×

​អប​អរសាទរ​ទីបំផុត​ ​ហង្ស​ ​ម៉ា​នីតា​ ​ក្លាយ​ជា​បវរកញ្ញា​ឯក​ច្រក​វាល​កម្ពុជា​ឆ្នាំ​២​០​២​២​

NEWS 2 years ago
 
 

           ការ​រំពឹង​ទុក​របស់​អ្នកគាំទ្រ​ពិតជា​មិន​ខុស​មែន​ ​ក្រោយ​ការ​ប្រកួត​កម្មវិធី​ ​Miss​ ​Universe​ ​Cam​bo​d​i​a​ 2022 ​រយៈពេល​មួយ​ខែ​ ​ទីបំផុត​កម្មវិធី​បាន​រក​ឃើញ​ម្ចាស់​មកុដ​កាលពី​រាត្រី​ថ្ងៃ​ទី​ ​១​៥​ ​ខែ​មិថុនា​ ​ម្សិលមិញ​នេះ​ ​នោះ​គឺ​បាន​ទៅលើ​បេក្ខភាព​ពាក់​ស្លាក​លេខ​១​៨​ ​កញ្ញា​ ​ហង្ស​ ​ម៉ា​នីតា​។​ ​យើង​ពិតជា​មាន​មោទកភាព​ចំពោះ​ការ​ជ្រើសរើស​បាន​ស្ត្រី​ដ៏​ស័ក្តិសម​ ​មាន​ទាំង​រូប​សម្រស់​ ​សមត្ថភាព​ ​និង​ពោរពេញ​ទៅ​ដោយ​ឥទ្ធិពល​ម្នាក់ទៀត​ដែល​នឹង​តំណាង​ឲ្យ​កម្ពុជា​ឆ្ពោះទៅ​កាន់​ឆាក​អន្តរជាតិ​។​ ​អាច​និយាយ​បាន​ថា​ ​នាង​ជា​ស្ត្រី​ទី​៦​ហើយដែល​នឹង​តំណាង​ឲ្យ​កម្ពុជា​សម្រាប់​កម្មវិធី​ប្រកួត​សម្រស់​ដ៏​ធំ​លើក​ទី​៧​១​នា​ពេល​ខាងមុខ​។​

          ​ជាមួយនឹង​ភាព​ជោគជ័យ​ ​កញ្ញា​ ​ហង្ស​ ​ម៉ា​នីតា​ ​បាន​រៀបរាប់​ពី​អារម្មណ៍​រំភើប​មកកាន់​តែ​សូវ​រី​ន​ថា​ “​នាងខ្ញុំ​ពិតជា​អរគុណ​ ​និង​ពិតជា​រំភើប​រក​ពាក្យ​អ្វី​បរិយាយ​ពុំបាន​ពី​អារម្មណ៍​ពេលនេះ​។​ ​ការ​ចូល​ប្រកួត​កម្មវិធី​បវរកញ្ញា​ចក្រវាល​ពិតជា​ពោរពេញ​ទៅ​ដោយ​មេរៀន​ ​និង​បទពិសោធន៍​ដែល​ខ្ញុំ​នឹង​ត្រេកអរ​ ​និង​មិន​អាច​បំភ្លេច​បាន​នៅ​ក្នុង​ជីវិត​។​ ​ខ្ញុំ​សូម​អរគុណ​ទៅដល់​ក្រុម​គ្រួសារ​ ​មិត្តភក្តិ​ ​និង​អ្នករាល់គ្នា​ទាំងអស់​ដែល​តែងតែ​គាំទ្រ​នាងខ្ញុំ​ ​ជាមួយ​ភាព​ជឿជាក់​ ​ការ​ជំរុញ​ទឹកចិត្ត​ ​និង​គាំទ្រ​គ្រប់ពេល​ ​តាំងពី​ពេល​ចាប់ផ្តើម​ប្រកួត​រហូតដល់​ទទួល​បាន​មកុដ​។​ ​ខ្ញុំ​មិន​អាច​ធ្វើ​វា​បាន​ដោយ​គ្មាន​អ្នក​ទាំងអស់គ្នា​ឡើយ​"។​

