×

ប៊ុត​ ​ទី​តា​ ​ស្ត្រី​អ្នកជំនាញ​ថតរូប​មនុស្ស​បែប​សិល្បៈ​ពោរពេញ​ដោយ​គំនិត​ច្នៃ​ប្រតិដ្ឋ​

NEWS 2 years ago
 
 

            ប៊ុត​ ​ទី​តា​ ​ឬ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​T​y​t​a​art​ ​គឺជា​សិល្បករ​ថតរូប​ដែល​រមែង​បង្កើត​ស្នាដៃ​សិល្បៈ​តាមរយៈ​ការ​ថតរូប​មនុស្ស​ទៅតាម​ប្រធាន​បទ​ផ្សេងៗ​ទាក់ទង​នឹង​ ​ជីវិត​ពិត​ ​សាសនា​ ​លាយឡំ​នឹង​អារម្មណ៍​ផ្ទាល់ខ្លួន​។​ ​ជា​ស្ត្រី​អ្នកជំនាញ​ថតរូប​មនុស្ស​បែប​សិល្បៈ ​ឬ​ជា​ភាសា​អង់គ្លេស​ហៅថា​ ​Fine​-​Art​ ​Portrait​ ​Photograph​e​r ​ថ្វីបើ​ទើប​លេច​មុខ​ប្រមាណ​ជាង​៣​ឆ្នាំ​ ​តែ​ប្រជាប្រិយភាព​ ​និង​ស្នាដៃ​របស់​សិល្ប​ការិនី​រូប​នេះ​ ​ហាក់​មាន​ភាព​លេចធ្លោ​មិនចាញ់​សិល្បករ​ជើងចាស់​ ​និង​ជាន់​ថ្មី​ប៉ុន្មាន​ឡើយ​។​ ​កញ្ញា​បាន​ក្តោបក្តាប់​ការងារ​ជាមួយ​ម៉ាក​យីហោ​ជាច្រើន​ទាំង​ជាតិ​ ​និង​អន្តរជាតិ​សុទ្ធ​សឹង​ស្ថិត​ក្នុង​ចង្កោម​វិ​ស័​យ​បដិសណ្ឋារកិច្ច​ ​សម្រស់​ ​និង​ហ្វេ​ហ្សិ​ន​។​ ​លើស​ពី​នេះ​កញ្ញា​រមែង​ចូលរួម​បង្ហាញ​ស្នាដៃ​តាមរយៈ​ពិព័រណ៍​សិល្បៈ​ជាមួយ​សិល្បករ​ដទៃ​ផង​ដែរ​។​

