×

“​T​H​ ​MONOGRAM​” ខូឡិ​ក​ហ្សិ​ន​រចនា​ថ្មី​អម​ដោយ​អត្ថន័យ​សម្រាប់​រដូវ​ស្លឹកឈើ​ជ្រុះ​

NEWS 2 years ago
 
 

            និមិត្តសញ្ញា​ថ្មី​សម្រាប់​ “​To​m​m​y​ ​H​i​l​fig​e​r” ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ការ​សហការ​ជាមួយ​លោក​ ​F​erg​us​ ​P​ur​cell​ ​ដែល​នេះ​គឺជា​ចំណុច​សំខាន់​នៃ​ខូឡិ​ក​ហ្សិ​ន​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំ​ 2022 ​នេះ​។​ កូ​ដ​ ​នៃ​ការរៀបចំ​បែប​បុរាណ​នេះ​គឺជា​ការ​រំឭក​ឡើងវិញ​នូវ​លក្ខណៈ​សំខាន់​ៗ​របស់​ម៉ាក​ ​និង​រចនាបថ​នៃ​ការ​សម្គាល់​សម្រាប់​មនុស្ស​គ្រប់​ភេទ​ ​និង​គ្រប់​វ័យ​ទាំងអស់​។​

            ទីក្រុង​ ​AM​S​T​E​R​DAM​ ​ប្រទេស​ ​Nether​land​s ​ខែកញ្ញា​ ​២​០​២​២​ - ​To​m​m​y​ ​H​i​l​fig​e​r ​ដែល​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ ​P​V​H​ ​Cor​p​. [ N​Y​S​E​: ​P​V​H​] ​បាន​បង្កើត​និមិត្តសញ្ញា​អក្សរកាត់​ថ្មី​ជាមួយ​អ្នក​គូររូប​ជនជាតិ​អង់គ្លេស​ ​និង​អ្នក​រចនា​ក្រាហ្វិក​លោក​ ​F​erg​us​ ​P​ur​cell​ ​។​ ​ការ​កសាង​ពឹងផ្អែក​ទៅលើ​ប្រវត្តិ​របស់​ក្រុមហ៊ុន​ក្នុង​ការ​សហការ​រួម​នឹង​ការ​ច្នៃ​ប្រតិដ្ឋ​សហសម័យ​ដ៏​សំខាន់​បំផុត​ដែល​និមិត្តសញ្ញា​អក្សរកាត់​ប្រចាំ​ម៉ាក​នេះ​ ​ត្រូវ​បាន​បង្កើត​ឡើងវិញ​តាមរយៈ​មរតក​ ​D​N​A​ ​ដែល​ស្នូល​ដ៏​សំខាន់​របស់​ម៉ាក​ ​TO​M​M​Y​ ​H​I​L​FIG​E​R ​ហើយនឹង​បង្ហាញខ្លួន​ជាលើកដំបូង​នៅ​ក្នុង​ខូឡិ​ក​ហ្សិ​ន​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំ​ ​២​០​២​២​ ​នេះ​។​

            ការរចនា​ថ្មី​គឺជា​លទ្ធផល​នៃ​ការស្រាវជ្រាវ​យ៉ាង​ទូលំទូលាយ​ទៅ​ក្នុង​ការ​កត់ត្រា​ទុក​នូវ​ស្នាដៃ​ជាច្រើន​នៃ​ម៉ាក​ ​TO​M​M​Y​ ​H​I​L​FIG​E​R ​។​ ​P​ur​cell​ ​បាន​បង្កើត​ឡើងវិញ​ដោយ​យកចិត្តទុកដាក់​នូវ​គំនូរ​ដែល​គាត់​បាន​រក​ឃើញ​នៅ​លើ​បំណែក​នៃ​និមិត្តសញ្ញា​ពី​ប្រវត្តិ​នៃ​ការរចនា​របស់​ម៉ាក​មួយ​នេះ​។​ ​និមិត្តសញ្ញា​នេះ​បង្កើត​ចេញពី​អក្សរ​ ​T​ ​និង​ ​H​ ​ដែល​ជាប់គ្នា​ ​ហើយ​អក្សរកាត់​នេះ​ផង​គឺជា​ការ​រួមបញ្ចូល​គ្នា​រវាង​ភាព​ទាន់សម័យ​ ​និង​ភាព​បុរាណ​ដោយ​នាំមក​នូវ​ទស្សនវិស័យ​ថ្មី​ដល់​ការ​ត្រៀម​រៀបចំ​៖​ ​ដូច្នេះ​ ​វា​មាន​សារៈសំខាន់​សម្រាប់​ ​TO​M​M​Y​ ​H​I​L​FIG​E​R​។​

