×

«​K​A​L​I​AN​E​»​ ​គ្រឿងអលង្ការ​ទំនើបនិយម​បរិយាយ​សម្រស់​ធម្មជាតិ​

NEWS 3 months ago
 
 

           ​«​ក​ណ្យា​ណ​»​ ​គឺជា​ឈ្មោះ​របស់​កូនខ្មែរ​មួយ​រូប​ដែល​ចាប់កំណើត​នៅ​លើទឹក​ដី​ប្រទេស​បារាំង​ ​ហើយ​ឈ្មោះ​នេះ​ត្រូវ​បាន​សរសេរ​ជា​អក្សរ​ឡាតាំង​ ​«​K​A​L​I​AN​E​»​ ​ដើម្បី​ប្រសិទ្ធ​នាម​ជា​ស្លាកយីហោ​គ្រឿងអលង្ការ​ផ្លូវការ​កាលពី​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​០​ ​ដែល​មាន​ស្ថាបនិក​ខាងលើ​ជា​អ្នក​ផ្តួចផ្តើម​មានឈ្មោះ​ពេញ​ថា​ ​ទា​ ​ក​ណ្យា​ណ​ ​។​ ​ស្ថាបនិក​រូប​នេះ​មាន​វ័យ​២​៧​ឆ្នាំ​ ​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​បារាំង​ ​ផ្នែក​ជំនួញ​អន្តរជាតិ​(​International​ ​business​) ​លើ​ឯកទេស​ទំនាក់ទំនង​ទី​ផ្សារ​(​Marketing​ ​communication​)​។​ ​នៅ​អំឡុង​ឆ្នាំ​២​០​២​០​ ​ខណៈ​ត្រឡប់មក​កម្ពុជា​ ​កញ្ញា​បាន​ធ្វើ​ការស្រាវជ្រាវ​ទៅលើ​ម៉ាក​យីហោ​គ្រឿងអលង្ការ​ជាច្រើន​ដែល​មាន​ដាក់​លក់​នៅ​ក្នុងស្រុក​ខ្មែរ​ ​និង​បាន​ដើរមើល​ផង​ដែរ​តាម​ផ្សារ​នានា​ស្ទើរតែ​ពេញទី​ក្រុងភ្នំពេញ​។​ ​អ្វីៗ​គ្រប់យ៉ាង​ក៏បាន​ចាប់ផ្តើម​ឡើង​ ​ដំបូង​កញ្ញា​បាន​បញ្ចេញ​ខូឡិ​ក​ហ្សិ​ន​ទីមួយ​របស់​ខ្លួន​ដាក់​លក់​នៅ​លើ​ទី​ផ្សារ​ ​ដែល​ជា​ប្រភេទ​គ្រឿងអលង្ការ​នាំចូល​ពី​បរទេស​។​ ​កញ្ញា​បាន​ធ្វើការ​ថត​ផលិតផល​ដោយខ្លួនឯង​ ​និង​មានការ​ជួយ​ពី​មិត្តភក្តិ​ដើម្បី​បង្ហោះ​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​។​ ​ថ្វីបើ​ទទួល​បានការ​គាំទ្រ​ពីសំណាក់​អតិថិជន​ជាច្រើន​ក្តី​ ​តែ​ការ​បោះជំហាន​នេះ​នៅ​មិនទាន់​គ្រប់គ្រាន់​ដូច​អ្វី​ដែល​ចង់បាន​សម្រាប់​ម៉ាក​យីហោ​ខ្លួន​ឡើយ​។​ ​មកដល់​ថ្ងៃមួយ​កញ្ញា​បាន​ធ្វើដំណើរ​ក​ម្សាន្ត​ទៅតាម​បណ្តា​ខេត្ត​ដូចជា​ ​ខេត្ត​មណ្ឌលគិរី​ ​ខេត្ត​កំពត​ ​និង​ខេត្ត​ជាច្រើន​ទៀត​សុទ្ធ​សឹង​តំបន់​ព្រៃ​ភ្នំ​។​ ​កញ្ញា​ចាប់អារម្មណ៍​ឃើញ​ថា​ធម្មជាតិ​នៅ​កម្ពុជា​ពិតជា​ស្រស់​ស្អាត​ខ្លាំង​ណាស់​ ​ពិសេស​សម្គាល់​ឃើញ​ថា​ប្រជាជន​ខ្មែរ​ភាគច្រើន​ដាំ​ផ្កា​អ​័​រ​គី​ដេ ​និង​ប្រទាល​ផ្កា​៨​ទិស​សឹងតែ​គ្រប់​ផ្ទះ​។​ ​ដោយ​មានចិត្តចង់​បង្ហាញ​ពី​គុណ​តម្លៃ​នូវ​អ្វី​ដែល​ជា​របស់​ខ្មែរ​ ​ម្យ៉ាង​ចង់​ផ្សារភ្ជាប់​ធម្មជាតិ​ស្រស់​ស្អាត​ទាំងប៉ុន្មាន​លើទឹក​ដី​កម្ពុជា​ទៅ​នឹង​គ្រឿងអលង្ការ​របស់​ខ្លួន​ ​កញ្ញា​បាន​សម្រេច​ចិត្ត​ផ្លាស់ប្តូរ​ពី​ការនាំចូល​គ្រឿងអលង្ការ​ពីក្រៅ​ប្រទេស​មក​បង្កើត​សង្វាក់​ផលិតកម្ម​ទាំងស្រុង​នៅ​ក្នុងស្រុក​វិញ​។​