            ជា​កូនស្រី​ច្បង​នៃ​បង​ប្អូនប្រុស​ស្រី​២​នាក់​ដែល​កើត​នៅ​ក្នុង​គ្រួសារ​អ្នក​រស់នៅ​ទី​ក្រុងភ្នំពេញ​ ​ប៊ុត​ ​ទី​តា​ ​ស្រឡាញ់​ការ​ថតរូប​តាំងតែពី​វ័យក្មេង​។​ ​រំឭក​ដំណើរ​ដើមទង​ ​ទី​តា​ ​បាន​ចាប់ផ្តើម​ថតរូប​លេង​ដំបូង​ជាមួយ​ម៉ា​ស៊ី​ថត​ខ្នាត​តូច​ ​បន្ទាប់មក​ថត​ដោយ​ប្រើ​កា​មេ​រ៉ា​ទូរស័ព្ទ​ ​និង​កែ​រូបភាព​នៅ​លើ​ ​A​p​p​ ​ផ្សេងៗ​។​ ​គ្រានោះ​ទី​តា​ក៏បាន​ប្រាប់​ទៅ​អ្នកម្តាយ​ថា​ខ្លួន​ស្រឡាញ់​ការ​ថតរូប​ផង​ដែរ​។​ ​ដោយ​ឃើញ​ដូច្នេះ​ ​លុះ​ឈាន​ដល់​វ័យ​១​៥​ឆ្នាំ​ ​អ្នកម្តាយ​ក៏​បំពេញ​បំណង​ដោយ​ទិញ​កា​មេ​រ៉ា​ប្រភេទ​ថតរូប​អាជីព​មួយ​ឲ្យ​គឺ​ ​Canon​ ​E​OS 600​D​។​ ​ប្រើ​កា​មេ​រ៉ា​ទំនើប​ ​ដំបូង​ឡើយ​ទី​តា​មិនទាន់​ចេះ​កំណត់​មុខងារ​ ​Manual​ ​នោះ​ទេ​ ​ដោយ​ថត​ប្រើ​តែ​មុខងារ​ ​Auto​ ​mode​ ​ប៉ុណ្ណោះ​។​ ​សូម្បី​ពេល​ថត​ ​Portrait​ ​ឬ​ថតរូប​មនុស្ស​ក៏​មិនទាន់​ដឹង​ពី​របៀប​កែ​រូបភាព​ ​និង​មិន​យល់​ពី​អ្វី​ទៅជា​លទ្ធផល​សម្រេច​ដែរ​។​ ​ទី​តា​ ​បាន​ចាប់ផ្តើម​ថតរូប​ជាមួយ​មិត្តភក្តិ​រួម​ថ្នាក់​ម្នាក់​ជនជាតិ​ជប៉ុន​ដែល​មាន​កា​មេ​រ៉ា​ ​និង​ស្រឡាញ់​ការ​ថតរូប​ដូចគ្នា​។​ ​ដោយ​មិត្តភក្តិ​ម្នាក់​នេះ​ចូលចិត្ត​ថត​រូបភាព​បែប​ទេសភាព​ ​និង​សត្វ​ ​ឲ្យតែ​ពេលទំនេរ​ពី​ការសិក្សា​ ​អ្នក​ទាំងពីរ​តែង​បបួលគ្នា​ចេញទៅ​ថត​នៅ​ខាងក្រៅ​ជានិច្ច​។​ ​ដោយមាន​មហិច្ឆតា​ចង់​ចេះ​ប្រើ​ជា​ជំនាញ​ ​ប្រហែល​មួយ​ឆ្នាំក្រោយ​មក​ ​ទី​តា​បាន​សុំ​ចូល​ជា​សមាជិក​នៅ​ក្នុង​ក្រុម​ថតរូប​កម្ពុជា​មួយ​ឈ្មោះថា​ ​Cam​bo​d​i​a​ ​Photograph​y​ ​Club​។​ ​ប្រឡូក​ជា​សមាជិក​ក្រុម​ ​ទី​តា​ទទួល​បាន​បទពិសោធន៍​ខ្លះ​ៗ​ពី​រៀមច្បង​ ​និង​ខ្លះទៀត​ព្យាយាម​សិក្សា​ស្វែងយល់​ដោយខ្លួនឯង​។​ ​យូរ​ៗ​ទៅ​ការ​ថតរូប​ក៏បាន​ក្លាយ​ជា​ចំណូលចិត្ត​ ​និង​ការ​ក​ម្សាន្ត​។​

Image Courtesy: TYTAART

            នៅ​ក្នុង​ឆ្នាំ​ ​២​០​១​៤​ ​ក្រោយ​បញ្ចប់​ការសិក្សា​ថ្នាក់​ឌីប្លូម​នៅ​សាលា​អន្តរជាតិ​ ​North​bridge​ ​International​ ​School​ ​នៅ​ទី​ក្រុងភ្នំពេញ​ ​ទី​តា​បាន​ចេញទៅ​បន្ត​ការសិក្សា​នៅ​ទីក្រុង​ឡុង​ដ៍​ចក្រភពអង់គ្លេស​ ​នៅ​សាកលវិទ្យាល័យ​ ​Regent​’s ​University​ ​L​on​don​ ​ដោយ​ចាប់​ជំនាញ​ផ្នែក​គ្រប់គ្រង​អាជីវកម្ម​ ​និង​ឌី​ហ្សា​ញ​។​ ​កំឡុង​ពេល​សិក្សា​នៅ​ទីនោះ​ ​ទី​តា​បាន​សិក្សា​នៅ​ទីក្រុង​ឡុង​ដ៍​រយៈពេល​មួយ​ឆ្នាំ​កន្លះ​ ​រួច​ផ្លាស់ប្តូរ​ការសិក្សា ​( ​Exchange​ ​Stud​i​e​s) ​ទៅ​សាលា​ ​Parson​s ​School​ o​f​ ​Design​ ​T​h​e​ ​New​ ​School​ ​រយៈពេល​៦​ខែ​ផ្នែក​ ​Strategic​ ​Design​ ​Management​ ​ហើយក៏​ត្រឡប់មក​សិក្សា​នៅ​ទីក្រុង​ឡុង​ដ៍​វិញ​។​ ​នៅ​ឆ្នាំ​ ​២​០​១​៧​ ​ទី​តា​បាន​បញ្ចប់​បរិញ្ញាបត្រ​ជាស្ថាពរ​ ​និង​បាន​ត្រឡប់មក​កម្ពុជា​វិញ​។​