            លោក​ ​To​m​m​y​ ​H​i​l​fig​e​r ​បាន​និយាយ​ថា​ "​ចាប់តាំង​ពី​ឆ្នាំ​ ​១​៩​៨​៥​ ​មក​និមិត្តសញ្ញា​អក្សរកាត់​ '​T​H​' ​គឺជា​ការ​តំណាង​ឲ្យ​សម្រាប់​រចនាបថ​ពិតប្រាកដ​ដែល​ត្រូវ​បាន​បង្កើត​ឡើងវិញ​ក្នុង​ទម្រង់​ដើម​"​។​ ​F​erg​us​ ​P​ur​cell​ ​គឺ​ពិតជា​អ្នក​សហការ​ដ៏​គួរឲ្យ​កោតសរសើរ​ម្នាក់​។​ ​វិធី​សា​ស្រ្ត​លើក​ក​ម្ពស់ ​និង​ការ​ផ្សារភ្ជាប់​ទៅ​នឹង​វប្បធម៌​តាម​ដង​ផ្លូវ​របស់​លោក​ ​គឺ​មាន​ភាព​ប្លែក​ពី​គេ​។​ ​ពួកយើង​ពិតជា​មាន​ភាព​រីករាយ​យ៉ាង​ខ្លាំង​ក្នុង​ការ​បង្កើត​និមិត្តសញ្ញា​អក្សរកាត់​របស់យើង​ឡើងវិញ​ជាមួយ​គាត់​ ​រីឯ​សម្រាប់​ឆ្នាំ​ ​២​០​២​២​ ​នឹង​ដូចជា​ពេល​អ​នាគ​តទៅមុខ​ទៀត​»​។​

            “​អ្វី​ដែល​ខ្ញុំ​ស្រលាញ់​ចំពោះ​ម៉ាក​នេះ​ ​គឺ​ការ​ជះ​ឥទ្ធិពល​ដ៏​ខ្លាំង​ ​ពណ៌​ចម្រុះ​ស្រស់​ស្អាត​ ​មានទំនុក​ចិត្ត​ខ្ពស់​ ​និង​ភាព​ស្រាល​ស្រទន់​»​។​ ​លោក​ ​F​erg​us​ ​បាន​បន្ថែម​ទៀត​ថា​ “​នេះ​គឺ​ការ​បំ​ផុសគំនិត​ដែល​ជំរុញ​នូវ​ការរចនា​របស់​ខ្ញុំ​ ​ក៏ដូចជា​បំណង​ប្រាថ្នា​នៃ​ការ​ច្នៃ​អ្វី​ដែល​ថ្មី​ ​ហើយ​ប្លែក​ ​តែ​អ្នក​នឹង​មាន​អារម្មណ៍​ថា​ ​ការរចនា​នេះ​ដូចជា​ធ្លាប់​មាន​រួចមក​ហើយ​។​ ​ខ្ញុំ​ពេញចិត្ត​នឹង​លទ្ធផល​នេះ​យ៉ាង​ខ្លាំង​!”

            ការរចនា​ថ្មី​របស់​លោក​ ​P​ur​cell​ ​គឺ​ជាហេតុ​នៃ​ការ​បំ​ផុសគំនិត​សម្រាប់​ខូឡិ​ក​ហ្សិ​ន​To​m​m​y​ ​H​i​l​fig​e​r ​ថ្មី​សម្រាប់​រដូវ​ស្លឹកឈើ​ជ្រុះ​ ​ឆ្នាំ​ 2022 “ ​T​H​ ​Monogram​” ​ដែល​បាន​នាំមក​នូវ​ស្មារតី​ឆ្ពោះទៅ​មុខ​នៃ​រចនាប័ទ្ម​ ​East​ ​Coast​ ​ទៅលើ​ស​ម្លៀ​ក​បំពាក់​បុរស​ ​ស្ត្រី​ ​នឹង​កុមារ​។​

