×

អាថ៌កំបាំង​១​០​ចំណុច​ដើម្បី​ផាត់​មុខ​បិទបាំង​ស្នាម​ជ្រីវជ្រួញ​

TRAVEL & LIVING 2 years ago
 
 

            នៅ​ពេល​ស្បែក​ចាប់ផ្តើម​ឡើង​ស្នាម​បន្ទាត់​ ​ជ្រីវជ្រួញ​ ​ខ្មៅ​ស្រអាប់​ ​វា​សុទ្ធ​សឹង​បង្ហាញ​ពី​ភាពទ្រុឌទ្រោម​នៃ​ស្បែក​ដែល​វិវឌ្ឍ​ទៅតាម​វ័យ​។​ ​ស្ត្រី​គ្រប់រូប​រមែង​ខ្លាច​បំផុត​នូវ​ភាព​ចាស់​ ​ដែល​នេះ​ធ្វើឲ្យ​ពួកគេ​ស្វះស្វែង​រក​វិធី​ណាមួយ​ក្នុង​ការ​ពន្យារ​តាមដែល​អាច​ធ្វើ​ទៅ​បាន​។​ ​ការ​ឡើង​សញ្ញា​ភាព​ចាស់​នៃ​ស្បែក​ ​មិនមែន​កើតឡើង​ពី​កត្តា​អាយុ​តែមួយមុខ​ប៉ុណ្ណោះ​ទេ​ ​សូម្បី​ទម្លាប់​រស់នៅ​ ​អារម្មណ៍​ ​រួម​នឹង​បរិយាកាស​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន​ ​ក៏​រួមចំណែក​ធ្វើឲ្យស​ម្រស់​ឆាប់​ជ្រីវជ្រួញ​មុន​អាយុ​ផង​ដែរ​។​ ​ខណៈ​វិធី​ពន្យា​រភាព​ចាស់​មិន​អាច​បិទបាំង​សញ្ញា​លើ​ផ្ទៃមុខ​ទាំងស្រុង​ ​ទន្ទឹមគ្នា​នេះ​យើង​ក៏​អាច​ប្រើប្រាស់​តិច​និ​ច​ក្នុង​កា​រផាត់​មុខ​ដែល​អាច​បិទបាំង​មើលទៅ​ស្រស់​ស្អាត​ហើយ​ក្មេង​ជាង​វ័យ​។​ ​ចុះ​តើ​តិច​និ​ច​ទាំងនោះ​មាន​អ្វីខ្លះ​?