            មកដល់​ទី​ក្រុងភ្នំពេញ​ ​ជំហាន​ដំបូង​ ​ទី​តា​ ​បាន​ប្រើប្រាស់​ជំនាញ​ថត​ពីមុន​មក​ជួយ​អាជីវកម្ម​ហាង​ស្រា​របស់​អ្នកម្តាយ​ ​ដោយ​រៀបចំ​ថតរូប​ស្រា​ទាំងប៉ុន្មាន​ដាក់​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​។​ ​ជួយ​អ្នកម្តាយ​បាន​រយៈពេល​៣​ខែ​ ​ទី​តា​បាន​ឆ្ពោះទៅ​ខេត្ត​កំពត​បើក​បារ​វីដេអូ​ហ្គេ​ម​មួយ​ឈ្មោះថា​ ​Level​s​។​ ​ដោយ​ឃើញ​ថា​កា​របើក​បារ​មិនមែន​ជា​អ្វី​ដែល​ខ្លួន​ស្រឡាញ់​ ​ទី​តា​ ​បាន​សម្រេច​ចិត្ត​ឡើង​មក​ទី​ក្រុងភ្នំពេញ​ដើម្បី​ចាប់ផ្តើម​អាជីព​ទៅលើ​ការ​ថតរូប​វិញ​។​ ​ការពិត​ទៅ​កំឡុង​ពេល​បើ​បារ​នៅ​កំពត​ ​ទី​តា​ ​បាន​ថតរូប​ឲ្យ​គូ​ស្នេហ៍​មួយគូ​ ​ដែល​នេះ​ហើយ​ជា​ប្រាក់​លើកដំបូង​ដែល​រក​បាន​ពី​ការ​ថតរូប​ ​ហើយ​វាក​៏​ធ្វើឲ្យ​កញ្ញា​ផ្លាស់ប្តូរ​គំនិត​មក​ចាប់​អ្វី​ដែល​ជា​ចំណង់ចំណូលចិត្ត​របស់​ខ្លួន​។​ ​ជាក់ស្តែង​ ​កាល​នៅ​កំពត​ទី​តា​បាន​ស្គាល់​អ្នកថតរូប​ជនជាតិ​បរទេស​ម្នាក់​ ​ក្រោយមក​ពេល​ឡើង​មក​ទី​ក្រុងភ្នំពេញ​ក៏បាន​ទំនាក់ទំនង​សុំ​ការងារ​ដោយ​ចាប់ផ្តើម​គម្រោង​ដំបូង​ជាមួយ​ ​Clipper​ ​Cam​bo​d​i​a​។​ ​ជាមួយ​ចំណេះ​ជំនាញ​រៀន​ចេះ​ដោយខ្លួនឯង​ ​បាន​រុញច្រាន​ឲ្យ​អ្នកថតរូប​វ័យ​ក្មេងម្នាក់​នេះ​ទទួល​បានការ​ងារ​តូច​ធំ​ហូរហែ​ ​មាន​ទាំង​ការងារ​ពី​ម៉ាក​យីហោ​ជាតិ​ ​និង​អន្តរជាតិ​ ​សុទ្ធ​សឹង​ស្ថិត​ក្នុង​វិ​ស័​យ​បដិសណ្ឋារកិច្ច​ ​ដូចជា​ ​ភោជនីយដ្ឋាន​ ​សណ្ឋាគារ​ ​រួម​ទាំង​ផ្នែក​សម្រស់​ ម៉ូឌែ​ល​ ​និង​ហ្វេ​ហ្សិ​ន​ផង​ដែរ​។​