            បំណែក​និមិត្តសញ្ញា​អក្សរកាត់​ថ្មី​ពិសេស​នេះ​ ​ត្រូវ​បាន​ដាក់បញ្ចូល​ក្នុង​ម៉ាក​យីហោ​រចនាបថ​ដោយមាន​ពណ៌ឈាមជ្រូក​ (​Burgundy​) ​ពណ៌ខៀវ​ (​Navy​) ​និង​ពណ៌​ស​ (​Snow​ ​White​) ​។​ ​និមិត្តសញ្ញា​អក្សរកាត់​ថ្មី​ ​គឺ​ត្រូវ​បាន​ដាក់ឲ្យ​មាននៅ​ជុំវិញ​ ​អាវ​ក្រៅ​ ​គ្រឿង​តុបតែង​លម្អ​ ​និង​ម៉ូដ​រចនាបថ​សម្រាប់​គ្រប់​ភេទ​ ​ខណៈ​ពេល​ដែល​នៅ​លើ​រូប​តំណាង​នាឡិកា​ ​Rocky​ ​Park​e​r ​និង​អាវធំ​វា​ត្រូវ​បាន​បង្ហាញ​ជា​បន្ទះ​សំនៀង​។​ ​ការផ្លាស់ប្តូរ​នេះ​ត្រូវ​បាន​ឆ្លុះបញ្ចាំង​ពី​ភាព​ប្រែប្រួល​បែប​ទាន់សម័យ​នៃ​ម៉ាក​យីហោ​ថ្មី​នេះ​ផង​ដែរ​។​

            ការ​ផ្តល់​នៅ​ការ​ផលិត​យ៉ាង​សម្រិត​ស​ម្រា​ង​ ​និង​ភាព​ល្អិតល្អន់​ ​ម៉ូដ​សំលៀកបំពាក់​ត្រូវ​បាន​គេ​ច្នៃ​ឡើង​ដោយ​រោមចៀម​ដ៏​ប្រណិត​ ​ជាមួយនឹង​អំបោះ​ដែល​កែច្នៃ​ឡើងវិញ​។​ ​Pre​p​ ​Classics​ ​ត្រូវ​បាន​បំ​ពេញដោយ​ការ​កែច្នៃ​ឡើងវិញ​ ​រួម​នឹង​ការ​បំពាក់​នូវ​ប្រភេទ​អំបោះចាក់​បែប​ J​a​cqu​ar​d​ ​។​ ​មិនតែប៉ុណ្ណោះ​ថែមទាំង​មាន​នូវ​ ​ភាព​វិសេស​នៃ​ម៉ូត​ដែល​មាន​បន្ទះ​និមិត្តសញ្ញា​អក្សរកាត់​ជា​ប្រភេទ​ស្បែក​ ​និង​ឡេវ​ដែក​ដែល​បាន​តុបតែង​នៅ​ជុំវិញ​។​

            ដូចគ្នានឹង​និមិត្តសញ្ញា​អក្សរកាត់​ ​ដែល​មាន​ទំហំ​អក្សរ​ខុសគ្នា​ ​ដែល​បញ្ជាក់​ពី​ភាព​ស្រស់បំព្រង​នៃ​ភាព​មិន​ល្អឥតខ្ចោះ​ ខូឡិ​ក​ហ្សិ​ន​នេះ​ត្រូវ​បាន​រួម​បញ្ចូលជាមួយ​នឹង​ការ​រួមផ្សំ​ផ្សេងៗ​ដែល​មិន​នឹកស្មាន​ដល់​ ​ដែល​ជះ​ឥទ្ធិពល​ដល់​ស្ទា​យ៍បច្ចុប្បន្ន​។​ ​បំណែក​នីមួយៗ​អាច​ត្រូវ​បាន​កែតម្រូវ​ ​និង​ដាក់ជា​ស្រទាប់​ៗ​ ​ដើម្បី​ឆ្លុះបញ្ចាំង​ពី​រចនាបថ​ផ្ទាល់ខ្លួន​របស់​បុគ្គល​ម្នាក់ៗ​។​ ​ស្រមោល​អាច​ក​យកមក​កែតម្រូវ​ ​និង​ធ្វើការ​ស្រមៃ​ឡើងវិញ​។​

