×

ពិព័រណ៍​ហ្វេ​ហ្សិ​ន​ស្នាដៃ​សិស្ស​ជា​ចំណងដៃ​ថ្មី​នៃ​ឧស្សាហកម្ម​ច្នៃ​ម៉ូដ​ក្នុងស្រុក​

NEWS one year ago
 
 

            កាលពី​ថ្ងៃ​ទី​៨​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​២​ ​កន្លងទៅ​ថ្មីៗ​នេះ​ ​ស្ថិតនៅ​សាកលវិទ្យាល័យ​លី​ម​ ​កុក​ ​វី​ង​ ​បាន​រៀបចំ​ការ​តាំង​ពិព័រណ៍​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ហ្វេ​ហ្សិ​ន​របស់​សិស្សានុសិស្ស​សិក្សា​ផ្នែក​ហ្វេ​ហ្សិ​ន​ឌី​ហ្សា​ញ​ដែល​ត្រៀម​នឹង​បញ្ចប់​ការសិក្សា​ខាងមុខនេះ​។​ ​ជាក់ស្តែង​ ​សិស្សានុសិស្ស​ដែល​ជា​អ្នក​ច្នៃ​ម៉ូដ​ជំនាន់​ថ្មី​ទាំង​ ​៧​ ​រូប​ ​បាន​បង្កើត​ស្លា​យីហោ​របស់​ខ្លួន​ដ៏​គួរឲ្យ​ទាក់ទាញ​ ​រួម​ទាំង​បាន​បង្ហាញ​ពី​គំនិត​ច្នៃ​ប្រតិដ្ឋ​របស់​ពួកគេ​ទៅលើ​ការរចនា​ច្នៃ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ហ្វេ​ហ្សិ​ន​ដែល​ជា​ផ្នែក​មួយ​ជួយ​ដល់​វិ​ស័​យ​ឲ្យ​កាន់តែ​មានការ​រីក​ចម្រើន​បន្ថែម​ទៀត​ផង​ដែរ​។​ ​យ៉ាងណាមិញ​ ​ការ​តាំង​ពិព័រណ៍​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ហ្វេ​ហ្សិ​ន​នេះ​មិន​ត្រឹមតែ​ជា​ស្នាដៃ​មួយ​ដែល​បាន​បង្ហាញ​ពី​ភាព​ច្នៃ​ប្រតិដ្ឋ​តែប៉ុណ្ណោះ​នោះ​ទេ​ ​ក៏ប៉ុន្តែ​វា​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ទំនាក់ទំនង​យ៉ាង​ស្អិត​រ​មួត​រវាង​អ្នក​ស្លៀក​ ​និង​អ្នក​ច្នៃ​ម៉ូដ​ដែល​ស្ថិតនៅ​ក្នុង​សង្គម​បច្ចុប្បន្នកាល​នេះ​ ​ហើយ​ថែមទាំង​ជា​ផ្នែក​មួយ​ដែល​បាន​ឆ្លុះ​បង្ហាញ​ពី​ភាព​ជឿនលឿន​នៃ​ឧស្សាហកម្ម​ហ្វេ​ហ្សិ​ន​ក្នុង​កម្ពុជា​ផង​ដែរ​៕​

​Article​ ​by​ ​PAN​ S​I​V​L​Y​

Brand: eh hehe

Brand: PULIM

Brand: RAKU

Brand: ZHURAA

Brand: ALLURE NOON

Brand: PRE.T.S

Brand: THISORDER


SUGGESTIONS