            សម្រាប់​ការ​ថតរូប​ ​ទី​តា​ ​ថា​ខ្លួន​មាន​ជំនាញ​ ​និង​ស្រឡាញ់​ទៅលើ​ការ​ថត​បែប​ ​Portrait​ ​ឬ​ថតរូប​មនុស្សជា​ង​គេ​។​ “​ខ្ញុំ​ស្រឡាញ់​ការ​ថតរូប​មនុស្ស​ ​ដោយសារ​ ​ខ្ញុំ​ឆ្ងល់​ ​ខ្ញុំ​ចង់​ដឹង​ច្រើន​ពី​បុគ្គល​ម្នាក់​នោះ​។​ ​រាល់​ពេល​ថតរូប​ជាមួយ​បុគ្គល​ណា​ម្នាក់​ ​វា​តែងតែ​ផ្តល់​ការសន្ទនា​រវាង​ខ្ញុំ​ ​និង​គាត់​ ​ហើយ​វា​ធ្វើឲ្យ​ខ្ញុំ​យល់​ពី​គាត់​ច្រើនជាង​មុន​ ​ឯ​គាត់​ក៏​យល់​ពី​ខ្ញុំ​ច្រើនជាង​មុន​។​ ​ម្យ៉ាង​វិញទៀត​ ​ការ​ថត​បែប​នេះ​វា​មាន​ ​Emotion​ (​អារម្មណ៍​) ​ច្រើន​ ​ពិសេស​ ​រូប​របស់​ខ្ញុំ​ភាគច្រើន​មើលទៅ​មិនសូវ​សើច​ ​អ្វីៗ​ទាំងអស់​មើលទៅ​ធម្មជាតិ​ស្មើគ្នា​ទាំងអស់​”​។​ ​ដោយសារតែ​មាន​ជំនាញ​ទៅលើ​ការ​ថត​បែប​នេះ​ហើយ​ ​ទើប​ការងារ​ដែល​ទី​តា​ធ្វើ​ភាគច្រើន​ទាក់ទង​នឹង​ ​Life​style​ ​ឬ​បែបបទ​នៃ​ការរស់នៅ​នេះឯង​។​

            មិន​ត្រឹមតែ​ជំនាញ​ថត​បែប​ ​Portrait​ ​ប៉ុណ្ណោះ​ទេ​ ​ទន្ទឹមគ្នា​នេះ​ ​ទី​តា​ ​ក៏បាន​ប្រើប្រាស់​ជំនាញ​ ​និង​ការ​ស្រឡាញ់​មួយ​នេះ​អភិវឌ្ឍ​ទៅ​ក្នុង​សិល្បៈ​ផង​ដែរ​។​ ​ជាក់ស្តែង​ ​មកដល់​បច្ចុប្បន្ន​ ​ទី​តា​ ​បាន​សហការ​ជាមួយ​សិល្បករ​ដទៃ​បង្កើត​ស្នាដៃ​រូបថត​មនុស្ស​បែប​សិល្បៈ​ដាក់​តាំង​ពិព័រណ៍​ប្រមាណ​៨​ដង​ផង​ដែរ​។​ ​ជាអាទិ៍​ ​កាលពី​ឆ្នាំ​២​០​២​០​ ​ធ្វើ​ពិព័រណ៍​ចំនួន​ពីរ​លើក​ ​គឺ​ ​ខែកញ្ញា​ ​ពិព័រណ៍​ ​«​Complement​ar​it​y​»​ ​នៅ​វិចិត្រ​សាលា​ ​Rose​wood​ ​និង​ ​ខែវិច្ឆិកា​ ​ពិព័រណ៍​«​Thursday​’s ​Tale​»​ ​នៅ​ផ្សារ​ទំនើប​ ​Exchange​ ​Square​, ​ឆ្នាំ​២​០​២​១​ ​ពិព័រណ៍​ចំនួន​៦​លើក​ ​គឺ​ខែ​មករា​ ​ពិព័រណ៍​«​Eternal​»​នៅ​វិចិត្រសាល​ Sr​a​ ​Art​ ​និង​ ​ពិព័រណ៍​«​F​e​mini​n​it​y​ & ​Ma​scu​l​in​it​y​»​ ​នៅ​មជ្ឈមណ្ឌល​ផ្ទះ​មេត្តា​, ​ខែកុម្ភៈ​ ​ពិព័រណ៍​«​Organic​ ​Sense​»​នៅ​វិចិត្រសាល​ ​F​T​, ​ខែ​តុលា​ ​ពិព័រណ៍​ ​«​T​h​e​ ​World​ ​In Between​»​ ​នៅ​សណ្ឋាគារ​ ​Raffle​s ​Hotel​ ​L​e​ ​Royal​, ​ខែវិច្ឆិកា​ ​ពិព័រណ៍​ ​«​Organic​ ​Sense​»​ ​នៅ​សារមន្ទីរ​ជាតិ​ ​និង​ខែ​ធ្នូ​ ​ពិព័រណ៍​«​Genesis​»​ ​នៅ​វិចិត្រសាល​ ​F​T​។​

