×

គ្រឿងអលង្ការ​ទាន់សម័យ​ផ្សារភ្ជាប់​លើក​ពី​គុណ​តម្លៃ​ធម្មជាតិ​ពី​ S​A​HAT​

NEWS 2 years ago
 
 

            ម៉ាក​គ្រឿងអលង្ការ​ថ្មីថ្មោង​ S​A​HAT​ ​មិន​ត្រឹមតែ​នាំមក​ជាមួយ​គ្រឿង​បំពាក់​លម្អ​កាយ​ប្រកបដោយ​ភាព​ទាន់សម័យ​ប៉ុណ្ណោះ​ទេ​ ​ថែមទាំង​បាន​ផ្សារភ្ជាប់​នឹង​គុណ​តម្លៃ​ធម្មជាតិ​តាមរយៈ​ការ​យក​គ្រាប់​ធញ្ញជាតិ​មក​បញ្ចូល​ក្នុង​គំនិត​ប្រតិដ្ឋ​ម៉ូដ​ផង​ដែរ​។​ ​ស្ថិត​ក្នុង​បរិវេណ​ ​សួន​ ​សូ​កូឡា​ ​ខេត្ត​សៀមរាប​ ​អលង្ការ​របស់​ S​A​HAT​ ​ដូចជា​ ​ចិញ្ចៀន​ ​ខ្សែដៃ​ ​ខ្សែក​ ​ជាដើម​ ​បាន​ដាក់​បង្ហាញ​លក់​ ​ហាក់​ទទួល​បាន​ការចាប់អារម្មណ៍​យ៉ាង​ច្រើន​ពី​មហាជន​ ​ពិសេស​សម្គាល់​ឃើញ​ថា​ម៉ូដ​មើលទៅ​បែប​សាមញ្ញ​និយម​ ​ហើយក៏​ទាន់សម័យ​ស័ក្តិសម​នឹង​ស្ទា​យ៌​យុវវ័យ​ទូទៅ​តែម្តង​។​

            កញ្ញា​ ​ហាន់​ ​អ៊ី​ណ​ង​ ​គឺជា​ស្ថាបនិក​នៃ​ម៉ាក​ផលិតផល​មួយ​នេះ​ ​កញ្ញា​បាន​រៀប​គម្រោង​ប្រមាណ​៣​ខែមុន​ពេល​ដាក់​លក់​ជា​ផ្លូវការ​កាលពី​ខែ​មីនា​ឆ្នាំ​២​០​២​២​។​ ​មុន​ពេល​ S​A​HAT​ ​លេចចេញ​ជា​រូបរាង​ ​ដើមឡើយ​ស្ថាបនិក​រូប​នេះ​គឺជា​បុគ្គលិក​ត្រួតពិនិត្យ​ផ្នែក​ហិរញ្ញវត្ថុ​នៅ​សណ្ឋាគារ​មួយ​ក្នុង​ខេត្ត​សៀមរាប​ ​តែ​ដោយសារ​វិបត្តិ​កូ​វី​ដ​១​៩​ក្នុង​ឆ្នាំ​២​០​២​១​ដែល​ធ្វើឲ្យ​អាជីវកម្ម​ក្នុង​វិ​ស​័​យ​បដិសណ្ឋារកិច្ច​ទាំងប៉ុន្មាន​បិទទ្វារ​ ​កញ្ញា​ក៏​ត្រឡប់មក​ស្រុកកំណើត​វិញ​។​ ​គំនិត​អាជីវកម្ម​លើ​គ្រឿងអលង្ការ​បាន​ចាប់ផ្តើម​ដុះ​ពន្លក​នៅពេលដែល​កញ្ញា​បានឃើញ​ដើម​ស្កួយ​ដែល​អ្នកម្តាយ​ដាំ​នៅ​ជុំវិញ​របង​ផ្ទះ​ ​និង​ប្រមូល​ផល​មក​បាន​យ៉ាងល្អ​។​ ​វា​បាន​ធ្វើឲ្យ​កញ្ញា​នឹកឃើញ​ដល់​រូបភាព​កាលពី​កុមារភាព​ដែល​រមែងតែ​យក​គ្រាប់​ស្កួយ​នេះ​មក​ចោះ​ ​ដោត​ ​វេញ​ ​ក្រង​ ​ធ្វើជា​ខ្សែក​ ​ខ្សែដៃ​ជាដើម​ ​រហូតដល់​កញ្ញា​ចោទសួរ​ខ្លួនឯង​ថា​ ​ហេតុអ្វី​មិន​យក​ធម្មជាតិ​ជុំវិញ​ខ្លួន​យើង​មក​ប្រើប្រាស់​ឲ្យ​មានប្រយោជន៍​។​ ​កញ្ញា​បាន​គិត​ទៀត​ថា​វា​ជា​ឱកាស​មួយ​ដែល​គួរតែ​យក​ផ្កែ​ស្កួយ​មក​ប​ញ្ជូ​ល​នឹង​ភាព​ទាន់សម័យ​តាមរយៈ​គ្រឿងអលង្ការ​ដើម្បី​ធ្វើឲ្យ​មាន​ភាព​ស្រស់​ស្អាត​ជាង​មុន​ ​និង​ទាន់សម័យ​ជាង​មុន​។​ ​ជា​លទ្ធផល​គ្រឿងអលង្ការ​ក៏បាន​លេចចេញ​ជា​រូបរាង​ដូច​ការ​រំពឹង​ទុក​ក្នុងរយៈពេល​ដ៏​ខ្លី​។​