          ​ជា​លទ្ធផល​ K​A​L​I​AN​E​ ​បាន​បោះជំហាន​មួយ​ក​ម្រិ​ត​ទៀត​ ​បង្កើត​ផលិតផល​ដោយខ្លួនឯង​ដោយ​បញ្ចេញ​ខូឡិ​ក​ហ្សិ​ន​ទីពីរ​ឈ្មោះថា​ ​«​Bloom​»​។​ ខូឡិ​ក​ហ្សិ​ន​នេះ​បាន​សម្រង់​ម៉ូដ​ពី​ធម្មជាតិ​ដាក់​ទៅលើ​ ​ខ្សែក​ ​ចិញ្ចៀន​ ​ក្រវិល​ ​ព្រមទាំង​ដាក់ឈ្មោះ​ដោយ ឡែក​ពី​គ្នា​ដូចជា​ ​«​M​OROKO​T​»​ ​ដកស្រង់​ពី​ប្រទាល​ផ្កា​៨​ទិស​, ​«​D​A​V​I​K​A​»​ ​ដកស្រង់​ពី​ផ្កា​អ​័​រ​គី​ដេ, ​«​T​H​OR​ANY​»​ ​ដកស្រង់​ពី​ស្លឹក​ជើងគោ​, ​«​MARE​K​»​ ​ដកស្រង់​ពី​គ្រាប់​ម្រេច​ខ្មែរ​, ​«​S​E​D​A​»​ ​ដកស្រង់​ពី​ផ្កា​ចំប៉ី​, ​«​K​A​L​Y​AN​I​»​ ​ដកស្រង់​ពី​កួរ​ស្រូវ​ជាដើម​។​ ​អលង្ការ​ល្អ​ប្រណីត​លម្អិត​ក្បាច់​ធម្មជាតិ​រស់រវើក​នៃ​ខូឡិ​ក​ហ្សិ​នទី​២​នេះ​ ​ម្ចាស់​ម៉ាក​យីហោ​ចង់​បង្ហាញ​ទៅកាន់​អ្នកប្រើ ប្រាស់​ថា​ ​គ្រប់​គ្រឿងអលង្ការ​ទាំងអស់​សុទ្ធតែ​មានដំណើរ​រឿង​ ​និង​ការ​ដកស្រង់​ចេញពី​ប្រភព​នីមួយៗ​ច្បាស់លាស់​។​ ​ជាក់ស្តែង​ដូចជា​ខូឡិ​ក​ហ្សិ​ន​ ​«​S​E​D​A​»​ ​ដកស្រង់​ពី​ផ្កា​ចំប៉ី​ជា​ផ្កា​ដែល​ត្រូវ​បាន​គេ​យកទៅ​តុបតែង​លម្អ​លើស​ក់​អ្នក​របាំ​អប្សរា​តាំងពី​បុរាណ​មក​ម៉្លេះ​។​ ​ពី​មួយ​ម៉ូដ​ទៅ​មួយ​ម៉ូដ​សុទ្ធសឹងតែ​ឆ្លុះបញ្ចាំង​ពី​ការរចនា​ពោរពេញ​ទៅ​ដោយ​គំនិត​ច្នៃ​ប្រតិដ្ឋ​ ​ជា​ការពិត​ម៉ូដ​ទាំងប៉ុន្មាន​ត្រូវ​បាន​ចេញ​ដោយ​ស្ថាបនិក​ ​ទា​ ​ក​ណ្យា​ណ​ ​ផ្ទាល់​តែម្តង​ ​។​