            • ​ផ្តល់​សំណើម​
            ​ការ​ផ្តល់​សំណើម​ដល់​មុខ​មុន​ពេល​ផាត់​មុខជា​ទម្លាប់​មួយ​ដែល​អ្នកជំនាញ​ផាត់​មុខ​ជាច្រើន​តែង​ណែនាំ​។​ ​អ្នកជំនាញ​អះអាង​ថា​ ​វិធី​បិទបាំង​ស្នាម​ជ្រីវជ្រួញ​ល្អ​បំផុត​គឺ​ការ​ផ្តល់​ជាតិទឹក​ដល់​ស្បែក​ពី​ខាងក្នុង​មក​ខាងក្រៅ​ ​ដូចនេះ​ក្រៅពី​លាប​ឡេ​ឬ​សេរ៉ូម​ផ្តល់​សំណើម​បន្ទាប់ពី​លាង​ស​ម្អា​ត​មុខ​ ​និង​នៅមុន​ពេល​ផាត់​មុខ​ហើយ​នោះ​ ​ក៏​ត្រូវ​រួមបញ្ចូល​ការ​ទម្លាប់​ផឹកទឹក​ឲ្យបាន​ច្រើន​ដើម្បី​ជំនួយ​ស្បែក​ឲ្យ​មាន​សំណើម​ភ្លឺ​ថ្លា​ពី​ខាងក្នុង​ផង​ដែរ​។​ ​ប្រសិនបើ​អ្នកមាន​អាយុ​៤​០​ឆ្នាំ​ឡើង​ ​ការ​ផ្តល់​សំណើម​តែមួយមុខ​ដោយ​កា​រលាប​ឡេ​គឺ​មិន​គ្រប់គ្រាន់​សម្រាប់​ការ​ពន្យា​រដំណើរ​ស្បែក​ចាស់​នោះ​ទេ​ ​អ្នក​ត្រូវ​លាប​សេរ៉ូម​មុន​រួច​លាប​ឡេ​ផ្តល់​សំណើម​មួយ​ជាន់​ទៀត​។​ ​គួរ​ជ្រើសរើស​សេរ៉ូម​ណា​ដែល​មាន​សារ​ធាតុផ្សំ​ចម្បង​មួយ​គឺ​ ​អីុយ៉ា​លុយ​រ៉ូនិ​ក​អាស៊ី​ត​ (​hyaluronic acid​) ​ដែល​វា​ជួយ​រក្សា​ជាតិទឹក​នៅ​ក្នុង​ស្បែក​បាន​ល្អ​។​ ​នៅ​ពេល​ផ្ទៃមុខ​ត្រូវ​បាន​ផ្តល់​សំណើម​ល្អ​ហើយ​នោះ​ ​មិន​ត្រឹមតែ​ស្នាម​ជ្រីវជ្រួញ​ទេ​ដែល​បន្ថយ​សឹង​មើលមិនឃើញ​ ​សូម្បី​កា​រផាត់​មុខ​ក៏​មើលទៅ​ម៉ដ្ឋ​រលោង​ស្រស់​ស្អាត​ផង​ដែរ​។​

            • ប្រើ​ S​i​l​icon​e​ ​Primer​
            ​រាល់​កា​រផាត់​មុខគួរ​មិន​រំលង​ឡើយ​នូវ​កា​រលាប​ឡេ​ទ្រនាប់​ ​ឬ​ ​Primer​ ​ក៏​ព្រោះ​វា​មាន​តួនាទី​ជួយ​ឲ្យការ​ផាត់​ជំហាន​បន្តបន្ទាប់​ជ្រាបចូល​បាន​ល្អ​ ​និង​រក្សា​សម្រស់​ផាត់​ឲ្យ​ជាប់​បាន​យូរ​។​ ​គួរ​ជ្រើសរើស​ ​Primer​ ​ប្រភេទ​ S​i​l​icon​e​ ​Primer​ ​ដោយសារ​វា​មានសាច់​ល្មៃ​ ​ស្តើង​ ​និង​អាច​ជ្រាបចូល​ទៅ​ក្នុង​សាច់​បាន​យ៉ាង​ងាយ​ ​ហើយ​វាក៏​អំណោយផល​សម្រាប់​ការ​លាបម្សៅ​ទ្រនាប់​ផង​ដែរ​។​ ​Primer​ ​ប្រភេទ​នេះ​អាច​ជួយ​លុប​ ​និង​បាំង​បិទ​ស្នាម​បន្ទាត់​ ​និង​ភាព​ជ្រីវជ្រួញ​សម្រាប់​ស្បែក​ឈាន​ចូល​វ័យ​ចំណាស់​។​ ​វិធី​លាប​ ​Primer​ ​ល្អ​បំផុត​គឺ​ត្រូវ​ប្រើ​ម្រាមដៃ​ឬក៏​ជក់​។​ ​ដូចនេះ​ ​បន្ទាប់ពី​ផ្តល់​សំណើម​មុខ​ ​គួរ​ប្រើ​ ​Primer​ ​លាប​ទៅលើ​ចំណុច​សំខាន់​ៗ​ដូចជា​ ​កណ្តាល​ថ្ងាស​ ​ច្រមុះ​ ​ថ្ពាល់​ ​និង​ចង្កា​ ​ហើយ​ធ្វើការ​លញ់​ទៅលើ​កន្លែងណា​ដែល​មានស្នាម​។​ ​ទុក​ ​Primer​ ​ឲ្យ​ជ្រាប​ប្រហែល​២​-​៣​នាទី​សឹម​លាបម្សៅ​ទ្រនាប់​រួម​ទាំង​គ្រឿង​តុបតែង​ផ្សេងៗ​តាម​ក្រោយ​។​