            អលង្ការ​មាន​ពណ៌​មាស​ ​ពណ៌​ប្រាក់​ ​ខ្សែ​ល្អិត​ ​ខ្សែ​ឆ្មារ​ ​ខ្សែ​ច្រវាក់​ ​ខ្លះ​រចនា​មួយ​ជាន់​ ​ខ្លះ​ច្រើន​ជាន់​ ​ត្រូវ​បាន​ធ្វើឡើង​ពី​វត្ថុធាតុដើម​ចម្បង​ពីរ​ប្រភេទ​គឺ​ ​ទង់ដែង​ស្រោបមាស​ 24K ​និង​ប្រាក់​ 925​។​ ​វត្ថុធាតុដើម​នេះ​ជា​ផលិតផល​ពាក់កណ្តាល​សម្រេច​ ​និង​មានការ​ផ្គត់ផ្គង់​ពី​ប្រទេស​សិង្ហបុរី​។​ ​ក្រៅពី​វត្ថុធាតុ​ទាំងពីរ​ ​សាហត្ថ​ ​បាន​ប្រើ​គ្រាប់​ស្កួយ​ធម្មជាតិ​មក​បូក​បញ្ចូល​ក្នុង​គំនិត​ច្នៃ​ម៉ូដ​បង្កើត​ជា​អត្តសញ្ញាណ​របស់​ខ្លួន​ផង​ដែរ​។​ ​ស្ថាបនិក​និយាយ​ដែរ​ថា​ ​ស្កួយ​មាន​ភាព​ល្អឯក​(​unique​) ​នៅ​ពេល​បញ្ចូលជាមួយ​អលង្ការ​មាស​ ​និង​ប្រាក់​ ​ពិសេស​ធ្វើឲ្យ​អលង្ការ​ប្រភេទ​នេះ​មាន​ភាព​លេចធ្លោ​។​ ​ស្កួយ​តំណាង​ឲ្យ​ភាព​ ​unique​ ​របស់​ S​A​HAT​ ​ពេល​ឃើញ​ស្កួយ​នឹង​នឹកឃើញ​ដល់​ S​A​HAT​ ​ភ្លាម​។​ ​ម៉ូដ​គ្រឿងអលង្ការ​បាន​បែង​ចែកចេញជា​ពីរ​ ​ដោយ​ទីមួយ​ម៉ូដ​បែប​ប្រចាំ​(​Permanent​) ​ធ្វើ​តម្រូវ​សម្រាប់​អតិថិជន​សាមញ្ញ​និយម​ទូទៅ​ ​ឯ​មួយទៀត​ជា​ម៉ូដ​ពិសេស​ (​Special Edition​) ​មានការ​ដកស្រង់​ចេញពី​ប្រភព​ផ្សេងៗ​ ​ដូចជា​ខូឡិ​ក​ហ្សិ​ន​ធ្វើ​កន្លងមក​រួម​មាន​ ​A​p​s​ar​a​ ​ដកស្រង់​ពី​អប្សរា​, ​Back​ ​to​ 1960 ​ដង​ស្រង់​ពីសម័យ​ទសវត្សរ៍​ទី​៦​០​ ​និង​ ​White​ ​in​ ​t​h​e​ ​shadow​ ​ដកស្រង់​ទាក់ទង​នឹង​កូ​វី​ដ​១​៩​ជាដើម​។​ ​យ៉ាងណាមិញ​ ​សម្រាប់​ការ​បញ្ចេញ​ខូឡិ​ក​ហ្សិ​ន​ ​ក្នុង​មួយ​រដូវ​កាល​ S​A​HAT​ ​បញ្ចេញ​៥​ខូឡិ​ក​ហ្សិ​ន​ ​ក្នុង​នោះ​សម្រាប់​ម៉ូដ​បែប​ ​Permanent​ ​ក្នុង​មួយ​ខូឡិ​ក​ហ្សិ​ន​បញ្ចេញ​ ​១​២​៦​ម៉ូដ​ ​ចំណែក​ ​Special Edition​ ​ក្នុង​មួយ​ខូឡិ​ក​ហ្សិ​ន​ចេញ​តែ​៧​ខ្សែ​ប៉ុណ្ណោះ​។​