Image Courtesy: TYTAART

            តាមរយៈ​ស្នាដៃ​ពិព័រណ៍​កន្លងមក​ ​ឃើញ​ថា​រូបថត​ប្រធាន​បទ​នីមួយៗ​សុទ្ធ​សឹង​មាន​លក្ខណៈ​សិល្បៈ ​និង​បង្កប់​អត្ថន័យ​ស៊ី​ជម្រៅ​លើស​ពី​រូបភាព​ដែល​បានឃើញ​។​ ​ទី​តា​ថា​រូបភាព​នីមួយៗ​ត្រូវ​បាន​ដកស្រង់​ពី​រឿងរ៉ាវ​ផ្សេងៗ​មក​បំម្លែ​ង​ទៅជា​អ្វី​ដែល​ទាក់ទង​នឹង​ការ​គិត​ ​ក៏ដូចជា​អារម្មណ៍​របស់​ខ្លួន​។​ “​នៅ​ពេល​ខ្ញុំ​រឹត​តែ​ធំ​ទៅ​ ​អារម្មណ៍​ ​និង​អនុ​ស្សា​វ​រី​យ៍​កាលពីក្មេង​ ​វា​បាន​រំលេច​មកវិញ​ច្រើន​ ​ពេលខ្លះ​នឹកឃើញ​ដល់​រឿង​ចាស់ៗ​ ​ជាពិសេស​ ​ពាក់ព័ន្ធ​នឹង​រឿង​ព្រះពុទ្ធសាសនា​ ​ដែល​ពីក្មេង​ខ្ញុំ​គិតថា​ព្រះពុទ្ធសាសនា​មិន​មានប្រយោជន៍​ ​តែ​ពេល​ឥឡូវ​ខ្ញុំ​បាន​មើល​ព្រះពុទ្ធសាសនា​ក្នុង​ផ្លូវ​ដែល​អប់រំ​មនុស្ស​វិញ​”​។​ ​ឧទាហរណ៍​ដូចជា​ ​ពិព័រណ៍​ ​«​Eternal​»​ ​រូបលោក​យាយ​ស​កាន់​ស៊ុត​៥​គ្រាប់​តំណាង​ឲ្យ​ជីវិត​៥​ដំណាក់កាល​របស់​មនុស្ស​ ​គឺ​ ​កើត​ ​ចាស់​ ​ឈឺ​ ​ស្លាប់​ ​និង​កើតឡើងវិញ​។​ ​ឯ​រូប​ផ្សិត​នៅ​លើ​ក្បាល​ ​និង​មាន​រុំ​ក្រណាត់​ប៉ាក់​តំណាង​ឲ្យ​ការគោរព​ដល់​ព្រះពុទ្ធសាសនា​។​ ​ចំណែក​គម្រោង​រូបថត​មួយទៀត​ផ្តោត​ទៅលើ​តែ​៣​ពណ៌​ ​គឺ​ ​ខ្មៅ​ ​ស​ ​ប្រផេះ​ ​ដែល​ពិពណ៌នា​អំពី​មនសិការ​របស់យើង​នៅ​ក្នុង​ ​អតីតកាល​ ​បច្ចុប្បន្នកាល​ ​និង​អនាគតកាល​។​ ​ដោយឡែក​ពិព័រណ៍​ ​«​Genesis​»​ ​ថត​តួអង្គ​ជា​សិល្បៈ​សម្តែង​រូបភាព​ប្រពៃណី​ ​ជា​ការ​ដកស្រង់​ពី​វប្បធម៌​ ​និង​សាសនា​ផ្សេងៗ​ ​បូករួម​ទាំង​តួនាទី​ភេទ​ ​បញ្ចូល​គ្នា​ទៅជា​ការ​វិវឌ្ឍ​ន៍ ​និង​បើកចំហ​ដែល​ឆ្លុះបញ្ចាំង​ពី​ជីវិត​សព្វថ្ងៃ​។​