            • ប្រើ​ម្សៅ​ទ្រនាប់​សាច់​ស្តើង​
            ​កា​រផាត់​បិទបាំង​ស្នាម​ជ្រីវជ្រួញ​មិនមែន​មានន័យ​ថា​ទាល់តែ​ផាត់​ក្រាស់​ៗ​ទើប​បាត់​នោះ​ទេ​ ​ផ្ទុយ​មកវិញ​វា​នឹង​ធ្វើឲ្យ​ស្នាម​លេច​កាន់តែ​ច្បាស់​ឡើង​។​ ​ជ្រើសរើស​ប្រើ​ម្សៅ​ទ្រនាប់​ប្រភេទ​សាច់​ស្តើង​ ​ប្រើ​បរិមាណ​តិចតួច​ ​និង​ធ្វើការ​តប់​ដោយ​ប្រើ​អេ​ប៉ុង​ដើម្បី​ជួយ​ឲ្យ​សាច់​ម្សៅ​ចូល​ម៉ដ្ឋ​ស្មើ​សាច់​ល្អ​។​ ​ឬ​មួយទៀត​អាច​អនុវត្ត​កា​រផាត់​មុខ​បែប​ស្តើង​ៗ​ទាំងអស់​រាប់​តាំងពី​កា​រលាប​ផលិតផល​ផ្តល់​សំណើម​ ​Primer​ ​ម្សៅ​ទ្រនាប់​ ​ម្សៅ​ផាត់​ ​រហូតដល់​ពណ៌​ផាត់​ជាដើម​។​

            • ​ប្រើ​ម្សៅ​បិទបាំង​ស្នាម​
            ​និយាយ​ដល់​ការ​បិទបាំង​ស្នាម​ ​សុភាព​នា​រីនឹង​គិតដល់​ម្សៅ​ ​Conceal​e​r ​មុនគេ​។​ ​ម្សៅ​នេះ​មាន​តួនាទី​កែកុន​ពណ៌​ស្បែក​ឲ្យ​ស្មើគ្នា​ ​ជាពិសេស​ ​បញ្ហា​ស្បែក​ក្រហម​ ​រង្វង់ភ្នែក​ខ្មៅ​ ​និង​ស្នាម​ជាំ​ខ្មៅ​ជាដើម​។​ ​Conceal​e​r ​មាន​ច្រើនពណ៌​ដែល​តម្រូវ​កែកុន​ទៅតាម​ពណ៌​ស្នាម​នីមួយៗ​នៅ​លើ​ផ្ទៃមុខ​ ​តែ​យ៉ាងណា​បើ​ពិបាក​ពិចារណា​ច្រើន​អាច​ជ្រើសរើស​ប្រភេទ​ពណ៌​ C​h​if​f​on ​ឬ​ចំណោម​ពណ៌​ស្រស់​ៗ​ដូចជា​ ​លឿង​ ​ក្រហម​ ​ឈូក​ ​និង​ទឹកក្រូច​ ​ដែល​វា​នឹង​លុបបំបាត់​ពីលើ​ស្នាម​ជ្រួញ​ ​និង​ស្នាម​ជាំ​គ្រប់​ប្រភេទ​តែម្តង​។​