            បើ​និយាយ​ពី​បេសកកម្ម​របស់​ S​A​HAT​ ​ស្ថាបនិក​វ័យ​ ​២​៩​ឆ្នាំ​រូប​នេះ​រៀបរាប់​ថា​៖​ ​ទី​១​ ​ចង់​ផ្តល់​នូវ​គ្រឿងអលង្ការ​ដែល​មាន​លក្ខណៈ​ពិសេស​ ​ហើយ​អភិវឌ្ឍ​គ្រឿងអលង្ការ​នេះ​ឲ្យ​មាន​ភាព​ច្នៃ​ប្រតិដ្ឋ​សមស្រប​ទៅ​នឹង​លក្ខណៈ​របស់​អតិថិជន​។​ ​ទី​២​ ​ចង់​នាំ​យក​ S​A​HAT​ ​ដែល​ជា​ម៉ាក​យីហោ​របស់​ខ្មែរ​ផ្សព្វផ្សាយ​ទៅដល់​អតិថិជន​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​។​ ​ទី​៣​ ​នៅដើម​ឆ្នាំក្រោយ​ S​A​HAT​ ​មាន​ក្តី​ស្រមៃ​ចង់​បង្កើត​ជា​ការិយាល័យ​ ​និង​ ​Showroom​ ​ផ្ទាល់ខ្លួន​។​ ​ចំពោះ​ចក្ខុវិស័យ​ ​ស្ថាបនិក​ចង់ឲ្យ​មនុស្ស​ទូទៅ​មើលឃើញ​ពី​គុណ​តម្លៃ​នៃ​ធម្មជាតិ​ ​និង​ចង់ឲ្យ​ម៉ាក​គ្រឿងអលង្ការ​នេះ​មើល​មក​មាន​បញ្ចូល​ធម្មជាតិ​ច្រើន​ដែល​មិន​ត្រឹមតែ​គ្រាប់​ស្កួយ​នោះ​ទេ​ ​តែ​នា​ពេល​អនាគត​នឹង​បញ្ចូល​ធម្មជាតិ​ជាច្រើន​ទៀត​ដែលគេ​បោះបង់​ចោល​ ​និង​ធ្វើ​វា​ឲ្យ​មាន​តម្លៃ​ឡើងវិញ​។​

            ​ទន្ទឹម​នឹង​ការ​បញ្ចូល​ធម្មជាតិ​ទៅ​ក្នុង​អលង្ការ​ S​A​HAT​ ​ក៏បាន​ចូលរួម​ជួយ​បរិស្ថាន​តាមរយៈ​កា​រវេច​ខ្ចប់​ដោយ​មិន​ប្រើ​ផ្លា​ស្ទិ​ក​ ​និង​ព្យាយាម​ប្រើប្រាស់​ធនធាន​ឲ្យអស់​ពី​លទ្ធភាព​។​ ​នៅ​ពេល​ខាងមុខ​ S​A​HAT​ ​មាន​គម្រោង​ផ្តល់​ឱកាស​ការងារ​ដល់​និស្សិត​ទើប​បញ្ចប់​ការសិក្សា​ ​និង​ក្មេងៗ​ដែល​មាន​អារម្មណ៍​ទៅលើ​សិល្បៈ​បង្កើត​អ្វី​ដែល​ថ្មី​ផង​ដែរ​។​ ​សម្រាប់​មនុស្សជាតិ​ S​A​HAT​ ​ចង់​ជា​ចំណែក​មួយ​បង្កើន​ទំនុក​ចិត្ត​ដល់​អ្នកប្រើប្រាស់​ ​និង​ហ៊ាន​បង្ហាញ​នូវ​អ្វី​ដែល​ជា​ខ្លួនឯង​ ​ជាពិសេស​ S​A​HAT​ ​នឹងជា​អាជីវកម្ម​បង្កើត​ថ្មី​គំរូ​មួយ​សម្រាប់​អ្នក​ដែល​ចង់​ចាប់ផ្តើម​អ្វី​ពី​ចំណុច​សូន្យ​។​

            បច្ចុប្បន្ន​ ​ផលិតផល​គ្រឿងអលង្ការ​របស់​ S​A​HAT​ ​មាន​ដូចជា​ ​ចិញ្ចៀន​ ​ខ្សែក​ ​ខ្សែដៃ​ ​និង​ខ្សែ​ជើង​។​ ​យើង​អាច​​​រក​ទិញ​បាន​នៅ​ក្នុង​ ​សួន​ ​សូ​កូឡា​ ​ខេត្ត​សៀមរាប​ឬ​អាច​បញ្ជាទិញ​តាមរយៈ​ទំព័រ​ ​Face​book​: S​A​HAT​។​ ​រីឯ​តម្លៃ​វិញ​ចាប់ពី​១​០​ដុល្លារ​ឡើង​ទៅ​៕​

Article​ ​by​ ​HEM​ ​SO​KK​HIM​


SUGGESTIONS