          ​​ក្នុងនាម​ជា​ម្ចាស់​មកុដ​ ​កញ្ញា​ ​ហង្ស​ ​ម៉ា​នីតា​ ​លើកឡើង​ដែរ​ថា​ “ ​សម្រាប់​មកុដ​បវរកញ្ញា​ចក្រវាល​កម្ពុជា​ចំពោះ​រូប​នាងខ្ញុំ​ ​គឺជា​ការ​តំណាង​ឲ្យ​ទំនួល​ខុសត្រូវ​ចំពោះ​ប្រទេសជាតិ​យើង​ ​ហើយក៏​ជា​ការ​ពុះពារ​យ៉ាងសកម្ម​ ​និង​លាយឡំ​ទឹកភ្នែក​ពោរពេញ​ទៅ​ដោយ​ភាព​ត្រេកអរ​បំផុត​។​ ​ការ​ក្លាយ​ជា​ម្ចាស់​មកុដ​បវរកញ្ញា​ចក្រវាល​កម្ពុជា​គឺជា​សុបិន​ក្លាយ​ជា​ការពិត​ ​ខ្ញុំ​នឹង​ព្យាយាម​ឲ្យ​កាន់តែ​ខ្លាំង​ដើម្បី​តំណាង​ប្រទេស​យើង​ឲ្យ​ល្អ​បំផុត​ ​និង​ឲ្យអស់​ពី​សមត្ថភាព​ដើម្បី​លើក​ក​ម្ពស់ ​និង​ធ្វើឲ្យ​ប្រទេស​កម្ពុជា​យើង​មាន​មោទកភាព​”​។​

          ​​បើ​និយាយ​ពី​ ​ហង្ស​ ​ម៉ា​នីតា​ ​នាង​ជា​កូនខ្មែរ​-​បារាំង​ ​រស់នៅ​ទី​ក្រុងភ្នំពេញ​ ​និង​មាន​វ័យ​ ​២​៣​ឆ្នាំ​ ​ក​ម្ពស់ ​១​,​៦​៧​ ​ម៉ែត្រ​។​ ​នាង​មាន​អាជីព​ជា​បុគ្គលិក​ការិយាល័យ​ ​និង​ជា​អ្នកបង្ហាញ​ម៉ូដ​ដ៏​មាន​ប្រជាប្រិយភាព​មួយ​រូប​ផង​ដែរ​។​ ​នាង​បាន​ចាប់ផ្តើម​ការសិក្សា​នៅ​ ​L​y​çé​e​ ​F​r​an​ç​a​i​s R​e​né ​D​e​scar​t​e​s ​និង​ទទួល​បាន​បរិញ្ញាបត្រ​ផ្នែក​គណនេយ្យ​ ​និង​ហិរញ្ញវត្ថុ​ពីសា​លា​ ​Cam​E​d​ ​Business School​ ​។​ ​នាង​អាច​និយាយ​បាន​៣​ភាសា​យ៉ាង​ស្ទាត់ជំនាញ​គឺ​ភាសាខ្មែរ​ ​អង់គ្លេស​ ​និង​បារាំង​។​ ​ការ​បោះជំហាន​លើ​វិថី​ប្រកួត​សម្រស់​មិនមែន​ជា​លើកទីមួយ​សម្រាប់​នាង​ឡើយ​ ​ពោល​នាង​ធ្លាប់​បាន​ចូល​ប្រកួត​កម្មវិធី​ ​Miss​ ​Tourism​ ​Metropolitan​ ​International​ 2016 ​និង​ជាប់​ជ័យ​លា​ភី​លេខ​២​។​

          ​​គួរឲ្យ​ដឹង​ដែរ​ថា​ ​នៅ​រាត្រី​គ្រង​មកុដ​ ​កញ្ញា​ ​ហង្ស​ ​ម៉ា​នីតា​ ​ត្រូវ​បាន​តុបតែង​មុខ​ដោយ​សិល្បករ​ផាត់​មុខ​ដ៏​ល្បី​ជួរមុខ​នៅ​កម្ពុជា​ ​គឺ​លោក​ ​Ma​h​a​ ​V​i​r​a​k ​ធ្វើសក់​ដោយ​ ​កញ្ញា​ ​ឡូ​ឡែ​ន​ ​ម៉ន​ ​និង​ជំនួយ​ការ​ ​លោក​ ​រ៉ា​ សុ​បញ្ញា​។

​ខាងក្រោម​នេះ​ជាលំដាប់​ជ័យ​លា​ភី​បវរកញ្ញា​ទាំង​ ​៥​ ​នៃ​កម្មវិធី​ ​Miss​ ​Universe​ ​Cam​bo​d​i​a​ 2022​៖​
- ​ជ័យ​លា​ភី​លេខ​១​ ​កញ្ញា​ ​ហង្ស​ ​ម៉ា​នីតា​
- ​ជ័យ​លា​ភី​លេខ​២​ ​កញ្ញា​ ​ហេង​ ​សុទ្ធ​និស្ស័យ​
- ​ជ័យ​លា​ភី​លេខ​៣​ ​កញ្ញា​ ​ហេង​ ​បូ​នី​កា​
- ​ជ័យ​លា​ភី​លេខ​៤​ ​កញ្ញា​ ​រតនា​ ​សុខា​វ​ត្តី
- ​ជ័យ​លា​ភី​លេខ​៥​ ​កញ្ញា​ ​ហ៊ុន​ ហ្គិ​ច​ឡាង​

Article by HEM SOKKHIM


SUGGESTIONS