            • ​លាលែង​ម្សៅ​ផាត់​
            ​ស្ត្រី​មានស្នាម​ជ្រីវជ្រួញ​គួរតែ​បោះបង់​ការ​ផាត់ម្សៅ​ចេញ​ ​ព្រោះ​ការ​ផាត់ម្សៅ​នឹង​ធ្វើ​ស្នាម​បន្ទាត់​ ​និង​ស្នាម​ជ្រួញ​លេចឡើង​កាន់តែ​ច្បាស់​។​ ​តែ​បើ​ខានមិនបាន​ ​គួរ​ជៀសវាង​ផាត់​ទៅលើ​តំបន់​ណា​ដែល​មានស្នាម​ជ្រីវជ្រួញ​ ​ជាពិសេស​កន្ទុយភ្នែក​។​

            • ​កា​រផាត់​ភ្នែក​
            ​អ្នកមាន​កន្ទុយភ្នែក​ជ្រួញ​គួរ​ជ្រៀង​វាង​បិត​រោមភ្នែក​សិប្បនិម្មិត​ ​ដោយហេតុ​វា​នឹង​ធ្វើឲ្យ​ផ្តោត​ការចាប់អារម្មណ៍​ខ្លាំង​ទៅលើ​កន្ទុយភ្នែក​។​ ​អាច​ជំនួស​មក​ត្រឹម​ការ​ពត់​រោមភ្នែក​ឲ្យ​ង​ហើយ​លាប​ម៉ា​ស្កា​រ៉ា​ជាការស្រេច​។​ ​ចំណែក​ ​Eye​liner​ ​ជៀសវាង​ប្រើ​ប្រភេទ​ទឹក​ ​ដោយ​ងាក​មក​ប្រើ​ប្រភេទ​ស្ងួត​បែប​ខ្មៅដៃ​ ​និង​គូរ​តែ​ត្របកភ្នែក​ខាងលើ​។​ ​សម្រាប់​កា​រផាត់​ភ្នែក​វិញ​ ​គួរ​ជៀសវាង​ប្រើ​ពណ៌​ភ្លឺផ្លេក​ដោយ​ជំនួស​មក​ចាប់ផ្តើម​ពី​កា​រលាប​ ​Primer​ ​ប្រភេទ​ស្ងួត​ ​ឬ​លាប​ ​Conceal​e​r ​ស្តើង​ៗ​ ​បន្ទាប់មក​ប្រើ​ពណ៌​សាច់​រាង​ភ្លឺ​មក​ផាត់​ពេញ​ត្របកភ្នែក​ ​និង​ចុងក្រោយ​ប្រើ​ពណ៌ត្នោត​ឬ​ពណ៌​ប្រផេះ​ផាត់​កាត់​ពីលើ​គន្លាក់​ត្របកភ្នែក​ដើម្បីឲ្យ​មើលទៅ​ឃើញ​ភ្នែកមុត​ ​និង​ស្រឡះ​ល្អ​។​