          ​ស្ថាបនិក​ថា​ក្នុង​សង្វាក់​ផលិត​ ​គ្រប់​ជំហាន​ទាំងអស់​ត្រូវ​ប្រាកដ​ថា​សម្រិតសម្រាំង​ឲ្យបាន​ដូច​ការ​រំពឹង​ទុក​និង​មើលទៅ​រស់រវើក​ដូច​ធម្មជាតិ​។​ ​វា​ផ្តើម​ចេញពី​ការ​គូរ​ព្រាង​ម៉ូដ​ដោយ​ស្ថាបនិក​ផ្ទាល់​ ​បន្ទាប់មក​យកទៅ​ឲ្យ​ជាងទង​ឆ្លាក់​ជា​ជ័រ​ ​កាលណា​ម៉ូដ​ដូច​អ្វី​ដែល​ចង់បាន​ហើយ​ ​ទើប​ជាងទង​បន្ត​ចាក់​ជា​ប្រាក់​ ​និង​សង្កត់​ពុម្ព​ ​រួច​ធ្វើការ​ក្រូម៉េ​។​ ​ពេល​ចេញ​ជា​គំរូ​ពិត​ស្ថាបនិក​នឹង​ធ្វើការ​ពាក់​សាកល្បង​ ​ព្រមទាំង​ឲ្យ​អ្នកដទៃ​ពាក់​សាកល្បង​ដូចជា​មិត្តភក្តិ​ ​និង​គ្រួសារ​ផង​ដែរ​។​ ​ប្រសិនបើ​ពាក់​ទៅ​មាន​ផាសុកភាព​ ​និង​ពេញចិត្ត​ ​ទើប​ធ្វើជា​ស្តុក​សម្រាប់​ដាក់​លក់​។​

          បច្ចុប្បន្ន​គ្រឿងអលង្ការ​ K​A​L​I​AN​E​ ​មាន​ដាក់​លក់​នៅ​លើ​បណ្តាញ​សង្គម​តាមរយៈ​ទំព័រ​ផ្ទាល់ខ្លួន​ ​និង​រមែង​ដាក់​បង្ហាញ​រៀងរាល់​ពីរ​ស​ប្តាហ៍​ម្តង​នៅ​តាម​ហាង​កាហ្វេ​ ​និង​វិចិត្រសាល​នានា​។​ ​ចំពោះ​តម្លៃ​ចាប់ពី​ ​២​៥​ដុល្លារ​ ​រហូតដល់​ ​១​០​០​ដុល្លារ​ ​អាស្រ័យ​ទៅតាម​ម៉ូដ​។​ ​ទៅ​ថ្ងៃមុខ​ K​A​L​I​AN​E​ ​មានបំណង​ចង់​សហការ​ជាមួយនឹង​សិល្បករ​ក្នុងស្រុក​ ​ដើម្បី​រចនា​ម៉ូដ​រួមគ្នា​ជួយ​លើក​ក​ម្ពស់​ស្នាដៃ​របស់​ខ្មែរ​៕​

​Article​ ​by​ ​So​un​g​ ​So​ks​an​


SUGGESTIONS