Image Courtesy: TYTAART

            ទី​តា​ថា​ការ​ធ្វើ​ពិព័រណ៍​នីមួយៗ​ត្រូវ​រៀបចំ​គម្រោង​ច្រើន​ដែល​អាច​ចំណាយ​ពេល​ច្រើនជាង​៦​ខែ​។​ ​នេះ​ក៏​ព្រោះ​គម្រោង​ត្រូវតែ​លម្អិត​ឲ្យ​ប្រាកដ​ថា​ ​សាច់រឿង​អាច​ជ្រួតជ្រាប​ ​យល់​ទាំង​អ្នក​ថត​ ​យល់​ទាំង​អ្នកទស្សនា​។​ ​ការ​ថត​ត្រូវ​រកមើល​នរណា​ដែល​ស័ក្តិសម​នឹង​រូបភាព​ ​និង​មាន​ការពិភាក្សា​ច្រើនដង​ច្រើន​សារ​ជាមួយ​សិល្បករ​សហការ​។​ ​លុះ​សម្រេច​គំនិត​ទាំងអស់​កាលណា​ ​ទើប​ចាប់ផ្តើម​ថត​ ​រួច​កែ​សម្រួល​ ​ហើយ​ពិនិត្យ​ឡើងវិញ​ឲ្យ​ត្រូវគ្នា​ជា​ប្រព័ន្ធ​គ្រប់យ៉ាង​ទើប​រៀបចំ​ពិព័រណ៍​។​

            “​ការ​ថតរូប​ ​គឺជា​ការ​ចាប់​ពេលវេលា​មួយ​ ​អារម្មណ៍​មួយ​ឲ្យ​នៅនឹង​ ​និង​ថេរ​ ​ហើយ​វាក៏​ជា​អនុ​ស្សា​វ​រី​យ៍​ផង​ដែរ​។​ ​រូបថត​ជា​ម៉ាស៊ីន​មួយ​ដែល​អាចឲ្យ​យើង​ធ្វើដំណើរ​ទៅកាន់​ពេលវេលា​មួយ​នៃ​រូបភាព​មួយ​នោះ​” ​។​ ​ទី​តា​និយាយ​។​

កញ្ញា ប៊ុត​ ​ទី​តា, TYTAART

            បច្ចុប្បន្ន​ ​សិល្ប​ការិនី​ថតរូប​ជាន់​ថ្មី​ ​ប៊ុត​ ​ទី​តា​ ​បាន​កំពុង​មមាញឹក​ការងារ​ច្រើន​ជាមួយ​គម្រោង​ធំ​ៗ​ ​ហើយក៏​បាន​កំពុង​ចេញ​បេសកកម្ម​ជាមួយ​អង្គការសុខភាព​ពិភពលោក​សម្រាប់​គម្រោង​ថតរូប​សុខភាព​ផង​ដែរ​។​ ​លើស​ពី​នេះ​ ​កញ្ញា​កំពុង​ត្រៀម​គម្រោង​តាំង​ពិព័រណ៍​នៅ​ឯ​ប្រទេស​ស្វីស​ ​និង​មួយទៀត​កញ្ញា​មានបំណង​ចង់​ធ្វើ​ពិព័រណ៍​ទោល​មួយ​ដែល​អាច​នឹង​លេចឡើង​នៅ​ចុង​ឆ្នាំនេះ​។​ ​សម្រាប់​ពិព័រណ៍​ទោល​នេះ​ដែរ​ ​កញ្ញា​ថា​ “​ខ្ញុំ​លែង​ចង់​លក់​រូបថត​ហើយ​ ​ខ្ញុំ​ចង់​លក់​អារម្មណ៍​វិញ​ ​ពេល​ចូល​ទៅ​គឺ​ទិញ​អារម្មណ៍​មួយ​ដើម្បី​ទស្សនា​សិល្បៈ​ដែល​អ្វីៗ​ទាំងអស់​ក្នុង​នោះ​មិន​អាច​ទិញ​បាន​ឡើយ​”​។​ ​ក្រៅពី​ជំនាញ​ថតរូប​ ​កញ្ញា​មានបំណង​ចង់​រៀន​ផ្នែក​ ​រចនា​ផលិតផល​ ​ដោយសារ​ជំនាញ​នេះ​អាច​​​យកមក​ប្រើប្រាស់​ជាមួយ​អាជីព​សព្វថ្ងៃ​បាន​៕​

Article by HEM SOKKHIM

Image Courtesy: TYTAART


SUGGESTIONS