            • ​បង្កើត​មន្ត​ស្នេហ៍​លើ​ផែន​ថ្ពាល់​
            ​ងាក​មក​បង្កើត​មន្ត​ស្នេហ៍​ទាក់ទាញ​នៅ​លើ​ផែន​ថ្ពាល់​ ​ដើម្បី​ធ្វើឲ្យ​ស្នាម​ជ្រីវជ្រួញ​ ​និង​ស្បែក​យារ​ធ្លាក់​លែង​មាន​ការចាប់អារម្មណ៍​។​ ​ហាយ​ឡាយ​ប្រភេទ​គ្រី​ម​ ​គឺជា​ជម្រើស​ល្អ​បំផុត​សម្រាប់​លាប​នៅ​លើ​ផែន​ថ្ពាល់​មុន​ពេល​ផាត់ពណ៌​ថ្ពាល់​ ​ដោយសារ​វា​នឹង​រក្សា​ពណ៌​ផាត់​ពីលើ​ឲ្យ​មើលទៅ​រលោង​បាំង​បិទ​ស្នាម​ជ្រីវជ្រួញ​ ​និង​ស្នាម​បន្ទាត់​នៃ​ស្បែក​។​ ​កា​រលាប​ហាយ​ឡាយ​គ្រី​ម​នេះ​ ​អាច​ប្រើ​តែ​បន្តិច​ដោយ​ប្រើ​ម្រាមដៃ​នាង​តប់​ថ្នមៗ​៣​ទៅ​៤​ដង​ជាការស្រេច​ ​រួច​ទើប​ចាប់ផ្តើម​ផាត់ពណ៌​ថ្ពាល់​ពីលើ​តាម​ក្រោយ​។​ ​នៅ​ពេល​ផាត់​ថ្ពាល់​ ​គួរតែ​ជ្រើសរើស​ការ​ប្រើ​ពណ៌​ ​និង​ផាត់​ទៅលើ​ទីតាំង​ដែល​ត្រឹមត្រូវ​។​ ​ជាក់ស្តែង​ ​ពណ៌​ផ្កាឈូក​បែក​ស្វាយ​ ​និង​ផ្កាឈូក​បែក​ទឹកក្រូច​ស័ក្តិសម​សម្រាប់​អ្នក​សម្បុរស្បែក​ស​ ​រីឯ​ពណ៌​ផ្កាឈូក​ ​ផ្កាឈូក​បែក​ទឹកក្រូច​ ​និង​ផ្កាឈូក​បែក​ស្វាយ​ស្រគាំ​ ​ស័ក្តិសម​សម្រាប់​អ្នក​សម្បុរស្បែក​សណ្តែកបាយ​ ​ចំណែក​ឯ​ពណ៌​ ​ក្បឿង​ ​ទឹកក្រូច​ ​និង​ក្រហម​បែប​កុលាប​ ​ស័ក្តិសម​សម្រាប់​អ្នក​សម្បុរស្បែក​ស្រអែម​។​ ​ការ​ផាត់ពណ៌​ថ្ពាល់​គួរ​ជៀសវាង​ផាត់​ទាប​ជាង​ចុង​ច្រមុះ​ ​ព្រោះ​វា​នឹង​ធ្វើឲ្យ​ឃើញ​មុខ​បាក់​ ​និង​មើល​ទៅកាន់​តែ​ចាស់​។​ ​អាច​ផាត់​នៅ​លើ​ឆ្អឹង​ថ្ពាល់​ ​និង​ផាត់​ឲ្យ​ម៉ដ្ឋ​ល្អ​។​

            • ​ក្រែម​បបូរមាត់​
            ​ដូចគ្នា​ទៅ​នឹង​ ​Primer​ ​លាប​ផ្ទៃមុខ​ដែរ​ ​កា​រលាប​ ​Primer​ ​សម្រាប់​បបូរមាត់​នឹង​ជួយ​ឲ្យ​បបូរមាត់​ទន់​ ​ពិសេស​ជួយ​ឲ្យ​ពណ៌​ក្រែម​ជាប់​បាន​យូរ​។​ ​លើស​ពី​នេះ​ ​ការ​គូរ​រឹមបបូរមាត់​ដោយ​ប្រើ​ពណ៌​ដូច​ទៅ​នឹង​ពណ៌​ក្រែម​អាច​ជួយការ​ពារ​មិន​ឲ្យ​ក្រែម​ហៀរ​ទៅ​កន្លែង​ជ្រួញ​ជុំវិញ​បបូរមាត់​។​ ​ដូចនេះ​ ​នៅ​ពេល​លាប​ ​Primer​ ​រួច​ ​ចាប់ផ្តើម​គូរ​រឹមបបូរមាត់​ ​បន្ទាប់មក​លាប​ក្រែម​នៅ​ក្រោម​ខ្សែ​រឹមបបូរមាត់​នោះ​ឲ្យ​សព្វ​ជាការស្រេច​។​ ​ជៀសវាង​ប្រើ​ក្រែម​ប្រភេទ​ ​Mat​t​e​s ​ឬ​សាច់​ស្ងួត​ ​ដោយសារ​វា​មិន​មាន​ជាតិ​សំណើម​ដែល​អាច​បណ្តាលឲ្យ​ស្នាម​ជ្រួញ​លេចឡើង​ច្បាស់​។​

