​៣​ខែ​កក្កដា​ ​ឆ្នាំ​ ​២​០​២​២​ ​ពី​ម៉ោង​១​២​ថ្ងៃត្រង់​ដល់ម៉ោង​៨​យប់​ ​នៅ​ទីតាំង​ផ្សារ​ទំនើប​ដដែល​ដូច​បាន​រៀបរាប់​នៅ​ខាងដើម​។​ ​សម្រាប់​ការ​តេ​ស្ត​ឬ​ភ្លក់​ស្រា​ដែល​សម្រាំង​ជា​ឈុត​មាន​តម្លៃ​ត្រឹមតែ​១​៥​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​ម្នាក់​។​ ​ដើម្បី​ចុះឈ្មោះ​សម្រាប់​ការ​តេ​ស្ត​នេះ​ ​លោកអ្នក​អាច​ចូល​ទៅកាន់​គេហទំព័រ​ ​w​w​w​.​p​enfold​scam​bo​d​i​a​terminal​1844.​co​m​៕​

Article ​by​ ​HEM SOKKHIM​


SUGGESTIONS