            ការប្រកាស​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​ព័ត៌មាន​ថ្មីៗ​ថា​ ​TO​M​M​Y​ ​H​I​L​FIG​E​R ​នឹង​ត្រឡប់ទៅ​ ​New​ ​Y​ork ​Fashion​ ​Week​ ​នៅ​ខែកញ្ញា​ ​ឆ្នាំ​ ​២​០​២​២​ ​ជាមួយ​ការ​បង្ហាញ​ដោយ​ផ្ទាល់​ ​និង​តាម​ឌី​ជី​ថល​។​ ​និមិត្តសញ្ញា​អក្សរកាត់​នឹង​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ទូទាំង​ពិភពលោក​តាមរយៈ​ហាង​ផ្ទាល់​ ​និង​គេហទំព័រ​ ​ក៏ដូចជា​ដៃគូ​របស់​ពួកយើង​ផង​ដែរ​។​ មិត្តភក្តិ​ ​និង​ ​follower​s ​នៃ​ម៉ាក​យីហោ​នេះ​អាច​ចូលរួម​ប្រាស្រ័យ​ទាក់ទង​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដោយ​ប្រើ​ #​To​m​m​y​H​i​l​fig​e​r ​និង​ @​To​m​m​y​H​i​l​fig​e​r ​។​

            គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​To​m​m​y​ ​H​i​l​fig​e​r ​គឺជា​ហាង​ ​TO​M​M​Y​ ​H​I​L​FIG​E​R ​របស់​ក្រុមហ៊ុន​រចនា​ម៉ូដ​លំដាប់​ខ្ពស់​មួយ​ដែល​មានការ​ទទួលស្គាល់​បំផុត​ក្នុង​ពិភពលោក​តាំងពី​ឆ្នាំ​ ​១​៩​៨​៥​។​ ​ម៉ាក​នេះ​បាន​បង្កើត​រចនាបថ​កើតឡើង​ភ្ជាប់​គ្នា​ជាមួយ​ស្ទា​យ​បែប​បុរាណ​ ​និង​សម័យថ្មី​ ​ដែល​បាន​បង្កើត​ឡើង​ដោយមាន​ការ​សហករណ៍​ជាមួយ​មនុស្ស​ដែល​កំពុង​ផ្លាស់ប្តូរ​វប្បធម៌​ជុំវិញ​ពិភពលោក​។​ ​TO​M​M​Y​ ​H​I​L​FIG​E​R ​បាន​ផ្តោត​សំខាន់​ទៅលើ​ការ​ប្រារព្ធ​នូវ​សិទ្ធិ​សេរីភាព​បែប​ស្ទា​យ​របស់​ប្រទេស​អាមេរិក​ភ្ជាប់​ជាមួយ​ភាព​បែប​បន់​ទំនើប​។​ ​TO​M​M​Y​ ​H​I​L​FIG​E​R ​ផ្តល់​ជូន​នូវ​ផលិតផល​គុណភាព​ខ្ពស់​សម្រាប់​អ្នកប្រើប្រាស់​ទូទាំង​ពិភពលោក​នៅ​ក្រោម​ម៉ាក​ ​TO​M​M​Y​ ​H​I​L​FIG​E​R ​និង​ ​TO​M​M​Y​ ​JEANS​ ​ដែល​បំពេញ​បន្ថែម​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​ជាមួយ​ខូលិ​ក​សិន​ស​ម្លៀ​ក​បំពាក់​សម្រាប់​បុរស​ ​ស្ត្រី​ ​និង​កុមារ​ ​សាច់​ខូ​វ​ប៊​យ​ ​គ្រឿង​លម្អ​ ​និង​ស្បែកជើង​។​ ​To​m​m​y​ ​H​i​l​fig​e​r ​មានការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​មិន​ផ្លាស់ប្តូរ​ចំពោះ​ស្ថេរ​ភាព​៕

​Advertising Article

Image Courtesy: TO​M​M​Y​ ​H​I​L​FIG​E​R


SUGGESTIONS