            • ​កុំ​ភ្លេច​បរិវេណ​ក​
            ​ពេល​តុបតែង​មុខស្អាត​ហើយ​ ​គួរ​មិន​ភ្លេច​ឡើយ​តុបតែង​នៅ​បរិវេណ​ក​ផង​ដែរ​។​ ​បើមិនដូច្នោះទេ​វា​នឹង​ទាញ​សម្រស់​ឲ្យ​ធ្លាក់​មកវិញ​ដដែល​មិនខាន​។​ ​អ្នក​មិន​ចាំបាច់​ផាត់​អ្វី​ច្រើន​នោះ​ទេ​ ​ប្រើ​តែ​ម្សៅ​ធម្មតា​ពណ៌​ឲ្យ​ស៊ីគ្នា​នឹង​កា​រផាត់​មុខ​ជាការស្រេច​។​ ​បើ​ទោះ​មិន​ជួយ​អ្វី​បាន​ច្រើន​ ​តែ​វាក៏​ជួយ​បិទបាំង​ស្នាម​ឆ្នូត​ ​និង​មើលទៅ​ស្បែក​ម៉ដ្ឋ​ស្អាត​មួយ​ក​ម្រិ​ត​ផង​ដែរ​។​ ​អូ​! ​មុន​ពេល​ផាត់ម្សៅ​កុំ​ភ្លេច​លាប​ឡេ​ផ្តល់​សំណើម​ផង​ណា៎​។​

            • ​ពិនិត្យ​ម្តងទៀត​
            ​ពេល​ផាត់​មុខ​រាល់​ដង​ ​តើ​អ្នក​ផាត់​នៅកន្លែង​ណា​? ​នៅក្នុងបន្ទប់​គេង​ ​ឬ​ក្នុង​បន្ទប់ទឹក​? ​ប្រសិនបើ​ឲ្យ​អ្នកជំនាញ​ផាត់​មិន​ជា​ថ្វី​ ​តែ​បើ​ទម្លាប់​ផាត់​ដោយខ្លួនឯង​ ​គួរតែ​គិតគូរ​ទៅលើ​ទីតាំង​ពន្លឺ​ ​ព្រោះ​ជួន​ផាត់​ក្នុង​បន្ទប់​ក្រោម​ភ្លើង​ស្រទំ​ឃើញ​ស្អាត​ ​តែ​ដល់ពេល​ចេញក្រៅ​បែរជា​ឃើញច្បាស់​ៗ​ឬ​គេ​តែង​និយាយ​ថា​មុខ​ហោះ​នោះ​ឯង​។​ ​គួរ​ព្យាយាម​ផាត់​មុខ​នៅ​ទីតាំង​មាន​ពន្លឺ​ធម្មជាតិ​ ​ឬ​មាន​ភ្លើង​ឃើញ​ភ្លឺច្បាស់​ល្អ​។​ ​ហើយ​ត្រូវ​ឆែកមើល​ម្តងទៀត​នៅ​ទីតាំង​មាន​ពន្លឺ​ផ្សេងគ្នា​ដើម្បី​ប្រាកដ​ថា​ទាំង​ការ​ផាត់ម្សៅ​ ​និង​ការ​ផាត់ពណ៌​ស្មើ​សាច់​ស័ក្តិសម​ឥត​ខ្ចោះ​។​ ​ពិសេស​ពេល​ចេញក្រៅ​ត្រូវ​មាន​កញ្ចក់​តូច​មួយ​ដាក់​តាម​ខ្លួន​ដើម្បី​ពិនិត្យមើល​ម្តងទៀត​៕​

Article​ ​by​ ​HEM​ ​SO​KK​HIM​


SUGGESTIONS